បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • យុវតីមួយរូបសម្រេចផ្អាកការសិក្សាមួយរយៈ ដើម្បីសម្រេចក្តីស្រមៃបើកអាជីវកម្មចាក់អំបោះ

    ការចាក់អំបោះធ្វើជាវត្ថុអនុស្សាវរីយ៍ គឺជាចំណង់ចំណូលចិត្តតាំងពីតូចរបស់យុវតីថេង ដាលីន។ ដាលីនបានសម្រេចចិត្តផ្អាកការសិក្សាមួយរយៈ ដើម្បីស្វែងរកភាពជាខ្លួនឯង តាមរយៈការបើកអាជីវកម្មចាក់អំបោះខ្នាតតូចមួយ ដែលច្នៃចេញជាវត្ថុអនុស្សាវរីយ៍តាំងលម្អ និងសំលៀកបំពាក់តាមការចង់បានរបស់អតិថិជន។ សម្រាប់យុវតីវ័យក្មេងរូបនេះ ការកំណត់គោលដៅគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់យុវជនសម្រេចក្តីស្រមៃរបស់ពួកគេ។

    6 min
  • កសិករដាំឈូក៖ ចំណូលពីការដាំឈូកមិនសូវសល់ ដោយសារការចំណាយថ្លៃដើមផលិតខ្ពស់

    នៅសងា្កត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ម្ចាស់ចម្ការឈូកជាច្រើនបានត្អូញត្អែរអំពីតម្លៃខ្ពស់របស់ថ្នាំ ជី សាំង និងអត្រាការប្រាក់ថ្លៃ ដែលធ្វើឱ្យពួកគេរកបានប្រាក់ចំណេញតិចតួចនៅ ក្នុងរបរដាំឈូក។ ពលរដ្ឋទាំងនោះបានសំណូមពរឱ្យរដ្ឋាភិបាលអន្តរាគមលើតម្លៃចំណាយថ្លៃដើមនៅក្នុងការផលិត ដើម្បីឱ្យពួកគេអាចសល់លុយកាក់បានខ្លះ បន្ទាប់ពីការបង្កបង្កើនផលដំណាំឈូកយកគ្រាប់ទុំ ក្នុងរយៈពេលមួយឆ្នាំៗ។

    8 min
  • សិល្បៈខ្មែរអមតៈ ធ្វើបទបង្ហាញពីឧបករណ៍ភ្លេងបុរាណកម្រៗ

    នៅ​ថ្ងៃព្រហស្បតិ៍​ ទី២៥ កក្កដា​ អង្គការសិល្បៈខ្មែរអមតៈ តាមរយៈកម្មវិធី “តន្ត្រីពីភូមិមួយទៅភូមិមួយ” បានធ្វើបទបង្ហាញអំពីឧបករណ៍តន្ត្រីភ្លេងបុរាណ​ដ៏កម្រមួយចំនួនទៅដល់ប្រជាសហគមន៍ក្នុងទីក្រុងភ្នំពេញ។ គោលបំណង​គឺការលើកស្ទួយ និងថែរក្សាទម្រង់សិល្បៈបុរាណ ដែលស្ទើរបាត់បង់ និងដើម្បី​ផ្សព្វផ្សាយបន្ត​និរន្តរភាពទៅដល់យុវជនជំនាន់ក្រោយ។

    9 min
  • លោកម៉ាច ម៉ុយ ថា ស្គរធំមានទីផ្សារល្អ តែពិបាករកឈើខ្នាតធំដើម្បីផលិត

    ស្គរជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទដែលគេអាចលេងបានច្រើនទម្រង់ និងមានវត្តមានស្ទើរនៅគ្រប់កម្មវិធី មិនថាភ្លេងបុរាណ ឬសម័យ។ តែការផលិតស្គរហាក់មិនងាយស្រួល ពិសេសប្រភេទស្គរធំដែលត្រូវប្រើឈើខ្នាតធំ។ លោកម៉ាច ម៉ុយ អ្នកផលិតស្គរម្នាក់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺបានឱ្យដឹងថា សព្វថ្ងៃ ស្គរមានទីផ្សារល្អ តែលោកបារម្ភពីកង្វះឈើដើម្បីផលិត ពិសេសឈើមានទំហំធំ៕

    7 min
  • កំពង់ចាម៖អាណាព្យាបាលសិស្សនៅស្ទឹងឆ្វេងបារម្ភពីសុវត្ថិភាពកូនពេលឆ្លងស្ទឹងទៅសាលា

    សិស្សសាលាបឋមសិក្សាស្ទឹងឆ្វេងជាច្រើននាក់ត្រូវបង្ខំធ្វើដំណើរតាមទូកឆ្លងស្ទឹងទៅសាលារៀននៅរៀងរាល់រដូវទឹកឡើងម្តងៗ។ ករណីនេះបានធ្វើឲ្យអាណាព្យាបាលសិស្សបារម្ភពីសុវត្ថិភាពកូនដោយសារទូកចម្លងតូច និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ក្តីបារម្ភនេះកើតឡើង បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកចម្លងសិស្សជាបន្តបន្ទាប់នាពេលកន្លងមក ពិសេសនៅក្នុងខេត្តកំពង់ធំ និងខេត្តកណ្តាល។

    9 min
  • លោកវ៉ាត់ ចំរើន៖ការចូលរួមប្រកួតកីឡាអូឡាំពិកជាជោគជ័យ និងមោទនភាពរបស់កម្ពុជា

    ប្រទេសកម្ពុជានឹងចូលរួមនៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសបារាំងពីថ្ងៃទី២៦ កក្កដាដល់ថ្ងៃទី១១ សីហាខាងមុខ។ ក្រុមកីឡាករខ្មែរដែលដឹកនាំដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបានចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ទី២១ កក្កដា។ លោកវ៉ាត់ ចំរើនបានលើកឡើងនៅមុនចាកចេញថា ការចូលរួមនៅក្នុងកីឡាអូឡាំពិកឆ្នាំ២០២៤ នេះជាជោគជ័យ និងមោទនភាពមួយរបស់កម្ពុជា។ ជោគជ័យ និងមោទនភាពព្រោះជាព្រឹត្តការណ៍កីឡាធំជាងគេបង្អស់នៅលើពិភពលោក។

    8 min
  • មហាជនចង់ឱ្យបង្កើនកម្មវិធីវប្បធម៌នៅផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជន

    ក្នុងរយ:ពេលចុងក្រោយនេះ គេឃើញមានការរៀបចំកម្មវិធីវប្បធម៌ ដូចជាការសម្ដែងល្ខោន​បាសាក់ កាផាត់ពណ៌មុខខ្មុក​ និងកម្មវិធីប្រជុំសិល្បៈនានានៅតាមផ្សារទំនើប តួយ៉ាងដូចជានៅផ្សារទំនើបអ៊ីអនមានជ័យ។ មហាជនបានសាទរ និងចង់ឱ្យមានការរៀបចំកម្មវិធីបែបនេះឱ្យបានញឹកញាប់នៅតាមផ្សារទំនើបដើម្បីបញ្ជ្រាបវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ។

    8 min
  • អត្តពលិក ឈុន ប៊ុនថន ប្តេជ្ញាចិត្តខ្ពស់ក្នុងការរត់ប្រណាំង ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស

    អត្តពលិក ឈុន ប៊ុនថន នឹងត្រូវចូលរួម​ប្រកួតក្នុងវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ តំណាងឲ្យប្រទេសកម្ពុជា ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុង​ប៉ារីស ប្រទេសបារាំង ដែលចាប់ផ្តើមពីថ្ងៃទី២៦​ខែ​កក្កដានេះ។ ការប្រកួតកាន់តែជិតមកដល់ អត្តពលិក ឈុន ប៊ុនថន បានអះអាងពីការខិតខំហ្វឹកហាត់ ព្រោះជាមោទនភាពរបស់ខ្លួនដែលបានតំណាងកម្ពុជានៅលើព្រឹត្តិការណ៍កីឡាអន្តរជាតិអូឡាំពិក។ បើទោះជាដឹងថា សមត្ថភាពនៅមានកម្រិត បើធៀបជាមួយអត្តពលិកប្រទេសដទៃទៀត តែកីឡាករ ឈុន ប៊ុនថន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតលើវិញ្ញាសាររត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ។

    7 min
  • អ្នកស្រី ឡឹប ម៉ារី៖ ការកែច្នៃត្រីទៅជាអាហារក្រៀម ជួយលើកកម្ពស់វិស័យជលផលកម្ពុជា

    ត្រីស្ទើរគ្រប់ប្រភេទត្រូវបានក្រុមហ៊ុនយូនីកាយកមកកែច្នៃវេចខ្ចប់ជាម្ហូបអាហារក្រៀមៗ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការអ្នកបរិភោគក្នុងស្រុក។ ការកែច្នៃបែបនេះ ដោយសារតែ អ្នកស្រី ឡឹប ម៉ារី ម្ចាស់ក្រុមហ៊ុនយូនីកាមើលឃើញថា ពលរដ្ឋខ្មែរមួយចំនួនពុំសូវនិយមបរិភោគត្រី ហើយធ្វើឲ្យកុមារកម្ពុជាមួយចំនួនខ្វះសារជាតិចិញ្ចឹមដែលមានក្នុងសាច់ត្រី។ ការកែច្នៃត្រីទៅជាអាហារក្រៀមដែលមានគុណភាព គឺជាបេសសកម្មរបស់ស្ត្រីខ្មែរអ៊ីស្លាមរូប ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបរិភោគ ក៏ដូចជាការជួយលើកកម្ពស់វិស័យជលផលរបស់កម្ពុជាផងដែរ។ 

    12 min
  • ឧកញ៉ាហៃ លីអ៊ាង៖ ប្រហុកម្សៅខ្មែរត្រៀមនាំទៅទីផ្សារអឺរ៉ុប និងរំពឹងប្រជែងជាមួយប្រហុកប្រទេសជិតខាង

    ដើម្បីឆ្លើយតបទៅនឹងភាពសម្បូរបែប និងតម្រូវការទីផ្សារបច្ចុប្បន្នក្រុមហ៊ុន Confirel របស់លោកឧកញ៉ាហៃ លីអ៊ាងបានផលិតប្រហុកខ្មែរជាប្រភេទម្សៅ និងត្រៀមនាំទៅកាន់ទីផ្សារអឺរ៉ុប។ តាមរយៈការផលិតប្រហុកជាប្រភេទម្សៅ លោកឧកញ៉ាហៃ លីអ៊ាងរំពឹងអាចប្រកួតប្រជែងជាមួយប្រហុកប្រទេសជិតខាង។ ទន្ទឹមគ្នានេះ លោកឧកញ៉ាក៏ចង់ឲ្យពិភពលោកស្គាល់ប្រហុកខ្មែរដែលជាមុខម្ហូបអត្តសញ្ញាណរបស់ខ្មែរផងដែរ។ 

    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners