
Sign up to save your podcasts
Or


ថ្ងៃទី២៦មិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស។ ជាចំណែកមួយនៃការបោះឆ្នោតអសកលនេះ នៅមណ្ឌលសាលាគរុកោស្យ និងវិក្រឹតការ ខេត្តកណ្តាល មានអង្គបោះឆ្នោតចំនួន៧៦រូប បានចេញទៅបោះឆ្នោតសម្រាប់ក្រុងតាខ្មៅ។ អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សនយោបាយចំនួន៣ ដែលបានចេញទៅបោះឆ្នោត ពួកគេចង់ឃើញ អ្នកជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិបម្រើសេវាដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងមានតម្លាភាព។
ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទសបារាំង ដើម្បីបង្កើនទំនាក់ទំនងទៅវិញទៅមក។ ជាពិធីជួបជុំដែលមានអតីតនិស្សិតចូលរួមជាង៥០០នាក់ បង្កើតបរិយាកាសអ៊ូអរនៅក្នុងស្ថានទូតបារាំង។ ចំណែកឯក្រុមអតីតនិស្សិតដែលចូលរួម ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេពិតជារីករាយដែលបានទទួលឱកាសទៅរៀនសូត្រនៅបារាំង ហើយយកចំណេះដឹងទាំងនោះមកបម្រើការងារនៅកម្ពុជា។
លោក អ៊ុក វណ្ណដេ ដែលសាធារណជនមួយចំនួនធំស្គាល់ជាស្ថានិកសាលាដូងនៅលើភ្នំគីរីរម្យបានធ្វើយុទ្ធនាការទេសចរណ៍បណ្ណាល័យនៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកែប។ នៅទីក្រុងភ្នំពេញ លោក អ៊ុក វណ្ណដេបានប្រាប់វិទ្យុបារាំងអន្តរជាតិថា យុទ្ធនាការទេសចរណ៍បណ្ណាល័យគឺចង់ជំរុញឲ្យមានការអាននៅទូទាំងប្រទេស និងចង់ឃើញពលរដ្ឋខ្មែរប្តូរពីទម្លាប់ដេកមើលតែទូរស័ព្ទទៅជាការដែកអានសៀវភៅ។
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះជាសវនាការលើកទី៩ របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ក៏ដូចជានៅក្នុងសវនាការលើកមុនៗ អាជ្ញាធរបានដាក់រនាំងបិទផ្លូវជាច្រើនជាន់ជុំវិញសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកគាំទ្របានស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ជូនលោក កឹម សុខាដោយពួកគេយល់ឃើញថា លោក កឹម សុខាជាមនុស្សស្អាតស្អំនិងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ លើសពីនេះ ពួកគេក៏ចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការត្រូវរ៉ូវគ្នាដើម្បីរួមគ្នាគិតប្រយោជន៍ជាតិជាធំ។
នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតកញ្ញា សៅ សូត្រទំរង់ពេជ្រ អ្នកផលិតវីដេអូ « មាតិកាតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានក្នុងសង្គម »។ តាមកញ្ញា សៅ សូត្រទំរង់ពេជ្រ វីដេអូរបស់កញ្ញាទទួលបានការគាំទ្រដោយមានអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម។ ការទទួលបានការគាំទ្រនេះបានជួយលើកទឹកចិត្ត និងបានធ្វើឲ្យកញ្ញាមានមហិច្ឆតាខិតខំផលិតមាតិកាតស៊ូមតិតាមបណ្ដាញសង្គមថែមទៀតក្នុងគោលដៅបំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ៕
បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពក្នុងជីវិត។
សិប្បកម្មតម្បាញសូត្រជាសិប្បកម្មតែមួយគត់មានទីតាំងស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សិប្បកម្មនេះបានបង្កើតឡើងដោយជនជាតិអាមេរិកម្នាក់ដែលមានប្រពន្ធជាជនជាតិខ្មែរឈ្មោះកុង ណាវិន។ គោលបំណងនៃការបង្កើតសិប្បកម្មមួយនេះកាលណោះ គឺដើម្បីអភិរក្សសិប្បកម្មសូត្រខ្មែរ និងផ្ដល់ការងារជូនពលរដ្ឋរស់នៅក្បែរតំបន់នោះ។ អ្នកស្រីកុង ណាវិនបានបញ្ជាក់ថា តាំងពីស្វាមីបានស្លាប់ អ្នកស្រីបានបន្តធ្វើសិប្បកម្មមួយនេះ និងប្តេជ្ញាបន្តធ្វើដោយមិនបោះបង់ចោល ប្រសិនបើនៅមានអ្នកជួយគាំទ្រទិញ៕
នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
វត្តសាមគ្គីរង្សី ឬវត្តខ្មែរកម្ពុជាក្រោម ជាវត្តអារាមក្នុងរាជធានីភ្នំពេញមួយ ដែលមានព្រះសង្ឃ និងអ្នកស្នាក់អាស្រ័យភាគច្រើន មកពីខ្មែរកម្ពុជាក្រោម។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបបញ្ហាប្រឈម ការចំណាយជាប្រចាំរបស់វត្តសាមគ្គីរង្សី ក៏ក្លាយជាបញ្ហាចោទជាខ្លាំង។ នៅចំពោះមុខការដាច់ចង្ហាច់ ព្រះសង្ឃគង់នៅវត្តនេះ អំពាវនាវរកជំនួយពីសប្បុរសជន និងដោយផ្ទាល់ពីរដ្ឋាភិបាល។
ដើមត្នោតត្រូវបានចាត់ទុកថាជារុក្ខជាតិ មានប្រយោជន៍ច្រើនបំផុតរាប់តាំងពីគល់រហូតដល់ស្លឹករបស់វា។ សកម្មភាពទាយយកប្រយោជន៍ពីត្នោតមកប្រើប្រាស់សព្វថ្ងៃ កំពុងលេចចេញនូវរូបភាពបំផ្លិចបំផ្លាញរុក្ខជាតិតំណាងអត្តសញ្ញាណរបស់កម្ពុជាមួយនេះ ។ ត្រង់ន័យនេះ សំដៅដល់បុគ្គលមួយចំនួន កាប់ដើមត្នោតមកប្រើប្រាស់ ដោយមិនដាំដុះដើមត្នោតឡើងវិញ។ លោក មិះ ជាអ្នកលក់ផ្លែត្នោត នៅស្រុកបាទី ខេត្តតាកែវ បង្ហាញការព្រួយបារម្ភ ពីការបាត់បង់ដើមត្នោតនៅថ្ងៃខាងមុខ ដោយលោកមើលឃើញពីការកាប់ដើមត្នោតមានស្ទើរាល់ថ្ងៃ តែបែរជាគ្មានការអភិរក្ស។ ជាអ្នកប្រកបរបរលក់ផ្លែត្នោត លោក មិះ ទទួលស្គាល់ថា របរនេះជាចំណែកមួយកាត់បន្ថយដើមត្នោត តែទន្ទឹមគ្នានេះលោកក៏ព្យាយាមដាំដើមត្នោតឡើងវិញផងដែរ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners