បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កម្មកររោងចក្រចង់ឲ្យរដ្ឋដំឡើងប្រាក់ខែសមរម្យ និងបញ្ចុះតម្លៃទំនិញលើទីផ្សារ

    ប្រាក់ខែគោល ២០៤ដុល្លារសម្រាប់កម្មករក្នុងវិស័យកាត់ដេរជាប្រាក់ខែមួយដែលកម្មករពិបាករស់ដោយសារមានការចំណាយប្រចាំថ្ងៃច្រើន។ នេះជាការអះអាងរបស់ក្រុមកម្មកររោងចក្រដោយបន្ថែមថា ការឡើងថ្លៃទំនិញនៅលើទីផ្សារជាបន្ទុកចំណាយដ៏ធំរបស់ពួកគេ។ តែក្នុងពេលដែលការចរចាប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៥ ខាងមុខកំពុងបន្ត ក្រុមកម្មករក្នុងវិស័យកាត់ដេរស្នើឲ្យរដ្ឋាភិបាលគិតគូរពីការដំឡើងប្រាក់ឈ្នួលសមរម្យ និងបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ។

    7 min
  • លោកសុវណ្ណ ភីឡុងថា ការថតរូបអាជីពទាមទារឲ្យមានការបណ្តុះបណ្តាលត្រឹមត្រូវ

    កម្មវិធីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាលជំនាញថតរូបបែបអាជីព និងសិល្ប: ច្នៃប្រឌិតដែលមានរយ:ពេល ២ឆ្នាំគ្រោងរៀបចំសម្រាប់យុវជនខ្មែរពីខែកញ្ញា ឆ្នាំ ២០២៤។ តែមុនវគ្គបណ្តុះបណ្តាលមួយនេះចាប់ផ្តើមជាផ្លូវការ លោកសុវណ្ណ ភីឡុង អ្នកថតរូបអាជីព និងជាអ្នកផ្តួចផ្តើមកម្មវីធីអាហារូបករណ៍បានរៀបចំកម្មវិធីថតរូបសាកល្បងរយៈពេល ៣ថ្ងៃដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្រលាញ់វិស័យថតរូបឲ្យយល់បន្ថែមពីវគ្គបណ្តុះបណ្តាលវិស័យថតរូបបែបវិជ្ជាជីវ:។ សម្រាប់លោកសុវណ្ណ ភីឡុង ការថតរូបអាជីពទាមទារឲ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:មួយដែលត្រឹមត្រូវ និងសមស្រប។

    12 min
  • ការដាំបន្លែនៅក្នុងផ្ទះសំណាញ់ហុចទិន្នផលខ្ពស់ ហើយបន្លែក៏បានផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ

    ប្រជាកសិករនៅស្រុកត្រាំកក់ ខេត្តតាកែវបានជ្រើសយកការដាំបន្លែនៅក្នុងផ្ទះសំណាញ់ ព្រោះការដាំបន្លែបែបនេះបានផ្តល់ផលច្រើនជាងការដាំនៅតាមដី ចំការធម្មតា។ អ្នកស្រី ម៉ាង ស្រី អ្នកដាំបន្លែនៅក្នុងផ្ទះសំណាញ់មួយរូបបានប្រាប់ថា ការដាំបន្លែក្នុងផ្ទះសំណាញ់បានផ្តល់ទិន្នផលខ្ពស់ និងបានផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ។ ទន្ទឹមគ្នានេះ ការដាំបន្លែក្នុងផ្ទះសំណាញ់នេះក៏អាចជួយកាត់បន្ថយការហូរចូលបន្លែពីបរទេសដែរ៕

    9 min
  • ម្ចាស់សិប្បកម្មធ្វើពាង លោកហេង សុធី ថា ធុងជ័រនៅតែមិនអាចជំនួសពាងថ្ម

    នៅតាមទីជនបទ កម្រនឹងមានផ្ទះណាដែលគ្មានពាងទឹកប្រើប្រាស់ នោះក៏ដោយមកពីភាពធន់ និងការរក្សាទុកទឹកបានល្អ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការនាំចូលនូវធុងជ័រ ពលរដ្ឋមួយចំនួនបានងាកទៅប្រើធុងជ័រ សម្រាប់ដាក់ទឹកជំនួសវិញ ដោយសារវាស្រាល និងងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង។ នៅចំពោះមុខនៃលំហូរធុងជ័រក្នុងទីផ្សារ លោក ហេង សុធី អ្នកធ្វើពាងក្នុងភូមិ ព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និយាយថា បើទោះជាបច្ចុប្បន្នពាងមិនសូវមានការពេញនិយមប្រើដូចមុន តែពាងនៅតែមានទីផ្សារ។ ដោយលោកអះអាងថា ពាងដែលលោកធ្វើគឺមិនដែលនៅសល់នោះទេ។

    8 min
  • កិត្តិយស មោទនភាព នៅពេល ជនពិការមានការងារ អាចរកប្រាក់ចំណូលដោយខ្លួនឯង

    សិប្បកម្មកែច្នៃដូងមួយកន្លែងក្នុងខេត្តតាកែវ បានបើកឱកាសឲ្យជនពិការជាច្រើននាក់ អាចធ្វើការងារទៅតាមលទ្ធភាពដែលពួកគេមាន។ ស្ទើរតែជាងពាក់កណ្តាលនៃចំនួនបុគ្គលិក ជាជនពិការ ដែលអាចរកប្រាក់ចំណូលបានខ្លះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្រាប់ជនពិការ ឱកាសការងារនៅសិប្បកម្មកែច្នៃដូង បានផ្តល់ក្តីសង្ឃឹមនិងជីវិតថ្មីដល់ពួកគេ ចាកផុតពីការរើសអើង មើលងាយពីអ្នកផងទាំងពួង។ យើងស្តាប់បទយកការណ៍របស់ ជួប នរក្សា ពីខេត្តតាកែវ៖

    7 min
  • ពងទាកូនរបស់អ្នកខេត្តតាកែវល្បីឈ្មោះ ព្រោះការប្រើប្រាស់ឡអង្កាម

    មុខរបរភ្ញាស់ពងទាកូនលក់ ជារបរពេញនិយមរបស់អ្នកខេត្តតាកែវ។ ពងទាកូនខេត្តតាកែវទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ព្រោះតែរសជាតិឆ្ងាញ់។ រសជាតិក៏ដោយសារតែការប្រើប្រាស់ឡអង្កាមដើម្បីភ្ញាស់ និងការកំណត់អាយុនៃពងទាកូនគ្រប់ចំនួនថ្ងៃ។ យ៉ាងណាមិញ សព្វថ្ងៃនេះ អាជីវករភ្ញាស់ពងទាកូន មិនសូវនិយមប្រើឡអង្កាម ដោយបែរមកប្រើឡអគ្គិសនីវិញ ដើម្បីចំណេញកម្លាំងពលកម្ម។ ទោះងាកមកប្រើប្រាស់ឡរអគ្គិសនី មែនពិត តែរសជាតិ និងកេរ្តិ៍ឈ្មោះពងទាកូនរបស់អ្នកតាកែវ នៅតែល្បីល្បាញ។ ពីភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ យើងមានបទយកការណ៍របស់ ជួប នរក្សា៖

    11 min
  • យុវសិស្ស មាន វិនពិសិដ្ឋប្រើទេពកោសល្យដើម្បីគូរគំនូរ រកប្រាក់ចំណូល

    នៅក្នុងអាយុ១៧ឆ្នាំ យុវជន មាន វិនពិសិដ្ឋ មានមុខងារពីរ។ ១ ជាសិស្សថ្នាក់ទី១១នៅវិទ្យាល័យបាក់ទូក និង១ទៀត ជាអ្នកគំនូរដ៏មានទេពកោសល្យ ដែលអនុញ្ញាតឲ្យយុវសិស្សរូបនេះអាចរកប្រាក់ចំណូលសម្រាប់ចាយវាយ នៅពេលរៀន និងស្នាក់នៅទីក្រុងភ្នំពេញ។ មាន វិនពិសិដ្ឋមានចំណង់ចំណូលចិត្តខាងសិល្បៈគំនូរតាំងពីក្មេងម្ល៉េះ។ បន្តិចម្តងៗ យុវជនមកពីខេត្តសៀមរាបរូបនេះបានឈានជើងចូលរួមក្នុងការប្រកួតគំនូរ រហូតបានទទួលបានពានរង្វាន់ពីUNDPផ្នែកសិល្បៈគំនូរ កាលពីឆ្នាំ២០២៣។

    8 min
  • លោក ទឹម មិនា៖ពានរង្វាន់ទប់ស្កាត់ប្រល័យពូជសាសន៍របស់ខ្ញុំ គឺជាមោទនភាពរបស់ខ្មែរ

    លោក ទឹម មិនា នាយក​ប្រតិ​បត្តិ អង្គការ​ក្តី​ករុណា បាន​ទទួល​ពាន​រង្វាន់​ចំនួន​២​ កាល​ពី​ឆ្នាំ​២០២៣ ​ស្តីពី​ ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​ពាន​រង្វាន់ ​រ៉ាហ្វាអែល លឹមឃីន ​ពី​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​។ ចំណាយ​ពេល​ជិត​២០​ឆ្នាំ ​ក្នុង​ការ​ងារ​ផ្សះផ្សារ​ របួស​ផ្លូវ​ចិត្ត​ដល់​ជន​រង​គ្រោះក្នុង​រប​ប​ខ្មែរ​ក្រហម​ លោក ​ទឹម ​មិនា បាន​ចាត់​ទុក​ពាន​រង្វាន់​ទាំង​ពីរ​នេះ​ថា​ ជា​មោទន​ភាព​របស់​ខ្មែរ​ ក្នុង​ការ​ផ្សះ​ផ្សារ​ជម្លោះ​ដោយ​ជោគ​ជ័យ​។

    11 min
  • ផ្លែដូងមួយផ្លែអាចកែច្នៃបានជារបស់ប្រើប្រាស់បានច្រើនប្រភេទ

    ដោយសម្លឹងឃើញអត្ថប្រយោជន៍នៃផ្លែដូង ម្យ៉ាងជាអត្តសញ្ញាណនៃខេត្តតាកែវផងនោះ លោក មាឃ ស៊ន ម្ចាស់សិប្បកម្មមួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ មានគំនិតច្នៃប្រឌិត យកផ្លែដូង ទៅកែច្នៃជាផលិតផលចំណីអាហារ ស្បែកជើង និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតទៅតាមតម្រូវការអ្នកប្រើប្រាស់។គោលបំណងធំរបស់ម្ចាស់សិប្បកម្មរូបនេះ គឺចូលរួមលើកកម្ពស់ផលិតផលផ្លែដូងខ្មែរ និងចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់។

    10 min
  • ជាងចម្លាក់៖ វិវត្តន៍ខ្លួនពីកម្មករស៊ីឈ្នួលទៅជាម្ចាស់សិប្បកម្មចម្លាក់

     ពលរដ្ឋជាច្រើនគ្រួសារនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់យកមុខរបរចម្លាក់ថ្ម ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ រកចំណូលបានត្រឹមចិញ្ចឹមគ្រួសារពិតមែន តែកម្មករខ្លះបានអភិវឌ្ឍខ្លួនចេញពីអ្នកស៊ីឈ្នួល ក្លាយជាម្ចាស់សិប្បកម្មចម្លាក់។ ថ្វីបើមុខរបរចម្លាក់ថ្ម ជាប្រភពប្រាក់ចំណូលចិញ្ចឹមអ្នកភូមិក៏ពិតមែន ប៉ុន្តែវាបណ្ដាលឲ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋនៅក្នុងភូមិខ្លះដែរ។

    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners