បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • មហោស្រពរូបថតភ្នំពេញមានសន្ទុះនៃការចាប់អារម្មណ៍ច្រើនជាងមុន

    ព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ ខួបលើកទី១៥ ដែលត្រូវបានប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រមូលផ្តុំសិល្បករអ្នកថតរូបទាំងកម្ពុជា អាស៊ីនិងអឺរ៉ុប ចំនួន១០០នាក់ និងបានដាក់តាំងបង្ហាញស្នាដៃរូបថតចំនួន៧៥០សន្លឹក នៅតាមស្ថាប័នចំនួន២០កន្លែងផ្សេងៗ ទាំងនៅទីក្រុងភ្នំពេញ និងបន្តទៅខេត្តសៀមរាបនិងបាត់ដំបង។ អ្វីដែលគួរអោយគួរឱ្យកត់សំគាល់ គឺសន្ទុះនៃការចាប់អារម្មណ៍ទៅលើមហោស្រពរូបថតភ្នំពេញ ជាពិសេសលើវិស័យថតរូបកាន់តែមានច្រើនជាងមុន។

    13 min
  • អ្នកស្រី នួន កុម្ភៈ ពីអ្នកស្ម័គ្រចិត្តការពារព្រៃកោងកាង ក្លាយជាមេភូមិក្នុងវ័យ២៥ឆ្នាំ

    អ្នកស្រី នួន កុម្ភៈ បាន​ជន្នះ​ផ្នត់​គំនិត​ដែល​ថា​ «ស្ត្រី​មិន​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​បាន​ ឬ​ស្រ្តី​វិល​ចង្ក្រាន​មិន​ជុំ​» បាន​ជំរុញ​ឲ្យ​ស្ត្រី​មេ​ម៉ាយ​រូប​នេះ ​ក្លាយ​ជា​មេ​ភូមិ​ក្នុង​វ័យ​២៥​ឆ្នាំ​។​ បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​ជា​មួយ​បេក្ខជន​ជា​បុរស​៤​រូប​ផ្សេង​ទៀត​ អ្នកស្រី ​នួន កុម្ភៈ ​បាន​ទទួល​សំឡេង​គាំទ្រ​ជា​ឯក​ឆន្ទ​ ដើម្បី​ក្លាយ​ជា​មេ​ភូមិ​ត្រពាំង​រពៅ ​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​មក​នេះ​។

    10 min
  • សៀវភៅ រៀមច្បងសហគមន៍ឥន្ទធនូកម្ពុជានឹងជាមាគ៌ាសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា

    នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ សៀវភៅ រៀមច្បង សហគមន៍ឥន្ទធនូកម្ពុជា។ សៀវភៅនេះត្រូវបានសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារំពឹងថា នឹងក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកជាមាគ៌ាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ឱ្យទទួលបានសិទ្ធិដូចមនុស្សទូទៅ ជាពិសេសសិទ្ធិរៀបការស្របច្បាប់ សិទ្ធិស្មុំកូន និងសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរួមគ្នាដូចប្ដីប្រពន្ធភេទផ្ទុយគ្នា។

    9 min
  • សិប្បកម្មចម្លងស្លឹកឈើដាក់លើសាច់កំណាត់កំពុងទាក់ទាញចិត្តអ្នកប្រើប្រាស់

    សិប្បកម្មចម្លងស្លឹកឈើលើសាច់កំណាត់មួយកន្លែងក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ចាប់អារម្មណ៍ដោយហេតុថា ផលិតផលនោះមានផ្ដិតយករូបភាព និងពណ៌ពីស្លឹកឈើធម្មជាតិពិតៗ មកដាក់លើសាច់កំណាត់ផ្ទាល់។ បើតាមម្ចាស់សិប្បកម្មចម្លងស្លឹកឈើ Angkor Khmer Sild loom លោក ស៊្រាង ហាច សិប្បកម្មនេះពីមុនគ្មានអ្នកចាប់អារម្មណ៍ទេ ពោលគឺមានតែជនបរទេសប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នផលិតរបស់លោកបានទទួលការរគាំទ្រច្រើនទាំងខ្មែរ និងបរទេស។

    7 min
  • នំបញ្ចុកទឹកម្ហិចនៅក្នុងខេត្តកំពតកំពុងល្បីល្បាញ និងទទួលបានការគាំទ្រ

    នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹកម្ហិចមានរសជាតិឆ្ងាញ់ខុសប្លែកពីនំបញ្ចុកផ្សេងទៀតរបស់ខ្មែរ។ បច្ចុប្បន្ន នំបញ្ចុកទឹកម្ហិចនៅកំពតកំពុងល្បីល្បាញ និងទទួលបានការគំាទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។ 

    7 min
  • ទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ផ្តោតលើកិច្ចសហការក្នុងភាពជាដៃគូ

    ដើម្បីលើកកម្ពស់ការងារស្រាវជ្រាវជាគុណប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេស ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍នៃទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ដោយផ្តោតសំខាន់លើប្រធានបទនៃការស្រាវជ្រាវ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឲ្យកាន់តែរឹងម៊ាំថែមទៀត។ 

    8 min
  • សាលាចម្លាក់ស្បែកត្រូវការជំនួយដើម្បីទំនុកបម្រុងយុវជនក្រីក្រ និងកុមារកំព្រា

    លោក​​ញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាប។ សាលាមួយនេះបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងកុមារកំព្រាស្នាក់នៅដើម្បីរៀនជំនាញចម្លាក់ស្បែក និងដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ តែចាប់តាំងពីវិបត្តិកូវីដ១៩ មក សាលាបានផ្តើមជួបការខ្វះខាតថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ លោកញឹក សេរីរតនាបានប្រាប់ថា លោកមានលទ្ធភាពចិញ្ចឹមយុវជនក្រីក្រ និងកុមារកំព្រាបានត្រឹមតែ ៣៨នាក់ ខណៈមានមនុស្សដល់ទៅ ៨០នាក់ដែលត្រូវចិញ្ចឹម៕

    10 min
  • អ្នករត់រ៉ឺម៉កកង់បីខេត្តសៀមរាបស្នើឱ្យរដ្ឋាភិបាលបន្តចាត់វិធានការទាក់ទាញភ្ញៀវទេសចរ

    នៅក្នុងខេត្តសៀមរាប កំណើនភ្ញៀវទេសចរបានកើនឡើងវិញបន្តិចនារយៈចុងក្រោយនេះ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងរដូវខ្សត់ភ្ញៀវនាប៉ុន្មានខែកន្លងមក។ នេះបើតាមការបញ្ជាក់ពីអ្នករត់រ៉ឺម៉កកង់បី។ ទោះយ៉ាងណា ពួកគេបានស្នើឱ្យរដ្ឋាភិបាលបន្ដចាត់វិធានការគ្រប់យ៉ាងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាខេត្តសៀមរាប ព្រោះកន្លងមក ពិសេសក្នុងរដូវខ្សត់ភ្ញៀវ មានអ្នករត់រ៉ឺម៉កកង់បីខ្លះទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតទៅធ្វើការនៅប្រទេសជិតខាង។

    7 min
  • ការអភិរក្ស និងស្តារព្រៃកោងកាងឡើងវិញ ជាការក្សាឆ្នាំងបាយរបស់ប្រជានេសាទ

    ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត ធ្វើធ្យូង និងមួយផ្នែកទៀត ដោយសារការកាប់ទន្ទ្រានព្រៃកោងកាង ពីសំណាក់អ្នកមានអំណាច ដើម្បីចាក់ដីលុបសមុទ្រ យកដីធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ប៉ុន្តែ ក្រោយការបង្កើតសហគមន៍ព្រែកត្នោតក្នុងឆ្នាំ២០១១មក សហគមន៍មួយនេះ បានអភិរក្ស និងស្តារដើមកោងកាងឡើងវិញប្រមាណជា ៤ម៉ឺនដើមក្នុងតំបន់ធ្លាប់រងការកាប់បំផ្លាញ ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ដើមកោងកាង១ ដើម ប្រៀបបាននឹងជីវិត១! ការបាត់បង់ព្រៃកោងកាង គឺបាត់បង់ឆ្នាំងបាយរបស់ប្រជានេសាទ៕

    9 min
  • ប្រតិមាព្រះនារាយណ៍ផ្ទុំធ្វើដំណើរចាកចេញពីប៉ារីស សំដៅក្រុងណង់ស៍

    ដំណើរការជួសជុសប្រតិមាព្រះវិស្ណុ ឬ ព្រះនារាយណ៍ផ្ទុំ ធ្វើពីសំរិទ្ធ នៅប្រទេសបារាំងកំពុងបោះមួយជំហានទៅមុខ។ នៅដើមខែវិច្ឆិកានេះ ប្រតិមាព្រះវិស្ណុមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស សំដៅមន្ទីរពិសោធន៍ អាក់ អង់ទិក Arc Antique ក្នុងទីក្រុងណង់ស៍ ភាគខាងលិចប្រទេសបារាំង។ ឈាង បុប្ផាបានចុះទៅធ្វើបទយកការណ៍ផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង

    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners