
Sign up to save your podcasts
Or


លោក សេង សុវឌ្ឍនា ត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែងជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥តទៅ។ នៅក្នុងមុខតំណែងជាប្រធានស្ថាប័នសិទ្ធិមនុស្សក្នុងស្រុកមួយនេះ លោក យល់ថា នេះជាឱកាស ប៉ុន្តែវាក៏ជាការប្រឈមផងដែរ។ ប៉ុន្តែ ដោយឆ្លងកាត់បទពិសោធន៍ការងារសិទ្ធិមនុស្សជាង២០ឆ្នាំ បណ្ឌិត សេង សុវឌ្ឍនា ចាត់ទុក កិច្ចការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពរបស់លោកក្នុងមុខតំណែងថ្មី។
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញនូវទម្រជើងសរសរ ជើងទ្រនាគ និង ខ្លួននាគ ក្នុងបរិវេណ ស្ពានហាលមុខខាងលិច នៃជណ្ដើរឡើងជាន់ទី២ ដែលតភ្ជាប់ទៅប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត។ ការងារជួសជុលនេះ ជាការអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor និងបច្ចេកទេស រួមទាំងការណែនាំរបស់អង្គការយូណេស្កូ។
អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជីដូនរបស់កុមារអូទីស្សឹមដែលកំពុងសិក្សារៀនសូត្រក្នុងសាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ឈ្មោះ « សាលារៀនទន្សាយ »។ ជារៀងរាល់ថ្ងៃ អ្នកស្រី សូនីត្រូវជូនចៅទៅសាលារៀន និងត្រូវអង្គុយចាំចៅរហូតដល់ម៉ោងចេញទៅផ្ទះវិញនៅវេលាថ្ងៃត្រង់។ សព្វថ្ងៃនេះ អ្នកស្រីសូនីមានក្តីសង្ឃឹម និងការជឿជាក់ ព្រោះ « សាលារៀនទន្សាយ » កំពុងធ្វើឲ្យកុមារអូទីស្សឹមមានការផ្លាស់ប្តូរ ទាំងឥរិយាបថ និងទំនាក់ទំនងល្អប្រសើរដើម្បីចូលរួមនៅក្នុងសង្គម និងគ្រួសារដូចកុមារធម្មតា៕
រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រមណីយដ្ឋាននេះបានផ្ដល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍ស្រស់ស្រាយតាមរយៈទេសភាព និងធនធានធម្មជាតិ ដូចជាទឹកហូរកាត់តាមជ្រលងថ្ម និងម្ហូបអាហារ ពិសេសត្រីស្រស់ៗក្នុងទឹកទន្លេមេគង្គ។
កាលពីជាង ១០ឆ្នាំមុន ពលរដ្ឋដែលត្រូវធ្វើដំណើរមកទិញត្រីប្រហុក មានអ្នកខ្លះវេចបាយម្ហូប និងគេងជាច្រើនថ្ងៃដើម្បីចាំសម្អាត និងកាត់ក្បាលត្រីរួចទើបត្រឡប់ទៅផ្ទះវិញ។ តែទិដ្ឋភាពបែបនេះស្ទើរតែរលុបបាត់សឹងទាំងស្រុងព្រោះបច្ចុប្បន្ន គេបានប្រើម៉ាស៊ីនដើម្បីសម្អាត និងកាត់ក្បាលត្រីជំនួសមនុស្សវិញ។ នេះហើយជាហេតុផលដែលធ្វើឱ្យពលរដ្ឋមិនចំណាយពេលយូរដូចមុន។
នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនាខេត្តសៀមរាបមានដាក់តាំងនូវអាវុធយុទ្ធភណ្ឌដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាពីទសវត្ស ៧០ ដល់ទសវត្ស ៩០ ។ គោលបំណងនៃការរក្សាទុកអាវុធយុទ្ធភណ្ឌចាស់ៗទាំងនេះ គឺចង់ឱ្យអ្នកទស្សនាយល់ដឹងពីភាពឈឺចាប់ ការបំផ្លិចបំផ្លាញ និងការបាត់បង់ដោយសារសង្គ្រាម។ ទន្ទឹមគ្នានេះ សារមន្ទីរមួយនេះក៏អាចជួយដាស់ស្មារតីឲ្យអ្នកទស្សនាស្អប់ខ្ពើមសង្គ្រាម និងបញ្ចៀសកុំឲ្យសង្រ្គាមកើតមានជាថ្មី៕
ជាអតីតនិសិ្សតផ្នែកបុរាណវិទ្យានៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សព្វថ្ងៃ លោកសួង សុខរ៉ូ គឺជាគ្រូបង្រៀនបុរាណវិទ្យា ជាអ្នកស្រាវជ្រាវនរវិទ្យា ជាមន្ត្រីរាជការនៃមណ្ឌលស្រាវជ្រាវវប្បធម៌និងនវានុវត្តន៍ ព្រមទាំងជានាយកប្រតិបត្តិនៃអង្គការផ្សព្វផ្សាយវប្បធម៌ខ្មែរឈ្មោះថា យសោធរ ។ សម្រាប់លោកសួង សុខរ៉ូ ការសិក្សា ការស្រាវជ្រាវ និងការបោះពុម្ពផ្សព្វផ្សាយសៀវភៅអំពីវប្បធម៌អាចធ្វើឲ្យអត្តសញ្ញាណជាតិខ្មែរមិនបាត់បង់។
នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរធ្វើសំបកណែមដោយប្រើម្សៅអង្ករជាមុខរបរមួយដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតា។ បច្ចុប្បន្ននេះ អ្នកភូមិដូនទាវមួយចំនួនបានបន្តប្រកបរបរធ្វើសំបកណែមដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។
ទោះបីជាធ្លាប់រងការប្រើហិង្សាស្ទើរតែបាត់បង់ជីវិតកាលពីដើមឆ្នាំ២០១៤ ធ្លាប់រងការគំរាមកំហែង និងជួបភាពអយុត្តិធម៌ជាច្រើនលើកច្រើនសារ តែ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែប្តេជ្ញាចិត្តក្រាញននៀលជាមួយការងារសង្គមដោយឥតងាករេ។ នោះក៏ព្រោះតែលោកធ្លាប់បានហែលឆ្លងកាត់ខ្សែជីវិតជាក្មេងកំព្រាឳពុកតាំងពីអាយុ១ខួប និងកំព្រាម្តាយតាំងពីអាយុ៨ឆ្នាំ ដោយសាររបបខ្មែរក្រហម។ មកដល់ពេលនេះ លោក វន់ ពៅ អះអាងថា លោកនៅបន្តការងារសង្គមបន្តទៀត ទោះជាប្រាក់ឧបត្ថម្ភបានត្រឹមតែបង់ថ្លៃផ្ទះជួល និងអាហារ៣ពេល ក្នុងមួយថ្ងៃ។
ប្រាសាទបឹងមាលា ជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទបឹងមាលា ជាទីតាំងទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនអាចរំលងបាន។ អ្នកមកទស្សនាប្រាសាទបឹងមាលា មើលឃើញថា ស្ថានភាពប្រាសាទមានការបែកបាក់ខ្លាំង ក៏ប៉ុន្តែទីនេះបានបន្សល់ទុកនូវសម្រស់ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈដើមឈើដ៏ត្រឈឹងត្រឈៃ។
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners