បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ការប្រើប្រាស់ប្រាក់កម្ចីមិនចំគោលដៅ នាំឲ្យកសិករខ្លះធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌក

    អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕

    13 min
  • ពលរដ្ឋជាអ្នកកាប់ទន្ទ្រានដីព្រៃប្រែក្លាយខ្លួនជាអ្នកអភិរក្សធនធានធម្មជាតិ

    នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕

    8 min
  • លីម សុខគង់៖ ជំនាញនុយក្លេអ៊ែរ ជាចំណូលចិត្តរបស់ខ្ញុំ ទោះជាមិនមែនជាទីផ្សារការងាររបស់កម្ពុជា

    លីម សុខគង់ ជា​និស្សិត​កម្ពុជា​ម្នាក់​ដែល​កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត នៅ​សហភាព​អឺរ៉ុប លើ​ជំនាញ​វិស្វ​កម្ម​នុយ​ក្លេ​អ៊ែរ​។​ បើ​ទោះបី​ជា​មុខ​ជំនាញ​វិស្វកម្ម​នុយក្លេអ៊ែរ​នេះ ​មិន​មាន​តម្រូវការ​ច្រើន​ លើ​ទីផ្សារ​ការ​ងារ​របស់​កម្ពុជា​ក៏​ដោយ ​តែ​និស្សិត​អាយុ​២៥​ឆ្នាំ​រូប​នេះ ​ចាត់​ទុក​មុខ​ជំនាញ​នេះ​ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ​និង​ថា​មុខ​ជំនាញ​មួយ​នេះ ​កំពុង​តែ​មាន​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ច្រើន​នៅ​សហភាព​អឺរ៉ុប​៕

    9 min
  • អង្គការសហប្រជាជាតិសហការរៀបចំព្រឹត្តិការណ៍នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា

    ក្នុងគោលបំណង​លើកកម្ពស់​ការយល់ដឹង​និង​តួនាទី​របស់បុគ្គលម្នាក់ៗ​ក្នុងការរួមចំណែក​ដល់គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាពសម្រាប់ឆ្នាំ​២០៣០ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​និងក្រុមហ៊ុនអ៉ីអនម៉លខេមបូឌា បានសហការរៀបចំ​ព្រឹត្តិការណ៍​​ «តោះចូលរួមសកម្មភាព​SDGs​២០២៤​​» ដើម្បីជំរុញការអភិវឌ្ឍ​ប្រកបដោយចីរភាព​​​នៅកម្ពុជា។ 

    9 min
  • ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

    ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។

    8 min
  • ពិព័រណ៍សៀវភៅ Big Bad Wolf ត្រលប់មកកម្ពុជាដោយមានការចាប់អារម្មណ៍ពីយុវជនខ្មែរ

    ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។

    8 min
  • ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី

    នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕

    9 min
  • លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

    លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕

    10 min
  • សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

    សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។

    12 min
  • ស្ត្រីចំណាស់ៗប្រកបមុខរបរអុំទូកដឹកភ្ញៀវនៅកំពង់ភ្លុកកំពុងមានជីវភាពយ៉ាប់យឺន

    ក្រុមស្រ្តីប្រកបរបរអុំទូកទេសចរជាង១ពាន់នាក់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកធ្លាប់ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈមុខរបរដឹកភ្ញៀវតាមទូកនារដូវវស្សា។ តែ ក្រុមស្រ្តីទាំងនោះ​បាន​លើកឡើង​ថា តាំងពីការរាតត្បាតជំងឺ Covid ១៩ មកដល់ពេលនេះ ចំនួនភ្ញៀវទេសចរមកទស្សនាសហគមន៍កំពង់ភ្លុកមានការថយចុះច្រើន​ដែល​ធ្វើឱ្យចំណូលរបស់​ពួកគាត់បានពី​ការដឹកភ្ញៀវតាមទូកធ្លាក់ចុះ​ខ្លាំង៕

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners