បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

    គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។

    10 min
  • បុណ្យជាតិបារាំងថ្ងៃ ១៤កក្កដា ត្រូវបានប្រារព្ធធ្វើយ៉ាងអធិកអធមនៅស្ថានទូតបារាំងក្រុងភ្នំពេញ

    នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំងនៅកម្ពុជាបានប្រារព្ធពិធីអបអរទិវាបុណ្យជាតិបារាំង«14 Juillet» នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីឥស្សរជនខ្មែរជាច្រើនរូប រួមនឹងសហគមន៍ជនជាតិបារាំងនៅកម្ពុជា។ ពិធីបុណ្យជាតិបារាំងនៅឆ្នាំនេះត្រូវបានប្រារព្ធនិងអបអរសាទរយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេត្រូវបញ្ចប់បេសកកម្មការទូតរយៈពេល៤ឆ្នាំ ប្រចាំនៅកម្ពុជា។

    10 min
  • ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

    ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕

    11 min
  • កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

    កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។

    7 min
  • ប្រជានេសាទក្រុងបូកគោ បារម្ភពីការបាត់បង់កន្លែងសំចតទូក

    ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេសាទរបស់ខ្លួន ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។ ក្តីបារម្ភនេះ​ ក៏ព្រោះតែទីកន្លែងដែលធ្លាប់សំចតទូករបស់អ្នកនេសាទត្រូវបានហ៊ុំព័ទ្ធដោយរបងថ្មជាកម្មសិទ្ធិឯកជន។ ក្នុងន័យនេះ ក្រុមអ្នកនេសាទអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយរក្សាទីតាំងឆ្នេរសំចូតទូក ទុកជាកម្មសិទ្ធិសាធារណៈ។

    9 min
  • ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

    នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។

    9 min
  • មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

    ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។

    10 min
  • ផ្សារទំនើបចាប់ផ្តើមប្រមូលទិញបន្លែ-ផ្លែឈើក្នុងស្រុក និងលក់ចេញវិញក្នុងតម្លៃសមរម្យ

    បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ្មែរ ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋជាប្រចាំថ្ងៃ។ ការចាប់ផ្តើមលក់បន្ថែ ផ្លែឈើ ដែលផ្សារទំនើបទាំងនេះបានប្រមូលទិញពីកសិករខ្មែរ បានកើតឡើងអំឡុងពេលដែលកម្ពុជាបានបិទការនាំចូលបន្លែ-ផ្លែឈើពីថៃ ដោយសារជម្លោះព្រំដែន។ ពលរដ្ឋជាអ្នកប្រើប្រាស់យល់ថា នេះជាឱកាសល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនការដាំដុះ និងបង្កើនគុណភាពកសិផលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់បណ្តាផ្សារទំនើបនានា។

    9 min
  • ចលនាភូមិមួយផលិតផលមួយបន្តជំរុញដល់ផលិតផលខ្មែរនៅក្នុងស្រុក

    ស្ថិតនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្មវិធីពិព័រណ៍«ភូមិមួយផលិតផលមួយ» ត្រូវបានរៀបចំឡើងជាថ្មី ជាមួយនឹងការតាំងបង្ហាញនូវផលិតផលខ្មែរក្នុងស្រុកជិត៣០០មុខ។ កម្មវិធីនេះក៏មានការចុះបញ្ជីសមាជិកថ្មីៗរបស់ចលនា«ភូមិមួយផលិតផលមួយ» ក្នុងគោលបំណងនៃការផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកស្ទួយចលនា«ភូមិមួយផលិតផលមួយ» លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកបង្កើនគុណភាព និងសុខភាព ដើម្បីសេដ្ចកិច្ចជាតិ។  តើភូមិមួយផលិតផលមួយមានតួនាទី និងអត្ថប្រយោជន៍យ៉ាងណាខ្លះ ជាពិសេសនៅក្នុងពេលដែលកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ?

    11 min
  • ប្រពៃណីតម្បាញក្រមាត្រុំអង្គរបាន កំពុងប្រឈមនឹងការបាត់បង់

    អ្នកភូមិចំនួន ៩គ្រួសារ នៅឃុំអង្គរបាន ស្រុកកងមាស ខេត្ត​កំពង់ចាម បន្តអភិរក្សសិល្បៈ​នៃ​ការផលិតល្បាប់មរនៃរុក្ខជាតិត្រុំ សម្រាប់ប្រើប្រាស់ក្នុងវិស័យតម្បាញក្រមាត្រុំអង្គរបាន ។ ស្ថិតក្នុងស្ថានភាពនៃការបាត់បង់សិល្បៈតម្បាញក្រមាត្រុំអង្គរបាន ប្រធានសហគមន៍ត្រុំអង្គរបាន អ្នកស្រី ធុច សោភ័ណ្ឌ ចង់ឃើញពលរដ្ឋក្នុង និងក្រៅប្រទេស ជួយគាំទ្រក្រមាត្រុំអង្គរបាន។ ការជួយគាំទ្រនេះ គឺប្រៀបបាននឹងការរួមចំណែកលើកស្ទួយជីវភាពអ្នកភូមិឲ្យកាន់ល្អប្រសើរផង និងចូលរួមអភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរផង៕

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners