បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ប្តូរពីការសើចចំអក លោកសាន ធារ៉ាបើកកសិដ្ឋានចិញ្ចឹមកណ្តូបរហូតមានការទទួលស្គាល់

    របរចិញ្ចឹមសត្វកណ្តូបជារបរថ្មីមួយដែលពុំសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ។ តែលោកសាន ធារ៉ាបានងាកមកចាប់របរមួយនេះ ទោះត្រូវទទួលការសើចចំអក និងការមិនឲ្យតម្លៃពីក្រុមមនុស្សនៅជុំវិញខ្លួនលោកក៏ដោយ។ ជាមួយនឹងការព្យាយាម និងភាពអំណត់ លោកបានបើកកសិដ្ឋានចិញ្ចឹមកណ្តូបដែលមានលក្ខណៈស្តង់ដារ និងទទួលបានការគាំទ្រ។

    7 min
  • កញ្ញាសំ​ថារ័ត្ន៖កីឡាប្រដាល់បានផ្លាស់ប្តូរជីវិតខ្ញុំ

     កញ្ញា​សំ​ ថារ័ត្ន បានហាត់គុនល្បុក្កតោដំបូង​ដើម្បី​គ្រាន់ទុក​ការពារខ្លួន និងដើម្បីជំរុញ​ភាពក្លាហាន​ប៉ុណ្ណោះ។ តែដោយ​ការស្រឡាញ់​ក្បាច់គុណ​​បុរាណខ្មែរមួយនេះ​ ដែលស្ទើរសាបសូន្យដោយសារ​សង្គ្រាម​ទៅហើយនោះ កញ្ញាថារ័ត្ន​បានខិតខំ​ហ្វឹកហាត់​រហូតក្លាយ​ជាកីឡាការនី​ជម្រើសជាតិ និង​បន្តចូល​ប្រកួត​ក្បាច់គុន​ចម្រុះ​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងខែកក្កដា​កន្លង​ទៅថ្មីៗ​នេះ កញ្ញាថារ័ត្ន​ទទួល​បានមេដាយ​សំរិទ្ធិនៅក្នុង​ការប្រកួត​យុទ្ធគុន​ចម្រុះអាស៊ី​លើកទីពីរ ដែលរៀបចំឡើង​នៅទីក្រុងភ្នំពេញ។ កីឡាការនី​រូប​នេះបាន​ចែករំលែក​ពីការតស៊ូ​ក្នុងការចូលប្រលូក​ក្នុងវិស័យ​កីឡា​ប្រដាល់ និង​ការតាំង​ចិត្តខ្ពស់​ក្នុងការត្រៀម​ប្រកួត​នាពេលខាងមុខទៀត។

    9 min
  • ពលរដ្ឋសាទរគម្រោងព្រែកជីកហ្វូណន និងស្នើរដ្ឋាភិបាលបង្កើតគម្រោងធំៗស្រដៀងគ្នានេះថែមទៀត

    នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោត្រង់ចំណុចព្រែកតាកែវក្នុងខេត្តកណ្តាល ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានជិត ១ម៉ឺននាក់បានចូលរួមអបអរសាទរដោយទឹកមុខញញឹមស្រស់ស្រាយ។ ពលរដ្ឋមួយចំនួនបានបង្ហាញការគាំទ្រ និងចាត់ទុកជាគម្រោងប្រវត្តិសាស្ត្រមួយថ្មីរបស់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋទាំងនោះសំណូមពរឱ្យរដ្ឋាភិបាលបង្កើតនូវគម្រោងអភិវឌ្ឍន៍ធំៗស្រដៀងនឹងគម្រោងព្រែកជីកហ្វូណូដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ។

    10 min
  • ការនាំចូលច្រើនពីវៀតណាម និងដំណាំគូឆាយកើនឡើង ជាហេតុផលធ្វើឲ្យតម្លៃគូឆាយខ្មែរធ្លាក់ចុះ

    នៅភូមិចុងកោះនៃកោះអន្លង់ចិន ក្នុងស្រុកស្អាង ខេត្តកណ្ដាល ប្រជាកសិករប្រកបរបរដាំដំណាំគូឆាយជាច្រើនឆ្នាំមកហើយ។ ផលដំណាំនេះ ឱ្យតែដល់រដូវដែលជន់ច្រើន ដូចនៅខែនេះផ្ទាល់គឺតែងធ្លាក់ចុះថ្លៃខ្លាំង មកត្រឹមចន្លោះពី៤ពាន់រៀល ទៅ៦ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈដែល នៅពេលរដូវមានបុណ្យទាន តម្លៃគូឆាយអាចហក់កើនឡើងពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល។ ប្រជាកសិករនៅទីនោះបានលើកឡើងដូចៗគ្នាអំពីតម្លៃនៃដំណាំគូឆាយនាពេលនេះ ថាកំពុងធ្លាក់ចុះខ្លាំង ស្របពេលមានការនាំចូលពីវៀតណាផងដែរ។

    6 min
  • អ្នកលក់កំពីងត្នោតរអ៊ូថា របរនេះហត់ ហើយរកបានត្រឹមតែមួយរស់ៗ

    កំពីងត្នោត ជាចំណីមួយមុខ ដែលប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន យ៉ាងមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់។ យ៉ាងណាមិញ ធ្លាប់តែឃើញកំពីងត្នោតដែលគេកាប់ហើយស្រាប់ៗប៉ុន្តែពុំសូវមានអ្នកដឹងពីការកាប់កំពីងត្នោតពីផ្លែត្នោតយ៉ាងដូចម្តេចនោះទេ។ នៅតំបន់ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល អ្នកលក់កំពីងត្នោតរអ៊ូថា របរមួយនេះគឺហត់ណាស់ គ្មានពេលសម្រាក គ្រប់គ្រាន់។ ពួកគេត្រូវចំណាយពេលពេញមួយថ្ងៃ ដើម្បីកាប់គ្រាប់ត្នោត និងត្រូវងើបពីព្រលឹមដើម្បីឆ្កឹះកំពីងក្នុងគ្រាប់ត្នោត ចំណែកតម្លៃដែលលក់បានវិញ សឹងតែមិនរួចដើម៕

    8 min
  • វិស័យដើរម៉ូដកំពុងទាក់ទាញចំណាប់អារម្មណ៍ឪពុក ម្តាយ និងកូនៗសម័យថ្មីមួយចំនួន

     ទោះបីពលរដ្ឋខ្មែរទូទៅនៅមិនទាន់បានស្គាល់វិស័យបង្ហាញម៉ូដក៏ដោយក៏មានឱពុក ម្តាយ និងកូនៗមួយចំនួនក្នុងទីក្រុងភ្នំពេញចាប់ផ្តើមចាប់អារម្មណ៍លើវិស័យមួយនេះ។ ចាប់អារម្មណ៍ដោយពួកគេមើលឃើញពីអត្ថប្រយោជន៍នៃភាពជឿជាក់ និងភាពក្លាហាន។ ក្នុងថ្ងៃទី២៨ កក្កដាកន្លងទៅថ្មីៗនេះ ពិធីប្រកួតការដើរម៉ូដមួយដែលផ្តោតលើកុមារត្រូវបានរៀបចំធ្វើឡើងដើម្បីលើកស្ទួយដល់វិស័យបង្ហាញម៉ូដ និងលើកកម្ពស់ភាពក្លាហានដល់តារាបង្ហាញម៉ូដវ័យក្មេងនៅកម្ពុជា។

    10 min
  • អ្នកស្រីវ៉ាន ស៊ីចន ថា បច្ចុប្បន្នដើមក្រចៅពុំសូវមានអ្នកដាំ ដោយសារគ្មានតម្រូវការលើទីផ្សារ

    ក្រចៅជាដំណាំមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើន មិនថាដើម និងស្លឹករបស់វា។ គេបានកែច្នៃ រុក្ខជាតិមួយនេះទៅជាផលិតផល និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ ប៉ុន្តែ បើតាមអ្នកភូមិឧកញ៉ាអុង ក្នុងក្រុងអរិយក្សត្រ ដំណាំក្រចៅមិនសូវមានអ្នកចាប់អារម្មណ៍ដាំបន្ដទៀតទេ ចាប់តាំងពីមានបញ្ហាកូវីដ19។ អ្នកស្រីវ៉ាន ស៊ីចន ដែលជាកសិករដាំក្រចៅអះអាងថា គ្មានអ្នកដាំ ក៏ដោយសារតែមិនសូវមានតម្រូវការ។ ការនាំចូលកន្ទេលពីបរទេស និងរួមផ្សំនឹងការបិទរោងចក្រផលិតប៉ាវក្រចៅ គឺជាហេតុផលនាំឱ្យការដាំដុះក្រចៅ រឹតតែចុះខ្សោយទៅៗទៀត៕

    5 min
  • អ្នកលក់មួកស្លឹកត្នោតថា មួកស្លឹកត្នោតខ្វះការគាំទ្រ ហើយតម្លៃក៏ថោក

    មួកស្លឹកត្នោតមិនត្រឹមជួយការពារកម្ពៅថ្ងៃប៉ុណ្ណោះទេ តែថែមទាំងត្រូវបានគេចាត់ទុកជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងនេះក្តី មួកធ្វើពីស្លឹកត្នោតនេះហាក់ពុំសូវមានអ្នកគាំទ្រ និងមិនសូវមានអ្នកប្រើប្រាស់ច្រើន។ ប្រជាជនដែលប្រកបរបរដេរមួកស្លឹកត្នោតបានត្អូញត្អែរពីការលក់មិនសូវដាច់ និងលក់បានក្នុងតម្លៃទាប។ នេះក៏ដោយសារមានអ្នកទិញមួកភាគច្រើនងាកទៅប្រើមួកក្រណាត់វិញ។ ជាទូទៅ មួកស្លឹកត្នោតច្រើនលក់ដាច់ខ្លាំងនៅរដូវបុណ្យទានធំៗដូចជាចូលឆ្នាំ ឬអុំទូក៕

    7 min
  • ទឹកជន់ឡើងតាមដងស្ទឹងព្រែកត្នោតបានបង្កការព្រួយបារម្ភដល់ពលរដ្ឋនៅក្បែរៗនោះ

    ភ្លៀងធ្លាក់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើឲ្យកម្ពស់ទឹកស្ទឹងព្រែកត្នោតហក់ឡើងជាគំហុកបណ្តាលឲ្យទឹកជោរជន់ លិច​លំនៅដ្ឋាន​របស់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិក្បែរៗនោះក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ​មួយចំនួន​បានរើសម្ភារៈ និងរបស់របរប្រើប្រាស់ទៅកាន់ទីទួលសុវត្ថិភាព។ ចំណែកអាជ្ញាធរដែនដីក៏បាន​ត្រៀមខ្លួនដើម្បីទំនុកបម្រុង​លើ​តម្រូវការចាំបាច់ដល់ពលរដ្ឋក្នុងតំបន់ដែរ។

    11 min
  • អ្នកស្រីយេត រ៉ាំ ​បារម្ភពី​ការខ្វះកំប្លោកធ្វើអង្រឹងដោយសារការលុបបឹង

     

    កំប្លោកជារុក្ខជាតិម្យ៉ាងដុះក្នុងបឹងដែលផ្តល់ប្រយោជន៍ច្រើន ដូចជាការយកផ្កាធ្វើម្ហូប និងយកដើមធ្វើអង្រឹង។ អង្រឹងក្រងពីកំប្លោកហាក់កំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ។ អ្នកស្រីយេត រ៉ាំ អ្នកលក់អង្រឹងពីដើមកំប្លោកបានឱ្យដឹងថា អ្នកស្រីលក់អង្រឹងប្រភេទនេះបានរាប់រយអង្រឹងក្នុងមួយឆ្នាំៗ។ តែអ្នកស្រីបានបារម្ភពីកង្វះដើមកំប្លោកដោយសារការលុបបឹង។

    5 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners