បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ឃុន វណ្ណៈ បង្កើតផ្ទះសិល្បៈសម្រាប់តាំងបង្ហាញស្នាដៃ និងប្រមូលផ្តុំវត្ថុបុរាណចាស់ៗ

    ផ្ទះសិល្បៈ(Art Home) ជាផ្ទះសម្រាប់ស្នាក់អាស្រ័យរបស់សិល្បករឯករាជ្យលោក ឃុន វណ្ណៈ។ ផ្ទះនេះជាទីតាំងសម្រាប់ការដាក់តាំងបង្ហាញសា្នដៃសិល្បៈរបស់លោក និងជាទីតាំងសម្រាប់ប្រមែប្រមូលវត្ថុបុរាណចាស់ៗ ទុកឲ្យសាធារណជនចូលទស្សនា។ បើតាមលោក ឃុន វណ្ណៈ ផ្ទះសិល្បៈមិនមែនជាសារមន្ទីរ មិនមែនជាភោជនីយដ្ឋាន ហើយក៏មិនមែនជាបារសម្រាប់កម្សាន្តដែរ តែសាធារណជនដែលមកលេងផ្ទះសិល្បៈ នឹងអាចទទួលបានអារម្មណ៍រីករាយតាមរយៈការទស្សនាវត្ថុបុរាណចាស់ៗនានា។

    7 min
  • ពលរដ្ឋឆ្លងកាត់ច្រកទ្វារតំបន់បឹងត្រកួនចង់ឃើញស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ

    ប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់ច្រកទ្វារតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាប់ខេត្តស្រះកែវ ប្រទេសថៃ លើកឡើងពីផលប៉ះពាល់ការដឹកទំនិញរបស់ពួកគេ ដោយសារការកាត់បន្ថយម៉ោងចេញ-ចូលខ្លីជាងមុន។  ពួកគេស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងថៃ សម្រួលស្ថានការណ៍ឲ្យដូចដើមវិញ និងថាពួកគេក៏មិនចង់ឃើញសង្គ្រាមកើតឡើងនោះដែរ។ ដោយឡែក អាជ្ញាធរព្រំដែនកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា មិនគួរចូលទៅដីថៃទេ បើគ្មានការចាំបាច់។

    6 min
  • ពលរដ្ឋចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតផ្តើមរងផលប៉ះពាល់ខ្លះៗ

    ប្រជាពលរដ្ឋខ្មែរពឹងផ្អែកលើប្រាក់ចំណូលដែលបានមកពីការឆ្លងដែនចេញចូលទៅធ្វើការ ឬលក់ដូរក្នុងទឹកដីថៃបានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបារម្ភពីហានិភ័យដែលអាចកើតមានលើការងាររបស់ពួកគាត់។ តែមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអះអាងថា ស្ថានភាពបិទបើកច្រកព្រំដែនខុសពីសព្វមួយដងជាឯកតោភាគីដោយភាគីថៃ មិនបង្កផលប៉ះពាល់ធំដុំ ដល់ប្រជាពលរដ្ឋខ្មែរទេ ពោលគឺប្រជាពលរដ្ឋ និងទេសចរនៅឆ្លងចេញចូលបានដដែល។

    8 min
  • ជម្លោះព្រំដែនខ្មែរ-ថៃ ចរាចរណ៍នៅច្រកប៉ោយប៉ែតមានការលំបាកខ្លាំង ក្រោយបន្ថយម៉ោងចេញ ចូល

    ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការណ៍នេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមច្រកទាំងនោះ ដូចយ៉ាងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ហ៊ុល រស្មី អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI កំពុងស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាទីដែលការបើកច្រកទ្វារត្រូវបានប្តូរពីម៉ោង ៦ ទៅម៉ោង ៩ នៅពេលព្រឹក និងបិទនៅម៉ោង ៤រសៀល។ ពោលគឺខុសពីពេលមុនដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទនៅម៉ោង១០យប់។

    6 min
  • អ្នកនេសាទជំរុញឲ្យយុវជនជួយការពារបរិស្ថាន និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

    ប្រជាសហគមន៍ក្នុងតំបន់ឆ្នេរខេត្តកំពត បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការពារអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ ទោះប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែប្រជាសហគមន៍នៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់អាចរក្សាបាននូវដើមកោងកាង និងជីវៈចម្រុះក្នុងសមុទ្រកម្ពុជា។ ក្នុងន័យនេះ ពួកគេចង់ឃើញយុវជនជំនាន់ក្រោយ បន្តចូលរួមការងារការពារបរិស្ថាន ដើម្បីអភិរក្សធនធានក្នុងសមុទ្រឲ្យស្ថិតនៅបានគង់វង្សតទៅទៀត។

    11 min
  • តើអ្វីទៅជាតម្រូវការ និងជម្រើសភាសាបារាំងនៅកម្ពុជា?

    ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោក បរិបទនៃការប្រកួតប្រជែង តម្រូវការទីផ្សារការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ ការសិក្សាភាសាបារាំងអាចជាស្ពានចម្លងមួយឆ្ពោះទៅរកវិជ្ជា និងអាជីពសំខាន់ផ្សេងៗទៀត។ ប៉ុន្តែ តើជម្រើសនៃការសិក្សាភាសាបារាំង និងការបន្តកាសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទសបារាំង នៅមានតម្រូវការនិងភាពចាំបាច់យ៉ាងណាសម្រាប់អតីតនិស្សិតកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន?  

    12 min
  • L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

    សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។

    9 min
  • ទិវាសមុទ្រពិភពលោក៖ ប្រជាសហគមន៍ដាំកូនកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

    ថ្ងៃទី៨ មិថុនា គឺជាទិវាបុណ្យសមុទ្រពិភពលោក ដែលជាការរំឭកដល់តួនាទីរបស់មហាសមុទ្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ អង្គការ Action Aid សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ៣ពាន់ដើមនៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដើម្បីស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ តាមរយៈយុទ្ធនាការនេះ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធរំពឹងថានឹងធ្វើឲ្យឆ្នេរសមុទ្ររបស់កម្ពុជាសម្បូរដោយធនធានស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាងដ៏ក្រាស់ឡើងវិញ សម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ 

    8 min
  • តម្បាញកោះឧកញ៉ាតី កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរ

    បច្ចុប្បន្នសិប្បកម្មតម្បាញសូត្ររបស់ខ្មែរមិនសូវមានច្រើនទេ ខណៈយុវជនជំនាន់ក្រោយខ្លះក៏មិនស្គាល់មុខរបរមួយនេះផង។ តែនៅលើកោះឧកញ៉ាតី ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ សិប្បកម្មតម្បាញសូត្រ កំពុងទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកស្រុកបានរៀបចំសិប្បកម្មនេះជាសហគមន៍ ដើម្បីបង្កើតឱកាសរកចំណូលបន្ថែមជួយផ្គត់ផ្គង់ជីវភាពក្រៅពីការងារកសិកម្ម។ 

    8 min
  • “រលកក្រោយ” ជាស្នាដៃថតរូបបែបសិល្បៈរបស់សាលាទីលាននិម្មិត

    “រលកក្រោយ” ជាឈ្មោះនៃពិព័រណ៌ស្នាដៃថតរូបបែបសិល្បៈ របស់សិស្សនៃសាលាបង្រៀនថតរូបទីលាននិម្មិត។ ពិព័រណ៌នេះបានបង្ហាញនូវរូបថតចំនួន៣២សន្លឹក ដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គ្រូបណ្តុះបណ្តាលថតរូបនៃសាលាបង្រៀនថតរូបទីលាននិម្មិត ចង់ឃើញសិស្សចេញពីសាលារបស់ខ្លួន ថតរូបភាពណា ដែលជាប្រយោជន៍សម្រាប់ការចងចាំ និងជាការទទួលខុសត្រូវសម្រាប់សង្គមជាតិទាំងមូល។

    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners