បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ទីវ តារារិទ្ធិ៖​បេស​កម្ម​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត

    លោក ទីវ តារារិទ្ធិ បាន​ចំណាយ​ពេល​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ចម្ងាយ​ជិត​ ២ម៉ឺន​គីឡូ​ម៉ែត្រ ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២៤​មក​ទល់​ពេល​នេះ​។ ​មាន​អាយុ​៣៥​ឆ្នាំ លោក ​តារា​រិទ្ធិ ​ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ថា​«វីរជនកុមារ​កម្ពុជា»​ នោះ​ក៏​ព្រោះតែ​លោក​បាន​ចំណាយ​ពេល​៦​ឆ្នាំ​ក្នុង​ការ​ជិះ​កង់​ដើម្បី​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​ ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល ​លោក ​តារា​រិទ្ធិ ​បាន​ចាត់​ទុក​បេសកម្ម​ជិះកង់​ឆ្លង​ទ្វីប​របស់​លោក​លើក​នេះ​ប្រៀប​ដូច​បាន​ទៅ​ដល់​ក្តី​ស្រ​មៃ​នៃ​ឋាន​សួគ៌​ពិតៗ​។

    14 min
  • ប្រាសាទសំបូរព្រៃគុកជាទីទាក់ទាញភ្ញៀវទេសចរ តែពិបាកផ្លូវធ្វើដំណើរ

    ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។ ប៉ុន្តែប្រាសាទក្នុងខេត្តកំពង់ធំមួយនេះហាក់មានការថមថយភ្ញៀវទេសចរ ដោយសារកត្តាផ្លូវចូលតំបន់នោះមានភាពហុយដីទ្រលោម។ មុគ្គទេ្ទសក៍ទេសចរណ៍ និងភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ។

    8 min
  • កំពង់ធំ៖ ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទក្នុងឃុំផាត់សណ្ដាយមានជីវភាពលំបាក និងជាប់បំណុលវ័ណ្ឌក

    នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើនត្រឹម ៣លានរៀលប៉ុណ្ណោះ។ នេះក៏ដោយសារតែពួកគាត់គ្មានប័ណ្ណកម្មសិទ្ធិអចលទ្រព្យសម្រាប់ធ្វើជាទ្រព្យបញ្ចាំ។ តែដើម្បីអាចបង្គ្រប់ដើមទុនទិញសម្ភារៈ និងទូកនេសាទបាន ពួកគាត់បានបង្ខំចិត្តខ្ចីលុយពីឯកជនជាមួយអត្រាការប្រាក់ ១០ភាគរយក្នុងមួយខែ។ បញ្ហានៅត្រង់ថា ជាមួយនឹងចំណូលធ្លាក់ចុះ ពួកគេកំពុងមានជីវភាពលំបាកលំបិន ពិសេសការរកប្រាក់ដើម្បីសងបំណុល។ 

    8 min
  • ឃាតកម្ម​លិម គិមយ៉ា៖ ភរិយាបារាំងមិន​ចុះចាញ់ និងសន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី

    សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹងលឺថា លោកលិម កិមយ៉ាត្រូវខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៧មករា។ នៅថ្ងៃព្រហស្បតិ៍ទី ១៦មករា ប្រជាជនខ្មែរជិត២០០នាក់ ដែលនៅក្នុងនោះមានមិត្តភក្តិ សាច់ញាតិ និងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោកលិម គិមយ៉ាធ្លាប់ចូលរួមជីវភាពនយោបាយបានទៅចូលរួមក្នុងពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់លោកលិម គិមយ៉ា។ នៅក្នុងពិធីបុណ្យទកិ្ខណានុប្បទានតាមបែបព្រះពុទ្ធសាសនានៅវត្តពោធិវង្សជាយក្រុងប៉ារីស ភរិយាបារាំង និងកូនប្រុសស្រីរបស់លោកលិម គិមយ៉ាបានទទួលការជួយជ្រោមជ្រែងលើកទឹកចិត្តពីមិត្តភក្តិខ្មែរ និងចំណុះជើងវត្តដែលមានសមានចិត្តនឹកអាណិតអាសូរដល់ក្រុមគ្រួសាររបស់លិម គិមយ៉ា។ នៅមុន​ឃាតករ​បាញ់សម្លាប់​នៅទីក្រុង​បាងកក លោកលិម គិមយ៉ា​ ធ្លាប់ជា​អតីតអ្នកតំណាងរាស្រ្ត​របស់​អតីតគណបក្ស​សង្រ្គោះជាតិ។ ដោយទទួលបាន​សញ្ញាប័ត្រ​វិស្វករស្ថិតិ​​ និងបម្រើការជា​អធិការកិច្ច​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​ក្រសួងសេដ្ឋកិច្ច​បារាំង លោក​លិម គិមយ៉ា​ជាមនុស្ស​ចូលចិត្ត​គណិតវិទ្យា និងជំរុញ​កូនៗ​ឲ្យរៀនបានខ្ពង់ខ្ពស់នៅប្រទេស​បារាំង។ នៅចូលនិវត្ត​ន៍​ លោក​បាន​ចូលបម្រើ​ក្នុង​គណបក្ស​នយោបាយ​សង្រ្គោះជាតិ នៅ​ឆ្នាំ ២០១៣ និង​បានជាប់ជា​អ្នកតំណាងរាស្រ្ត​មណ្ឌលកំពង់ធំ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលមានជំនួយបច្ចេកទេសរូបភាពពីទុយ ដានែល។

    12 min
  • « ផ្ទះសសរ១០០ » ដែលមានអាយុកាលរាប់រយឆ្នាំក្លាយជាសារមន្ទីរតាំងសម្ភារៈប្រើប្រាស់បុរាណៗ

    បន្ទាប់ពីបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្តក្រចេះគ្រប់គ្រងនៅដើមឆ្នាំ២០២៣ ផ្ទះសសរ១០០ បានក្លាយជាសារមន្ទីរសម្រាប់ដាក់តាំងសម្ភារៈប្រើប្រាស់បុរាណៗ។ តាមមន្ដ្រីមន្ទីរវប្បធម៌ខេត្តក្រចេះ សារមន្ទីរតាំងសម្ភារៈប្រើប្រាស់បុរាណៗនេះមានតម្លៃខាងវប្បធម៌ដែលអាចឱ្យភ្ញៀវទេសចរ និងសាធារណជនស្គាល់ពីវត្ថុប្រើប្រាស់ចំណាស់ៗដែលមានអាយុកាលរាប់សិបឆ្នាំនៅក្នុងទឹកដីខេត្តក្រចេះ។

    7 min
  • ជនមានពិការភាពម្នាក់ប្រើជើងគូររូបចិញ្ចឹមជីវិតនៅសួនច្បារវិមានឯករាជ្យ

    ទោះមានពិការភាពដៃទាំង២ លោក សល់ សុខចាន់នៅតែអាចគូររូបបានយ៉ាងស្អាត ដោយប្រើជើងជំនួសវិញ។ មកពីខេត្ត​បាត់ដំបង ជនមានពិការភាពរូបនេះអះអាងថា របរគូររូបនៅសួនច្បារវិមានឯករាជ្យបានចិញ្ចឹមជីវិតលោក និងគ្រួសារនារយៈពេល ២ឆ្នាំមកនេះ។ តែជារឿងគួរឱ្យសោកស្តាយ លោក សល់ សុខចាន់មិនអាចបន្តរបរមួយនេះបានទៀតទេ បន្ទាប់ពីមន្ទីរសង្គមកិច្ចបានបញ្ឈប់លោកមិនឲ្យធ្វើតាំងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រោមហេតុផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

    7 min
  • ស្រូវប្រភេទ OM ធ្លាក់ថ្លៃធ្វើឲ្យកសិករខ្លះនៅស្រុកបាទី ខេត្តតាកែវអស់ទឹកចិត្តធ្វើស្រែប្រាំង

    គ្មានទីផ្សារ តម្លៃស្រូវចុះថោក ជីឡើងថ្លៃ គ្មានទឹកធ្វើស្រែគ្រប់គ្រាន់ នេះសុទ្ធសឹងជាបញ្ហាដែលកសិករក្នុងស្រុកបាទី ខេត្តតាកែវបានលើកឡើង ខណៈដែលពួកគេកំពុងជួបប្រទះនឹងការធ្វើស្រែប្រាំងឆ្នាំនេះ។ កសិករខ្លះខកចិត្តនឹងតម្លៃស្រូវប្រភេទ OM ដែលឈ្មួញកំពុងទម្លាក់តម្លៃ និងបានធ្វើពួកគេបាក់ទឹកចិត្ត លែងចង់បន្តធ្វើស្រែនៅឆ្នាំក្រោយ ហើយងាកទៅធ្វើការរោងចក្រ សំណង់ ឬចំណាកស្រុកវិញ។ ចំណែកកសិករខ្លះទៀតបានបញ្ជាក់ពីការកាត់បន្ថយដីធ្វើស្រែ។

    13 min
  • ហេតុអ្វីរមណីយដ្ឋានទន្លេបាទីដែលធ្លាប់ល្បីឈ្មោះ តែបែរជាស្ងប់ស្ងាត់គ្មានភ្ញៀវទេសចរ?

    អាជីវករលក់ម្ហូបអាហារនៅរមណីយដ្ឋានទន្លេបាទី ខេត្តតាកែវបាននាំគ្នារអ៊ូរថា រមណីយដ្ឋានទន្លេបាទីដែលធ្លាប់មានភ្ញៀវទេសចរមកលេងកម្សាន្តច្រើនកុះករបែរជាស្ងាត់ស្ទើរគ្មានភ្ញៀវនាពេលបច្ចុប្បន្ន។ ភាពស្ងាត់ភ្ញៀវនេះបានបង្ខំចិត្តឲ្យអាជីវករលក់ម្ហូបខ្លះងាកទៅធ្វើការតាមរោងចក្រវិញ និងខ្លះទៀតបន្តអត់ធ្មត់ ព្រោះស្តាយរបរពីឪពុក ម្តាយដែលបានបន្សល់ទុកឲ្យ៕ 

    9 min
  • សហពន្ធ័ខ្មែរសាក់យ័ន្ត្រ​​​​កំពុងបន្តផ្សព្វផ្សាយពីវប្បធម៌សាក់យ័ន្ត្រ​​តាមបែបបុរាណខ្មែរ

    វប្បធម៌នៃការសាក់យ័ន្ត្រ​​​វេទមន្តតាមបែបបុរាណខ្មែរធ្លាប់មានប្រវត្តិយូរលង់នៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណមកដល់ពេលបច្ចុប្បន្ន។ តែគេមិនត្រូវភ្លេចនិយាយទេថា ប្រពៃណីមួយនេះវិះនឹងបាត់បង់នៅក្នុងរបបខ្មែរក្រហម និងហាក់កំពុងត្រូវបានគ្របដោយវប្បធម៌ប្រពៃណីដ៏សម្បូរបែបនៃសម័យទំនើបសព្វថ្ងៃ។ អ៊ីចឹងហើយបានជាក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ សហពន្ធ័ខ្មែរសាក់យ័ន្ត្រ​​​បានរួបរួមគ្នាខិតខំបន្តថែរក្សា ចងក្រងឯកសារ បង្ហាត់បង្រៀន និងជាពិសេស គឺការផ្សព្វផ្សាយដល់មហាជនទូទៅជាថ្មីដើម្បីបន្តកេរដំណែលបុរាណខ្មែរមួយឲ្យបាននៅគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ៕

    11 min
  • អាជីវករនិងអ្នកដាំក្រូចថ្លុងកោះទ្រង់ថា ក្រូចថ្លុងនៅចុងឆ្នាំផ្តល់ផលមិនសូវល្អ

    ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែ នៅចុងឆ្នាំកន្លងទៅនេះក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ។ ទាំងអាជីវករនិងអ្នកដាំក្រូចបានលើកឡើងដូចគ្នាបែបនេះ និងថា ត្រូវរង់ចាំដល់ប៉ុន្មានខែខាងមុខ ក្រែងទិន្នផលបានល្អប្រសើរឡើងវិញ។

    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners