បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក រិន កវី អភិរក្សវង់ភ្លេងពិណពាទ្យដោយការបើកសាលាបង្រៀនឥតគិតថ្លៃ

    តន្ត្រីករ រិន កវី បានសម្រេចបើកសាលាបង្រៀនវង់ភ្លេងពិណពាទ្យដោយឥតគិតថ្លៃដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ។ ការសម្រេចចិត្តដូចនេះត្រូវបានលោក រិន កវីពន្យល់ថា គឺដើម្បីថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយវង់ភ្លេងពិណពាទ្យឲ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណខ្មែរ។

    8 min
  • លោក រិន វីរៈ ៖ ខ្ញុំបោះបង់ប្រាក់ខែសមរម្យ មកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីផ្តល់ការងារដល់កូនខ្មែរ

    លោក ​រិន​ វីរៈ​ ហៅ TJ ​គឺ​ជា​សហ​គ្រិន​វ័យ​ក្មេង​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​អាជី​វកម្ម​ផ្តល់​សេវា​កម្ម​បិទ​Film ​ការ​ពារ​រថ​យន្ត​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​។​ មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​បែប​នេះ ​យុវ​ជន​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ​ក៏​ធ្លាប់​ជួប​រឿង​បរាជ័យ ចង់​បោះ​បង់​អាជីវ​កម្ម​មួយ​នេះ​ជា​ច្រើន​ដង​។​ តែ​ដោយ​មាន ​មហិច្ឆតា​ចង់​ជួយ​យុវ​ជន​ដែល​មិន​ទទួល​បាន​ការ​សិក្សា​ខ្ពស់​ អតីត​កូន​អ្នក​ឡើង​ត្នោត​រូប​នេះ ​មិន​ខក​បំណង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោយ​បោះ​បង់​ប្រាក់​ខែ​សម​រម្យ​ ងាក​មក​បង្កើត​អាជី​វកម្ម​ផ្ទាល់​ខ្លួន​នោះ​ឡើយ​។​

    12 min
  • អាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្លោងទ្វារប្រាសាទបន្ទាយប្រីឡើងវិញ

    ប្រាសាទបន្ទាយប្រីស្ថិតក្នុងវង់ធំអង្គរ ខេត្តសៀមរាបដែលមានចម្ងាយ ១៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបកំពុងត្រូវបានរៀបចំ និងជួសជុលខ្លោងទ្វារឡើងវិញដោយអាជ្ញាធរជាតិអប្សរា។ ការរៀបចំជួសជុលខ្លោងទា្វរឡើងវិញនេះ គឺដើម្បីផ្តល់ភាពងាយស្រួល និងជំរុញដល់ការទាក់ទាញភ្ញៀវទេសចរ ខណៈសព្វថ្ងៃនេះ នៅមិនទាន់មានផ្លូវដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអាចដើរតម្រង់ចូលក្នុងប្រាសាទនៅឡើយទេ។

    9 min
  • ពលរដ្ឋក្នុងឃុំពាមមានជ័យ ខេត្តព្រៃវែងអះអាងថាបានរងគ្រោះបាក់ដីដោយក្រុមហ៊ុនបូមខ្សាច់

    ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់ក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងបានអះអាងថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនសាឡង់បូមខ្សាច់មក ពួកគេបានរងគ្រោះពីការបាក់ដីច្រាំងទន្លេខាងក្រោយផ្ទះជាបន្តបន្ទាប់។ ក្នុងន័យនេះ ពលរដ្ឋរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបានសំណូមពរយ៉ាងទទូចឲ្យក្រុមហ៊ុនបូមខ្សាច់អនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានបច្ចេកទេស ឬដែនអាជ្ញាប័ណ្ណដែលទទួលបានពីក្រសួងរ៉ែ និងថាមពល។

    8 min
  • សូត្រ ក្រមា សារុង ទេពកោសល្យច្នៃម៉ូដរបស់លោកស្រីកែម អ៊ីឡេង​នៅក្នុង​កម្មវិធីដើរបង្ហាញម៉ូដ

    បន្ទាប់ពីផ្ចង់ធ្វើការទាំងថ្ងៃទាំងយប់​ សឹងគ្មានពេលសម្រាក​គ្រប់គ្រាន់ លោកស្រី កែម អ៊ីឡេងនៅទីបំផុត​​បាន​បង្ហាញស្នាដៃ​ម៉ូដសំលៀកបំពាក់​ជាង​៣០ឈុត​ដែល​ច្នៃចេញពីក្រណាត់សូត្រ ក្រមា និង​សារុងខ្មែរ។ កម្មវិធីដើរម៉ូដសំលៀកបំពាក់របស់​លោកស្រី​កែម អ៊ីឡេង​បាន​ប្រព្រឹត្តទៅ ​នៅនិវេសនដ្ឋាន​របស់​ឯកអគ្គរាជទូតកម្ពុជា​នៅទីក្រុង​ប៉ារីសដោយ​មានការចូលរួមពីអ្នកមុខ អ្នកការខ្មែរនិងបរទេស។ ចំពោះឯកអគ្គរាជទូតកម្ពុជា លោកលុយ ដាវីត នេះជា​លើកទី១ ដែល​និវេសនដ្ឋាន​របស់​អគ្គរាជទូត​កម្ពុជា​បើកទា្វរ​ទទួល​រៀបចំ​កម្មវិធីដើរម៉ូដ​​របស់​លោកស្រី កែម អ៊ីឡេង។ បទយកការណ៍​របស់​ឈាង បុប្ផា​។

    13 min
  • ប្រាសាទតាមាន់ធំលើភ្នំដងរែកខេត្តឧត្តរមានជ័យបន្តខ្សត់ភ្ញៀវទេសចរ ទោះក្រោយជំងឺកូវីដ១៩

    ប្រាសាទតាមាន់ធំជាកន្លែងទេសចរណ៍មួយក្នុងខេត្តឧត្តរមានជ័យ។ តែបញ្ហានៅត្រង់ថា តាំងពីពេលមានជំងឺកូវីដ១៩ មកដល់ពេលគ្មានជំងឺកូវីដ១៩ ទីកន្លែងទេសចរណ៍មួយនេះនៅតែបន្តស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទេសចរ។ តាមប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ក្នុងមួយខែៗ មានភ្ញៀវទេសចរប្រមាណតែពី ២០០ ទៅ៣០០ នាក់ប៉ុណ្ណោះដែលទស្សនាប្រាសាទលើភ្នំដងរែកមួយនេះ។

    6 min
  • ពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន-វៀតណាមប្រើអំពៅខ្មៅដើម្បីបន់ស្រន់សុំសេចក្តីសុខ

    នៅរៀងរាល់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន-វៀតណាមតែងនាំគ្នាទៅវិហារចិនដើម្បីជាវអំពៅខ្មៅសម្រាប់បន់ស្រន់តាមជំនឿ និងទំនៀមទម្លាប់។ តាមពួកគេ ការបន់ស្រន់ដោយប្រើអំពៅខ្មៅនេះនាំឲ្យមានសេចក្តីសុខ និងលាភជ័យដល់គ្រួសារ។ ចំណែកអាជីវករលក់អំពៅខ្មៅបានបញ្ជាក់ថា អំពៅខ្មៅឆ្នាំនេះមានតម្លៃធូរថ្លៃជាងរាល់ឆ្នាំ ហើយក៏មានអ្នកទិញច្រើនគួរសម។

    6 min
  • លោក ណុប វុធ្ធី៖ ជម្លោះរវាងសហគមន៍ជនជាតិដើមភាគតិចកួយ និងបុគ្គលឯកជនត្រូវបានដោះស្រាយរួចរាល់

    កាលពីថ្ងៃអង្គារទី២៨ មករា មានហេតុការណ៍ប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជាង២០០នាក់ និងបុគ្គលឯកជនជុំវិញការឈូសឆាយដីឯកជន។ សហគមន៍ជនជាតិដើមភាគតិចកួយអះអាង ដីដែលឈូសឆាយនោះជាដីព្រៃជំនឿរបស់សហគមន៍។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ មករានេះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបញ្ជាក់ថា អាជ្ញាធរបានដោះស្រាយបញ្ហានេះរួចរាល់ដោយភាគីទាំងសងខាងយល់ព្រមបញ្ចប់ការតវ៉ា។

    7 min
  • ពលរដ្ឋរស់ក្បែរប្រាសាទទន្លេបាទីស្នើឲ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លីដូចពលរដ្ឋផ្សេង

    អ្នកភូមិរស់នៅជុំវិញតំបន់ប្រាសាទតាព្រហ្ម ឬហៅ ប្រាសាទទន្លេបាទីស្ថិតក្នុងរមណីដ្ឋានទន្លេបាទី ខេត្តតាកែវបានទទូចឲ្យអាជ្ញាធរជួយធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគេ ដ្បិតពួកគេព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំនៅពេលខាងមុខ។ ការទទូចនេះធ្វើឡើង ក្រោយអាជ្ញាធរបដិសេធមិនធ្វើប្លង់ដីឱ្យដោយលើកយកហេតុផលទៅពន្យល់ថា ដីដែលពលរដ្ឋទាំងនោះកំពុងតាំងទីលំនៅសព្វថ្ងៃនៅគៀកនឹងតំបន់ដែលអាជ្ញាធរកំពុងត្រៀមដាក់បញ្ចូលទៅក្នុងតំបន់ការពារ។ ពីភូមិថ

    9 min
  • « ដែនដីក្នុងក្តីស្រមៃ » ជាការដំឡើងស្នាដៃសិល្បៈសម្រាប់ការកសាងអនាគត

    បន្ទាប់ពីបានដាក់តាំងបង្ហាញស្នាដៃដោយជោគជ័យនៅក្នុងទឹកដីខេត្តបាត់ដំបងមក ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ (AFD) រួមសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាកំពុងបើកសម្ពោធនូវពិព៌រណ៍ស្នាដៃសិល្បៈបែបផែនថ្មីមួយឈ្មោះ "ដែនដីក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត”។ គោលបំណងរបស់ពិព៌រណ៍ស្នាដៃសិល្បៈមួយនេះជាការបង្ហាញពីបញ្ហាប្រឈម និងតួនាទីរបស់សិល្បៈនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners