
Sign up to save your podcasts
Or


នៅថ្ងៃអង្គារ ទី២៤ ធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកដំបូងលើលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាមួយចំនួនទៀតក្នុងសំណុំរឿងញុះញង់ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ (CLV)។ មានអ្នកពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន ៣៧រូបដែលត្រូវបានតុលាការចោទប្រកាន់។ តាមមេធាវីជនជាប់ចោទ សវនាការលើកទី១នេះត្រូវបានតុលាការពុះញែកសំណុំរឿងលោកស្រ៊ុន ស្រ៊ន និងអ្នកដទៃទៀតទៅជា៥សំណុំរឿងផ្សេងៗគ្នា។ តែគ្មានជនជាប់ចោទណាម្នាក់មានមុខនៅក្នុងសវនាការលើកទី១នេះទេ។
បុណ្យណូអែលក្នុងថ្ងៃទី២៥ ធ្នូគឺជាពិធីបុណ្យធំមួយសម្រាប់ពលរដ្ឋអ្នកកាន់គ្រិស្តសាសនា។ ទោះយ៉ាងណា គេសង្កេតឃើញមានការរៀបចំតុបតែងលម្អដើម្បីចូលរួមអបអរពិធីបុណ្យណូអែលនេះនៅតាមទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ។ ពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសន៍លើកឡើងថា ទោះបីពលរដ្ឋខ្មែរភាគច្រើនជាអ្នកកាន់ពុទ្ធសាសនា តែពួកគេមិនបានប្រកាន់ពីការចូលរួមក្នុងពិធីបុណ្យណូអែលជាមួយអ្នកកាន់គ្រិស្តសាសនានោះទេ និងថា ការរៀបចំពិធីបុណ្យបរទេសមួយនេះក៏ជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរដែរ។
មានរយៈពេល១០ឆ្នាំហើយ ក្រោយផ្ទុះករណីឆ្លងមេរោគអេដស៍ទៅពលរដ្ឋជាង៣០០នាក់ ក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារគ្រូពេទ្យគ្មានវិជ្ជាជីវៈម្នាក់។ បច្ចុប្បន្ន ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យឺនក្នុងជីវភាព និងរស់ដោយភាពអស់សង្ឃឹម។ អ្នកផ្ទុកមេរោគអេដស៍ ទាំងនោះ ត្រូវនៅទទួលថ្នាំព្យាបាលជាប្រចាំ និងមិនអាចទៅធ្វើការឆ្ងាយបានទេ ដែលនេះជាឧបសគ្គរារាំងពួកគេមិនអាចឲ្យទៅស្វែងរកកម្រៃចិញ្ចឹមគ្រួសារ។
ប្ដីប្រពន្ធមួយគូជាជនមានពិការភាពភ្នែក បានប្រើទេពកោសល្យរបស់ខ្លួនបញ្ជូលសំឡេងនៅតាមបណ្ដាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ព្រោះតែទឹកដមសំនៀងរបស់ពួកគេដ៏ពិរោះ និងប៉ិនប្រសប់។ ទោះបីជាពិការភាពភ្នែកទាំងប្ដី និងប្រពន្ធ តែការបញ្ជូលសំឡេងនេះ បានបង្កើនចំណូលដល់គូស្នេហ៍ថ្មីថ្មោងទាំងពីរនាក់ សម្រាប់ចិញ្ចឹមជីវិត ក្រៅពីការងារវិទ្យុនៅក្នុងសមាគមសំឡេងជនមានពិការភ្នែក។
កោះប៉ែនជារមណីយដ្ឋានបែបធម្មជាតិមួយកន្លែងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រមណីយដ្ឋានមួយនេះបើកទ្វារទទួលទេសចរតែនៅរដូវទឹកស្រក ព្រោះមានឆ្នេរខ្សាច់ និងទឹកថ្លាដូចកញ្ចក់។ ឈ្វេង។ តែអ្វីដែលរមណីយដ្ឋាននេះមានលើសពីនេះ គឺស្ពានឫស្សីវែងដែលឆ្លងកាត់ទន្លេពីត្រើយម្ខាងទៅត្រើយម្ខាងទៀត។ អ្នកបម្រើការក្នុងវិស័យទេសចរណ៍រំពឹងថា ស្ពានឫស្សីកោះប៉ែននឹងទាក់ទាញទេសចរ ពិសេសអំឡុងពេលបុណ្យណូអែល និងឆ្លងឆ្នាំសកលខាងមុខ។
«ច្នៃឱ្យចេញជាផលិតផលសម្រេច» នេះជាមហិច្ឆតារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធីដែលជាម្ចាស់រោងចក្រចម្រាញ់ដូងប្រេងដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពអាចគៀបយកប្រេងបានចន្លោះពី ២៣០ ទៅ២៤០តោនក្នុងមួយថ្ងៃ។ លោក ហួង លីហាក់ ប្រធានគ្រប់គ្រងផ្នែកផលិតកម្មបានឱ្យដឹងថាបច្ចុប្បន្ននេះ រោងចក្រមានសមត្ថភាពអាចផលិតបានតែប្រេងឆៅ ឬហៅផលិតផលពាក់កណ្តាលសម្រេច។ តែទៅថ្ងៃមុខ រោងចក្រអាចនឹងវិវត្តន៍ខ្លួនទៅកែច្នៃដូងប្រេងជាផលិតផលសម្រេចដើម្បីលក់ក្នុងស្រុក និងនាំចេញ។
« អវតារ » ជាគ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅដែលបង្កើតឡើងដោយអ្នកស្រីហួត សុជាតា។ តែមុននឹងបង្កើតគ្រឹះស្ថានមួយនេះដោយខ្លួនឯង អ្នកស្រីក៏ជាអ្នកបកប្រែសៀវភៅអក្សរសិល្ប៍បរទេស ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងការបាះពុម្ភផ្សាយសៀវភៅម្នាក់ដែលធ្លាប់មានបទពិសោធន៍ជាង១០ឆ្នាំនៅអង្គការស៊ីប៉ា។ សម្រាប់សុជាតា គ្រឹះស្ថានបោះពុម្ពផ្សាយអវតារមានគោលបំណងសំខាន់ពាំនាំមកនូវសៀវភៅប្លែកៗដែលមានគុណភាពជាងបរិមាណ។ គ្រឹះស្ថានអវតារមានទាំងសៀវភៅឈុតឆាករូបភាព និងសៀវភៅប្រលោមលោកដែលរួមមានប្រភេទបែបស៊ើបអង្កត វិទ្យាសាស្ត្រ ចិត្តសាស្ត្រ សង្គម និងសក្ខីកម្មបែបប្រវត្តិសាស្ត្រផងដែរ៕
សកម្មភាពទេសចរណ៍នៅលើតំបន់ទេសចរណ៍កោះរ៉ុងមានភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរមកលេងកម្សាន្តជាបន្តបន្ទាប់ឥតដាច់។ អាជីវករលក់ដូរម្ហូបអាហារ និងអ្នកផ្តល់សេវាកម្មកម្សាន្តនៅលើកោះរ៉ុងមួយចំនួន ត្រេកអរ សប្បាយចិត្ត ពីព្រោះភ្ញៀវទេសចរ គឺជាដង្ហើមសេដ្ឋកិច្ចរបស់ពួកគេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាជីវករ និងអ្នកផ្តល់សេវាកម្មកម្សាន្តទទូចឱ្យអាជ្ញាធរកំណត់តម្លៃលក់ និងតម្លៃកញ្ចប់សេវាទេសចរណ៍រួមមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្កាទប់ស្កាត់ការបំប៉ោងតម្លៃហួសកម្រិតដែលធ្វើឱ្យភ្ញៀវមិនសប្បាយចិត្ត។
សិល្បករនិងប្រតិបត្តិករផ្នែកវប្បធម៌ច្នៃប្រឌិតជាង៨០នាក់បានជួបប្រជុំគ្នា នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីធ្វើយុទ្ធនាការកៀងគរស្វែងរកការគាំទ្រដល់សិល្បករនិងប្រតិបត្តិករ ដែលធ្វើការលើវិស័យវប្បធម៌និងច្នៃប្រឌិតនៅកម្ពុជា។
របរបិតស្រាស ជាផ្នែកមួយនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ដែលមានស្ទើរគ្រប់ស្រុកគ្រប់តំបន់ក្នុងប្រទេស។ ស្រាស គឺជាស្រាផលិតចេញពីអង្ករ ដែលពេញនិយមនៅក្នុងចំណោមពលរដ្ឋខ្មែររស់នៅតាមទីជនបទ។ លើសពីនេះទៀត ក៏មានពលរដ្ឋមួយចំនួនធំ បានយកស្រាស ធ្វើជាថ្នាំព្យាបាលជំងឺ ដោយត្រាំនឹងឫសឈើ និងផ្លែឈើផ្សេងៗជាដើម។ បច្ចុប្បន្ននេះ ការបិតស្រាសតាមផ្ទះហាក់ដូចជាថយចុះ ក៏ព្រោះតែអ្នកបិតស្រាមួយចំនួនប្រើប្រាស់ មេតំបែមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ម្យ៉ាង ទីផ្សារស្រាសមិនសូវទូលំទូលាយ ដោយសារមានការប្រជែងពីទីផ្សារឧស្សាហកម្មស្រាបៀរជាច្រើន។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners