បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • ពលរដ្ឋមួយចំនួននៅជើងភ្នំជីសូរ ប្រកបរបរវាយថ្មភ្នំលក់ ដើម្បីចិញ្ចឹមជីវិត

    អ្នកភូមិប្រមាណជា១០គ្រួសារនៅជើងភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅតែប្រកបរបរវាយថ្មភ្នំ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។ ការងារវាយ បំបែកថ្មដោយកម្លាំងបាយ ជាការងារធ្ងន់ ប៉ុន្តែ ផ្តល់ចំណូលស្ទើរតែមិនគ្រប់ សម្រាប់ជីវភាពប្រចាំថ្ងៃ។ ពលរដ្ឋមួយចំនួនបានបោះបង់ចោលមុខរបរនេះដើម្បីទៅប្រកបរបរផ្សេងវិញ។

    7 min
  • យុវជនស្ម័គ្រចិត្តកម្ពុជា៧រូបមានឱកាសឃើញ ជួបកីឡាករអន្តរជាតិនៅប៉ារ៉ាអូឡាំពិក

    នៅក្នុងចំណោមអ្នកស្ម័គ្រចិត្តអន្តរជាតិជាង៤ម៉ឺន៥ពាន់នាក់ ដែលធ្វើការយ៉ាងសកម្មនៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស មានយុវជនស្ម័គ្រចិត្តកម្ពុជាប្រុសស្រី ៧រូប។ មានប្រភពចេញពីអង្គការ សមាគមក្នុងប្រទេសកម្ពុជា យុវជនស្ម័គ្រចិត្តខ្មែរវ័យក្មេងទទួលបេសកកម្មបម្រើការនៅភូមិអូឡាំពិក។ នៅទីនោះ ពួកគេត្រូវបានបែងចែកគ្នាជាច្រើនក្រុម ដើម្បីផ្តល់សេវា ជំនួយដល់គណៈប្រតិភូកីឡាមកពីបណ្តាប្រទេសផ្សេងគ្នា ដែលនៅក្នុងនោះមានផងដែរ គណៈប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា។

    11 min
  • បាត់បង់ព្រៃសហគមន៍ គឺបាត់បង់ឆ្នាំងបាយរបស់អ្នកប្រកបរបរបោចរពាក់

     វល្លិរពាក់ ជាអនុផលព្រៃឈើមួយប្រភេទ ដែលចាស់បុរាណតែងប្រើ និងយកមកផលិតសម្ភារៈប្រើប្រាស់ ដូចជាល្អី កន្រ្ដកតូច ធំ និងសម្ភារៈ ច្រើនផ្សេងទៀត។ ជាក់ស្តែង បង្គីជាដើម គឺជាវត្ថុប្រើប្រាស់ចាំបាច់នៅទីជនបទ ។ ពលរដ្ឋប្រកបមុខរបរត្បាញបង្គីលក់ ហាក់នៅមានចំនួនតិចតួច ព្រោះថា របរត្បាញបង្គីធ្វើឲ្យគេចំណាយពេលច្រើនក្នុងការស្វែងរកវត្ថុធាតុដើមសម្រាប់ផលិត ចំណែកបង្គីវិញ មានតម្លៃថោកខ្លាំង។ នៅភូមិសាអង អ្នកភូមិនៅមានទុក្ខព្រួយបារម្ភមួយទៀត ព្រោះថា ទីតាំងបោចដើមរពាក់យកមកត្បាញបង្គី ត្រូវបានគេឈូសឆាយស្ទើរអស់ពីដីព្រៃសហគមន៍។

    6 min
  • កញ្ញាវន ថារី វិស្វករស្រ្តីទីមួយ កែច្នៃចម្រោះទឹកកខ្វក់ ជួយបរិស្ថាន

    កញ្ញាវន ថារី គឺជាវិស្វករផ្នែកបរិស្ថាន ស្រ្តីទីមួយនិងជាស្ថាបនិកក្រុមហ៊ុនអាជីវកម្មស៊ូដ្រែន ដែលផ្តោតលើការកែច្នៃស្រកីដូងធម្មជាតិ ធ្វើជាប្រព័ន្ធចម្រោះទឹកកខ្វក់និងកាកសំណល់ផ្សេងៗ។ គោលបំណងរបស់កញ្ញាវន ថារី គឺស្វែងរកដំណោះស្រាយជូនសហគមន៍និងសាលារៀនបណ្តែតទឹក និងជាពិសេសដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលកំពុងកើតឡើង អោយកាន់តែប្រសើរឡើង។

    12 min
  • ជីដូនជរា ២នាក់រស់ពឹងលើរបរធ្វើបដិមាថ្មរបស់ចៅដែលមានពិការភាពគ-ថ្លង់

    លោកយាយ ធូ គឹមអេង វ័យ៧៦ឆ្នាំ និងលោកយាយទួត វ័យ៩៥ឆ្នាំត្រូវជាម្ដាយកូននឹងគ្នារស់នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្រ្តីជរាទាំង ២រូបនេះកំពុងរស់ពឹងលើចៅអាយុ ៣១ឆ្នាំម្នាក់ដែលមានពិការភាព គ-ថ្លង់កំពុងប្រកបរបរធ្វើបដិមាថ្ម។ តាមពិត គឺលោកយាយ ធូ គឹមអេងជាអ្នកបង្រៀនចៅតាំងពីចៅនៅអាយុជាង ១០ឆ្នាំ។ សព្វថ្ងៃនេះ ចៅវ័យ ៣១ឆ្នាំដែលមានពិការភាពមានសមត្ថភាពអាចធ្វើបដិមាថ្មដោយខ្លួនឯង។ តែបញ្ហានៅត្រង់ថា គឺមិនសូវមានទីផ្សារសម្រាប់លក់ចេញ។

    6 min
  • លោកទិត្យ សុខ ថាអាជីពធ្វើឧបករណ៍ភ្លេងខ្មែរជាការរួមចំណែកអភិរក្សមរតកភ្លេងបុរាណ

    លោក ទិត្យ សុខ ជាជាងធ្វើឧបករណ៍ភ្លេងខ្មែរជាង ១៥ឆ្នាំ។ ឧបករណ៍ភ្លេងខ្មែរដែលលោកបានធ្វើរួមមានស្គរដៃ ទ្រ តាខេ ឬឃឹមជាដើម។ ដោយទឹកចិត្តស្រលាញ់ លោក ទិត្យ សុខ បានខិតខំបន្តតស៊ូប្រកបមុខរបរមួយនេះដោយមិនបោះបង់ ទោះជាមិនទទួលបានការគាំទ្រខ្លាំងក៏ដោយ។ តាមលោក ទិត្យ សុខ មុខរបរមួយនេះបានរួមចំណែកអភិរក្សមរតកភ្លេងបុរាណខ្មែរ។

    6 min
  • ការផ្តល់អាហារូបករណ៍ទៅសិក្សានៅបរទេសកើនឡើង តែអ្នកទទួលបាននៅមានចំនួនតិច

    មជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជាបានរៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្តីពីអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសកាលពីថ្ងៃទី១ កញ្ញា ឆ្នាំ ២០២៤។ សិស្សនិស្សិតដែលចូលរួមបានសម្តែងការចាប់អារម្មណ៍ខ្លាំង​លើអាហារូបករណ៍ដើម្បីបន្តការសិក្សានៅបរទេស។ តាមមជ្ឈមណ្ឌលអាហារូបករណ៍កម្ពុជា ទោះបីជាការផ្តល់អាហារូបករណ៍បរទេសចាប់ផ្តើមកើនឡើងនាពេលបច្ចុប្បន្នក៏ដោយ ក៏និស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេសនៅមានចំនួនតិចតួចនៅឡើយ៕

    10 min
  • ពលរដ្ឋដែលប៉ះពាល់ពីគម្រោងស្តារប្រឡាយរំដោះទឹកពីព្រលានយន្តហោះថ្មីទទូចចង់បានសំណងសមរម្យ

    ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យដែលអាចតាំងទីលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះកើតឡើង ក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងជីកស្តារប្រឡាយ ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែលត្រៀមបើកដំណើរការនៅឆ្នាំ ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋដែលអះអាងកំពុងរងផលប៉ះពាល់បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងជួយផ្តល់សំណងសមរម្យដល់ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ៕

    10 min
  • យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ

    លោកយូ ឈឿននរិនដាជាយុវជនមួយរូបដែលតស៊ូលះបង់ដើម្បីអភិរក្សយុទ្ធក្រមខមដែលជាក្បាច់គុណបុរាណខ្មែរ។ ជាអ្នកតស៊ូត្រាំត្រែងជាមួយយុទ្ធក្រមខមជាង ១៥ឆ្នាំមកនេះ លោក រិនដាមើលឃើញថា ការផ្សព្វផ្សាយពីក្បាច់គុណបុរាណខ្មែរប្រភេទមួយនេះនៅមានភាពចង្អៀត បើធៀបនឹងក្បាច់គុណខ្មែរផ្សេងៗទៀត។ តាមលោក នរិនដា យុទ្ធក្រមខមអាចប្រឈមនឹងការបាត់បង់ ប្រសិនបើយុវជនជំនាន់ក្រោយមិនចូលរួមអើពើ និងស្រាក់ដៃគ្នាអភិរក្សទេនោះ។

    8 min
  • សិល្បករគំនូរឌីជីថលសំ ដារ៉ូ ចង់បង្កើតសៀវភៅរូបភាពនិងគំនូរជីវចលពីសម័យអង្គរ

    ទោះបីជាលោកសំ ដារ៉ូ ធ្លាប់ជានិស្សិត​ផ្នែកស្ថាបត្យកម្ម​រចនាផ្ទៃក្នុង ប៉ុន្តែលោកគឺជាអ្នកស្រលាញ់​ចូលចិត្ត​ខាង​វិស័យគំនូរ តាំងពីវ័យក្មេង។ ដោយការព្យាយាម​និង​ការខិតខំ​ប្រឹងប្រែង ដារ៉ូបានចាប់ឱកាស​និងក្តីស្រម៉ៃ​ដើម្បីក្លាយជាសិល្បករគំនូរឌីជីថលនិងជាអ្នកនិពន្ធ​សៀវភៅ​ឈុតឆាករូបភាព។ ជាអ្នកមានទេពកោសល្យ​ខាងវិស័យគំនូរឌីជីថល​រយៈពេលជាង១០ឆ្នាំ ដារ៉ូ មានបំណងបង្កើតសៀវភៅរូបភាពថ្មីនិងគំនូរជីវចល​ដែល​ទាក់ទងសម័យអង្គរ។

    10 min