
Sign up to save your podcasts
Or


នៅក្នុងបទយកការណ៍នៅថ្ងៃនេះ ឈាង បុប្ផានាំលោកអ្នកនាងទៅស្គាល់កំណប់ដ៏មានតម្លៃរបស់កម្ពុជាដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សារមន្ទីរជាតិមួយក្នុងក្រុងអាឡង់សុង Alençon ភាគខាងលិចទីក្រុងប៉ារីស។ Le musé des beaux arts et de la dentelle នៅទីក្រុងអាឡង់សុងមានវត្ថុបុរាណខ្មែរអាយុជាង១០០ឆ្នាំ និងកំណត់ត្រាជាច្រើនស្តីពីកម្ពុជានាចុងសតវត្សរ៍ទី១៩ ដែលប្រមូលចងក្រងដោយរ៉េស៊ីដង់បារាំងនៅកម្ពុជា គឺលោក អាដេម៉ា ឡឺក្លែរ។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាឃីកបុកស៊ីងអាស៊ីឆ្នាំ ២០២៤ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងចំណោមកីឡាករប្រកួតជាង៤០០នាក់មកពីប្រទេសចំនួន២២ កីឡាករកម្ពុជាដាក់ក្តីសង្ឃឹមដណ្ដើមបានមេដាយច្រើន។ តាមប្រធានសហព័ន្ធកីឡាឃិកបុកស៊ីងកម្ពុជា កម្ពុជាអាចទទួលបានមេដាយច្រើននៅពេលចប់ និងថា គិតត្រឹមព្រឹកថ្ងៃទី១០ តុលា កម្ពុជាទទួលបានមេដាយសំរិទ្ធជាង២០ និងមេដាយប្រាក់ចំនួន៧គ្រឿង ហើយសង្ឃឹមទទួលបានមេដាយមាសនៅថ្ងៃប្រកួតផ្ដាច់ព្រាត់ក្នុងថ្ងៃទី១៣ តុលា៕
ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្ហោ រាជធានីភ្នំពេញបានស្នើឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ និងរៀបចំប្រព័ន្ធលូរំដោះទឹកឲ្យបានត្រឹមត្រូវ។ ការស្នើយ៉ាងដូច្នេះដោយសារនៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកបានហូរចូលក្នុងផ្ទះរបស់ពួកគេ និងបង្កការលំបាកដល់ការរស់នៅ។
ថ្ងៃទី៨ តុលា ឆ្នាំ ២០២៤ នេះជាថ្ងៃទី១ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅសាមញ្ញ បាក់ឌុប។ សម័យប្រឡងរយៈពេល ២ថ្ងៃរហូតដល់ថ្ងៃទី ៩ តុលាបានប្រព្រឹត្តិទៅចំពេលដំណាលគ្នានៅទូទាំងប្រទេស។ នៅក្នុងមណ្ឌលប្រឡងមួយនៃរាជធានីភ្នំពេញ ពិសេសនៅក្នុងវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ ការរៀបចំមានភាពម៉ត់ចត់ជាមួយនឹងការរឹតបន្តឹងសន្តិសុខនៅជុំវិញមណ្ឌលប្រឡង៕
នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេបានទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏បានបន្តដំណើរទៅកាន់ទីសក្ការៈនានាដោយបាននាំយកទៅជាមួយនូវធូបទៀន ផ្កាឈូក និងដង្វាយមួយចំនួន។ នៅទីនោះ ពួកគេបានបន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។ ហេតុអ្វីបានមានកូនសិស្សខ្លះបន្តរក្សាជំនឿបែបនេះ ខណៈក្រសួងអប់រំបានបញ្ជាក់ពីគោលការណ៍ប្រឡងបាក់ឌុបទៅតាមសមត្ថភាព «អ្នកចេះគឺជាប់»។
ក្រុមហ៊ុនStartupរបស់កម្ពុជាលេចមុខនៅក្នុងឱកាសជំនួបកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង
នៅក្នុងពិព័រណ៌ Francotech ដែលរដ្ឋាភិបាលបារាំងបានផ្តួចផ្តើមរៀបចំជាលើកទី១ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហៅហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មានអ្នកជំនាញអាជីព១៥០០នាក់ និងគណៈប្រតិភូ ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសសមាជិករបស់ហ្រ្វង់កូហ្វូនីបានចូលរួមស្វាហាប់។ នៅក្នុងចំណោមស្តង់តាំងបង្ហាញផលិតផល មកពីប្រទេសជាង ១០០ មានផងដែរស្តង់របស់ប្រទេសកម្ពុជា ដែលលេចមុខនៅក្នុងពិព័រណ៌ Francotechដែលផ្តោតលើបច្ចេកវិទ្យា នវានុវត្តន៍ កម្មវិធីបញ្ញាសិប្បនិម្មិត។ ឈាង បុប្ផាមានបទយកការណ៍ពីរឿងនេះពីទីក្រុងប៉ារីស
ថ្ងៃទី០៥តុលានេះ ជាទិវាគ្រូបង្រៀនទូទាំងពិភពលោក។ នៅកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំទិវានេះ ដោយមានការជួបជុំគ្រូបង្រៀនមកពីគ្រប់ខេត្តក្រុង ប្រមាណជាង១០០នាក់។ គ្រូបង្រៀនដែលបានចូលរួមកម្មវិធីនៅថ្ងៃនេះ សុទ្ធតែបានលើកឡើងពីគុណតម្លៃរបស់គ្រូបង្រៀនដែលជាស្នូលដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់គ្រូបង្រៀនបច្ចុប្បន្ន គឺប្រាក់បៀវត្សរ៍នៅតិចតួច មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាព។
ផ្ទាំងគំនូរធំៗចំនួន១៥ផ្ទាំងដែលពោរពេញទៅដោយភាពទាក់ទាញ និងរស់រវើកដោយបង្ហាញទឹកមុខ និងអារម្មណ៍ពិតរបស់ប្រជាជនខ្មែរ កំពុងដាក់តាំងបង្ហាញនៅវិចិត្រសាលរ៉ូសវ៉ូតរហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ពិព័រណ៍ក្រោមចំណងជើង “ពន្លឺនៃក្តីសង្ឃឹម” ជាស្នាដៃដំបូងរបស់វិចិត្រករវ័យក្មេងកូនខ្មែរកាត់បារាំងឈ្មោះ ជីមម៉ី កុង។ សម្រាប់ជីមម៉ី ស្នាដៃមួយនេះជាការស្វែងរកអត្តសញ្ញាណ និងឫសគល់ដើមនៃវប្បធម៌របស់ខ្លួន៕
គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងតម្លៃទឹកប្រាក់សរុប ១១៦,២៧ លានដុល្លាអាមេរិក។តែប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោត នៅឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទូចឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ជួយរកដំណោះស្រាយជាដីលំនៅឋាន និងសំណងជាប្រាក់ ក្នុងតម្លៃសមរម្យ ដើម្បីឲ្យពួកគេមានដី និងអាចសាងសង់ផ្ទះសម្បែងរស់នៅបន្តទៀត។
តម្បាញសូត្រចាមគឺជាអត្តសញ្ញាណសំខាន់របស់ស្ត្រីខ្មែរឥស្លាម។ សហគមន៍ចាមមួយក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមកំពុងអភិរក្សតម្បាញសូត្រចាម ក្រោយរបបខ្មែរក្រហមបានដួលរលំទៅ។ ការអភិរក្សតម្បាញសូត្រចាមនេះគឺធ្វើឡើងតាមរយៈគម្រោង «ពណ៌នៃការចងចាំ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថានទូតតួកគីប្រចាំកម្ពុជា ក្នុងគោលដៅសម្រាលស្ថានភាពសេដ្ឋកិច្ចដល់ពលរដ្ថខ្មែរឥស្លាមនៅទីនោះ។ ពីស្រុកកោះសូទិន ខេត្តកំពង់ចាម យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners