បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កូនចៅជំនាន់ក្រោយផ្តួចផ្តើមគំនិតបង្កើតស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម

    នៅប្រទេសបារាំង កូនចៅរបស់គ្រួសារជនរងគ្រោះដោយសាររបបខ្មែរក្រហមបានផ្តួចផ្តើមគំនិតគ្នាដើម្បីបង្កើតស្តូបរំលឹកវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ស្តូបKH50 (កា អះ ហាសិប) នៅទីក្រុងឡូញ ជាយក្រុងប៉ារីស ជាស្តូបទី២ ដែលប្រជាជនខ្មែររស់នៅប្រទេសបារាំងផ្តួចផ្តើមឲ្យមាន ដើម្បីការចងចាំពីប្រវត្តិសាស្រ្តស្តីពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សជិត២លាននាក់ ហើយក៏ជាចំណុចចាប់ផ្តើមនៃរលកជនភៀសខ្លួនចេញពីប្រទេសកម្ពុជា។

    8 min
  • ចូលឆ្នាំខ្មែរ៖ អាជីវករសង្ឃឹមលក់កាំភ្លើងបាញ់ទឹក និងម្សៅបានច្រើនក្នុងរាជធានីភ្នំពេញ

    អាជ្ញាធរបានរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៥។ នៅតាមបណ្តោយផ្លូវក្បែររមណីយដ្ឋានវត្តភ្នំ គេសង្កេតមានសកម្មភាពលេងជះទឹក និងប៉ាតម្សៅយ៉ាងទ្រហឹងអឺងកង។ អាជីវករមួយចំនួនសង្ឃឹមថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅក្នុងរដូវចូលឆ្នាំខ្មែរ ២០២៥ នេះអាចលក់ដាច់ច្រើនជាងឆ្នាំមុនៗដោយសារតែមានការបន្ថែមថ្ងៃកម្សាន្ត និងកំណើនចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

    6 min
  • គោមផ្ការំដួលទទួលបានការចាប់អារម្មណ៍សម្រាប់ការតែងលម្អពេលចូលឆ្នាំខ្មែរ

    គោមផ្ការំដួលជាប្រភេទចង្កៀងគោមដែលទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរសម្រាប់ការតែងលម្អផ្ទះសម្បែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ អ្នកផលិតចង្កៀងគោមផ្ការំដួលបានឲ្យដឹងថា ប្រភេទចង្កៀងផ្ការំដួលបានរំលេចនូវសម្រស់ផ្ការំដួលខ្មែរដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។

    6 min
  • តើអ្វីទៅជា​សិល្បៈ​លោ្ខនយីកេ​ដំកង់​?

    កាលពីថ្ងៃទី១០ មេសា​ សមាគមសិល្បករគោកធ្លកបាន​លើក​យក​ទម្រង់ល្ខោនយីកេដំកង់ដែលជាទម្រង់​លោ្ខនយីកេ​ខ្មែរ​ដ៏ចំណាស់មួយប្រភេទមក​ដំឡើង​ និង​សម្តែង​​ជាសាច់​រឿងព្រះធិនវង្សនាងពៅ នៅវិទ្យាស្ថានបារាំងទីក្រុងភ្នំពេញ។ គោលបំណងសំខាន់​ គឺដើម្បីចូលរួមអបអរសាទរពីធីបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​និងចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយទម្រង់​សិល្បៈវប្បធម៌បុរាណខ្មែរដ៏កម្រ​មួយនេះ​កុំអោយបាត់បង់។

    11 min
  • ហេតុអ្វីបានជាសន្ទុះគាំទ្រធុងសម្រាមផលិតពីសំបកកង់ឡានចាស់ៗធ្លាក់ចុះជាង ៨០%

    ខំតស៊ូអត់ធ្មត់រហូតលក់ដីដើម្បីយកលុយបន្តអាជីវកម្មផលិតធុងសម្រាមបរិស្ថាន អ្នកស្រី សឿង សុថារី នៅតែមើលឃើញថា អាជីវកម្មរបស់អ្នកស្រីក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះហាក់ថយសន្ទុះគាំទ្រខ្លាំងរហូតដល់ ៨០%។ ការថយចុះយ៉ាងគំហុកបែបនេះត្រូវបានអ្នកស្រីកត់សម្គាល់ថា គឺមកពីការផ្អាកការបញ្ជាទិញពីអតិថិជនធំៗដូចជាក្រសួង អង្គការជាតិ និងអន្តរជាតិ។ តាមម្ចាស់សិប្បកម្មធុងបរិស្ថានដដែលរូបនេះ ការកម្មង់ធុងបរិស្ថានក្នុងមួយខែមានត្រឹមចន្លោះពី១០០ ទៅ២០០ធុងប៉ុណ្ណោះ។ 

    10 min
  • លោកនង ចាន់ផល៖ អតីតកុមារដែលរួចរស់ជីវិតពីមន្ទីរស-២១ ហៅគុកទួលស្លែង

    លោកនង ចាន់ផល គឺជាអតីតកុមារម្នាក់ដែលរួចរស់ជីវិតពីមន្ទីរឃុំឃាំងស-២១ ឬហៅថាគុកទូលស្លែង។ លោកមានអាយុទើបតែ៩ឆ្នាំ នៅពេលដែលខ្មែរក្រហមចាប់បញ្ជូនតាមរថយន្តពីខេត្តកំពង់ស្ពឺជាមួយម្តាយនិងប្អូនប្រុសមកមន្ទីរសន្តិសុខពិសេស ស-២១។ ឪពុករបស់លោកនង ចាន់ផលក៏ត្រូវជាប់ឃុំឃាំងនៅ គុកស២១ មុននឹងត្រូវពួកខ្មែរក្រហមយកទៅ​សម្លាប់។ ជាសាក្សីម្នាក់ក្នុងចំណោមកុមារបួននាក់ដែលនៅរស់រានមានជីវិតក្រោយឆ្នាំ១៩៧៩ លោកនង ចាន់ផល ក៏បានស្វែងរកយុត្តិធម៌និងផ្តល់សក្ខីកម្មរបស់ខ្លួននៅសាលាក្តីខ្មែរក្រហម។ សព្វថ្ងៃនេះ លោកនង ចាន់ផល បន្តលក់សៀវភៅជីវប្រវត្តិរបស់លោកនិងបន្តផ្សព្វផ្សាយអប់រំពីឧក្រិដ្ឋកម្មនេះទៅដល់ភ្ញៀវជាតិ អន្តរជាតិ និងជាពិសេសទៅដល់ក្មេងៗជំនាន់ក្រោយ។

    9 min
  • អតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមត្រូវបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

    មជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ​ ២០១៤ បានយកអតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហម ស្ថិតលើភ្នំដងរែកធ្វើជាការិយាល័យធ្វើការដោយដាក់ឈ្មោះថា “មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង”។ លោក សួន វិចិត្រ មន្ត្រីប្រចាំការនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបញ្ជាក់ថា  មជ្ឈមណ្ឌលនេះ តំណាងឲ្យគំរូនៃសន្តិភាព និងការផ្សះផ្សាថ្នាក់មូលដ្ឋាន តាមរយៈការចងក្រង រក្សាទុកឯកសារប្រវត្តិសាស្រ្ត និងអភិរក្សតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែង នៅស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។

    9 min
  • ជិន អយុធ្យា៖ ស្រ្តីជាអ្នកគំនូរបុរាណ នៅតែបន្តគូរគំនូរប្រើប្រាស់ឧបករណ៍បែបបុរាណ

    កញ្ញា ជិន អយុធ្យា ជាស្រ្តីម្នាក់ចាប់អាជីពជាអ្នកគំនូរបុរាណ។ ទោះបីជាបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការវិវដ្តទៅរកការគូរគំនូរបែបឌីជីថលក៏ពិតមែន ក៏កញ្ញា ជិន អយុធ្យា នៅតែបន្តប្រើប្រាស់បច្ចេកទេសគូរបែបបុរាណដដែល។ ការបន្តគូរបែបបុរាណក៏ព្រោះតែកញ្ញាចង់រក្សានូវតម្លៃដើមនៃវប្បធម៌សិល្បៈបុរាណខ្មែរ។ តែយ៉ាងណាក្តី ក៏កញ្ញា អយុធ្យានៅតែអំពាវនាវឲ្យសាធារណជនបន្តគាំទ្រសា្នដៃគំនូរបុរាណខ្មែរ ដើម្បីអភិរក្សសិល្បៈបែបនេះឲ្យគង់វង្ស។

    9 min
  • បារាំងផ្តល់មេដាយឥស្សរិយយសផ្នែកសិល្បៈនិងអក្សរសាស្រ្តបារាំងដល់អ្នកថតរូបកម្ពុជា

    កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង តាមរយៈស្ថានទូតបារាំងនៅកម្ពុជាបានប្រគល់គ្រឿងឥស្សរិយយសផ្នែកសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់អស្សប្ញទ្ធិជូនដល់សិល្បករអ្នកថតរូបអាជីពកម្ពុជា គឺលោក សុវណ្ណ ភីឡុង។ ការបំពាក់គ្រឿងឥស្សរិយយសនេះមិនត្រឹមតែជាការទទួលស្គាល់នូវទេពកោសល្យនៃការបង្កើតស្នាដៃរូបថតបែបសិល្បៈច្នៃប្រឌិតរបស់លោកលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការកោតសរសើរលើការប្តេជ្ញាចិត្តដ៏មោះមុតរបស់លោកនៅក្នុងការផ្ទេរ និងចែករំលែកចំណេះដឹងវិស័យថតរូបទៅដល់យុវជនកម្ពុជាជំនាន់ក្រោយ ព្រមទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសបារាំងនិងកម្ពុជាផងដែរ។

    8 min
  • លោក​ ហ៊ុន ដារិន ពីទាហានលន់ នល់ ទៅជា​ទាហាន​បារាំង légion étrangère

    នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នៃ​ការធ្លាក់ទីក្រុង​ភ្នំពេញ​ទៅក្នុង​ដៃ​របស់ទាហាន​ខ្មែរ​ក្រហម ១៧ មេសា ឆ្នាំ ១៩៧៥ វិទ្យុបារាំង​អន្តរជាតិ​មាន​សេចក្តីរាយការណ៍ បទសម្ភាសន៍​និង​បទយកការណ៍​នានា​ផ្តោតទៅលើ​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ។ នៅក្នុងបទយកការណ៍​ខ្មែរ​នៅប្រទេស​បារាំង​ ​លោកអ្នកនាង​នឹងបាន​ស្គាល់​លោក ហ៊ុន ដារិន អតីត​ទាហាន​លន់ នល់ ដែលបានរត់គេចខ្លួន​ចេញពីប្រទេស​កម្ពុជា ​នៅថ្ងៃ​ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីទីក្រុង​ភ្នំពេញ។ លោក ហ៊ុនដារិន​បានធ្វើដំណើរ​ទៅដល់​ប្រទេស​បារាំង នៅខែ តុលា ឆ្នាំ ១៩៧៥ ប៉ុន្មានខែ​ក្រោយ​ ខ្មែរក្រហម​ចូលកាន់អំណាច​នៅ​ប្រទេស​កម្ពុជា។ នៅ​ឆ្នាំ​ដដែល លោក​បាន​ចុះឈ្មោះ​បម្រើក្នុងជួរកងទ័ពបារាំង ក្នុង​អង្គភាព légion étrangère ក្នុងនាមជា​ជនបរទេស​ដែលប្រយុទ្ធបូជាជីវិត​ដើម្បី​ជាតិ​បារាំង នៅក្នុង​ក្តីសង្ឃឹម​ត្រលប់ទៅជួយ​ប្រទេស​កំណើត។

    15 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners