បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • សិល្បករ ស៊ូ សុភី បង្កើតស្នាដៃរូបគំនូរ ពញ្ញាក់ស្មារតីក្មេងៗឲ្យរលឹកដល់ក្តីស្រលាញ់ឪពុកម្តាយ

    «មាសម្តាយ» ជាឈ្មោះស្នាដៃសិល្បៈ ដែលបង្កើតឡើងដោយការប្រើប្រាស់សំណល់ក្រដាសកែច្នៃឲ្យចេញជារូបភាព 3D របស់សិល្បការិនី ស៊ូ សុភី។ សិល្បការិនី ស៊ូ សុភី បានបង្កើតស្នាដៃរូបភាព3D «មាសម្តាយ» ដើម្បីបង្ហាញប្រាប់ក្មេងៗ ពីទឹកចិត្តស្រលាញ់របស់ឪពុកម្តាយចំពោះកូនៗ តាំងពីនៅក្នុងផ្ទៃរហូតដល់ធំពេញរូបពេញរាង។ យើងមានបទយកការណ៍របស់ ជួប នរក្សា៖

    10 min
  • Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា

    Plastic Odyssey កប៉ាល់ប្រយុទ្ធប្រឆាំងនឹងប្លាស្ទីក កំពុងចុះចតនៅកម្ពុជា
    ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ កប៉ាល់Plastic Odyssey ដែលមានបេសកកម្មធ្វើដំណើរជុំវិញពិភពលោក ដើម្បីចូលរួមផ្សព្វផ្សាយ​និងស្វែងរកដំណោះស្រាយ​រួមគ្នា​ក្នុងការប្រយុទ្ធប្រឆាំង​នឹងការបំពុលរិស្ថាន​ដោយបញ្ហាប្លាស្ទីក កំពុងចុះចតនិងបំពេញកិច្ចការរបស់ខ្លួននៅទីក្រុងភ្នំពេញ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

    9 min
  • លោក អ៊ុំ ប៊ុនរ៉េត៖ ខ្ញុំចង់ឲ្យកូនខ្មែរបន្តបេសកម្មពីខ្ញុំដោយជិះម៉ូតូជុំវិញពិភពលោក

    មាន​អាយុ​ ៤៤ ឆ្នាំ ​លោក អ៊ុំ ប៊ុនរ៉េត បាន​ចំណាយ​ពេល​ជិះ​ម៉ូតូ​ផ្សង​ព្រេង​ជិត​២០​ឆ្នាំ​មក​ហើយ​។​បទ​ពិ​សោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្លឹប​ម៉ូតូ ​BMW ​កម្ពុជា​រូប​នេះ ​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​សារ​រហូត​ពិការ​ជើង​រយៈ​ពេល​ខ្លី។​ ទោះជា​បែប​នេះ​ក្តី ​ក៏​អនុប្រធាន​ក្លឹប​ម៉ូតូ​ BMW ​Asia ​និង​ជា​អគ្គលេខា​ធិការ​រង​នៃ​សហព័ន្ធ​កីឡា​យាន​យន្ត​កម្ពុជា​រូប​នេះ ​នៅ​តែ​មិន​ព្រម​បោះ​បង់ចោល ​ក្តី​ស្រមៃ​របស់​ខ្លួន​ ក្នុង​ការ​សម្រេច​ឲ្យ​បាន​ជើង​ឯក​អ្នក​ជិះ​ម៉ូតូ​ឆ្លង​ទ្វីប​ចំ​ងាយ​ ​២៥០០០​គីឡូ​ម៉ែត្រ​។​ បេសកម្ម​របស់​ លោក​ អ៊ុំ ប៊ុនរ៉េត ​មិន​ត្រឹម​តែ​ជា​ការ​កំសាន្ត​អារម្មណ៍​ប៉ុណ្ណោះទេ​ តែ​ជា​គោល​ដៅ​រក​មូល​និធិ​​ដើម្បី​មន្ទីរ​ពេទ្យ​គន្ធ​បុផ្ផា​ឲ្យ​បាន​១០​ម៉ឺន​ដុល្លារ​។​

    12 min
  • លោក វន សុវី៖ ច្នៃរទេះគោចាស់ៗជាគ្រឿងតាំងលម្អអាចជួយថែរក្សាកេរ្តិ៍ដូនតា

    រទេះគោ ជាយានជំនិះដែលអ្នកសែ្រចម្ការ តែងយកទៅធ្វើជាមធ្យោបាយដឹកជញ្ជូនស្រូវ អង្ករ ចម្បើង និងដឹកកណ្តាប់ជាដើម ។ បច្ចុប្បន្ននេះ កម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបៗ ជាហេតុធ្វើឲ្យរទេះគោដែលជាកេរ្តិ៍ដំណែលពីដូនតា ត្រូវបោះបង់ចោលស្ទើរតែទាំងស្រុង។ រទេះគោសព្វថ្ងៃអាចនៅរស់ ដោយសារការកែច្នៃសម្រាប់ជាគ្រឿងតាំងលម្អតាមសណ្ឋាគារ អាហារដ្ឋាន និងវត្តអារាម។

    8 min
  • ក្រុមសិល្បករមមាញឹកហាត់សម ត្រៀមបង្ហាញទស្សនីយភាពសិល្បៈរបាំរឿងព្រះបាទជ័យវរ្ម័នទី៧

    មហោស្រពកោះពេជ្រនឹងមានការរៀបចំសម្ដែងសិល្បៈរបាំក្បាច់បុរាណខ្មែររឿងព្រះបាទជ័យវរ្ម័នទី៧នៅថ្ងៃទី២៨ និងថ្ងៃទី២៩ កញ្ញាខាងមុខ។ មុនថ្ងៃសម្ដែងជាផ្លូវការឈានមកដល់ ក្រុមសិល្បករដូចជា អ្នកសម្ដែង អ្នកចម្រៀង និងគ្រូភ្លេងជាដើមបានចូលរួមការហាត់សមនៅសាលាមធ្យមវិចិត្រសិល្បៈ។ លោកស្រី ឱម យុវណ្ឌី គ្រូដឹកនាំរឿង និងជាតួសម្ដែងម្នាក់បានលើកឡើងថា សិល្បករទាំងអស់សុទ្ធតែបានខិតខំហាត់ពុតលុតដំ ដើម្បីត្រៀមបង្ហាញទស្សនីយភាពដ៏ល្អមួយសម្រាប់អ្នកទស្សនា។

    9 min
  • ពលរដ្ឋជាយក្រុងភ្នំពេញស្នើឲ្យពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់

    ប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ពួកគេដែលរស់នៅទីនោះកំពុងបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតប្រចាំថ្ងៃ ប្រើប្រាស់ទឹកភ្លៀង និងទឹកបរិសុទ្ធ។ នៅចំពោះមុខបញ្ហានេះ ពួកគេបានស្នើឲ្យរដ្ឋាករទឹកជួយពន្លឿនគម្រោងផ្គត់ផ្គង់ទឹកស្អាតដល់ពយកគេឲ្យដូចប្រជាពលរដ្ឋផ្សេងទៀតដែលរស់ក្នុងក្រុងភ្នំពេញ។

    6 min
  • កីឡាគុនដាវកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីពីក្មេងៗ និងយុវវ័យ

    កីឡាគុនដាវដែលត្រូវបានគេចាត់ទុកជាកីឡាបែបអភិជន និងស៊ីវីល័យនៅក្នុងទសវត្សទី៦០ មិនធ្លាប់ត្រូវបានប្រជាជនខ្មែរស្គាល់ឲ្យបានទូលំទូលាយទេ។ បន្ទាប់ពីបានបាត់ខ្លួននៅក្នុងសម័យខ្មែរក្រហម កីឡាមួយនេះបានលេចមុខឡើងវិញក្នុងឆ្នាំ ២០០៦។ សព្វថ្ងៃនេះ កីឡាគុនដាវកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងៗ និងយុវវ័យខ្មែរសម័យថ្មីមួយចំនួនដោយសារតែកីឡាមួយនេះជួយឲ្យពួកគេមានការផ្ចង់អារម្មណ៍ ភាពរហ័សរហួនជាងមុន និងភាពឆ្លាតវ៉ៃ៕

    10 min
  • អ្នកបណ្តុះផ្សិតអំបោះថា ទីផ្សារផ្សិតអំបោះនៅតែល្អ លក់បានតម្លៃថ្លៃ និងទាមទារការថែទាំខ្លាំង

    ផ្ទុយពីដំណាំកសិកម្មផ្សេងៗដែលកសិករតែងរអ៊ូរពីបញ្ហាទីផ្សារ និងតម្លៃ ផ្សិតអំបោះកំពុងមានទីផ្សារល្អ និងលក់បានតម្លៃថ្លៃ។ លោកសាវរី អ្នកគ្រប់គ្រងកសិដ្ឋានផ្សិត NC បានអះអាងថា កសិដ្ឋានលោកមិនដែលជួបបញ្ហាក្សត់ទីផ្សារម្តងណាទេ ពោលគឺមានតែផ្គត់ផ្គង់ឲ្យទីផ្សារមិនគ្រប់គ្រាន់។ ទោះជាយ៉ាងនេះក្តី លោកសាវរីបានប្រាប់ថា របរបណ្តុះផ្សិតអំបោះនេះមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានឡើយ ព្រោះការដាំដំណាំមួយនេះត្រូវការបច្ចេកទេសខ្ពស់ខុសពីការដាំដំណាំមួយចំនួនផ្សេងទៀត៕ 

    12 min
  • ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

    អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។

    7 min
  • យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក

    នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស មានយុវជនស្ម័គ្រចិត្តកម្ពុជាប្រុសស្រី ៧រូប។ មានប្រភពចេញពីអង្គការ សមាគមក្នុងប្រទេសកម្ពុជា យុវជនស្ម័គ្រចិត្តខ្មែរវ័យក្មេងទទួលបេសកកម្មបម្រើការនៅភូមិអូឡាំពិក។ នៅទីនោះ ពួកគេត្រូវបានបែងចែកគ្នាជាច្រើនក្រុម ដើម្បីផ្តល់សេវា ជំនួយដល់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងគ្នា ដែលនៅក្នុងនោះមានផងដែរ គណៈប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។

    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners