បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស

    ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ  ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យ​ពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។

    7 min
  • អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ

    ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ  ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់  ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។ 

    11 min
  • អង្គបោះឆ្នោតចង់ឃើញអ្នកជាប់ឆ្នោតបម្រើរាស្ត្រដោយតម្លាភាព

    ថ្ងៃទី២៦មិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស។ ជាចំណែកមួយនៃការបោះឆ្នោតអសកលនេះ នៅមណ្ឌលសាលាគរុកោស្យ និងវិក្រឹតការ ខេត្តកណ្តាល មានអង្គបោះឆ្នោតចំនួន៧៦រូប បានចេញទៅបោះឆ្នោតសម្រាប់ក្រុងតាខ្មៅ។ អង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សនយោបាយចំនួន៣ ដែលបានចេញទៅ​បោះឆ្នោត ពួកគេចង់ឃើញ អ្នកជាប់ឆ្នោតនៅថ្នាក់​ក្រោមជាតិបម្រើសេវាដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងមានតម្លាភាព។

    9 min
  • អតីតនិស្សិតខ្មែររៀនពីស្រុកបារាំងប្តេជ្ញាយកចំណេះដឹងមកបម្រើជាតិ

    ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទសបារាំង ដើម្បីបង្កើនទំនាក់ទំនងទៅវិញទៅមក។ ជាពិធីជួបជុំដែលមានអតីតនិស្សិតចូលរួមជាង៥០០នាក់ បង្កើតបរិយាកាសអ៊ូអរនៅក្នុងស្ថានទូតបារាំង។ ចំណែកឯក្រុមអតីតនិស្សិតដែលចូលរួម ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេពិតជារីករាយដែលបានទទួលឱកាសទៅរៀនសូត្រនៅបារាំង ហើយយកចំណេះដឹងទាំងនោះមកបម្រើការងារនៅកម្ពុជា។ 

    11 min
  • ស្ថាបនិកសាលាដូងចង់ឲ្យពលរដ្ឋខ្មែរដេកអានសៀវភៅជាជាងមើលតែទូរស័ព្ទ

    លោក អ៊ុក វណ្ណដេ ដែលសាធារណជនមួយចំនួនធំស្គាល់ជាស្ថានិកសាលាដូងនៅលើភ្នំគីរីរម្យបានធ្វើយុទ្ធនាការទេសចរណ៍បណ្ណាល័យនៅទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកែប។ នៅទីក្រុងភ្នំពេញ លោក អ៊ុក វណ្ណដេបានប្រាប់វិទ្យុបារាំងអន្តរជាតិថា យុទ្ធនាការទេសចរណ៍បណ្ណាល័យគឺចង់ជំរុញឲ្យមានការអាននៅទូទាំងប្រទេស និងចង់ឃើញពលរដ្ឋខ្មែរប្តូរពីទម្លាប់ដេកមើលតែទូរស័ព្ទទៅជាការដែកអានសៀវភៅ។

    10 min
  • សវនាការលើកទី៩៖អ្នកគាំទ្រស្នើតុលាការផ្ដល់ យុត្តិធម៌ជូនលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិ

    ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះជាសវនាការលើកទី៩ របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ក៏ដូចជានៅក្នុងសវនាការលើកមុនៗ អាជ្ញាធរបានដាក់រនាំងបិទផ្លូវជាច្រើនជាន់ជុំវិញសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។ ពលរដ្ឋអ្នកគាំទ្របានស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ជូនលោក កឹម សុខាដោយពួកគេយល់ឃើញថា លោក កឹម សុខាជាមនុស្សស្អាតស្អំនិងមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ លើសពីនេះ ពួកគេក៏ចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការត្រូវរ៉ូវគ្នាដើម្បីរួមគ្នាគិតប្រយោជន៍ជាតិជាធំ។

    10 min
  • កញ្ញាសៅ សូត្រទំរង់ពេជ្រ៖ខ្ញុំចង់បំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ

    នៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៤ នេះ វិទ្យុបារាំងអន្តរជាតិ RFI សូមបង្ហាញបទពិសោធន៍ជីវិតកញ្ញា សៅ សូត្រទំរង់ពេជ្រ អ្នកផលិតវីដេអូ « មាតិកាតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមានក្នុងសង្គម »។ តាមកញ្ញា សៅ សូត្រទំរង់ពេជ្រ វីដេអូរបស់កញ្ញាទទួលបានការគាំទ្រដោយមានអ្នកចូលមើលច្រើននៅលើបណ្ដាញសង្គម។ ការទទួលបានការគាំទ្រនេះបានជួយលើកទឹកចិត្ត និងបានធ្វើឲ្យកញ្ញាមានមហិច្ឆតាខិតខំផលិតមាតិកាតស៊ូមតិតាមបណ្ដាញសង្គមថែមទៀតក្នុងគោលដៅបំផុសគំនិតឲ្យយុវវ័យ និងស្រ្តីចេះធ្វើការងារដោយឯករាជ្យ៕

    10 min
  • ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត

    បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពក្នុងជីវិត។

    8 min
  • អ្នកស្រីកុង ណាវិន៖ខ្ញុំព្យាយាមបន្តរបរសិប្បកម្មតម្បាញសូត្រដែលស្វាមីជនជាតិអាមេរិកទុកឲ្យ

    សិប្បកម្មតម្បាញសូត្រជាសិប្បកម្មតែមួយគត់មានទីតាំងស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សិប្បកម្មនេះបានបង្កើតឡើងដោយជនជាតិអាមេរិកម្នាក់ដែលមានប្រពន្ធជាជនជាតិខ្មែរឈ្មោះកុង ណាវិន។ គោលបំណងនៃការបង្កើតសិប្បកម្មមួយនេះកាលណោះ គឺដើម្បីអភិរក្សសិប្បកម្មសូត្រខ្មែរ និងផ្ដល់ការងារជូនពលរដ្ឋរស់នៅក្បែរតំបន់នោះ។ អ្នកស្រីកុង ណាវិនបានបញ្ជាក់ថា តាំងពីស្វាមីបានស្លាប់ អ្នកស្រីបានបន្តធ្វើសិប្បកម្មមួយនេះ និងប្តេជ្ញាបន្តធ្វើដោយមិនបោះបង់ចោល ប្រសិនបើនៅមានអ្នកជួយគាំទ្រទិញ៕

    12 min
  • ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

    នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ 

    11 min