បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • កីឡាការនី នៅ ស្រីពៅ ថាវិស័យប្រដាល់ស្ត្រីពុំសូវមានអ្នកចាប់អារម្មណ៍ និងការលើកទឹកចិត្ត

    កីឡាប្រដាល់ ឬ គុនខ្មែរជាប្រភេទប្រដាល់សេរី ដែលកីឡាករ អាចប្រើបានជាទូទៅ កែង និង ជង្គង់ និងស្នៀតគុន ។ គេសង្កេតឃើញថាកីឡាប្រភេទនេះមិនសូវមានស្ត្រីចូលរួមនោះទេ ដោយសារកីឡាប្រភេទនេះអាចចាត់ទុកជាប្រភេទកីឡាធ្ងន់ ទាមទារពេលហ្វឹកហាត់ជាប់ និងប្រើកម្លាំងច្រើន។ ម្យ៉ាងប្រភេទកីឡានេះប្រឈមនឹងរបួស គ្រោះថា្នក់។ មានស្រ្តីមិនច្រើនទេ ដែលដើរចូលក្នុងវិស័យនេះហើយ រួចហើយក៏បោះបង់ព្រោះតែពុំអាចទ្រាំទ្របាន។ ផ្ទុយពីស្រ្តីភាគច្រើន កីឡាការនី នៅ ស្រីពៅ បានប្រលូកចូលក្នុងវិស័យប្រដាល់ដោយភាពអង់អាច ទោះមើលឃើញថា កីឡាប្រភេទនេះពិបាក ឬត្រូវគេសើចចំអក និងពេលខ្លះត្រូវបរាជ័យនៅលើសង្វៀនក្តី។

    9 min
  • លោក ពេជ សារ៉ាតថា ចាប៉ីដងវែងអាចនឹងបាត់បង់ បើគ្មានអ្នកគាំទ្រ

    ចាប៉ីដងវែងជាឧបករណ៍ភ្លេងបុរាណខ្មែរមួយដែលមានតាំងពីយូរលង់។ ចាប៉ីដងវែងត្រូវបានគេយកទៅលេងផ្គុំជាមួយឧបករណ៍ភ្លេងបុរាណផ្សេងទៀតនៅក្នុងវង់ភ្លេងអារក្ស វង់ភ្លេងមហោរី ឬមួយក៏លេងទោលសម្រាប់កំដរចម្រៀងកំណាព្យ។ តែគេបានសង្កេតឃើញថាពីសម័យកាលមួយទៅសម័យកាលមួយ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះហាក់បាត់ចំណាប់អារម្មណ៍បន្តិចម្តងៗរហូតស្ទើរលែងមានវត្តមានក្នុងកម្មវិធី។ ករណីនេះបានធ្វើឲ្យលោកពេជ សារ៉ាតមានការបារម្ភជាពន់ពេក។ ក្នុងនាមជាគ្រូបង្រៀនចាប៉ីដងវែងម្នាក់ដែលកំពុងបង្រៀនសិស្សចំនួន ២០០នាក់ លោកពេជ សារ៉ាតមិនញញើតនឹងថ្លែងថា ចាប៉ីដងវែងនឹងបាត់បង់នៅថ្ងៃណាមួយ បើលែងមានអ្នកគាំទ្រ៕

    13 min
  • សួនបន្លែក្នុងសាលារៀនបណ្តុះផ្នត់គំនិតឲ្យក្មេងៗចេះធ្វើកសិកម្មពីវ័យក្មេង

    សាលាបឋមសិក្សាមួយកន្លែងនាតំបន់ដាច់ស្រយាល ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានរៀបចំឲ្យមានសួនបន្លែបែបច្នៃប្រឌិត ដើម្បីក្មេងៗចេះស្វែងយល់ពីការធ្វើកសិកម្ម និងអនុវត្តមេរៀនគណិតវិទ្យាធរណីមាត្រក្នុងលំហ។ សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ការបង្កើតឲ្យមានសួនបន្លែក្នុងសាលារៀន គឺជាការបណ្តុះផ្នត់គំនិតក្មេងៗឲ្យចេះស្វែងយល់ពីការធ្វើកសិកម្មតាំងពីវ័យកុមារ។

    6 min
  • អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន

    ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំង​អ្នក​ប្រកបមុខ​របរ​អូសរទេះ​ដឹកទំនិញ​ឆ្លងដែនផង។ តែសកម្មភាព​កម្មករ​អូសរទេះ​ដែល​ជា​ការងាររកចំណូលជាប្រចាំថ្ងៃរបស់​កម្មករ​ឆ្លងដែន ហាក់បាន​ប្រែប្រួល​ច្រើន​នៅពេល​បច្ចុប្បន្ន។ កម្មករ​អូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែ​មិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករ​ដែល​ធ្លាប់អូសរទេះរាប់​ឆ្នាំមកហើយគ្មានជម្រើ​អ្វី​ក្រៅពីងាកទៅប្រកប​របរជាអ្នករើសអេតចាយដើម្បី​រក​កម្រៃ​ចិញ្ចឹមក្រពះនោះឡើយ ។

    7 min
  • សំរាមថង់ប្លាស្ទិកនៅតំបន់ឃុំឆ្នុកទ្រូធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន

    សំរាមថង់ប្លាស្ទិកដែលគេប្រើរួចត្រូវបានបោះចោលពាសវាលពាសកាល ពិសេសតំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ជាទីដែលប្រមូលផ្តុំទៅដោយប្រជានេសាទ និងឈ្មួញទិញត្រី។ សំរាមថង់ប្លាស្ទិកនៅបឹងទន្លេសាបនេះ គឺជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលនៅមិនទាន់អាចដោះស្រាយនៅឡើយ។ ការចោលថង់ប្លាស្ទិក មើលទៅដូចជារឿងតូចតាច ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង និងការទទួលខុសត្រូវ របស់ពលរដ្ឋម្នាក់ៗ និងអាជ្ញាធរពាក់ព័ន្ធ។ សំរាមថង់ប្លាស្ទិកនេះត្រូវបានប្រជានេសាទចាត់ទុកថាជាបញ្ហាមួយដែលធ្វើឲ្យទឹកកាន់តែរាក់ ត្រីកាន់តែថយចុះ រួមទាំងប៉ះពាល់ដល់សុខភាពរបស់មនុស្សទៀតផង។

    8 min
  • អ្នកស្រីម៉ៅ កួយសង្ឃឹមកូនដែលមានជម្ងឺសរសៃ​ប្រសាទអាចហារមាត់ហៅគាត់​ ”ម៉ែ”

    ទឹកចិត្តម្តាយគ្រប់រូបតែងស្រលាញ់កូនស្ទើរស្មើជីវិតខ្លួន បើទោះកូនស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ មិនខុសពីម្តាយដទៃ អ្នកស្រី ម៉ៅ កួយស្រលាញ់កូន និងបានលះបង់គ្រប់យ៉ាងដើម្បីព្យាបាល និងថែទាំកូនប្រុសដែលមានជំងឺសរសៃប្រសាទតាំងពីកំណើត។  ស្ត្រីមេម៉ាយរូបនេះដែលបានតស៊ូចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯងចង់ឃើញកូនប្រុសអាចហារមាត់ហៅខ្លួនថា ម៉ែ នៅថ្ងៃណាមួយ។ 

    6 min
  • អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត

    ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕

    8 min
  • ពលរដ្ឋនៅភ្នំតាម៉ៅថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅខ្វះការថែទាំ និងមានរូបរាងស្គម

    សួនសត្វភ្នំតាម៉ៅ គឺជាទីជម្រកថែទាំ និងព្យាបាលសត្វព្រៃដ៏ធំមួយក្នុងប្រទេសកម្ពុជា។ តែពលរដ្ឋដែលរស់នៅម្តុំទីតាំងសួនសត្វភ្នំតាម៉ៅបានប្រាប់ថា សត្វព្រៃភាគច្រើនដែលមានវត្តមាននៅក្នុងសួនសត្វមួយនេះមានរូបរាងស្គម។ បញ្ហាទាំងនេះត្រូវបានពលរដ្ឋអះអាងថា គឺមកពីខ្វះការថែទាំ និងការផ្តល់ចំណីមិនគ្រប់គ្រាន់។ ចំណែកសត្វព្រៃដែលមានរូបរាងធាត់វិញ គឺដោយសារអាជីវករលក់ម្ហូបអាហារនៅទីនោះជាអ្នកផ្តល់ចំណីឲ្យ។ 

    8 min
  • ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ

    ៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនសិការ ពលរដ្ឋខ្មែរកម្ពុជាក្រោម។ នៅឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពផុសផុល ដើម្បីជំរុញទឹកចិត្តឲ្យខ្មែររំឭកស្មារតីចងចាំនៃការដែលបារាំង ផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមទៅឲ្យរដ្ឋអំណាចវៀតណាម នាថ្ងៃទី០៤មិថុនា១៩៤៩។ មួយជំនាន់មនុស្សស្ទើរតែកន្លងផុត តែទឹកចិត្តពលរដ្ឋខ្មែរកម្ពុជាក្រោមនៅបន្តនឹករលឹកសាច់ញាតិ និងប្រាថ្នាជួបជុំជាថ្មីក្នុងថ្ងៃណាមួយ។

    7 min
  • និស្សិតកម្ពុជាបង្កើតAppសម្រាប់ជនមានពិការភាពគថ្លង់ អាចទាក់ទងនិងមជ្ឈដ្ឋានខាងក្រៅ

    និស្សិតកម្ពុជាមួយក្រុម​ ដែលមានគ្នា​៦នាក់ បានរួមគ្នា​បង្កើត APP សម្រាប់ឲ្យជនមានពិការភាព គថ្លង់អាចទំនាក់ទំនងជាមួយមនុស្សទូទៅបាន និងបង្កើតAPPបច្ចេកវិទ្យាផ្ទះឆ្លាតវៃ ឬSmart Home។ ស្នាដៃទាំងនេះ​ត្រូវបានដាក់​បង្ហាញក្នុងទិវាវិទ្យាសាស្ដ្រឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា Techno នៅថ្ងៃទី ៦ដល់៧ ខែមិថុនានេះ។ ចង់ដឹងថា Appរបស់និស្សិតឆ្នាំទី៣ មានអ្វីពិសេស សូមទស្សនាបទយកការណ៍របស់ឡាក់ ច័ន្ទតារា ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    8 min