បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ទោះគ្មានបាតុកម្ម តែកម្លាំងសមត្ថកិច្ចរឹតបន្តឹងខ្លាំងលើអ្នកធ្វើដំណើរចូលភ្នំពេញ

    តាំងពីព្រឹកថ្ងៃអាទិត្យទី១៨ខែសីហា កងកម្លាំងសមត្ថកិច្ច គោលដៅផ្លូវជាតិលេខ៣ បានរឹតបន្តឹងខ្លាំង ដោយត្រួតពិនិត្យលើអ្នកធ្វើដំណើរចូលទីក្រុងភ្នំពេញ ដែលសង្ស័យថាទៅចូលរួមការធ្វើបាតុកម្មឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV)។ តែស្ទើរពេញថ្ងៃ ការត្រួតពិនិត្យរបស់សមត្ថកិច្ច ពុំបានរកឃើញសកម្មភាពសង្ស័យណាមួយ ពាក់ព័ន្ធនឹងការធ្វើដំណើរទៅចូលរួមធ្វើបាតុកម្ម ដែលគេបានប្រកាសតាមបណ្តាញតេឡេក្រាមថា បាតុករត្រូវជួបជុំគ្នានៅផ្លូវជាតិលេខ៣នោះឡើយ។ 

    4 min
  • របរបណ្ដុះកូនបន្លែនៅស្រុកស្អាងផ្តល់ចំណូលដល់ក្មេងៗបន្តការសិក្សា

    របរបណ្ដុះកូនបន្លែ ជារបរបន្ថែមមួយ ក្នុងការរកចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រកបរបរបណ្ដុះកូនបន្លែចម្រុះមុខ ដើម្បីលក់ឱ្យអ្នកដំណើរ និងអ្នកស្រុកផ្ទាល់ដែលចង់បានកូនបន្លែយកទៅដាំបន្ដ ដោយចំណេញពេលក្នុងការទទួលបានផល។ លើសពីការចាយវាយប្រចាំថ្ងៃ ពលរដ្ឋដែលបណ្ដុះកូនបន្លែលក់ អះអាងថា ចំណូលពីមុខ​របរនេះ បានរួមចំណែកឲ្យ​កូនៗ​របស់ពួកគេបាន​បន្តការសិក្សាផងដែរ។

    6 min
  • លោក វន សាវី៖ របរលក់ទូកត្នោតនៅតែផ្តល់ប្រាក់ចំណូល បើទោះជាមិនសូវមានអ្នកប្រើច្រើនដូចមុន

    ទូកត្នោតនៅសម័យមុនភាគច្រើនគេប្រើសម្រាប់អុំ តាមព្រែក បឹងបួរជាដើម ព្រោះវាតូច ងាយបត់បែន។ ប៉ុន្តែ បច្ចុប្បន្ន ជំនួសឱ្យទូកត្នោត មនុស្សភាគច្រើនងាកមកប្រើប្រាស់ ប្រភេទទូកស្មាច់វិញដោយសារតែ វាងាយស្រួល និងផ្ទុកចំណុះបានច្រើនជាងទូកត្នោត។ យ៉ាងណាក៏ដោយ លោក វន សាវី ជាអ្នកលក់ទូកទូកត្នោត បាននិយាយថា ទូកត្នោតនៅតែមានការគាំទ្រដដែល ព្រោះគេបានច្នៃយកទូកត្នោតនេះទៅជាទូកសម្រាប់តាំងលម្អ នៅតាមផ្ទះ សណ្ឋាគារ រីសត ភោជនីយដ្ឋាន វិឡា ជាដើមវិញ។ 

    8 min
  • នំអាកោពោតល្បីនៅកោះខែលកំពុងដង្ហើយហៅភ្ញៀវ

    នៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល នំអាកោពោតដែលធ្លាប់ល្បីប្រចាំតំបន់ នាពេលនេះកំពុងបាត់ការពេញនិយម។ ប្រជាពលរដ្ឋដែលប្រកបរបរលក់បង្អែមមួយប្រភេទនេះ កត់សម្គាល់ឃើញថា នំអាកោពោតបាត់ការពេញនិយម តាំងពីកើតមានវិបត្តិកូវីដ១៩មកម៉្លេះ។ ស្របគ្នានឹងការបាត់ប្រជាប្រិយ អាជីវករអំពាវនាវឱ្យទេសចរគាំទ្រឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ និងកសិផលពោតរបស់ខ្មែរ។

    7 min
  • របររាវលៀសជួយជីវភាពពលរដ្ឋស្រុកអង្គរបុរីក្នុងរដូវទឹកលិច

    កាវលៀស ឬរាវលៀស ជាអាជីពមួយដែលជួយឱ្យពលរដ្ឋក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ អាចដោះទ័លជីវភាព ក្នុងរដូវទឹកឡើង។ អ្នកភូមិក្នុងស្រុកអង្គរបុរី រើសយកមុខរបររាវលៀស ព្រោះក្នុងរដូវវស្សា ស្រុកអង្គរបុរី ត្រូវជន់លិចដោយទឹកល្ហល្ហេវ ពុំអាចឲ្យពលរដ្ឋធ្វើស្រែចម្ការបាន។ យ៉ាងណាក៏ដោយ ទិន្នផលលៀសពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្លាក់ចុះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ និងការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម។

    6 min
  • កញ្ញា ផេង ស្រីស៖ ខ្ញុំតាំងចិត្តរស់នៅ«តំបន់រលាក់កងជើង»ដើម្បីជួយកែប្រែវាសនាក្មេងក្រីក្រ

    មាន​អាយុ​២៩​ឆ្នាំ កញ្ញា ផេង ស្រីស បាន​បោះបង់​ចោល​ការ​ងារ ​ប្រាក់​ខែ​សមរម្យ​ នៅ​ក្នុង​ទីក្រុងភ្នំពេញ​ដើម្បី​ទៅរស់​នៅតំបន់​ដាច់​ស្រយាល​មួយ​ នៅ​ព្រំ​ប្រទល់​ខេត្ត​កំពង់​ស្ពឺ ​និង​ខេត្ត​កោះកុង ​ដែល​ខណ្ឌ​ចែក​ដោយ​ជួរ​ភ្នំ​ក្រវាញ។​ អតីត​និស្សិត​សង្គម​កិច្ច​វិទ្យា​រូប​នេះ ​បាន​ជ្រើស​រើស​យកការ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ធម្ម​ជាតិ ​ទាំង​ខ្វះហេដ្ឋា​រចនាម្ព័ន្ធ​បែប​នេះ ​ក៏ដោយ​សារ​នាង​ចង់​ជួយ​កែប្រែ​វាសនា​ក្មេងៗ​ក្រីក្រក្នុង​សហគមន៍​ដាច់​ស្រយាល ​នៃ​ស្រុក​ ឱរ៉ាល់ តាម​រយៈ​ការ​ទទួល​បានការ​អប់​រំ​ចំណេះ​ដឹង ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។

    10 min
  • ក្រោយប្តូរទ្រនំថ្មីតាមការចង់បានរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពលរដ្ឋត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាព

    នៅលើទឹកដីថ្មីនៃភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពលរដ្ឋរអ៊ូពីទុក្ខលំបាករបស់ខ្លួនក្រោយពីផ្លាស់ប្តូរទីលំនៅ តាមការស្នើរបស់អាជ្ញាច្បារអំពៅ ក្រោមហេតុផល ដើម្បីស្តារនិងអភិវឌ្ឍប្រឡាយរំដោះទឹក ។ ទីតាំងថ្មីនេះមានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រ ពីទីតាំងចាស់។ នៅទ្រនំថ្មី ពលរដ្ឋត្អូញត្អែរពីការខ្វះខាតផ្នែកជីវភាព កង្វះស្បៀងអាហារ កូនមិនបានទៅសាលា រកប្រាក់ចំណូលមិនបាន និងគ្មានលទ្ធភាពសង់ផ្ទះថ្មីឱ្យបានសមរម្យ។

    9 min
  • ពលរដ្ឋដែលផ្ទះត្រូវបានជន់ទឹកលិចនៅជាយក្រុងភ្នំពេញស្នើសង់ផ្លូវថ្មីដែលដាក់លូរំដោះទឹក

    ប្រជាពលរដ្ឋប្រមាណពី៥០ទៅ៦០គ្រួសារ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានទទូចទាំងភ្នែកទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំកសាងផ្លូវថ្មីដែលខ្ពស់ជាងមុន និងប្រព័ន្ធលូរំដោះទឹកក្នុងភូមិដ្ឋានរបស់ខ្លួន។ ការទទូចស្នើសុំរបស់ប្រជាពលរដ្ឋ ក្រោយពួកគេទទួលរងយ៉ាងដំណំនូវជំនន់ទឹកភ្លៀង កាលពីប៉ុន្មានថ្ងៃមុន ជាហេតុធ្វើឱ្យផ្ទះសម្បែងរបស់ពួកគេ ត្រូវបានជន់លិចមកដល់ពេលនេះ។ ទោះធ្លាប់បានស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋានឱ្យរកដំណោះស្រាយណាមួយលើរឿងជំនន់ទឹកភ្លៀង តែប្រជាពលរដ្ឋទាំងនោះអះអាងថា មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ដែលធ្វើឱ្យពួកគេបន្ដរស់នៅក្នុងផ្ទះលិចទឹកក្រោយពេលភ្លៀងខ្លាំងម្ដងៗ។

    8 min
  • បាយក្ដាំងរបស់​ខ្មែរកំពុងប្រឈមការ​ប្រកួតនឹងបាយក្ដាំងនាំចូលពីបរទេស

    អ្នកស្រី ជា ចន្ធូ ជាស្ដ្រីមេផ្ទះមួយរូបបានប្រកបរបរលក់បាយក្ដាំងជិត៣០ឆ្នាំមកហើយ។ ទោះជាកំពុងប្រឈមមុខនឹងការ​ប្រកួតប្រជែងជាមួយបាយក្តាំង​ដែលនាំចូលពីបរទេស ក៏អ្នកស្រី​មិនបោះបង់​មុខ​របរនេះឡើយ។ មានទីតាំងនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បាយក្តាំងរបស់ អ្នកស្រី ចន្ធូ អាចលក់បានចន្លោះពី៥០ឆ្នាំង ទៅ១០០ឆ្នាំ ក្នុងមួយថ្ងៃ ព្រមទាំងអាចបង្កើតការងារក្នុងស្រុកផងដែរ៕

    1 min
  • របរហត្ថកម្មត្បាញក្រណាត់ជូតជើងកំពុងប្រឈមការប្រមូលទិញចម្រៀកក្រណាត់ពីរោងចក្រចិន

    នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានគ្រួសារមួយបានប្រកបរបរត្បាញក្រណាត់ជូតជើងជាង ១៥ឆ្នាំមកហើយ។ លោករឿន រ៉ែន ម្ចាស់ហត្ថកម្មត្បាញក្រណាត់អះអាងថា របរមួយនេះបានចិញ្ចឹមគ្រួសារតាំងពីកូនៗនៅតូចរហូតដល់ពួកគេមានគ្រួសារសឹងគ្រប់គ្នា។ តែសព្វថ្ងៃនេះ គ្រួសារ លោករឿន រ៉ែនបានត្អូញត្អែរពីការលំបាកក្នុងការរកទិញចម្រៀកក្រណាត់ដើម្បីត្បាញក្រណាត់ជូតជើង។ នេះក៏ដោយសារតែរោងចក្រចិនក៏បានប្រមូលទិញចម្រៀកក្រណាត់ដែរ។

    5 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners