
Sign up to save your podcasts
Or


សាលាបឋមសិក្សាមួយកន្លែងនាតំបន់ដាច់ស្រយាល ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានរៀបចំឲ្យមានសួនបន្លែបែបច្នៃប្រឌិត ដើម្បីក្មេងៗចេះស្វែងយល់ពីការធ្វើកសិកម្ម និងអនុវត្តមេរៀនគណិតវិទ្យាធរណីមាត្រក្នុងលំហ។ សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ការបង្កើតឲ្យមានសួនបន្លែក្នុងសាលារៀន គឺជាការបណ្តុះផ្នត់គំនិតក្មេងៗឲ្យចេះស្វែងយល់ពីការធ្វើកសិកម្មតាំងពីវ័យកុមារ។
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំងអ្នកប្រកបមុខរបរអូសរទេះដឹកទំនិញឆ្លងដែនផង។ តែសកម្មភាពកម្មករអូសរទេះដែលជាការងាររកចំណូលជាប្រចាំថ្ងៃរបស់កម្មករឆ្លងដែន ហាក់បានប្រែប្រួលច្រើននៅពេលបច្ចុប្បន្ន។ កម្មករអូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែមិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករដែលធ្លាប់អូសរទេះរាប់ឆ្នាំមកហើយគ្មានជម្រើអ្វីក្រៅពីងាកទៅប្រកបរបរជាអ្នករើសអេតចាយដើម្បីរកកម្រៃចិញ្ចឹមក្រពះនោះឡើយ ។
សំរាមថង់ប្លាស្ទិកដែលគេប្រើរួចត្រូវបានបោះចោលពាសវាលពាសកាល ពិសេសតំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ជាទីដែលប្រមូលផ្តុំទៅដោយប្រជានេសាទ និងឈ្មួញទិញត្រី។ សំរាមថង់ប្លាស្ទិកនៅបឹងទន្លេសាបនេះ គឺជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលនៅមិនទាន់អាចដោះស្រាយនៅឡើយ។ ការចោលថង់ប្លាស្ទិក មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង និងការទទួលខុសត្រូវ របស់ពលរដ្ឋម្នាក់ៗ និងអាជ្ញាធរពាក់ព័ន្ធ។ សំរាមថង់ប្លាស្ទិកនេះត្រូវបានប្រជានេសាទចាត់ទុកថាជាបញ្ហាមួយដែលធ្វើឲ្យទឹកកាន់តែរាក់ ត្រីកាន់តែថយចុះ រួមទាំងប៉ះពាល់ដល់សុខភាពរបស់មនុស្សទៀតផង។
ទឹកចិត្តម្តាយគ្រប់រូបតែងស្រលាញ់កូនស្ទើរស្មើជីវិតខ្លួន បើទោះកូនស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ មិនខុសពីម្តាយដទៃ អ្នកស្រី ម៉ៅ កួយស្រលាញ់កូន និងបានលះបង់គ្រប់យ៉ាងដើម្បីព្យាបាល និងថែទាំកូនប្រុសដែលមានជំងឺសរសៃប្រសាទតាំងពីកំណើត។ ស្ត្រីមេម៉ាយរូបនេះដែលបានតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯងចង់ឃើញកូនប្រុសអាចហារមាត់ហៅខ្លួនថា ម៉ែ នៅថ្ងៃណាមួយ។
ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕
សួនសត្វភ្នំតាម៉ៅ គឺជាទីជម្រកថែទាំ និងព្យាបាលសត្វព្រៃដ៏ធំមួយក្នុងប្រទេសកម្ពុជា។ តែពលរដ្ឋដែលរស់នៅម្តុំទីតាំងសួនសត្វភ្នំតាម៉ៅបានប្រាប់ថា សត្វព្រៃភាគច្រើនដែលមានវត្តមាននៅក្នុងសួនសត្វមួយនេះមានរូបរាងស្គម។ បញ្ហាទាំងនេះត្រូវបានពលរដ្ឋអះអាងថា គឺមកពីខ្វះការថែទាំ និងការផ្តល់ចំណីមិនគ្រប់គ្រាន់។ ចំណែកសត្វព្រៃដែលមានរូបរាងធាត់វិញ គឺដោយសារអាជីវករលក់ម្ហូបអាហារនៅទីនោះជាអ្នកផ្តល់ចំណីឲ្យ។
៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនសិការ ពលរដ្ឋខ្មែរកម្ពុជាក្រោម។ នៅឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពផុសផុល ដើម្បីជំរុញទឹកចិត្តឲ្យខ្មែររំឭកស្មារតីចងចាំនៃការដែលបារាំង ផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមទៅឲ្យរដ្ឋអំណាចវៀតណាម នាថ្ងៃទី០៤មិថុនា១៩៤៩។ មួយជំនាន់មនុស្សស្ទើរតែកន្លងផុត តែទឹកចិត្តពលរដ្ឋខ្មែរកម្ពុជាក្រោមនៅបន្តនឹករលឹកសាច់ញាតិ និងប្រាថ្នាជួបជុំជាថ្មីក្នុងថ្ងៃណាមួយ។
និស្សិតកម្ពុជាមួយក្រុម ដែលមានគ្នា៦នាក់ បានរួមគ្នាបង្កើត APP សម្រាប់ឲ្យជនមានពិការភាព គថ្លង់អាចទំនាក់ទំនងជាមួយមនុស្សទូទៅបាន និងបង្កើតAPPបច្ចេកវិទ្យាផ្ទះឆ្លាតវៃ ឬSmart Home។ ស្នាដៃទាំងនេះត្រូវបានដាក់បង្ហាញក្នុងទិវាវិទ្យាសាស្ដ្រឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា Techno នៅថ្ងៃទី ៦ដល់៧ ខែមិថុនានេះ។ ចង់ដឹងថា Appរបស់និស្សិតឆ្នាំទី៣ មានអ្វីពិសេស សូមទស្សនាបទយកការណ៍របស់ឡាក់ ច័ន្ទតារា ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិព័រណ៍សៀវភៅលើនាវាបណ្ណាល័យចល័ត Doulos Hope’s របស់អាឡឺម៉ង់ដែលសំចតកំពង់ផែស្វយ័តភ្នំពេញជាលើកទី១ កំពុងបើកទ្វាររង់ចាំអ្នកចូលទស្សនាតាំងពីថ្ងៃទី៥ មិថុនា។ ការសំចតនៅទីក្រុងភ្នំពេញរបស់នាវាបណ្ណាល័យចល័តដ៏ល្បីល្បាញមួយនេះជាផ្នែកមួយនៃបេសសកម្មជំរុញការអាន និងលើកកម្ពស់អក្ខរកម្មនៅក្នុងពិភពលោក។ មានផ្ទុកសៀវភៅចម្រុះរាប់ពាន់ក្បាល នាវាបណ្ណាល័យចល័ត Doulos Hope’s កំពុងទាក់ទាញពលរដ្ឋខ្មែរដែលនិយមការអាន៕
ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ម៉ម យ៉នដែលបច្ចុប្បន្នជាអ្នកចិញ្ចឹមកង្កែបបានឱ្យដឹងថា ការចិញ្ចឹមកង្កែបមិនពិបាកទេ និងថា បើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវទៀតនោះ គឺមិនខ្វះទីផ្សារសម្រាប់លក់ទេ។ តាមលោក ម៉ម យ៉ន កង្កែបដែលចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក គឺមានលក្ខណៈពិសេសខុសពីគេនៅត្រង់រសជាតិ និងគុណភាព។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners