បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ស្បែករស់៖ ការរស់រាន និងអភិរក្សល្ខោនស្បែករបស់សិល្បករពីរនាក់ប្ដីប្រពន្ធ

    រូបតួអង្គក្នុងល្ខោនស្បែកត្រូវបានបង្កើតឡើងពីស្បែកគោ​ដ៏ល្អ​ឆើត។ វាជារូបដែលត្រូវបានរចនា​ប្រកប​ដោយ​ទឹកដៃសិល្បៈ​យ៉ាង​រស់​រវើក។ ជាទូទៅ ដើម្បីបានរូបតំណាង​តួអង្គ​នីមួយៗ គេត្រូវ​ឆ្លងកាត់​ដំណាក់​​កា​ល​បច្ចេក​ទេស​សំខាន់ពីរ​ គឺការ​សម្លាប់​ស្បែក និង​ដាប់​ស្បែក​​។ ការសម្លាប់ស្បែកជាដំណាក់កាលដំបូងបង្អស់ ក្នុងការឆ្លាក់បង្កើតរូបនានាក្នុងរឿង។ ទម្រង់​សិល្បៈ​ដែលគេ​កម្របានឃើញនា​ពេល​បច្ចុប្បន្ន​នេះ បាននាំឱ្យសិល្បករពីរនាក់ប្ដីប្រពន្ធ ចែករំលែក​ស្នាដៃ​សិល្បៈបុរាណមួយនេះ ដល់​ក្មេង​ជំនាន់​ក្រោយឱ្យបានដឹង និង ​រក្សាវប្បធម៌ប្រពៃណីខ្មែរ​។

    9 min
  • ព្រឹត្តិការណ៍បិទកម្មវិធី «ចតុ» ដែលផ្តោតលើការបង្កើតស្នាដៃច្នៃប្រឌិតថ្មី ទទួលបានការសាទរ

    កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ព្រឹត្តិការណ៍នៃការបិទកម្មវិធីមហោស្រព «ចតុ» ដែលផ្តោតលើភាពច្នៃប្រឌិត ផ្នែកសិល្បៈ និងការបង្កើតស្នាដៃថ្មី ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម នៅឯវិទ្យាស្ថានបារាំងនៅទីក្រុងភ្នំពេញ។ យុវជន-យុវនារីកម្ពុជាចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ។ ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។

    10 min
  • ទស្សនកិច្ច​តែ១០ថ្ងៃ ធ្វើឲ្យអង្គរក្លាយជា​ការងារអាទិភាពពេញមួយជីវិត​របស់​Louis Delaporte

    ដំណើរទស្សនាតែ​១០ថ្ងៃ​នៅប្រាសាទអង្គរ​បាន​ផ្លាស់ប្តូរជីវិត​របស់អ្នករុករកជនជាតិបារាំង ល្វី ដឺឡាប៉ក។ បន្ទាប់ពីត្រលប់មកប្រទេស​បារាំង​នៅឆ្នាំ ១៨៦៨ នៅក្រោយ​បញ្ចប់​បេសកកម្ម​នៅទន្លេមេគង្គ លោក ល្វី ដឺឡាប៉ក​បានចិញ្ចឹមចិត្ត​ចង់ត្រលប់​ទៅស្រាវជ្រាវសាជាថ្មីនៅអាស៊ី ជាពិសេស​កម្ពុជាជាទីដែលប្រាសាទអង្គរវត្ត​បានទាក់ចិត្ត​លោកយ៉ាងខ្លាំង។ នៅក្នុង​បទយកការណ៍នៅថ្ងៃសុក្រទី​៣តុលា លោកស្រី វេរ៉ូនីក ឡួម អ្នកទទួលខុសត្រូវ​ផ្នែកបេតិកភណ្ឌ និងសារមន្ទីរ​របស់ទីក្រុង​ ឡូស្ហ Loches ពន្យល់​ពី​ចំណុចពិសេស​របស់អ្នករុករកបារាំង ក្នុងការនាំយក​សិល្បៈខ្មែរ​ទៅ​បង្ហាញ​លោកខាងលិច កាលពី​ជាង​១០០ឆ្នាំមុន។

    12 min
  • ពលរដ្ឋខ្មែរអ៊ីស្លាមត្អូញត្អែរពីការខកខាននេសាទរយៈពេលយូរនៅរដូវទឹកឡើង

    កម្ពស់ទឹកទន្លេនារដូវវស្សាឆ្នាំ ២០២៥ ហាក់កើនឡើងខ្ពស់ជាងរាល់ឆ្នាំដែលបានធ្វើឱ្យច្រាំងទន្លេលិចស្ទើរគ្មានសល់។ ចំណែកពលរដ្ឋខ្មែរ-អ៊ីស្លាមដែលរស់នៅលើទូកបានបង្ហាញក្តីបារម្ភពីបញ្ហាសុវត្ថិភាព ពិសេសគ្រួសារដែលមានកូនតូចៗដោយសារកម្ពស់ទឹកឆ្នាំនេះឡើងខ្ពស់ខ្លាំងពេក។ ក្រៅពីព្រួយបារម្ភរឿងសុវត្ថិភាព ពលរដ្ឋខ្មែរ-អ៊ីស្លាមក៏អះអាងពីការមិនអាចចេញទូកនេសាទបាន ដោយត្រូវរង់ចាំដល់ពេលទឹកស្រកទៅវិញ។ ករណីនេះបានធ្វើឱ្យប៉ះពាល់មួយកម្រិតដល់ជីវភាពរស់នៅរបស់គ្រួសារនីមួយៗ។

    6 min
  • ពីយានអវកាសមកដល់កម្ពុជា៖ គំរូដ៏អស្ចារ្យរបស់លោកស្រី Claudie Haigneré

    លោកស្រី Claudie Haigneré បានក្លាយជាស្ត្រីបារាំងដ៏មានឥទ្ធិពលដំបូងគេម្នាក់ បន្ទាប់ពីលោកស្រីបានបំពេញក្តីស្រមៃធ្វើដំណើរទៅកាន់លម្ហអវកាសដោយជោគជ័យ។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា លោកស្រី បានចែករំលែកនូវបទពិសោធន៍ក្នុងនាមជាស្ត្រីដែលបានចូលទៅដល់លម្ហអវកាស និងការ​ស្រាវជ្រាវផ្សេងៗទៀតរបស់លោកស្រីជូនទៅដល់សិស្សានុសិស្សជាយុវជន និងជាពិសេសយុវនារីកម្ពុជា ឱ្យកាន់តែមានភាពជឿជាក់ និងមានក្តីស្រមៃសម្រាប់អនាគតរបស់ពួកគេ។ លោកស្រី Claudie Haigneré មិនត្រឹមតែជាអវកាសយានិកស្ត្រីបារាំងទីមួយប៉ុណ្ណោះទេ តែលោកស្រីក៏ជាវេជ្ជបណ្ឌិត ជាអ្នកវិទ្យាសាស្ត្រ និងក៏ជាអ្នកនយោបាយម្នាក់ផងដែរ។
    សូមទស្សនាបទយកការណ៍របស់ចាន់ លីដា។

    9 min
  • ភាពយន្តឯកសារខ្លីរបស់និស្សិតDMC​ ឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈជាមួយ​នឹង​តថភាពសង្គមពិត

    ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញតែងតែចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្នាតខ្លីដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន នៅលើផ្ទាំងសំពត់សទំនើប នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនៅទីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារខ្លីចំនួន១១រឿង បានឆ្លុះបញ្ចាំងពីជិវិតពិត ពីបញ្ហាប្រឈម និងការតស៊ូរបស់ស្ត្រី និងប្រជាជនខ្មែរនៅក្នុងតថភាពសង្គមជាក់ស្តែង។ ក្រុមនិស្សិត សង្ឃឹមថា ភាពយន្តឯកសារ របស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសាធារជនទូទៅ ហើយមានការផ្លាស់ប្តូរទៅថ្ងៃអនាគត​ទៅតាមសាច់រឿងដែលបានដាក់បញ្ចាំងនោះ។ ខ្សែភាពយន្តដែលផ្តោតលើប្រធានបទដ៏កម្រនេះ និងកាន់តែទាក់ទាញនោះ ត្រូវបានចាក់បញ្ចាំងបង្ហាញជូនសាធារណៈជនអ្នកចូលទស្សនាជិត៣០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែ កញ្ញា ឆ្នាំ ២០២៥៕

    11 min
  • ពិព័រណ៍ «ខ្មែរធ្វើបាន» ជំរុញការគាំទ្រផលិតផលក្នុងស្រុក

    ស្ថិតក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរបានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស។ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមទៀតឲ្យពលរដ្ឋខ្មែរបន្តប្រើទំនិញដែលផលិតបានក្នុងស្រុកនោះ ពិព័រណ៍ផលិតផលខ្មែរមួយ ឈ្មោះថា «ខ្មែរធ្វើបាន» ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ នាទីក្រុងភ្នំពេញ។ ទាំងម្ចាស់សហគ្រាស និងអាជីវករចាត់ទុកពិព័រណ៍នេះថាជាឱកាសសម្រាប់បង្ហាញផលិតផលរបស់ខ្លួន ដល់អតិថិជនដែលឈប់ទិញទំនិញថៃ។ ដោយឡែក ពលរដ្ឋខ្មែរ មានមោទនភាពនៅពេលឃើញ ខ្មែរអាចផលិតរបស់របរប្រើប្រាស់ និងទំនិញសព្វគ្រប់ដូចប្រទេសដទៃដែរ។

    7 min
  • ពលរដ្ឋខ្មែរច្រើនកុះករប្រើសេវារថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃដើម្បីទៅស្រុកក្នុងពិធីភ្ជុំបិណ្ឌ

    យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងការដឹកជញ្ជូនទៅតាមបណ្តាខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ នៅក្នុងឆ្នាំនេះ បានជ្រើសរើសយកការធ្វើដំណើរដោយរថយន្តក្រុងរដ្ឋ ដើម្បីកាត់បន្ថយលើការចំណាយផ្សេងៗ និងដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅស្រុកកំណើត និងក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ 

    10 min
  • ពិព័រណ៍រូបថតស្តីពីការសង្គ្រោះវប្បធម៌ចាម្ប៍រំពឹង​​ជួយអភិរក្សវប្បធម៌ចាម្ប៍នៅកម្ពុជា

    រូបថត និងគំនូរជាច្រើនផ្ទាំង ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅ ប្រពៃណី និងវប្បធម៌របស់ជនជាតិចាម្ប៍នៅកម្ពុជាកំពុងដាក់តាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបាន​ចូលទស្សនារយៈពេលពេញ ១ខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥​។ ក្រោមប្រធានបទ «សង្គ្រោះវប្បធម៌ចាម្ប៍» សហគមន៍ជនជាតិចាម្ប៍នៅកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ចាម្ប៍ ​ផ្សារភ្ជាប់ទំនាក់ទំនងចម្រុះជាតិសាសន៍ ​ជៀសវាងការរើសអើងពូជសាសន៍។

    12 min
  • ការតាំងពិព័រណ៍ដ៏កម្រពីភាពស្រស់ស្អាតរបស់សត្វល្អិតនៅក្នុងជីវៈចម្រុះសម្បូរបែប

    ស្ថិតនៅក្នុងចំណោមពិភពជីវៈចម្រុះដ៏សម្បូរបែប មានមនុស្សតិចតួចណាស់ដែលបានស្គាល់ និងយល់ដឹងពី អាថ៌កំបាំង និងភាពស្រស់ស្អាតរបស់សត្វល្អិតរាប់លានប្រភេទនៅលើពិភពលោក។ ប៉ុន្តែវត្តមានសត្វល្អិតទាំងនោះក៏កំពុងប្រឈមទៅនឹងការបាត់បង់ពីភពផែនដីដែរ។ ការតាំងពិព័រណ៍រូបថតដ៏កម្រមួយស្តីអំពី «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» ដែលបង្ហាញអំពីភាពស្រស់ស្អាត និងជីវៈចម្រុះដ៏សម្បូរបែបរបស់សត្វល្អិតនៅកម្ពុជា ត្រូវបានរៀបចំធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូតបារាំង នៅឯវិទ្យាស្ថានបារាំងនៅកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ខាងមុខ។ 

    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners