បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ខេត្តកោះកុង៖ ម្ចាស់សហគ្រាសគ្រំចំពុះទា ប្តេជ្ញាជួយសហគមន៍ ទោះជួបបញ្ហាទីផ្សារ

    ពលរដ្ឋខ្មែរមិនច្រើនទេដែលស្គាល់ប្រភេទគ្រំចំពុះទា ខណះទីផ្សារគ្រុំប្រភេទនេះកំពុងចាប់យកទីផ្សារក្នុងស្រុក និងក្រៅស្រុកបណ្តើរៗ។ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃគ្រំចំពុះទាបានឱ្យដឹងថា ទីផ្សារគ្រំចំពុះទាមានភាពល្អប្រសើរជាងមុន ទាំងតម្លៃ និងការបញ្ជាទិញពីឈ្មួញក្នុងស្រុក។ តែសម្រាប់ឈ្មួញក្រៅស្រុកវិញហាក់នៅបន្តជួបបញ្ហាតម្លៃដដែល។ តែទោះយ៉ាងណា លោក វង្ស តារា ប្តេជ្ញាជួយសហគមន៍ឱ្យមានជីវភាពសមរម្យតាមរយៈការជួយទិញគ្រំចំពុះទាពីប្រជាសហគមន៍ជាមួយតម្លៃមួយអាចទទួលយកបាន។ 

    13 min
  • លោក ណេន ភារិទ្ធ សិល្បករស្រលាញ់​ជំនាញ​ល្ខោននិយាយ

    ទោះបីជាធ្លាប់បាក់ទឹកចិត្ត​នៅក្នុងការសំដែង​​និងការតម្តើងទស្សនីយភាពល្ខោននិយាយ​មួយលើក​ជាពីរលើក លោក ណេន ភារិទ្ធ សម្រេចចិត្ត​ដាក់ចិត្ត ក្នុងការចាប់យកជំនាញ​ពិតប្រាក​ដមួយដែលខ្លួនស្រលាញ់ ដើម្បី​លើកស្ទួយ​ទម្រង់ល្ខោននិយាយ​​កុំ​អោយ​បាត់បង់។

    11 min
  • លោក ខៀវ លីនដា៖ ដើមបន្សៃពុំទាន់មានអ្នកផលិតច្រើន និងមានទីផ្សារល្អ

    ដើមបន្សៃគឺជាប្រភេទរុក្ខជាតិអប់ដែលត្រូវបានគេយកទៅផ្គុំជាមួយឫសឈើ ឬបំណែកនៃរុក្ខជាតិផ្សេងទៀត ដើម្បីបង្កើតបានជារូបសិល្បៈលម្អផ្ទះ និងកន្លែងធ្វើការជាដើម។ វត្ថុអនុស្សាវរីយ៍ច្នៃចេញពីរុក្ខជាតិអប់នេះមានការគាំទ្រច្រើនឡើងជាលំដាប់ រហូតដល់ការច្នៃជារូបរាងថ្មីៗជាច្រើន។ អ្នកកែច្នៃ លោក ខៀវ លីនដា ប្រាប់ថា និន្នាការគាំទ្រវត្ថុអនុស្សាវរីយ៍ធ្វើពីដើមបន្សៃពីព្រោះរុក្ខជាតិប្រភេទនេះងាយស្រួលទុកដាក់ និងរក្សាទុកបានយូរ។ ត្បិតវត្ថុអនុស្សាវរីយ៍នេះមានតម្លៃខ្ពស់ លោក ខៀវ លីនដា នៅតែមានក្តីរំពឹងខ្ពស់ថានឹងអាចនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេសនៅថ្ងៃខាងមុខ។

    7 min
  • ពលរដ្ឋទំនប់៩៤៖ ពួកខ្ញុំស៊ូស្លាប់ ក៏មិនចាកចេញពីលំនៅឋានដែលធ្លាប់រស់នៅ

    «សុំអភិវឌ្ឍន៍នៅនឹងកន្លែង» នេះជាសំណើរបស់សហគមន៍ទំនប់៩៤ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល និងកំពុងប្រឈមពីការបណ្តេញចេញ។ តំណាងពលរដ្ឋមួយចំនួនបានបញ្ជាក់ជំហរមិនចាកចេញពីទីតាំងដែលពួកគេកំពុងរស់នៅឡើយ ទោះបីត្រូវតតាំងជាមួយកម្លាំងសមត្ថកិច្ច ឬបន្តរងការគំរាមកំហែងពីក្រុមហ៊ុនព្រលានយន្តហោះក៏ដោយ។ ដោយគ្មានជម្រើស ពលរដ្ឋសហគមន៍ទំនប់៩៤អះអាងថា ពួកគេសុខចិត្តស្លាប់នៅភូមិឋាន ជាជាងចាកចេញពីកន្លែងធ្លាប់រស់នៅតកូនតចៅ។

    12 min
  • សហគ្រិនស្ត្រីខ្មែរកែច្នៃផលិតផលខ្វះទីផ្សារក្នុងស្រុកជាផលិតផលសម្អាតដងខ្លួន

    នៅកម្ពុជាមានមិនច្រើនឡើយការវិនិយោគទៅលើផលិតផលសម្អាតដងខ្លួន ដោយយកបន្លែផ្លែឈើក្នុងស្រុកជាវត្ថុធាតុដើម ខណៈប្រទេសកសិកម្មមួយនេះនៅតែត្រូវការនាំចូលបន្លែផ្លែឈើពីខាងក្រៅ។ ប្រឈមនឹងបញ្ហានេះ LSV ជាក្រុមហ៊ុនឯកជនមួយកំពុងអភិវឌ្ឍផលិតផលដែលថ្មីច្នៃចេញពីស្ពៃក្រញាញ់ និងបន្លែផ្លែឈើជាច្រើនមុខផ្សេងទៀត។ ស្ថាបនិកក្រុមហ៊ុន LSV លោកស្រី នុត សម្ផស្ស ប្រាប់ថាការជ្រើសយកបន្លែផ្លែឈើក្នុងស្រុកធ្វើជាវត្ថុធាតុដើមដូច្នេះពីព្រោះលោកស្រីចង់ជម្រុញកសិផលខ្មែរដែលខ្វះទីផ្សារ និងម៉្យាងទៀត បន្លែផ្លែឈើខ្មែរមានសារធាតុល្អៗជាច្រើនសម្រាប់ស្បែក។ ការវិនិយោគលើផលិតផលធ្វើពីកសិផលក្នុងស្រុកនេះមិនត្រឹមតែជួយដល់កសិករប៉ុណ្ណោះទេ តែវាបានអនុញ្ញាតឱ្យនិស្សិតខ្មែរជាច្រើននាក់ហ្វឹកហាត់ការងារផងដែរ។

    12 min
  • ពលរដ្ឋសាទរ និងទទួលយកកូនឈើពីក្រសួងបរិស្ថានទៅដាំតាមរយៈពិព័រណ៌«ពន្លកបៃតង»

    រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំពិព័រណ៌ និងចែកកូនឈើដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្រោមមូលបទ «ពន្លកបៃតង»ការតាំងពិពរណ៌របស់ក្រសួងបរិស្ថានគឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការដាំដើមឈើបានច្រើនដើម្បីបង្កើតគម្របបៃតងនៅកម្ពុជា។ កូនឈើដែលក្រសួងបរិស្ថានចែកជូនសាធារណជនរួមមាន៣ប្រភេទ គឺប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត។ ជាមួយគ្នានេះពលរដ្ឋដែលបានចូលរួម និងទទួលបានកូនឈើពីក្រសួងទៅដាំរៀងៗខ្លួន បានបង្ហាញនូវការគាំទ្រចំពោះព្រឹត្តិការណ៍នេះ និងយល់ឃើញថាកូនឈើទាំងនេះ នឹងអាចបង្កើនបរិមាណឈើប្រណីតក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

    9 min
  • លោក យ៉ុង ហេង៖ ភាពអយុត្តិធម៌បានជំរុញឲ្យខ្ញុំតាំងចិត្តចង់រៀនថ្នាក់បណ្ឌិតនៅ Harvard

    លោក យ៉ុង ហេង ​ជា​ក្មេង​កំព្រា​ដែល​ឪពុក និង​ម្តាយ​បាន​ស្លាប់​ចោល​តាំង​ពី​រូប​គេមាន​អាយុ​៣ឆ្នាំ​។ ​លោក​ធ្លាប់ឆ្លង​កាត់​ការ​ងារ​លំបាក​ៗ​ជា​ច្រើន​តាំង​ពី​មិន​ទាន់​ពេញ​វ័យ​ដើម្បី​រក​កម្រៃ​ផ្គត់​ផ្គង់​ការ​សិក្សា។​ បច្ចុប្បន្ន​ យ៉ុង ហេង កំពុង​សិក្សាថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​ផ្នែក​ជំនាញ​អចលន​ទ្រព្យ។​ តែ​ក្តី​ស្រមៃ​របស់​យុវ​ជន​វ័យ ​៣១​ឆ្នាំ​រូប​នេះ ​គឺ​ចូល​រៀន​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Harvard​។ ​ការ​តាំង​ចិត្ត​ដូច​នេះ​ដោយ​សារ​តែកូន​កំព្រា​រូប​នេះនៅ​តែ​មិន​អាច​បំភ្លេច​បាន​ពី​ភាព​អយុត្តិធម៌​ជា​ច្រើន​ដែល​រូប​គេ​បាន​ជួប​ប្រទះ​ ក្នុង​នោះ​មាន​ការ​ប្រើ​ហិង្សា​ពី​ជន​មាន​អំណាច​ដែល​ស្រវឹង​ស្រា ​និង​ការ​បោក​ប្រាស់​លុយ​កាក់​រាប់​ម៉ឺន​ដុល្លារ​នៅ​កម្ពុជា​​។

    12 min
  • លោក អ៊ឹម បូរ៉ាថា ទោះមានការប្រកួតប្រជែង ធុងចម្រោះទឹកផលិតពីដីឥដ្ឋនៅតែមានទីផ្សារ

    ក្រុមហ៊ុនចម្រោះទឹកទន្សាយបានបង្កើតធុងចម្រោះទឹកមួយប្រភេទដែលផលិតចេញពីដីឥដ្ឋ ដោយសារមើលឃើញពីកង្វះទឹកស្អាតនៅក្នុងស្រុក និងដើម្បីចូលរួមថែរក្សាបរិស្ថាន។ ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះមានវត្តមាននៅកម្ពុជាជាង ២០ឆ្នាំមកហើយ និងនៅតែអាចឈរជើងបានក្នុងបរិបទប្រកួតប្រជែងទីផ្សារសព្វថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម បូរ៉ា ប្រធានស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅក្រុមហ៊ុនចម្រោះទឹកទន្សាយ។ តាមលោក អ៊ឹម បូរ៉ា ធុងចម្រោះទឹកធ្វើពីដីឥដ្ឋនេះនៅតែមានការគាំទ្រ ពីព្រោះវាមានស្តង់ដារត្រឹមត្រូវ និងអាចធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់។ 

    11 min
  • អ្នកចិញ្ចឹមរុយរាជ៖ដង្កូវ BFS មានអត្ថប្រយោជន៍ តែទីផ្សារដង្កូវប្រភេទនេះនៅតូចចង្អៀត

    រុយជាសត្វល្អិតមួយប្រភេទដែលមនុស្សភាគច្រើនមិនចូលចិត្ត។ ក្រៅពីរំខានតាមរយៈការរោមលើម្ហូបអាហារ ពិសេសអាហារដែលមានក្លិនស្អុយ ឬទំលើខ្លួនមនុស្ស រុយក៏ជាភ្នាក់ងារចម្លងរោគដែរ។ តែគេមិនត្រូវភ្លេចនិយាយទេថា មានរុយមួយប្រភេទទៀតគឺរុយរាជដែលត្រូវបានគេចិញ្ចឹមយកដង្កូវ BFS ធ្វើជាចំណីសត្វ។ ក្រៅពីជាចំណីសត្វ ដង្កូវ BFS ក៏បានជួយបរិស្ថានដែរ។ នេះបើតាមកញ្ញា ហ៊ុល ហ៊ុនសុភារី អ្នកចិញ្ចឹមរុយរាជ។ តែកញ្ញា ហ៊ុល ហ៊ុនសុភារីមិនភ្លេចបញ្ជាក់ថា ទីផ្សារដង្កូវ BFS នៅតូចចង្អៀត ព្រោះពលរដ្ឋមួយភាគធំនៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍របស់ដង្កូវ BFS។

    9 min
  • ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញផ្សារភ្ជាប់មនុស្សទៅនឹងរុក្ខជាតិ

    នៅមជ្ឈមណ្ឌលបៃតង Connexion នាទីក្រុងកោះពេជ្រ មានរៀបចំការតាំងពិព័រណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៦-៧ ​ខែកក្កដា ឆ្នាំ២០២៤។ ពិព័រណ៍រុក្ខជាតិនេះ ត្រូវបានអ្នករៀបចំពន្យល់ថា ជាការផ្សារភ្ជាប់អ្នកចូលចិត្តរុក្ខជាតិ ឱ្យទៅកាន់តែជិតនឹងរុក្ខជាតិ។ ការតាំងពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៣ នេះ មានទាំងម្ចាស់សួនរុក្ខជាតិ និងអ្នកចូលរួមទាំងជាតិ និងអន្ដរជាតិ ​មកជួបជុំគ្នា ដោយបង្ហាញពីបច្ចេកទេសនៃការដាំដុះរុក្ខជាតិ ទាំងនោះផងដែរ។

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners