
Sign up to save your podcasts
Or


ទោះបីជាធ្លាប់រងការប្រើហិង្សាស្ទើរតែបាត់បង់ជីវិតកាលពីដើមឆ្នាំ២០១៤ ធ្លាប់រងការគំរាមកំហែង និងជួបភាពអយុត្តិធម៌ជាច្រើនលើកច្រើនសារ តែ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែប្តេជ្ញាចិត្តក្រាញននៀលជាមួយការងារសង្គមដោយឥតងាករេ។ នោះក៏ព្រោះតែលោកធ្លាប់បានហែលឆ្លងកាត់ខ្សែជីវិតជាក្មេងកំព្រាឳពុកតាំងពីអាយុ១ខួប និងកំព្រាម្តាយតាំងពីអាយុ៨ឆ្នាំ ដោយសាររបបខ្មែរក្រហម។ មកដល់ពេលនេះ លោក វន់ ពៅ អះអាងថា លោកនៅបន្តការងារសង្គមបន្តទៀត ទោះជាប្រាក់ឧបត្ថម្ភបានត្រឹមតែបង់ថ្លៃផ្ទះជួល និងអាហារ៣ពេល ក្នុងមួយថ្ងៃ។
ប្រាសាទបឹងមាលា ជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទបឹងមាលា ជាទីតាំងទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនអាចរំលងបាន។ អ្នកមកទស្សនាប្រាសាទបឹងមាលា មើលឃើញថា ស្ថានភាពប្រាសាទមានការបែកបាក់ខ្លាំង ក៏ប៉ុន្តែទីនេះបានបន្សល់ទុកនូវសម្រស់ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈដើមឈើដ៏ត្រឈឹងត្រឈៃ។
ប្រាសាទអង្គរវត្តមិនត្រឹមតែជាទីកន្លែងទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែរូបភាពថ្ងៃរះនៅពីលើកំពូលប្រាសាទអង្គរវត្តបាន និងកំពុងក្លាយជាព្រឹត្តិការណ៍ទាក់ទាញមួយទៀតដែលភ្ញៀវជាតិ និងអន្តរជាតិបាននាំគ្នាចូលរួមទស្សនាតាំងពីព្រឹកព្រហាម។ សម្រាប់ភ្ញៀវបរទេស ពន្លឺថ្ងៃព្រឹកព្រហាមជាវីតាមីនដែលជួយដល់សម្រស់ និងនាំមកនូវភាពស្រស់ស្រាយសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេ។
ក្របីជាសត្វពាហនៈដែលពលរដ្ឋខ្មែរនិយមប្រើជាកម្លាំងដើម្បីភ្ជួរស្រែ និងក៏ជាសត្វពាហនៈដែលមានកម្លាំងអាចអូសទាញរបស់របរធ្ងន់ៗដែរ។ តែនៅក្នុងសហគមន៍បារាយណ៍ ក្រុងសៀមរាប ពលរដ្ឋ ពិសេសមនុស្សចាស់បានប្រើក្របីដើម្បីទាញរទេះដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិមើលទេសភាពស្រុកស្រែ។ របរថ្មីមួយនេះបានជួយឲ្យមនុស្សចាស់នៅតាមទីជនបទ ស្រុកស្រែរកបានប្រាក់ចំណូលបន្ថែមប្រចាំខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ជាលើកដំបូងតាំងពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃ១ មករា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេចតុមុខរហូតដល់ខាងមុខសួនច្បារព្រះបុរមរាជវាំង ។ ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរួមមានក្បួនដង្ហែររបស់យុវជនរាប់ពាន់នាក់ រួមទាំងការសម្តែងសិល្បៈ ការលេងល្បែងកីឡា ការលក់ម្ហូបអាហារ ការតុបតែងលំអ ព្រមទាំងការតាំងបង្ហាញនូវផ្ទាំងទស្សនីយភាពយក្សប្លែកៗបែបចម្រុះពណ៌ ទាំងបុរាណនិងសម័យ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់ម៉ឺននាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិ។
ស្លា គឺជាដំណាំមួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ដល់អ្នកដាំទាំងផ្លែ ទាំងដើម និងធាង។ អ្នកភូមិច្រកចំបក់ ឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដាំដំណាំស្លានេះសឹងគ្រប់ផ្ទះទាំងអស់ ដើម្បីលក់បានជាចំណូលចិញ្ចឹមជីវិត។ ដោយសារកត្តាភូមិសាស្ដ្រអំណោយផល ដីសម្បូរជាតិទឹក និងជាដំណាំកេរដូនតា ស្លាបានក្លាយជាដំណាំពេញនិយមរបស់អ្នកឃុំជុប។ ម្យ៉ាង ពេលប្រមូលផលស្លា ក៏មិនខ្វះទីផ្សារលក់ចេញ។
ព្រឹត្តិការណ៍សាទរកម្ពុជាដ៏ធំសម្រាប់ឆ្នាំ២០២៤ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ។ អ្នកស្ម័គ្រចិត្តមួយចំនួនក្នុងព្រឹត្តិការណ៍សាទរកម្ពុជាបានឱ្យដឹងថា ថ្ងៃកម្មវិធីកាន់តែកៀក ការរៀបចំកម្មវិធីក៏កាន់តែមមាញឹក។ ទោះជាយ៉ាងណា ពួកគេបានអះអាងពីការចូលរួមជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទេសចរណ៍ និងម្ហូបអាហារដល់ភ្ញៀវជាតិ និងអន្តរជាតិដោយមិនខ្លាចពីការហត់នឿយឡើយ។
ថ្មកែវជាប្រភេទរ៉ែថ្មម្យ៉ាងដែលមាននៅតែលើភ្នំយ៉ន និងភ្នំតាសៃក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថ្មកែវមាន ៣ ប្រភេទ គឺថ្មកែវក្រមួន ថ្មយ៉ន និងថ្មស្ពង់ ក្នុងនោះ ថ្មកែវក្រមួនមានតម្លៃជាងគេ។ បច្ចុប្បន្ននេះ របរឆ្លាក់ថ្មកែវធ្វើជារូបចម្លាក់សម្រាប់តាំងលម្អ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗកំពុងក្លាយជារបរពេញនិយមមួយសម្រាប់អ្នកខេត្តពោធិ៍សាត់។
វិស័យកាត់ដេរជាឧស្សាហកម្មចម្បងមួយនៃកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែស្ថានភាពរបស់កម្មករជាពិសេសកម្មការនីមួយចំនួនក្នុងវិស័យកាត់ដេរ នៅតែបន្តប្រឈមនឹងបញ្ហាលក្ខខណ្ឌការងារមិនសមរម្យនិងបញ្ហាសេវា កិច្ចគាំពារសង្គមដែលពុំទាន់មានប្រសិទ្ធភាពខ្ពស់។ សម្លេងទុក្ខសោករបស់ស្រ្តីក្នុងវិស័យកាត់ដេរទាំងនេះ បន្លឺឡើងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយសមាគមមណ្ឌលព័ត៌មានកម្មករ ជាមួយក្តីរំពឹងទទួលបានដំណោះស្រាយរួមជាប្រព័ន្ធដើម្បីអនាគតកម្មករកាត់ដេរ។
បរិវេណនៃសារមន្ទីរខ្លែងខ្មែរដែលមានទីតាំងនៅក្បែរវិមានរដ្ឋសភា គឺជាទីកន្លែងដែលយុវជនរឿង ដារ៉ូបានឆ្លងកាត់នូវការចងចាំ និងអនុស្សាវរីយ៍ល្អៗនៃការធ្វើខ្លែងឯកខ្មែររហូតដល់មានការទទួលស្គាល់ជាអន្តរជាតិ។ មានដើមកំណើតមកពីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាអ្នកទទួលឥទ្ធិពលនៃការស្រលាញ់ខ្លែងឯកពីឪពុកបង្កើត ដារ៉ូបានតាំងចិត្តក្នុងការបន្តអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរដើម្បីអាចមានការទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners