
Sign up to save your podcasts
Or


នៅពេលនិយាយដល់ណែមសាច់ត្រី គឺគេតែងនឹកទៅដល់ណែមបាត់ដំបង។ ណែមបាត់ដំបងគឺជាចំណីប្រចាំតំបន់របស់អ្នកស្រុកខេត្តបាត់ដំបង ដែលមានឱជារសជាតិឆ្ងាញ់។ លោក ឃុន ច័ន្ទរស្មីម្ចាស់សិប្បកម្មផលិតណែមសាច់ត្រីរស្មីបាត់ដំបង បានជ្រើសរើសត្រីឌៀប មកធ្វើណែមត្រី។ ម្ចាស់សិប្បកម្មអះអាងថា ណែមសាច់ត្រីដែលផលិតចេញពីសិប្បកម្មរបស់លោក គឺធានាសុវត្ថិភាពចំណីអាហារដល់អតិថិជន។
រឿង «រាត្រីមួយក្រោយសង្រ្គាម» ជាភាពយន្តដ៏ល្បីល្បាញមួយរបស់ផលិតករ ប៉ាន់ រិទ្ធី ដែលបានចាក់បញ្ចាំងអំឡុងឆ្នាំ ១៩៩៦។ ភាពយន្តនេះបានផ្តោតទៅលើទិដ្ឋភាពរស់នៅរបស់យុទ្ធជនដែលត្រឡប់ពីសង្រ្គាម និងបានចាប់ចិត្តស្រលាញ់នារីរង្គសាលមួយរូប។ តួអង្គឯកទាំងពីរនាក់នេះបានបែកគ្នានៅឆ្នាំ ១៩៩៧ ដោយតួអង្គស្រីបានផ្លាស់ទីលំនៅទៅប្រទេសអូស្ត្រាលី។ តែនៅ ២៧ឆ្នាំក្រោយមក ពួកគេបានជួបគ្នាជាថ្មីជាមួយនឹងការជជែកពីបទពិសោធន៍សម្តែងកុនគ្រានោះ និងបានទស្សនាសាច់រឿង«រាត្រីមួយក្រោយសង្រ្គាម» ឡើងវិញ។
ប្រជានេសាទនៅតាមតំបន់ទន្លេបានអះអាងថា ទិន្នផលត្រីប្រហុកក្នុងឆ្នាំ ២០២៤ នេះមានការកើនឡើង តែត្រីឆ្នាំនេះមានទំហំតូចជាងរាល់ឆ្នាំ។ ទោះយ៉ាងណា ប្រជានេសាទទាំងនោះបានត្អូញត្អែរពីតម្លៃត្រីប្រហុកធ្លាក់ថ្លៃ និងខ្វះទីផ្សារដើម្បីលក់ចេញ។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារត្រីប្រហុក រួមទាំងបង្កើនតម្លៃឲ្យប្រសើរជាងនេះ។
ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៤ នៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ។ នាឱកាសនោះ ក្រសួងការបរទេសបារាំង និងអាល្លឺម៉ង់បានផ្តល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ ដល់អ្នកស្រីម៉ៅ ម៉ាប់ នាយកប្រតិបត្តិនៃអង្គការក្លាហាន និងធ្លាប់ជាអ្នកការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងកុមារនៃអង្គការអាដហុក។ នេះជាពានរង្វាន់ពិភពលោកដែលអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់ស្ត្រីកម្ពុជាក្នុងផ្នែកការពារសិទ្ធិស្រី្ត និងយែនឌ័ររយៈពេលជិត ២០ឆ្នាំកន្លងទៅនេះ៕
ក្រមាខ្មែរទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រមាខ្មែរចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាមោទនភាពជាតិមួយចំពោះប្រជាជនកម្ពុជា ដែលតែងតែរំពឹងចង់បានជាយូរមកហើយ។ ចំពោះអ្នកតម្បាញក្រមាផ្ទាល់ ក្រមាខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូ គឺជារឿងដ៏ស័ក្ដិសម ដោយហេតុថា ក្រមាខ្មែរមានអាយុកាល និងប្រវត្តិកាលគ្រប់គ្រាន់សម្រាប់ឱ្យគេចុះក្នុងបញ្ជីពិភពលោក។
សហគមន៍នេសាទព្រែកត្នោត ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងដាំស្ដារឡើងវិញ។ លើសពីនេះទៀត សហគមន៍មួយនេះ ក៏ជាកន្លែងអភិរក្សធនធានជីវៈចម្រុះក្នុងសមុទ្រដូចជា ផ្កាថ្ម ស្មៅសមុទ្រ ផ្សោតពណ៌ផ្កាឈូក ជ្រូកទឹក និងអណ្តើកសមុទ្រជាដើម។ ទោះបីជាសម្បូរទៅដោយធនធានដែលជាសក្តានុពលទេសចរណ៍យ៉ាងណាក្តី ក៏ពលរដ្ឋក្នុងសហគមន៍ទាំងមូល មិនទាន់អាចមានលទ្ធភាពបង្កើនជីវភាពរបស់ខ្លនតាមរយៈការពង្រឹងសកម្មភាពទេសចរណ៍ក្នុងសហគមន៍នៅឡើយ។ ដូចនេះហើយបានជា លោកស្រី យ៉ែម សុភា អនុប្រធានសហគមន៍នេសាទព្រែកត្នោត អំពាវនាវស្វែងរកដៃគូអភិវឌ្ឍន៍ សហគមន៍នេសាទទៅជាទិសដៅទេសចរណ៍ដ៏ពេញលេញមួយ។
លោក ប៉ាង វរៈឧត្តម គឺជាកូនខ្មែរម្នាក់ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី។ មានអាយុ២១ឆ្នាំ យុវជនរូបនេះ បានបង្កើតគេហទំព័រមួយឈ្មោះថា Codeforcambodia.com។ ឧត្តមហ៊ានអះអាងថា គេហទំព័រដែលរូបគេបានបង្កើតឡើងនេះ គឺមានសារៈប្រយោជន៍ច្រើនក្នុងការសិក្សា ក៏ដូចជា មុខងារសំខាន់ៗសម្រាប់បំពេញការងារផ្សេងៗ។ ឧត្តមចាត់ទុក គេហទំព័រមួយនេះគឺជាថ្នាលបណ្តុះកូនខ្មែរឲ្យកែប្រែវាសនារបស់ពួកគេ តាមរយៈការរៀនជំនាញបច្ចេកវិទ្យា។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបើកទ្វាររៀបចំកម្មវិធី ផ្សារបារាំងឆ្នាំ២០២៤។ កម្មវិធីនេះ ជាទូទៅបើកដំណើរការតែមួយថ្ងៃប៉ុណ្ណោះ និងតែម្ដងគត់ក្នុងមួយឆ្នាំ។ យ៉ាងណាក៏ដោយអ្នកចូលរួមចង់ឱ្យកម្មវិធីនេះបើកដំណើរការរយៈពេលយូរលើសពីមួយថ្ងៃ ឬ២ដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់អ្នកចង់ទៅទស្សនាកម្មវិធីផ្ទាល់ និងគយគន់ទេសភាពស្ថានទូតដែលមានរុក្ខជាតិធំៗ។
លោក ចាប តូ អនុរដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្នុងតំណែង ជាអនុរដ្ឋលេខាធិការ លោកមានលទ្ធភាពច្រើនជាងមុន ដោយអាចជួយជនមានពិការភាពនៅទូទាំងប្រទេស។ ទោះបីពិការភ្នែកទាំងសងខាងក៏ដោយ អនុរដ្ឋលេខាធិការរូបនេះអះអាងថា លោកនៅតែបំពេញការងារនៅក្រសួង ដូចជាមនុស្សទូទៅដែរ គ្រាន់តែត្រូវការជំនួយការម្នាក់នៅក្បែរ ដើម្បីចល័តទី ពេលត្រូវទៅបំពេញការងារនៅក្រៅការិយាល័យប៉ុណ្ណោះ។
នៅថ្ងៃព្រហស្បតិ៍ ទី០៥ ធ្នូនេះ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធបានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី»។អ្នកសារព័ត៌មានស្ត្រីដែលបានចូលរួមបានអះអាងថា ស្ត្រីពិតជាដើរតួយ៉ាងសំខាន់ជាងអ្នកសារព័ត៌មានបុរសសម្រាប់ការរាយការណ៍ពីបញ្ហាសមភាពយេនឌ័រ ការលុបបំបាត់អំពីហិង្សា និងបញ្ហាដែលមនុស្សស្រីតែងជួបប្រទះ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners