បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អង្គការសង្គមស៊ីវិលប្រារព្ធខួបទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

    គិតត្រឹមឆ្នាំ២០២៤នេះ វាមានរយៈពេល ៣៣ ឆ្នាំគត់ ដែលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ទោះជាយ៉ាងណា អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាលបានបន្តអះអាងថា កម្ពុជានៅតែមិនទាន់បានអនុវត្តពេញលេញ លក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅឡើយទេ។ ប្រជាពលរដ្ឋខ្មែរមួយចំនួនមើលឃើញថា ទោះបីជាបច្ចុប្បន្ន កម្ពុជាបានត្រឡប់មករកសុខសន្តិភាពវិញក៏ដោយ ប៉ុន្តែពួកគេចង់ឲ្យរដ្ឋាភិបាលបើកចំហឲ្យទូលាយជាងមុននូវការអនុវត្តសេរីភាពជាមូលដ្ឋាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ 

    8 min
  • បារាំងនឹងទទួលនិស្សិតនិងគ្រូពេទ្យកម្ពុជាចំនួន១១៥នាក់សម្រាប់បន្តការសិក្សាជំនាញជាន់ខ្ពស់

    នៅឆ្នាំ២០២៤នេះ និស្សិតនិងគ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន១១៥នាក់នឹងត្រូវចាកចេញទៅបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រជំនាញ និងជំនាញជាន់ខ្ពស់ រយៈពេលមួយឆ្នាំនៅប្រទេសបារាំង។ ការកើនឡើងនៃចំនួននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសដែលជាប់អាហារូបករណ៍បារាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងបារាំងនិងកម្ពុជាលើវិស័យសុខាភិបាល និងជាពិសេសការរីកចម្រើនមួយកម្រិតទៀតលើការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រកម្រិតឯកទេសជំនាញ ដែលប្រទេសកម្ពុជាកំពុងមានការខ្វះខាតនៅឡើយ។

    9 min
  • សិល្បករ និងអ្នកហាត់គុនអំពាវនាវឱ្យមហាជនចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

    នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នឹងមានការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ។ ការប្រកួតនេះ មានគោលបំណងប្រមូលផ្តុំក្បាច់គុនទាំងអស់ បង្ហាញដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យយល់ដឹងពីក្បាច់គុនខ្មែរបុរាណដែលនៅសល់ ខណៈក្បាច់គុនល្បីៗមានតែ២-៣ប៉ុណ្ណោះ ដូចជា គុនខ្មែរ និងល្បុក្កតោជាដើម។ នៅក្នុងឱកាសនេះ សិល្បករ និងអ្នកហាត់គុណអំពាវនាវឱ្យមហាជនទូទៅ ចូលរួមទស្សនាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណឱ្យបានច្រើនកុះករ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកដែលខំថែរក្សាក្បាច់គុនបុរាណ។ ការចូលទស្សនាមិនត្រូវបានគិតថ្លៃនោះទេ។

    8 min
  • កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត

    អ្នកចិញ្ចឹមកណ្តុរប្រែងមួយចំនួនកំពុងសប្បាយចិត្តជាមួយនឹងតម្រូវការទីផ្សារខ្ពស់ និងទទួលបានតម្លៃសមរម្យ។ លោក រឿន កុសល់ អ្នកចិញ្ចឹមកណ្តុរប្រែងម្នាក់ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានអះអាងថា សព្វថ្ងៃនេះ លោកស្ទើរតែពុំអាចផ្គត់ផ្គង់កណ្តុរប្រែងដែលអាំងរួចទៅឱ្យអតិថិជនបានគ្រប់ចំនួន។ តាមលោក រឿន កុសល់ កណ្តុរប្រែងអាំងកំពុងក្លាយជាអាហារពេញនិយម តែទីផ្សារចិញ្ចឹមកណ្តុរប្រែងនៅតូចចង្អៀត និងមិនទាន់ទូលំទូលាយនៅឡើយ។

    9 min
  • ក្រុងតាខ្មៅ៖កីឡាករប្រណាំងទូកផ្តើមហាត់សមដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៧ និង១៨ តុលា

    នៅតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅ មានការរៀបចំតុបតែងសម្រាប់កម្មវិធីប្រណាំងទូករយៈពេល២ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា។ កីឡាករដែលនឹងចូលរួមនៅក្នុងកម្មវិធីប្រណាំងទូករយៈពេល ២ថ្ងៃខាងមុខកំពុងហាត់សមអ៊ុំទូកពោរពេញដោយភាពស្វាហាប់ និងរំពឹងពីការទទួលបានជ័យជម្នះក្នុងការប្រកួត។ 

    4 min
  • ដំណើរការកំណែប្រលងបាក់ឌុបស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ

    បន្ទាប់ពីដំណើរការប្រលងបាក់ឌុបថ្ងៃទី៨-៩ ខែតុលា ត្រូវបានបិទបញ្ចប់ក្រសួងអប់រំយុវជននិងកីឡាកំពុងមម៉ាញឹកជាថ្មីម្តងទៀតលើការរៀបចំកំណែសន្លឹកកិច្ចការបេក្ខជនប្រលងបាក់ឌុបទាំងជិត១៤ម៉ឺននាក់នៅទូទាំងប្រទេស យ៉ាងម៉ត់ចត់និងសំងាត់ជាងមុន ជាពិសេសក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

    9 min
  • អាជ្ញាធរ និងពលរដ្ឋខ្លះរស់ក្នុងអគារអង្គរមានជ័យ ក្រុងភ្នំពេញកំពុងបន្តចរចារកដំណោះស្រាយរួម

    រហូតមកដល់ពេលនេះ ការចរចាសំណងសម្រាប់ពលរដ្ឋរស់នៅអគារអង្គរមានជ័យស្ថិតចំក្រុងភ្នំពេញនៅមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយទេ។ ពលរដ្ឋខ្លះដែលបានយល់ព្រមទទួលយកសំណងរបស់រដ្ឋដោយសារតែមើលឃើញពីភាពចំណាស់របស់អគារ។ តែពលរដ្ឋខ្លះទៀតមិនព្រមទទួលយកដោយយល់ថាជាសំណងតិចតួចដែលពិបាកឲ្យពួកគាត់អាចរកបានកន្លែងស្នាក់នៅក្នុងក្រុងភ្នំពេញ។

    7 min
  • លោក Ben Davis ពលិកម្មទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា

    លោក បេន ដាវិស ជាជនជាតិអាមេរិកាំង និងភរិយាគាត់ជាជនជាតិអូស្ត្រាលី។ អ្នកទាំងពីរបាននាំកូនស្រីទាំង២នាក់ មករស់នៅ និងចូលរួមការពារ អភិរក្សព្រៃឈើសត្វព្រៃជាមួយរដ្ឋាភិបាលកម្ពុជាតាំង ពីឆ្នាំ២០១២ រហូតរដ្ឋាភិបាលសម្រេចបង្កើតជាតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក លើផ្ទៃដីទំហំ ៥១ ៧៣០ ហិកតា ។ ក្នុងឆ្នាំ២០២២ លោក បេន និងក្រុមគ្រួសារ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោក បេន និយាយថា លោកបានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ជាច្រើនដងក្នុងការចុះបង្ក្រាបបទល្មើស។ នោះក៏ព្រោះតែអ្នករកស៊ីកាប់ព្រៃ និងអ្នកដាក់អន្ទាក់បរបាញ់សត្វព្រៃ មានកាំភ្លើងកែច្នៃ កាំភ្លើង AK 47ជាដើម៕

    9 min
  • អូស្ត្រាលីផ្តល់ជណ្តើរត្រីទី៣ដល់កម្ពុជា ដើម្បីបង្កើនទិន្នផលត្រីក្នុងសហគមន៍

    អូស្ត្រាលីតាមរយៈជំនួយរបស់ខ្លួន បានសម្ពោធជាផ្លូវការនូវជណ្តើរត្រីទី៣ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩តុលា។ ជណ្តើរត្រីគឺជាផ្លូវសម្រាប់សម្រួលឲ្យត្រីអាចផ្លាស់ទីពីតំបន់ទាបទៅកាន់តំបន់ខ្ពស់ក្នុងរដូវវស្សា។ សម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ជណ្តើរត្រីមានសារប្រយោជន៍ដល់សហគមន៍ ក្នុងការបង្កើនទិន្នផលត្រីសម្រាប់ប្រជាពលរដ្ឋ។

    7 min
  • សៀវភៅ “Remnants of the Past” ស្តីពីភាពយន្តខ្មែរសល់ពីអតីតកាលជាស្នាដៃកូនខ្មែរនៅអាមេរិក

    សៀវភៅស្តីពីភាពយន្តខ្មែរដែលនៅសេសសល់ពីអតីតកាលបកប្រែពីភាសាអង់គ្លេសឈ្មោះ « Remnants of the Past »  គឺជាស្នាដៃសៀវភៅថ្មីមួយរបស់កូនខ្មែរនៅសហរដ្ឋអាមេរិក។ អ្នកនិពន្ធខ្មែរពីររូប គឺអ្នកស្រីបណ្ឌិត លីនដា សាផាន និងលោក ណេត ហ៊ុន បានចំណាយពេលជាង ១០ឆ្នាំដើម្បីស្រាវជ្រាវ និងចងក្រងសៀវភៅស្តីពីភាពយន្តខ្មែរចន្លោះទសវត្សរ៍ ១៩៦០ និង ១៩៧៥។ សៀវភៅដែលបានរៀបរាប់លំអិតពីភាពយន្តខ្មែរចំនួន៥០រឿងក្នុងចំណោម ៤៤៦រឿងត្រូវបានបោះពុម្ភផ្សាយ និងបើកសម្ពោធជាសាធារណៈនៅដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners