បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកស្រីសំ សុឌីណា៖ខ្ញុំចង់មានមុខរបរថ្មី ទោះបានវិវត្តខ្លួនពីកម្មកររោងចក្រជាមន្រ្តីចងក្រងសហជីព

    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតរបស់អ្នកស្រី សំ សុឌីណា អតីតកម្មការិនីរោងចក្រ។ អ្នកស្រី សំ សុឌីណាបានវិវត្តខ្លួនពីកម្មការិនីរោងច្រកម្នាក់ទៅជាមន្រ្តីចងក្រងសហព័ន្ធសហជីពកម្មករសំណង់ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ។ តែទៅថ្ងៃអនាគត អ្នកស្រី សំ សុឌីណាចង់មានមុខរបរតូចមួយដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ៕

    10 min
  • ភ្ញៀវទេសចរធ្លាក់ចុះនៅភ្នំតាម៉ៅដោយសារពលរដ្ឋមិនសូវមានលុយដើរលេង និងសំបុត្រចូលទស្សនាថ្លៃ?

    នៅលើឧទ្យានសួនសត្វភ្នំតាម៉ៅ ភាពស្ងប់ស្ងាត់នៃភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យអាជីវករលក់ម្ហូបអាហារមួយចំនួនត្អូញត្អែរពីការបាត់បង់ចំណូលប្រចាំថ្ងៃ។ តាមអាជីវករទាំងអស់នោះ ភ្ញៀវទេសចរមានកាន់តែតិចទៅៗ ទោះបីនៅចុងសប្តាហ៍ ពោលខុសពីមុនផ្ទុះជំងឺកូវីដ១៩ ដែលមានភ្ញៀវទេសចរហូរហែមិនដាច់។ ការមិនសូវមានភ្ញៀវទេសចរត្រូវបានអាជីវករយល់ថា គឺអាចមកពីពលរដ្ឋពុំសូវមានលុយកាក់ដើរលេងកម្សាន្ត និងអាចមកពីសំបុត្រចូលទស្សនាថ្លៃពេក។ 

    9 min
  • ស្ត្រីវ័យចំណាស់ពីររូបរំភើបក្រៃលែងដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរលើកទី១

    ស្ត្រីវ័យចំណាស់ពីររូបដែលរស់នៅក្រោមដំបូលគាំពារមនុស្សចាស់របស់អង្គការមូនិធិកុមារកម្ពុជាបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។ រូបភាពស្ត្រីទាំងពីររូបក្នុងសម្លៀកបំពាក់បែបនេះបានទទួលការកោត សរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ស្ត្រីទាំងពីររូបដែលម្នាក់មានវ័យជាង១០០ឆ្នាំ និងម្នាក់ទៀតមានវ័យជាង៧០ឆ្នាំបានប្រាប់វិទ្យុបារាំងអន្តរជាតិថា  នេះជាលើកទី១ក្នុងឆាកជីវិតដែលបានស្លៀកពាក់តុបតែងជានារីអប្សរាខ្មែរ។

    10 min
  • អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល
    ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។
    14 min
  • លោក អ៊ុយ ភារី៖ មុខ​របរ​ឡើង​ត្នោត​ជួយ​ឲ្យ​កូន​ៗ​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ
    កំពង់ឆ្នាំងជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតរបស់កម្ពុជាដែលផលិតស្ករត្នោតច្រើនជាងគេ។ តែកសិករមួយចំនួននៅក្បែរៗជើងភ្នំក្រាំងដីមាសបានបោះបង់មុខរបរមួយនេះចោលដោយសារការងារនេះមានការនឿយហត់ខ្លាំង និងស្ករត្នោតលក់មិនសូវបានថ្លៃ។ ទោះជាយ៉ាងណា លោក អ៊ុយ ភារី អ្នកប្រកបរបរឡើងត្នោតម្នាក់មានវ័យ ៥២ឆ្នាំបានទទួលស្គាល់ថា  របរមួយនេះបានជួយឲ្យកូនៗរបស់គាត់អាចបន្តការសិក្សារហូតដល់មហាវិទ្យាល័យ៕
    7 min
  • កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី
    ពលរដ្ឋរស់នៅ​ក្បែរៗជើងភ្នំ​ក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែ​រក្សា​មុខ​របប​ដូនតា​របស់​ខ្លួន​ គឺសិប្បកម្ម​«កុលាភាជន៍» ដែល​មាន​ដូចជា ​ឆ្នាំងដី  ក្អម និង​រូប​សត្វ​ជាច្រើន ​ដែល​ធ្វើ​ពីដីឥដ្ឋ។ មុខ​របរ​នេះ​ពីដើម​ឡើយ​គឺត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់​ធ្ងរ​ ដោយសារតែ​ត្រូវវាយ​ដី​បំបែក​ឲ្យ​ហ្មត់​ល្អ មុននឹងយកទៅលាយទឹក​ឲ្យ​ស្អិត​រមួត។ តែ​បច្ចុប្បន្ន ពលរដ្ឋចេះ​ច្នៃ​ម៉ាស៊ីន​ម្យ៉ាងដូចម៉ាស៊ីនកិន​ស្រូវ​ដែរ ដើម្បី​កិន​ដី​ឲ្យ​ហ្មត់​ដូច​កន្ទក់ លក់​ឲ្យ​សិប្បករ ដើម្បី​ផលិត​ផ្ទាល់ដៃ ទៅ​ជារបស់​ប្រើ​ប្រាស់។
    9 min
  • ដំរីពីឡាវ៖​ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ
    នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី ឈ្មោលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។
    8 min
  • លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស
    ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារនិងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។
    13 min
  • អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់
    ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។
    7 min
  • ពលរដ្ឋបឹងតាមោក៖ស៊ូដេកតាមចិញ្ចើមផ្លូវ​ ចៀសជាងយកសំណងមិនសមរម្យ
    ពលរដ្ឋរស់នៅបឹងតាមោកដែលមិនព្រមទទួលយកសំណងដោះដូរបានអះអាងថា​ អាជ្ញាធរបានបន្តគំរាមកំហែង និងបង្ខំឱ្យពួកគេទទួលយកសំណងដែលរដ្ឋផ្តល់ជូន។ បើមិនព្រមទទួលយកទេ ពួកគេនឹងអាចមាន​ជោគវាសនាដូចពលរដ្ឋដែលរស់នៅបឹងកក់។ ការព្រមានបែបនេះត្រូវបានពលរដ្ឋខ្លះថា ស៊ូដេកនៅតាមចិញ្ចើមផ្លូវ ចៀសជាងព្រមទទួលយកសំណងដែលមិនសមរម្យ។ ពីទីតាំងបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ យើងស្តាប់បទយកការណ៍របស់ សាំ ឧត្តម
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners