បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ពលរដ្ឋស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលបន្តទទូចឱ្យក្រសួងរៀបចំដែនដីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់



    នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ពលរដ្ឋដែលអះអាងថាខ្លួនបានរងគ្រោះពីការអភិវឌ្ឍព្រលានយន្ដហោះថ្មីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលប្រមាណជិត ២០០នាក់បានតវ៉ាលើកទី២ នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពួកគេបានបន្តស្នើឱ្យក្រសួងផ្ដល់ការអភិវឌ្ឍនៅនឹងកន្លែង រួមទាំងផ្ដល់កម្មសិទ្ធិដីធ្លីឲ្យពួកគេ ខណៈការទាមទារលើកទី១ កាលពីខែមេសានៅមិនមានលទ្ធផល។ ពីមុខមុខក្រសួងរៀបចំដែនដី យើងស្តាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា៖

    10 min
  • CIFF ឆ្នាំ ២០២៤ បើកសម្ពោធដោយបញ្ចាំងកុនឯកសារមរតកលោក ស៊ីន ស៊ីសាមុត

    មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣នៅឆ្នាំ២០២៤នេះចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២៥​ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុង​រយៈពេល​៦ថ្ងៃនេះ ភាពយន្តខ្លីប្រមាណជាង១៥០រឿងដែលមកពីអាមេរិក បារាំង អូស្ត្រាលី ជប៉ុន ឥណ្ឌា និងកម្ពុជាត្រូវចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ។ Elvis of Cambodia ដែលជាកុនឯកសារមរតកនៃអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតត្រូវបានចាក់បញ្ចាំងក្នុងថ្ងៃបើកសម្ពោធដោយមានវត្តមានចូលរួមរបស់គ្រួសារលោក​ស៊ីន​ស៊ីសាមុត។ សូមស្តាប់បទយកការណ៍របស់ ជួប នរក្សា៖

    11 min
  • លោក ឡុង គន្ធា៖មានជំនាញច្បាស់លាស់ និងការព្យាយាមគង់តែទទួលជោគជ័យ

    នៅកម្ពុជា ទោះមុខរបរដាំឈូកយកមើមនៅមានតិចតួចក៏ដោយក៏ការងារកសិកម្មមួយនេះបានជួយឲ្យកូនកសិករនៅខេត្តព្រៃវែងទទួលបានជោគជ័យនឹកស្មានមិនដល់។ មានអាយុ២៩ឆ្នាំ យុវជន ឡុង គន្ធា បានបង្កើតកសិដ្ឋានមួយឈ្មោះ «កសិដ្ឋានមើមឈូក ខេធី» លើដីស្រែទំហំ ២ហិកតាស្ថិតក្នុងឃុំស្មោងខាងត្បូង ស្រុកមេសាង។ ពីដំបូង លោកឡុង គន្ធាបានទទួលការសើចចំអក តែសព្វថ្ងៃ របរដាំឈូកយកមើមបានអនុញ្ញាតឲ្យអតីតពលករនៅជប៉ុនរូបនេះអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ មើមឈូកមានតម្លៃ ១ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ហិកតា ឈូកអាចផ្តល់មើមបានដល់ទៅជាង៤០តោនក្នុងមួយឆ្នាំ។

    9 min
  • ចំណូលរបរលក់ដូរតាមទូកនៅតំបន់កៀនស្វាយក្រៅធ្លាក់ចុះព្រោះអ្នកលក់ច្រើនជាងអ្នកទិញ

    រមណីយដ្ឋានកៀនស្វាយក្រៅជាតំបន់រមណីយដ្ឋានមួយដែលមានលក្ខណៈធម្មជាតិ និងពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នៅទីនោះមានលក់ម្ហូបអាហារ បន្លែ និងផ្លែឈើថ្មីៗ។ ចំណែកនៅសងខាងទន្លេមានអមដោយកញ្ចុះដែលភ្ញៀវទេសចរអ្នកជួលអង្គុយកំសាន្ត និងបរិភោគអាហារ។ តែគេបានសង្កេតឃើញថា តំបន់ទេសចរណ៍មួយនេះមានភាពស្ងាត់ជ្រងំ ពិសេសនៅក្នុងថ្ងៃធ្វើការ។ អ្នកលក់ចំណីអាហារ តាមទូកនេះត្អូញត្អែរពីការលក់មិនសូវដាច់ព្រោះអ្នកលក់ច្រើនជាងអ្នកទិញ។

    6 min
  • កុមារតូចៗប្រឈមកង្វះអាហាររូបត្ថម្ភដោយសារឪពុកម្ដាយធ្វើចំណាកស្រុក

    បញ្ហាជីវភាពខ្វះខាតបានបណ្តាលឲ្យពលរដ្ឋរស់នៅតាមជនបទបង្ខំចិត្តចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។ អ្នកជនបទខ្លះត្រូវចេញ ចោលកូនដែលនៅតូចដោយទុកឲ្យមនុស្ស​ចាស់ ឬជីដូនមើលថែបន្ត។ និន្នាការនេះបានធ្វើឲ្យមនុស្សចាស់​និង កុមារតូចៗប្រឈមនឹងបញ្ហាសុខភាពជាច្រើន​។ កុមារដែលជាវ័យកំពុងលូតលាស់បានប្រឈមខ្លាំងនឹងកង្វះអាហាររូបត្ថម្ភដោយការថែទាំមិនសូវដិតដល់។

    6 min
  • ទិវាអូឡាំពិកជំរុញអត្តពលិកជម្រើសជាតិកម្ពុជាឱ្យប្រឹងប្រែងចូលរួមការប្រកួតនៅអូឡាំពិក

    នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំទិវាអូឡាំពិក ឬ «Olympic day» ដើម្បីរម្លឹកគុណតម្លៃនៃកីឡាអូឡាំពិកដែលត្រៀមរៀបចំឡើងនៅប្រទេសបារាំងនាថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ទិវាអូឡាំពិកនេះបាន​​​រៀបចំធ្វើ​​ឡើងនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួម​របស់​អត្តពលិកជម្រើសជាតិកម្ពុជា​​ និងសិស្សសាលា​ប្រមាណ ៣០០នាក់។ អត្តពលិកជម្រើសជាតិកម្ពុជា​ប្រាប់ថា ទិវាអូឡាំពិកនេះ​​ពិតជាមានន័យណាស់ពីព្រោះថា វា​បានជំរុញ​​ពួកគេ​ឱ្យកាន់តែ​ខិតខំប្រឹងប្រែង​​​ដើម្បី​ក្លាយជា​អត្តពលិករបស់អូឡាំពិក​នាពេលអនាគត។

    8 min
  • អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើសារធាតុគីមីរក្សាទុក តាមតម្រូវការអ្នកទិញ

    ទុរេនត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើមួយប្រភេទដែលមានតម្លៃខ្ពស់ និងមានរដូវកាលតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រៅពីទុរេនក្នុងស្រុក អាជីវករលក់ទុរេននៅផ្សារនាគមាសលើកឡើងថា ពួកគេក៏លក់ទុរេនដែលនាំចូលពីប្រទេសថៃនិងវៀតណាមដែរ។ អាជីវករនៅផ្សារនាគមាសប្រាប់ថា ពួកគេសម្រេចយកទុរេននាំចូលមកលក់ ដើម្បីបំពេញតម្រូវការអ្នកទិញដែលចង់បានទុរេនតម្លៃធូរថ្លៃជាងទុរេនក្នុងស្រុក។ យ៉ាងណាមិញ អាជីវករលក់ទុរេននៅផ្សារនាគមាសអះអាងមិនប្រើប្រាស់សារធាតុគីមីរក្សាទុកបានយូរដាច់ខាត ទោះពួកគេលក់ទុរេននាំចូលក៏ដោយ។

    6 min
  • ពលរដ្ឋខ្លះដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅតំបន់រុនតាឯកកំពុងរស់នៅជាមួយស្ថានភាពខុសក្តីរំពឹងទុក

    អស់រយៈពេលជាង ១ឆ្នាំដែលប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក។ តំបន់មួយនេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងដើម្បីផ្លាស់ទីប្រជាពលរដ្ឋចេញពីតំបន់អង្គរដែលជាតំបន់ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកបានពឹងមួយផ្នែកលើបណ្ណក្រីក្រដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្លះបានរអ៊ូរទាំពីបញ្ហាជីវភាព និងការខកចិត្តនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់រួចរាល់។ 

    8 min
  • អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ទទូចឲ្យផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយជាងមុន


    ការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែតូចចង្អៀត។ ចំពោះមគ្គុទេសក៍ទេសចរណ៍ការផ្សព្វផ្សាយមិនសូវទូលំទូលាយដូចប្រទេសជិតខាង។ ការណ៍នេះធ្វើឲ្យចំនួនភ្ញៀវមកកម្សាន្តនៅតំបន់ប្រាសាទក្នុងខេត្តសៀមរាប នៅមានកម្រិត ហើយអ្នកប្រកបរបរក្នុងតំបន់ប្រាសាទកាន់តែប្រឈមខ្ពស់នឹងបញ្ហារកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ មគ្គុទេសក៍ ទទូចឲ្យមានការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យបានទូលំទូលាយជាងមុន តាមរយៈការថតរូប និងធ្វើវីដេអូខ្លីៗ បង្ហោះតាមបណ្តាញសង្គម ដើម្បីបង្អួតពីតំបន់ទេសចរណ៍។

    8 min
  • អាណាព្យាបាលសិស្សត្អូញត្អែរបន្ទុកចំណាយសម្រាប់បង់ថ្លៃម៉ោងសិក្សាបន្ថែម តែក្រសួងថាជាយន្តការស្ម័គ្រចិត្ត

    អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាប្រាសាទគោលក្នុងខេត្តសៀមរាប បានលើកឡើងពីកង្វល់ផ្នែកសេដ្ឋកិច្ច បន្ទាប់ពីពួកគេទទួលបន្ទុកចំណាយលើការសិក្សាបន្ថែមម៉ោងរបស់កូនៗតាំងតែពីប៉ុន្មានខែមកនេះ។ ជារួម ពួកគេត្រូវបង់ថវិកាចំនួន១៥០០០រៀលក្នុងមួយខែដើម្បីជួយឧបត្ថម្ភគ្រូដែលបង្រៀនបន្ថែមម៉ោង។ កង្វល់របស់អាណាព្យាបាលកើតឡើងក្រោយពេលដែលសាលាបឋមសិក្សាមួយចំនួន ចាប់ផ្តើមអនុវត្តការរៀនបន្ថែមម៉ោង ចំនួន២ម៉ោងដល់សិស្សបឋមសិក្សា។ យន្តការបង្រៀនបន្ថែមម៉ោងដល់សិស្សបឋមសិក្សា
    ត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីពេលថ្មីៗ និងបញ្ជាក់អះអាងថារដ្ឋនឹងទទួលបន្ទុកលើចំណាយគ្រូបង្រៀន។ ប៉ុន្តែ នៅលើទីតាំងជាក់ស្តែង អាណាព្យាបាលរបស់សិស្សបានត្អូញត្អែរថាពួកគេជាអ្នកបង់រហូតមក និងបានស្នើឲ្យរដ្ឋគិតគូរពីបញ្ហានេះ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋក្រីក្រតាមជនបទ៕

    10 min