បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • សាលាក្តីខ្មែរក្រហមបន្តការងារអប់រំ និងផ្សព្វផ្សាយព័ត៌មានដល់ដំណាច់ឆ្នាំ២០២៥

    អង្គជំនំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម បានបិទបញ្ចប់ការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យតាំងពីចុងឆ្នាំ២០២២។ តែមជ្ឈមណ្ឌល អ.វ.ត.ក. នៅបន្តការងារសេសសល់របស់ខ្លួនរយៈពេល៣ឆ្នាំដំបូង​បន្តទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។ គោលដៅ គឺផ្សព្វផ្សាយព័ត៌មាន និងអប់រំ ដល់សាធារណជន សិស្សានុសិស្ស និងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិអំពីដំណើរការជំនំជម្រះក្តី និងពីសមិទ្ធិផលរបស់សាលាក្តីរយៈពេល១៦ឆ្នាំកន្លងទៅនេះ។

    11 min
  • សិប្បកម្ម “តម្លៃ” ជួយកាត់បន្ថយសំរាមក្នុងបរិស្ថាន និងបង្កើតការងារដល់ស្ដ្រីក្នុងសហគមន៍

    “តម្លៃ” ជាឈ្មោះសិប្បកម្មមួយកន្លែងស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានកែច្នៃសាច់កំណាត់សេសសល់ពីសម្លៀកបំពាក់ ដើម្បីធ្វើជារបស់របរប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ។ តាមរយៈការងារមួយនេះ សិប្បកម្ម “តម្លៃ” ចូលរួមកាត់បន្ថយសំរាមក្នុងបរិស្ថាន និងចូលរួមបង្កើតការងារដល់ស្រ្ដីក្នុងសហគមន៍។

    8 min
  • ពលរដ្ឋរស់នៅកន្លែងស្រុតដីមាត់ប្រឡាយស្ទឹងមានជ័យស្នើឲ្យអាជ្ញាធរពន្លឿនជួសជុលផ្លូវឡើងវិញ

    ហេតុការណ៍នៃការបាត់ស្រុតដីផ្លូវមាត់ប្រឡាយស្ទឹងមានជ័យក្នុងថ្ងៃចន្ទទី២៣កញ្ញាបានបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។ ពួកគេសម្តែងក្តីកង្វល់ពីការហូរច្រោះដីបន្ថែមទៀត ប្រសិនបើអាជ្ញាធរមិនរួសរាន់ជួសជុលឲ្យទាន់ពេល។ ក្នុងន័យនេះ ពួកគេបានស្នើឲ្យអាជ្ញាធរពន្លឿនការជួសជុលផ្លូវឡើងវិញដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ  និងការបើកអាជីវកម្មជាថ្មី។

    6 min
  • ពិព័រណ៍ «នេត្រា» របស់សិល្បករឈឹម សុធីបង្ហាញគំនូរចេញពីតថភាពនៃការរស់នៅប្រចាំថ្ងៃក្នុងសង្គម

    «នេត្រា» ជាឈ្មោះពិព័រណ៍គំនូររបស់សិល្បករឈឹម សុធីដែលបានគូរចេញពីតថភាពនៃការរស់នៅរបស់មនុស្សក្នុងសង្គមប្រចាំថ្ងៃ។ ពិព័រណ៌ «នេត្រា» កំពុងដាក់បង្ហាញគំនូរចំនួន ២១ផ្ទាំង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវិចិត្រសាលសួនច្បារម្លប់ នៅទីក្រុងភ្នំពេញ។ វិចិត្រករឈឹម សុធី លើកឡើងថា លោកបានប្រើប្រាស់ការស្រមើលស្រមៃខ្ពស់ ដើម្បីប្រមូលអារម្មណ៍ផ្តិតយកទិដ្ឋភាពទាំងនោះមកច្នៃប្រឌិតបង្កើតជាស្នាដៃគំនូរទាំងជាង ២០ផ្ទាំងនេះ។ សូមទស្សនាបទយកការណ៍របស់ ស៊ឹម ចាន់សំណាង៖

    4 min
  • ពិព័រណ៍គំនូរតាមវត្តអារាមខ្មែរពីឆ្នាំ១៨៩០-១៩៧០ ឆ្លុះបញ្ចាំងពីដំណើរវិវត្តនៃទំនើបភាពកម្ពុជា

    ផ្ទាំងគំនូរតាម​វត្តអារាមខ្មែរ​ចំនួន​៩០ផ្ទាំង ដែលដកស្រង់ចេញពី​ការសិក្សា​ស្រាវជ្រាវតាមវត្តអារាម​ចំនួនជាង៣០០០​ដោយអ្នកស្រាវជ្រាវបារាំង បានឆ្លុះបញ្ចាំង​អំពីទិដ្ឋភាពនៃដំណើរវិវត្តិរបស់ប្រទេស​កម្ពុជាឆ្ពោះទៅរក​ទំនើបភាព ទាំងផ្នែកសង្គម សាសនា សិល្បៈ នយោបាយ និងសេដ្ឋកិច្ច ជាពិសេស​នៅចន្លោះឆ្នាំ១៨៩០​ដល់ឆ្នាំ១៩៧០។  ពិព័រណ៍គំនូរក្រោមចំណងជើងថា​“ពណ៌ពី​អតីតកាល” នេះ កំពុង​តាំងបង្ហាញ​ជូនសាធារណជន នៅឯសារមន្ទីរ​សសរ នាទីក្រុងភ្នំពេញ រហូតដល់ចុង​ខែកញ្ញានេះ។

    10 min
  • CDC ជាអគារបារាំងដ៏ចំណាស់ស្ថិតកណ្តាលក្រុងភ្នំពេញត្រូវបានបើកទ្វារជាសាធារណៈលើកទី១

    បច្ចុប្បន្ន CDC ជាអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់បារាំង។ អគារដ៏ចំណាស់មួយនេះ ជាអតីតអគារនៃឧត្តមស្នងការបារាំង ដែលហ៊ុំព័ទ្ធទៅដោយរុក្ខជាតិបៃតង ដូចនៅក្នុងស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញដែរ។ ការបើកអគារ CDC ជាសាធារណៈបានធ្វើឡើងក្នុងថ្ងៃបេតិកភណ្ឌអឺរ៉ុប នៅថ្ងៃសៅរ៍ទី២១កញ្ញា។ អ្នកដែលចូលរួម សុទ្ធតែបានកោតសរសើរពីរចនាបទអគារបារាំងដ៏ចំណាស់មួយនេះ ដែលបានបើកឲ្យចូលទស្សនាជាលើកទី១។

    6 min
  • ចំណូលធ្លាក់ចុះធ្វើឲ្យ​ប្រជានេសាទមួយចំនួនប្រឈមនឹងបំណុលវ័ណ្ឌក

    របាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពី​ចុងខែមីនា ឆ្នាំ២០២៤ បង្ហាញថា ​ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ចំនួនជាង​១សែន៥ម៉ឺននាក់ ( ១៥២ ៤៧៤នាក់) កំពុងប្រើប្រាស់ប្រាក់ឥណទានពីប្រព័ន្ធធនាគារ ដែល​​​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ៣ទ្រីលានរៀល (៣ ២៤៣ ២៦០ លានរៀល) ស្មើនឹង​៨១១ លាន​ដុល្លារអាមេរិក​​។ ប៉ុន្តែ ដោយសារ​ប្រាក់​ចំណូលធ្លាក់ចុះ ពលរដ្ឋមួយចំនួនដែលជាអ្នកប្រកបរបរនេសាទ កំពុងប្រឈមនឹងបំណុលវ័ណ្ឌក។ ពីខេត្តកំពង់ឆ្នាំង យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖

    8 min
  • ទ្វាររបងស្ថានទូតបារាំង កន្លែងចងចាំសម្រាប់ប្រវត្តិសាស្ត្រខ្មែរ

    នៅក្នុងការបើកអោយចូលទស្សនាស្ថានទូតបារាំងនៅកម្ពុជា នៅក្នុងទិវាបេតិកភ័ណ្ឌអឺរ៉ុប ថ្ងៃ២១ កញ្ញា ឆ្នាំ២០២៤នេះ មហាជនបានចូលទស្សនារាប់ពាន់នាក់ទាំងជនជាតិខ្មែរនិងបរទេស។ ពួកគេមិនត្រឹមតែទាក់ទាញដោយភាពស្រស់ស្អាតនៃឧទ្យានបៃតងនិងអគារ ស្នាដៃស្ថាបត្យកម្ម នៅចំកណ្តាលទីក្រុងភ្នំពេញ ប៉ុន្តែមហាជនក៏ចាប់អារម្មណ៍ណាស់ដែរ របងចាស់មួយរបស់ស្ថានទូតបារាំង ដែលដាស់រំលឹកគេឲ្យនឹកទៅដល់ប្រវត្តិដ៏ជូរចត់នៃការដួលរលំទីក្រុងភ្នំពេញ និងចូលកាន់កាប់ប្រទេសរបស់ពួកទាហានខ្មែរក្រហម។

    10 min
  • សារមន្ទីរទួលស្លែងបន្តបណ្តុះបណ្តាលជំនាញអភិរក្សវាយនភណ្ឌ

    សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងកំពុងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ការអភិរក្សវាយនភណ្ឌ” ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺបន្តចែករំលែកចំណេះដឹង អំពីការងារជំនាញអភិរក្សវាយនភណ្ឌ បណ្តុះស្មារតីយុវជន និងផ្តល់តម្លៃលើវត្ថុតាងប្រវត្តិសាស្ត្រ និងការចងចាំពីរបបខ្មែរក្រហម។

    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners