
Sign up to save your podcasts
Or


នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើរដោយជិះកង់ចេញពីកម្ពុជាទៅកាន់អឺរ៉ុប។ តាមគម្រោង លោកទីវ តារារិទ្ធិនឹងត្រូវប្រើពេលជាង១ឆ្នាំដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសអឺរ៉ុបជាង ២០ប្រទេសក្នុងគោលបំណងរៃអង្គាសលុយឲ្យបាន ២៥ម៉ឺនដុល្លារអាមេរិកដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ដើម្បីអាចសម្រេចគោលដៅមួយនេះបាន លោកទីវ តារារិទ្ធិបានប្តេជ្ញាជំនះគ្រប់ឧបសគ្គដែលនឹងអាចមានឡើងជាយថាហេតុ។
បញ្ហាកង្វះទីផ្សារសម្រាប់កសិករកំពុងបន្តចោទជាបញ្ហាសម្រាប់សឹងគ្រប់ផលិតផលខ្មែរ ក្នុងនោះក៏មានផ្កាដែលកសិករដាំផ្កាកំពុងជួបបញ្ហាកង្វះទីផ្សារ។ លោកមាស ម៉ុន កសិករដាំផ្កាម្នាក់ស្ថិតក្នុងភូមិបោះអង្កាញ់១ ឃុំព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានរៀបរាប់ថា កសិករដាំផ្កាភាគច្រើនកំពុងខ្វះទីផ្សារលក់ ខណៈតម្លៃដែលឈ្មួញផ្តល់ឱ្យក៏ទាបជាងមុន។ តាមលោក មាស ម៉ុន នេះមិនមែនដោយសារតែផ្កាដាំដោយកសិករខ្មែរមិនល្អទេ តែមកពីមានការនាំចូលផ្កាពីវៀតណាមច្រើនពេក។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ក្រោយតម្កល់ទុករយៈពេល៣ខែ។ ក្បូនដង្ហែព្រះបរមសពសម្តេចសង្ឃបានធ្វើដំណើរចេញពីវត្តឧណ្ណាលោម ទៅកាន់ព្រះមេរុដែលស្ថិតនៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះរាជាគណ: ព្រះមន្ត្រីសង្ឃ តំណាងទូត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងទឹកមុខដ៏សោកសៅ ចំពោះការបាត់បង់សម្តេចសង្ឃរាជកម្ពុជា។
នៅថ្ងៃអាទិត្យទី២មិថុនានេះ បណ្តាយុវជនកម្ពុជាប្រមាណជាង២០០នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោកក្រោមប្រធាន «សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។ បណ្តាយុវជនដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស បានបង្ហាញទស្សនៈស្រដៀងៗគ្នា ថាបញ្ហាបរិស្ថានជាក្តីកង្វល់រួមរបស់មនុស្សជាតិ ព្រោះបរិស្ថានកំពុងប្រឈមនឹងការបំផ្លិចបំផ្លាញ។ យុវជនជាមនុស្សជំនាន់ថ្មីប្រាថ្នាចង់បាន បរិស្ថានដែលស្រស់បំពង ហើយការងារនេះ ដាច់ខាត ជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។
៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ស្ដីពីជំនាញសារព័ត៌មាននៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជនទាំង៤នាក់ អះអាងថា ពួកគេចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន ពិសេសរឿងរ៉ាវដែលកើតមានក្នុងសហគមន៍របស់ពួកគេផ្ទាល់។ នាយិកាប្រតិបត្តិនៃCCIM លោកស្រី ឆន សុគន្ធា រំពឹងថាក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជននឹងអាចសរសេរអត្ថបទស្តីពីបញ្ហាដែលកើតមានក្នុងសហគមន៍រស់នៅរបស់ជនជាតិភាគតិច ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរនៅក្នុងតំបន់។ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សូមស្ដាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា។
មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន ពិសេសអ្នករស់នៅក្បែរទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សំរាមបានក្លាយជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ពួកគេ។ ពលរដ្ឋទាំងនោះបានរៀបរាប់ថា សំរាមនេះហើយដែលបានធ្វើឱ្យពួកគេអាចបន្តជីវភាពរស់នៅប្រចាំថ្ងៃ ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាពខ្លាំងក្តី។
ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដែលដឹកមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងនាំចូលពីបរទេស ពិសេសពីចិន វៀតណាម ឬថៃ។ តែមិនថាបន្លែក្នុងស្រុក ឬបន្លែនាំចូល អាជីវករខ្លះបានទទួលស្គាល់ថា បើគ្មានបន្លែនាំចូលពីបរទេសទេ បន្លែក្នុងស្រុកនឹងមានតម្លៃខ្ពស់ និងក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដែរ។ ទោះយ៉ាងណា ពួកគេបានគាំទ្រនឹងសារអំពាវនាវរបស់ជំទាវទី១ លោកស្រី ពេជ ចន្ទមុនីដែលចង់ឱ្យពលរដ្ឋងាកទៅគាំទ្របន្លែ និងផ្លែឈើក្នុងស្រុក។
ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោកព្រហ្ម ម៉ាញនឹងច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយសិល្បករថ្មី លោកស្រី លឹម សូលីន ហៅថា នាងស៊ូស៊ូក្នុងសិល្បៈអាយ៉ៃ 5G។ គោលបំណងនៃការរៀបចំសម្តែងអាយ៉ៃនេះ គឺដើម្បីស្តារទម្រង់សិល្បៈមួយនេះឲ្យផុសផុលឡើងវិញ ព្រោះសព្វថ្ងៃ ទម្រង់សិល្បៈវោហាសាស្ត្រមួយនេះកំពុងប្រឈមនឹងការបាត់បង់ដោយមិនសូវមានការគាំទ្រ៕
ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។
ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់ ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

0 Listeners

0 Listeners

1 Listeners

0 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

5 Listeners