
Sign up to save your podcasts
Or


ក្នុងឆ្នាំ២០២៤ នេះ អង្គការហត្ថាវេជ្ជសាស្ត្រកំពុងដឹកនាំគ្រូពេទ្យជំនាញផ្នែកលំនឹងសរីរាង្គពីបារាំងមកព្យាបាលកុមារកម្ពុជាក្រីក្រ និងមានពិការភាពប្រមាណពី ៣ ៥០០ ទៅ ៤ ០០០នាក់នៅតាមអង្គការក្នុងស្រុកជាច្រើន ក្នុងនោះមានអង្គការផ្ទះបាយកុមារដែលបានបើកទ្វារទទួលពិនិត្យព្យាបាលជំងឺលំនឹងសរីរាង្គឱ្យកុមារប្រមាណ ២០០នាក់ក្នុងរយៈពេល ២ថ្ងៃដោយឥតគិតថ្លៃ។ អាណាព្យាបាលដែលបានយកកូនៗមកទទួលការព្យាបាលនៅអង្គការផ្ទះបាយកុមារប្រាប់ថា ពួកគាត់សប្បាយចិត្ត ដ្បិតមិនធ្លាប់ស្គាល់ការព្យាបាលជំងឺប្រភេទនេះ៕
ការដាំស្មៅបានក្លាយជារបរពេញនិយមខ្លាំងសម្រាប់អ្នករស់ក្នុងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពេញនិយមខ្លាំងព្រោះរបរមួយនេះអាចផ្តល់ចំណូលឲ្យពួកគេច្រើនជាងរបរដាំស្រូវទៅទៀត។ អ្នកភូមិស្វាយអាត់សឹងគ្រប់គ្នាបានយកដីស្រែទៅដាំស្មៅជំនួសឲ្យការដាំស្រូវវិញ។ តាមអ្នកភូមិស្វាយអាត់ ស្មៅមួយការ៉េមានតម្លៃជិតមួយដុល្លារ និងអាចផ្តល់ផលពី ៣ ទៅ ៤ដងក្នុងមួយឆ្នាំ ខណៈដំណាំស្រូវអាចផ្តល់ផលបានតែមួយដងប៉ុណ្ណោះ។
នៅបាំងតែ ៣៣ថ្ងៃទៀតដែលការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនឹងត្រូវបើកសម្ពោធជាផ្លូវការនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែកជីកកំពុងបន្តបារម្ភជុំវិញការទូទាត់សំណងលើដី និងផ្ទះសម្បែងដែលស្ថិតក្នុងគម្រោងព្រែកជីកនោះ។ អ្វីដែលពួកគេចង់បាន គឺសំណងសមរម្យដើម្បីឲ្យពួកគេអាចទៅរកទីតាំងថ្មីសម្រាប់រស់នៅ។
ម៉ែន សីហា ហៅ អូលីវ៉ា គង់ គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានចូលរួមបង្ហាញ នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង កាលពីខែឧសភាឆ្នាំ២០២៤។ តែមុននឹងទទួលបានភាពល្បីល្បាញនេះ អូលីវ៉ា បានធ្លាក់ខ្លួនដើរដេកតាមសួនច្បារ ជាមួយនឹងខោអាវមួយបង្វិច បន្ទាប់ពីបរាជ័យលើជំនួញគ្រឿងសង្ហារឹម។ ទីបំផុត គឺអាជីពជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដែលបានជួយស្រោច ស្រង់វាសនាកូនអ្នកខេត្តពោធិ៍សាត់រូបនេះឲ្យប្រសើរឡើងវិញ៕
បច្ចុប្បន្ន កញ្ចុះឫស្សីត្រូវបានគេយកទៅដាក់នៅតាមរីសត រមនីយដ្ឋាន និងមុខផ្ទះជំនួសឲ្យគ្រែ ឬតុ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកធ្វើកញ្ចុះពីឫស្សីមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលបានធ្វើឱ្យអ្នកប្រកបរបបមួយនេះត្រូវប្រឈមនឹងការប្រកួតប្រជែងទីផ្សារ។ លោកវណ្ណ ស៊ីនួន ម្ចាស់សិប្បកម្មមួយកន្លែងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានទទួលស្គាល់ពីទីផ្សារចង្អៀតជាងមុន និងតម្លៃកញ្ចុះធ្លាក់ចុះ តែលោកប្តេជ្ញារក្សាគុណភាពឲ្យនៅដដែល៕
កង្កែបជាប្រភេទសត្វម្យ៉ាងដែលអាចរស់បាននៅក្នុងទឹក និងនៅលើគោក។ កន្លងមក អ្នកចិញ្ចឹមកង្កែបភាគច្រើនបានចាប់អារម្មណ៍លើការចិញ្ចឹមកង្កែបនៅក្នុងទឹកដោយប្រើអាង ពោលមិនចាប់អារម្មណ៍នឹងការចិញ្ចឹមនៅលើគោកទេ។ តែអ្នកចិញ្ចឹមកង្កែបមួយកន្លែងនៅស្រុក កៀនស្វាយ ខេត្តកណ្តាល លោកសេង ប៊ុនហ៊តបានឱ្យដឹងថា ការចិញ្ចឹមកង្កែបនៅលើគោកងាយស្រួលជាងការចិញ្ចឹមនៅក្នុងអាងទឹក ព្រោះវាចំណេញពេលវេលា ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណេញច្រើនគួរសម៕
ក្នុងរយៈពេលកន្លះឆ្នាំពេញ ពោលចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិបាន និងកំពុងធ្វើការតាំងពិព័រណ៍«រូបចម្លាក់ខ្មែរ»ដែលត្រូវបានប្រគល់ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ តាមសារមន្ទីរជាតិ រូបចម្លាក់នានាដែលដាក់តាំងពិរព័រណ៍ គឺយកត្រឡប់មកពីចំនួន១៥ប្រទេស។ ភ្ញៀវទេសចរដែលបានទៅទស្សនា«រូបចម្លាក់ខ្មែរ»ទាំងនោះ អំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកទេសចរដទៃទៀត ចូលទៅទស្សនាការតាំងពិព័រណ៍មួយនេះ ព្រោះជាការបង្ហាញឲ្យឃើញពីតម្លៃរបស់វត្ថុបុរាណខ្មែរ។
ពីសារមន្ទីរជាតិ សូមទស្សនាបទយកការណ៍របស់ ឡាក់ ច័ន្ទតារា ដូចតទៅ៖
ក្រោយមិនទទួលបានជោគជ័យការងារផ្នែកច្បាប់ យុវតីជួន ឡៃដែលមានពិការភាពបានងាកទៅចាប់យកអាជីពជាអ្នកធ្វើផ្កាច្នៃចេញពីរុក្ខជាតិសម្ងួតវិញ។ យុវតីជួន ឡៃ ប្រាប់ថាខ្លួនពិតជាពេញចិត្តចំពោះការងារច្នៃប្រឌិតនេះណាស់ ព្រោះក្រៅពីអាចចិញ្ចឹមក្រពះបាន ការងារមួយក៏កំពុងនាំផ្លូវរូបគេទៅរកក្តីស្រម៉ៃបើកអាជីវកម្មមួយនៅថ្ងៃអនាគតដែរ។ សម្រាប់យុវតីជួន ឡៃ ទន្ទឹមនឹងការប្រឹងប្រែងខ្លួនឯង ជនមានពិការភាពក៏ត្រូវការឱកាស និងការលើកទឹកចិត្តពីសង្គម។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖
មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងរយៈពេល៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោកស៊ីនស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners