
Sign up to save your podcasts
Or


សព្វថ្ងៃ ពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយនៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីនៅបន្ដទទួលទានទឹកអណ្ដូងដែលជីកនៅខាងក្រោយផ្ទះរបស់ពួកគេ ទោះបីជាមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។ តាមពលរដ្ឋ ទឹកអណ្ដូងមានរសជាតិឆ្ងាញ់ជាងទឹកស្អាត។ តែបន្ទាប់ពីអ្នកជំនាញបានយកទឹកអណ្តូងទៅពិនិត្យ និងរកឃើញមានសារធាតុកខ្វក់នៅក្នុងទឹកមក ពលរដ្ឋដែលទទួលទានទឹកនោះហាក់មានការប្រុងប្រយ័ត្នជាងមុន។ ចំណែកអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿនបញ្ជាក់ថា ពលរដ្ឋគួរតែយកទឹកអណ្តូងទៅដាំឱ្យឆ្អិន ឬច្រោះឱ្យស្អាតសិន មុននឹងទទួលទានដើម្បីបង្ការបញ្ហាផ្សេងៗ។
កញ្ញា សាំង សុខសេរី ជាសិល្បករតន្ត្រីហ៊ីបហប ជាអ្នកនិពន្ធបទចម្រៀង ជាអ្នកបង្កើតមាតិកាសង្គម និងជាតារាចម្រៀងរ៉េបស្ត្រីខ្មែរដំបូងគេម្នាក់ដែលកំពុងមានប្រជាប្រិយភាពលេចធ្លោនៅក្នុងវិស័យហ៊ីបហបនៅកម្ពុជា។ មានវ័យ ៣២ឆ្នាំ កញ្ញា សាំង សុខសេរីធ្លាប់មានស្នាដៃដ៏ប៉ិនប្រសព្វទាំងការតែងនិពន្ធបទចម្រៀងដោយខ្លួនឯង ការច្នៃប្រឌិតបទភ្លេង និងការបង្កើតខ្លឹមសារចុងចួនរណ្តំដែលមានអត្ថន័យអប់រំ និងបំផុសស្មារតីសង្គមដើម្បីការផ្លាស់ប្តូរ។
កាលពីជិត៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹត គឺរបបកម្ពុជាប្រជាធិបតេយ្យដែលបានសម្លាប់ពលរដ្ឋខ្មែរជិត ២លាននាក់។ សារមន្ទីរគុកទួលស្លែងជាសារមន្ទីរប្រវត្តិសាស្ត្រដែលបានរក្សាទុកនូវឯកសារ រូបថត និងភស្តុតាងផ្សេងៗរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តាមរយៈសារមន្ទីរមួយនេះ ពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយអាចរៀនសូត្រ និងស្វែងយល់បន្ថែមពីអត្ថន័យប្រវត្តិសាស្ត្រដែលពួកគេធ្លាប់បានអានតែនៅក្នុងសៀវភៅប៉ុណ្ណោះ។
ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ្មីបានឈូសឆាយដីព្រៃសហគមន៍ដើម្បីយកដីធ្វើកសិកម្ម។ តែនារយ:ពេលចុងក្រោយនេះ រដ្ឋបាលព្រៃឈើបានជួយអន្តរាគមន៍ដកហូតដីមួយផ្នែកតូចជាកម្មសិទ្ធិរបស់សហគមន៍វិញ។ ទោះយ៉ាងណា ពលរដ្ឋជនជាតិដើមភាគតិចកួយចង់ឃើញអាជ្ញាធរមូលដ្ឋានទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍ដើម្បីអាចឲ្យពួកគេដាំដុះកូនឈើឡើងវិញ។
ពលរដ្ឋអតីតទាហានខ្មែរក្រហមដែលរស់នៅក្បែរជើងភ្នំដងរែក ខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះសេវាសុខភាពនៅតាមមនី្ទរពេទ្យបង្អែកស្រុក។ ក្នុងន័យនេះ ពួកគេដែលភាគច្រើនមានវ័យជរាបានសំណូមពរដល់រដ្ឋាភិបាលរៀបចំសេវាសុខភាពឲ្យល្អប្រសើរជាងមុន។ អ្វីដែលពួកគេចង់បានជាពិសេស គឺការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺដោយពុំមានការរើសអើង។
នៅភូមា សារមន្ទីរជាតិដែលសព្វថ្ងៃស្ថិតនៅចំកណ្តាលទីក្រុងរ៉ង់ហ្គូនគឺជាឃ្លាំងកំណប់សម្បត្តិវប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ ភូមាបានរងគ្រោះដោយសារសង្រ្គាមស៊ីវិលនៅក្នុងជម្លោះរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រដាប់អាវុធ។ តែគេបានសង្កេតឃើញថា ទោះបីចំនួនភ្ញៀវទេសចរបានថយចុះដោយសារសង្គ្រាមក៏ដោយក៏សារមន្ទីរជាតិនៅតែជាជម្រើសនៃការទស្សនាដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងចំណោមតំបន់ទេសចរណ៍ផ្សេងៗទៀតដែរ។
យុវជនចំនួន ៣៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងបានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតក្នុងខេត្តស្ទឹងត្រែង។ កម្មវត្ថុរបស់ពួកគេ គឺដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមគ្នានេះ ពួកគេក៏ទទួលបានការចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិពីប្រជាសហគមន៍ដែរ។
ជាអ្នកស្រឡាញ់ និងចង់ថែរក្សាវប្បធម៌ប្រពៃណីដូនតា អ្នកស្រី ស៊ន ម៉ាយ៉ា បានបោះបង់ការងារជាបុគ្គលិកក្រុមហ៊ុនបរទេសមួយ និងងាកទៅចាប់របរកែច្នៃចចូតធ្វើជាសម្ភារៈប្រើប្រាស់ ដូចកន្ទេល កាបូប ក្រណាត់ទ្រាប់ចាន កន្ត្រក់ដាក់ខោអាវ និងរបស់របរជាច្រើនផ្សេងទៀត។ ក្រៅពីជួយលើកស្ទួយអត្តសញ្ញាណខ្មែរ របរមួយនេះបានជួយបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋក្នុងសហគមន៍មួយចំនួននៅតាមទីជនបទ។
អស់រយៈពេល ៦ឆ្នាំដែលលោកលឹម វណ្ណច័ន្ទបានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវស្វែងរកផូស៊ីលដែលមានអាយុកាលតាំងពីរាប់លានឆ្នាំនៅកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានឈានដល់ការរកឃើញផូស៊ីលសំខាន់ៗដូចជា សត្វសមុទ្រ ឆ្អឹងដាយណូស័រ ផូស៊ីលដើមឈើ ផូស៊ីលអណ្តើក ផូស៊ីលក្រពើ និងស្លឹកឈើ។ លោកលឹម វណ្ណច័ន្ទ ដែលសព្វថ្ងៃជាអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានអះអាងថា គោលបំណងនៃការសិក្សាស្រាវជ្រាវគឺដើម្បីប្រមូលទិន្នន័យ និងសំណាកសំខាន់ៗ សម្រាប់ចងក្រងឯកសារវប្បធម៌ប្រវត្តិសាស្ត្រ ពិសេសស្វែងយល់ពីការកកើតនៃទឹកដីកម្ពុជារាប់លានឆ្នាំកន្លងមក៕
ប្រជាកសិករដែលដាំផ្លែតាង៉ែនក្នុងខេត្តឧត្តរមានជ័យបានត្អូញត្អែរពីកង្វះទីផ្សារដើម្បីលក់ផ្លែតាង៉ែនរបស់ពួកគេ។ អ្នកស្រី វណ្ណ គន្ធា កសិករមួយរូបដែលមានចំការផ្លែតាង៉ែនលក្ខណៈគ្រួសារ កំពុងប្រឈមនឹងការបង់សងបំណុលធនាគារប្រមាណជាង ១ម៉ឺនដុល្លារ បន្ទាប់ពីអ្នកស្រីបានខាតបង់ក្នុងរបរមួយនេះ រយៈពេល៣ឆ្នាំជាប់ៗគ្នា។ ដោយអស់សង្ឃឹមនឹងមុខរបរដាំផ្លែតាង៉ែន អ្នកស្រីសម្រេចចិត្តដាក់ស្លាកលក់ដីចំការ ដើម្បីបានប្រាក់យកទៅសងបំណុលធនាគារ។ ពីសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយស៊ឹម ចាន់សំណាង ដោយមានជំនួយបច្ចេកទេសពីឈា ប៊ុនរិទ្ធិ៖
From the publisher's feed
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ…

10 Listeners

108 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

5 Listeners

28 Listeners

0 Listeners

1 Listeners

0 Listeners