
Sign up to save your podcasts
Or


ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦និង២៧តុលា ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។យុវជនជាច្រើនបានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ដើម្បីស្វែងរកឱកាសការងារទៅតាមក្តីស្រមៃរបស់ពួកគេ។ ពួកគេអះអាងថា កម្មវិធីនេះផ្តល់ឱកាសឲ្យគេស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗ ដែលគេប្រាថ្នាសម្រាប់អាជីពការងារពេលខាងមុខ។
លោកស្រី នុត សម្ជស្ស គឺជាអគ្គនាយិកាក្រុមហ៊ុន អិល អេស វី (LSV) ដែលជាក្រុមហ៊ុនផលិតសាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចចិត្តទៅបង្កើតក្រុមហ៊ុនកែច្នៃផលិតផលរបស់ខ្មែរ ដោយឈរជើងជាប់លើទីផ្សារមកដល់ថ្ងៃនេះ គឺដោយសារតែសហគ្រិនស្ត្រីឆ្នើមរូបនេះ ធ្លាប់ទទួលរងនូវការមើលងាយពីសំណាក់ជនបរទេស ដែលបាននិយាយថា «ខ្មែរមិនអាចអ្វីបាន»៕
កាលពីថ្ងៃទី24 និង 25 ខែតុលានេះ សហភាពអឺរ៉ុប បានរៀបចំ កម្មវិធី ស្តីពី “ពិព័រណ៍ ការសិក្សានៅអឺរ៉ុប ” ដែលប្រព្រឹត្តិទៅ នៅឯFactory ភ្នំពេញ ដើម្បីផ្តល់ឧ៌កាស ដល់សិស្សា នុសិស្ស កម្ពុជា អាច ស្វែងយល់ពី សកលវិទ្យាល័យ និង អាហារូបករណ៍ដែល ផ្តល់ជូន ដោយគ្រឹះស្ថាន ឧត្តមសិក្សា នៅ សហភាព អឺរ៉ុប ។ កម្មវិធីពិព័រណ៍នេះមាន គោលបំណង លើកកំពស់ ការសិក្សារបស់ សិស្សានុសិស្ស កម្ពុជា នៅ ថ្នាក់ ឧត្តមសិក្សា នៅសកលវិទ្យាល័យ សហភា ពអឺរ៉ុប បន្ថែមទៀត។
បន្ទាប់ពីខកខានអស់១០ឆ្នាំ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រលប់ទៅចូលរួមនៅក្នុងពិព័រណ៌ចំណីអាហារអន្តរជាតិដ៏សំខាន់មួយនៅទីក្រុងប៉ារីស ដែលហៅកាត់ជាភាសាបារាំងថា ស្យាល់( SIAL) ។ នៅក្នុងពិព័រណ៌ស្យាល់ ប៉ារីសឆ្នាំ ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន១២ដែលសុទ្ធសឹងជាអ្នកផលិតនិងនាំចេញស្រូវអង្ករ។ ក្រៅពីអង្ករល្អបំផុតបំផុតដែលឈ្នះពានរង្វាន់អន្តរជាតិ៥ដង កម្ពុជាបានតាំងបង្ហាញជាលើកទី១ គ្រាប់ស្វាយចន្ទីទៅបង្ហាញអ្នកទស្សនាអាជីពរាប់សែន និងក្រុមហ៊ុនអន្តរជាតិធំរាប់ពាន់នាក់ដែលអាចចាប់អារម្មណ៍ទិញផលិតផលកម្ពុជា។ ចាប់ផ្តើមតាំងពីថ្ងៃសៅរ៍ទី១៨តុលា ពិព័រណ៌ចំណីអាហារអន្តរជាតិ ស្យាល់បានបិទបញ្ចប់ទៅកាលពីថ្ងៃពុធទី ២៣តុលា។ នៅមុនកម្មវិធីបិទ ឈាង បុប្ផាបានទៅជួបសម្ភាសម្ចាស់ក្រុមហ៊ុននាំចេញស្រូវអង្ករ និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីដែល ឈានជើងជាលើកទី១ចូលរួមក្នុងពិព័រណ៌អន្តរជាតិនៅប្រទេសបារាំង។
នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ការចិញ្ចឹមសត្វ ដូចជា សុនខ និងឆ្មា កាន់តែពេញនិយមខ្លាំង។ ទន្ទឹមនឹងការពេញនិយមចិញ្ចឹមសត្វ ការបើកសេវាកម្មមើលថែ និងការទទួលរក្សាសត្វ ពេលម្ចាស់រវល់ក៏កើនឡើងដែរ។ នៅពេលមានកម្មវីធីបុណ្យធំៗ ដែលម្ចាស់សត្វត្រូវចាកចេញពីផ្ទះ សត្វចិញ្ចឹមត្រូវបានគេយកទៅផ្ញើនៅកន្លែងទទួលមើលថែ ឬហៅថាសណ្ឋគារដាក់សត្វ។ សណ្ឋាគារផ្តល់ការធានាលើសត្វ អាចជួយសម្រាលបន្ទុកម្ចាស់សត្វផង និងក្ដីបារម្ភលើសត្វចិញ្ចឹមផង។
ក្រុមសិល្បៈយុវជនល្ខោនខោលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក្នុងគោលបំណងបណ្តុះបណ្តាលរបាំបុរាណ ប្រពៃណី ប្រជាប្រិយ និងល្ខោនខោលដោយឥតគិតថ្លៃ។ យុវជន និងយុវតី ដែលចូលហាត់រៀនរបាំបុរាណខ្មែរ បញ្ជាក់ថា ពួកគេមានចិត្តស្រឡាញ់ទម្រង់សិល្បៈបុរាណ និងថា តាមរយៈការហាត់រៀនរបាំទាំងនេះ ពួកគេបានរួមចំណែកក្នុងការអភិរក្សសិល្បៈបុរាណខ្មែរដែលអាចប្រឈមនឹងការបាត់បង់ នាពេលអនាគត។
កសិដ្ឋានឈូកមួយកន្លែងក្នុងខេត្តសៀមរាប បានប្រមូលដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀសវាងការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕
នៅសល់តែជាង១សប្តាហ៍មុនការប្រកាសលទ្ធផលនៃការប្រលងបាក់ឌុប ក្រុមយុវជនស្ម័គ្រចិត្តCamEx បានរៀបចំ “វេទិកាឧត្តមសិក្សានិងពិព័រណ៍អប់រំកម្ពុជា” កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០តុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ គោលបំណងគឺជំរុញ លើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សដែលកំពុងរៀនសូត្រ ឲ្យទទួលបានព័ត៌មាន និងចំណេះដឹង ដើម្បីជ្រើសរើសជំនាញនិងសកលវិទ្យាល័យ ដោយការជឿជាក់។ ចាន់ លីដា មានបទយកការណ៍ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ក្រុមការងារចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុនខរបស់Mission Rabies បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅតាមសង្កាត់ជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវត្ថុនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ គឺដើម្បីបញ្ឈប់ការរីករាលដាលការឆ្លងមេរោគឆ្កែឆ្កួត និងការពារអាយុជីវិតមនុស្ស និងសត្វពីជំងឺមួយនេះ។ តាមអ្នករៀបចំកម្មវិធី យុទ្ធនាការនេះនឹងធ្វើឡើង រយៈពេល ១០ថ្ងៃ ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners