បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • របរត្បាញ «ខេងដាក់ត្រីចំហុយ» របស់អ្នកស្រុកទឹកឈូរកចំណូលបានយ៉ាងតិច ៣ម៉ឺនរៀលក្នុងមួយថ្ងៃ

    អ្នកភូមិច្រើនគ្រួសារនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតនាំគ្នាប្រកបមុខរបរត្បាញឬស្សីធ្វើជា «ខេងចំហុយត្រីសមុទ្រ» ដែលជាប្រភពចំណូលបន្ថែមពីការធ្វើចម្ការ។ តាមអ្នកភូមិ ខេងត្រីចំហុយធ្វើពីឬស្សីជួយរក្សាគុណភាពសាច់ត្រីកុំឲ្យបែកនៅពេលចំហុយ និងជួយឲ្យមានក្លិនឈ្ងុយបានយូរ។ របរមួយនេះបានអនុញ្ញាតឲ្យអ្នកស្រុកទឹកឈូអាចរកចំណូលបានពី ៣ ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។

    8 min
  • លោក នួន ភារម្យបន្តរបរធ្វើខ្ទះត្នោតដោយប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ

    ខ្ទះត្នោតរបស់ខ្មែរត្រូវបានប្រើប្រាស់តាំងពីយូរលង់សម្រាប់ចម្អិនអាហារនៅក្នុងកម្មវិធីមង្គលការ ឬបុណ្យទាន។ តែគេកម្រឃើញពីការផលិតខ្ទះត្នោតដោយរបៀបណា។ លោក នួន ភារម្យដែលជាពលរដ្ឋរស់នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គឺជាអ្នកផលិតខ្ទះត្នោតបន្តពីឳពុករបស់លោកជាង ៤០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ លោកត្រូវប្រឈមនឹងកម្តៅភ្លើងក្តៅខ្លាំងពីការស្លដែកអេតចាយដើម្បីធ្វើខ្ទះត្នោត។ 

    8 min
  • ធនាគារក្ដាមខេត្តកែប ជួយបង្កើនទិន្នផលក្តាមក្នុងស្តុកធម្មជាតិ

    ធនាគារក្ដាម ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងថែបំប៉នមេក្ដាមពង ដើម្បីជួយបង្កើនស្តុកក្ដាមធម្មជាតិ ស្របពេលដែលមានក្តីបារម្ភចំពោះការថយចុះទិន្នផលក្តាមក្នុងសមុទ្រ។ ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់ក្ដាមរាប់លានកូននៅក្នុងសំណាញ់។ គោលដៅគឺដើម្បីទិន្នផលក្ដាមក្នុងប្រទេសកម្ពុជាឲ្យមានជានិរន្តភាព។

    8 min
  • សហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបស្នើឲ្យបន្ថែមថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយការពារជីវចម្រុះ

    ដែនអភិរក្សសហគមន៍នេសាទភូមិថ្មីក្នុងខេត្តកែបធ្លាប់តែជាកន្លែងប្រឈមនឹងបទល្មើសនេសាទ។ តែចាប់តាំងពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងអង្គការដៃគូបានទម្លាក់ថ្មសិប្បនិម្មិតចូលសមុទ្រដើម្បីជួយបង្កើនទីជម្រកដល់ជីវចម្រុះ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ប្រជានេសាទក្នុងសហគមន៍អះអាងថា វិធានការទម្លាក់ថ្មសិប្បនិម្មិតនេះមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិរក្សធនធានជលផល និងបានស្នើក្រសួងកសិកម្មឲ្យពិនិត្យមើលលទ្ធភាពក្នុងការទម្លាក់ថ្មសិប្បនិម្មិតបន្ថែមទៀត។

    10 min
  • អ្នករួចរស់ជីវិត​រម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង

    កាលពី៥០ឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី១៧មេសា ដល់ថ្ងៃទី៨ឧសភា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនៅកម្ពុជាបានក្លាយជាស្ថានទូតចុងក្រោយគេបង្អស់ដែលទទួលជនភៀសខ្លួនទាំងជនជាតិខ្មែរ ជនជាតិបារាំងនិងជនបរទេសរាប់រយនាក់ផ្សេងទៀតឲ្យជ្រកកោន ដើម្បីភៀសខ្លួនចេញពីការគ្រប់គ្រងអំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម។ ប៉ុន្តែក៏មានជនជាតិខ្មែរមួយចំនួនធំផ្សេងទៀតដែរ​ក៏ពុំមានឱកាសទទួលបាន​សិទ្ធិការពារជីវិតនៅក្នុងពេលនោះ​​។ នៅក្នុងខួប៥០ឆ្នាំនៃពិធីរម្លឹកនិងឧទ្ទិសវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម ដែលធ្វើឡើងដោយស្ថានទូតបារាំង កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥ សាក្សីនិងអ្នកនៅរស់រានមានជីវិតចេញពីស្ថានទូតបារាំង នៅតែមានក្តីរន្ធត់ចំពោះព្រឹត្តិការណ៍នៃការប្រឈមមុខជាមួយខ្មែរក្រហមដ៏សោកនាដកម្មមួយនេះ។

    10 min
  • ជនជាតិបារាំងភ្ញាក់ផ្អើល និងកោតសរសើរ​ពន្លឺ ពណ៌ក្នុងផ្ទាំងគំនូរ​របស់​វិចិត្រករ នូ សារី

    ដូចការសន្យា​ អ្នកទទួលខុសត្រូវ​នៃ​វិចិត្រសាល អេពីឌីមីក​ក្នុង​ទីប្រទេស​បារាំង​បាន​រៀបចំ​ការតាំងពិព័រណ៌​បង្ហាញ​ស្នាដៃ​រូបគំនូររបស់​វិចិត្រករ​ខ្មែរជាលើកទី២ ដោយ​លើកនេះ ផ្តោតសំខាន់​តែ​ទៅលើ​គំនូរសហសម័យ​របស់​លោក នូសារី។ ជាវិចិត្រករខ្មែរដ៏កម្រ​ដែលបានទទួលការសិក្សា​នៅ​សាលាវិចិត្រសិល្បៈ​នៅប្រទេស​បារាំង លោក​នូ សារី​បាន​ត្រលប់ទៅប្រទេស​បារាំង​ជាលើកទី​២ ដើម្បី​តាំង​បង្ហាញ​ស្នាដៃគំនូរ​របស់​លោក នៅក្នុងពិព័រណ៌​ដែលមានឈ្មោះ​ថា “ពណ៌នៃដួងព្រលឹងខ្មែរ”។

    12 min
  • សហគមន៍កំពង់សាមគ្គី៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមក្នុងការដាំកូនកោងកាង

    ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្ពៅផែនដី កំណើនល្បាយខ្សាច់តាមឆ្នេរទឹករ៉ាក់ និងការប្រែប្រួលចរន្តទឹកសមុទ្របានបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើការពង្រីកផ្ទៃដីដាំកូនកោងកាង។ សហគមន៍នេសាទកំពង់សាមគ្គីបានជ្រើសរើសវិធីដាំកូនកោងកាងតាមរយៈការធ្វើថ្នាលពិសោធន៍ និងសង់ស្ពានឬស្សីដើម្បីទប់ទល់នឹងការប្រែប្រួលចរន្តទឹកសមុទ្រដោយមានជំនួយពីដៃគូអភិវឌ្ឍន៍នានា។

    9 min
  • ស្ថានទូតបារាំងរៀបចំពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកអតីតកាលខ្មៅងងឹតរបស់កម្ពុជា

    ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងបានរៀបចំកម្មវិធីពិព័រណ៌រូបថត «ប្រឈមមុខនឹងខ្មែរក្រហម» ដើម្បីរំលឹកខួប ៥០ឆ្នាំនៃការធ្លាក់ទីក្រុងភ្នំពេញក្នុងកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការតាំងពិព័រណ៌ដែលមានរយៈពេល ៣ខែនឹងនាំអ្នកទស្សនាឲ្យត្រឡប់ទៅមើលការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពិសេសនៅក្នុងបរិវេណរបស់ស្ថានទូតបារាំងដែលមានមនុស្សរាប់រយនាក់បានភៀសខ្លួនជ្រកកោននៅពេលពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញ។ ពលរដ្ឋខ្មែរដែលបានចូលរួមក្នុងពិព័រណ៌បានលើកឡើងថា ពិព័រណ៌នេះជាឱកាសសម្រាប់ឲ្យពួកគេអាចស្វែងយល់បន្ថែមពីប្រវត្តិរបស់ពួកខ្មែរក្រហម។

    11 min
  • មេដឹកនាំបក្សប្រឆាំងថា លោក ថាច់ សេដ្ឋាមានសុខភាពល្អ និងបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ឧសភានេះ មេដឹកនាំរបស់គណបក្សភ្លើងទៀន និងឆន្ទៈខ្មែរចំនួន ៥រូបបានទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួនដោយផ្ទាល់នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ បន្ទាប់ពីបានចំណាយពេលជាង ១ម៉ោងកន្លះក្នុងពន្ធនាគារ មេដឹកនាំបក្សប្រឆាំងបានអះអាងថា បណ្តាសកម្មជនដែលបានជួបនៅមានសុខភាពមាំទាំ ពិសេស គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលបានប្តេជ្ញាបន្តឆន្ទៈនយោបាយជាមួយបក្សប្រឆាំង។

    10 min
  • លោកហ្សាក់ ប៉ឺឡេថា ទំនាក់ទំនងការទូតកម្ពុជា-បារាំងនៅតែជាមិត្តភាពដ៏ជិតស្និត និងរស់រវើក

    លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំងនៅតែជាទំនាក់ទំនងមិត្តភាពបែបប្រវត្តិសាស្ត្រដ៏ជិតស្និត និងដ៏រស់រវើក។ ភាពជិតស្និត និងរស់រវើកនេះត្រូវបានស្តែងឡើងតាមរយៈកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត សេដ្ឋកិច្ច អភិបាលកិច្ច សុខាភិបាល កសិកម្ម ថាមពល អប់រំ វប្បធម៌ និងបេតិកភណ្ឌ។ លោកហ្សាក់ ប៉ឺឡេបានថ្លែងដូចនេះនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥។ 

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners