
Sign up to save your podcasts
Or


កម្រងស្នាដៃរូបភាពឯកសាររបស់សិល្បករថតរូបគឹមហាក់ ក្រោមចំណងជើងថា មាតុភូមិជាទីស្នេហា ត្រូវបានដាក់តាំងបង្ហាញទាំងនៅប្រទេសកម្ពុជានិងនៅលើឆាកអន្តរជាតិ។ នាពេលថ្មីៗនេះ ស្នាដៃមួយនេះក៏ត្រូវបានបោះពុម្ភផ្សាយជាសៀវភៅដែលមានកម្រាស់ដល់ទៅ២៥៦ទំព័រនិងមានរូបភាពចំនួន១៥៩សន្លឹក។ មាតុភូមិជាទីស្នេហា គឺជាចំណងដៃនៃការធ្វើដំណើររបស់សិល្បករជាង១០ឆ្នាំ ជុំវិញប្រទេសកម្ពុជា ដើម្បីផ្តិតយករូបភាពដ៏ភាពស្រស់ស្អាតទុកជាការចងចាំ។
ពលរដ្ឋវ័យចំណាស់រស់នៅឃុំលាងដៃនៅតែបន្ដរបរត្បាញកន្ទេលផ្អាវបន្សល់ទុកពីដូនតា។ ការងារត្បាញកន្ទេលផ្អាវនេះ ចំណាយកម្លាំង និងពេលវេលាច្រើន ពិសេសត្រូវការភាពអត់ធ្មត់ និងព្យាយាមខ្លាំង។ ប៉ុន្តែចំពោះស្ត្រីវ័យចំណាស់នៅតំបន់អង្គរ ពួកគាត់អាចរកប្រាក់កំរៃបានតិចតួចបំផុត ប្រហែល២០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីរួមចំណែកដោះស្រាយជីវភាពគ្រួសារ៕
ក្រុមអង្គការសង្គមស៊ីវិលរួមមានសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នាដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “ការលើកកម្ពស់សិទ្ធិអំណាចស្ត្រីនិងក្មេងស្រី ដើម្បីរួចផុតអំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់” កាលពីថ្ងៃអាទិត្យទី១ ខែធ្នូ នៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជន កម្មករ សកម្មជន អ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិស្រ្តី ដែលមកពីក្រុមអង្គការសង្គមស៊ីវិលនិងស្ថាបន័ផ្សេងៗបានលើកឡើងថា ហិង្សាយេនឌ័រនៅតែជាបញ្ហាប្រឈមដែលបន្តកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់វិស័យ។
នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិចិនដំដែក ឬភូមិកូលាប១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយឈ្មោះថា “ផ្សារចិនដំដែក”។ កម្មវិធីនេះ បានជួយជំរុញឱ្យសហគមន៍កាន់តែសកម្ម និងរស់រើកជាងមុន តាមរយៈការប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នករស់នៅក្នុងភូមិ និងប្រជាពលរដ្ឋនៅមជ្ឈដ្ឋានខាងក្រៅ។ ក្រៅពីជំរុញឱ្យសហគមន៍រស់រវើក “ផ្សារចិនដំដែក” នៅបានបង្ហាញភូមិអាថ៌កំបាំងមួយដែលមានប្រវត្តិសាស្ដ្រយូរលង់ណាស់មកហើយ។
ឈ្មួញទិញត្រីជាច្រើននាក់នៅតំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរពីទិន្នផលត្រីធ្លាក់ចុះ ស្របពេលដែលតម្លៃត្រីក៏ធ្លាក់ចុះផងដែរ។ តម្លៃត្រីធ្លាក់ចុះ ក៏ព្រោះតែគ្មានឈ្មួញទៅទិញត្រីយកទៅកែច្នៃលក់បន្ត។ ប្រឈមនឹងបញ្ហានេះ ឈ្មួញទិញត្រីបានសំណូមពរឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយរកអ្នកកែច្នៃត្រី មកជួយទិញត្រីនៅតំបន់ឆ្នុកទ្រូ ដើម្បីឱ្យត្រីមានតម្លៃឡើងវិញ ដូចមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩៕
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយានយន្ដអគ្គិសនីប្រមាណជាង ៤ពាន់គ្រឿងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាំងប្រភេទរថយន្ត ត្រីចក្រយានយន្ដ និងទោចក្រយានយន្ដ ។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនេះ ក្រសួងសាធារណការថា រដ្ឋាភិបាលបានជជែកពីគោលនយោបាយបន្ថែមទៀតដើម្បីជំរុញ និងជួយពលរដ្ឋឲ្យប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបានប្រមាណ ៣ម៉ឺនគ្រឿងនៅឆ្នាំ២០៣០។
ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្នត្រូវបានប្រជានេសាទមួយចំនួនបញ្ជាក់ពីចំនួនថមថយ។ តាមប្រជានេសាទ មានមូលហេតចំនួនពីរដែលអាចបញ្ជាក់ពីការថមថយនេះ ទី១ បញ្ហាអាកាសធាតុ និងទី២ មានការនេសាទខុសច្បាប់។ ប្រជានេសាទដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានត្អូញត្អែរពីផលវិបាកសេដ្ឋកិច្ចគ្រួសារដែលពឹងលើការនេសាទ។ តែក្រសួងកសិកម្មបានអះអាងថា ទិន្នផលនេសាទសមុទ្ររបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងចំនួនថេរ និងថែមទាំងមានការកើនឡើងតិចតួចផង។ ទន្ទឹមនេះ ក្រសួងកសិកម្មបានអះអាងពីការតាមដានការនេសាទខុសច្បាប់យ៉ាងជាប់លាប់។
មហោស្រពជាតិភាពយន្តខ្នាតខ្លីត្រូវបានបើកសម្ពោធជាលើកទី៤ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ មានខ្សែភាពយន្តខ្នាតខ្លីចំនួន ៤៦ស្នាដៃត្រូវបានជ្រើសរើសឲ្យចាក់បញ្ចាំង និងប្រកួតប្រជែងផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកពានរង្វាន់កម្រិតថ្នាក់ជាតិឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នៃការរៀបចំវេទិកាមហោស្រពជាតិភាពយន្តខ្លាតខ្លីមានគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជនដែលស្រលាញ់វិស័យភាពយន្តឲ្យបង្កើតស្នាដៃ និងលើកកម្ពស់វិស័យភាពយន្តខ្នាតខ្លីក្នុងដំណើរឆ្ពោះទៅរកភាពយន្តខ្នាតវែង។
សំណល់ចាស់ៗដែលគេប្រើប្រាស់រួចហើយ គឺជារបស់មានតម្លៃសម្រាប់លោក អ៊ឹង កាលាង ដែលជាអ្នកច្នៃផ្ទះលម្អតូចៗមួយរូប។ បុរសរូបនេះបានយករបស់របរចាស់ៗមិនថា ឈើ ដែក ស្នោ ក្រណាត់ និងសម្ភារៈឯទៀតដែលមានសភាពចាស់ៗ មកកែច្នៃចេញជាផ្ទះដាក់តាំងលម្អតូចៗយ៉ាងស្រស់ស្អាត។ ចំណុចពិសេសនៃផ្ទះតាំងលម្អរបស់លោកអ៊ឹង កាលាង គឺបានបង្ហាញជាលក្ខណៈបែបផែនខ្មែរ ដោយយកម៉ូដផ្ទះរបស់ពលរដ្ឋរស់នៅតាមទីជនបទ និងរស់នៅលើទឹកមកដំឡើងជាផ្ទះតាំងលម្អ៕
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ ង៉ូវហេងកំពត បានក្លាយជាផលិតផលសម្គាល់ភូមិសាស្ត្រមួយ។ សិប្បកម្មទឹកត្រីង៉ូវហេងកំពត ផលិតទឹកត្រីតាមបែបប្រពៃណីទំនើបកម្ម ដែលរក្សាគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ដល់អ្នកប្រើប្រាស់ ជាពិសេសផ្ដោតលើសុវត្ថិភាពចំណីអាហារជាចំបង៕
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners