បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ពលរដ្ឋមួយចំនួនបារម្ភពីការនាំចូលផលិតផលគ្រឿងសម្អាងដែលគ្មានប្រភព

    ស្រ្តីខ្មែរមួយចំនួនបានបង្ហាញក្តីបារម្ភពីបញ្ហាសុខភាព ក្រោយពីក្រសួងសុខាភិបាលរកឃើញផលិតផលដែលផ្ទុកសារធាតុគីមីបារត និងសាលីស៊ីលិច លើសកម្រិតចំនួន ៥ប្រភេទនៅក្នុងផលិតផលគ្រឿងសម្អាង។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សារធាតុគីមីទាំងនេះបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាខ្សោយតម្រងនោម មហារីកស្បែក ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងសុខភាពស្បែកជាដើម។ តាមរយ:វិទ្យុបារាំងអន្តរជាតិ ស្ត្រីមួយចំនួនបានលើកឡើងពីក្តីកង្វល់ ចំពោះការនាំចូលផលិយផលគ្រឿងសម្អាងដែលគ្មានប្រភពច្បាស់លាស់ និងបានស្នើឲ្យអាជ្ញាធររឹតបន្តឹងការនាំចូលផលិតផលគ្រឿងសម្អាងទាំងឡាយដែលគ្មានប្រភពត្រឹមត្រូវ៕

    6 min
  • អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការ​ហ្វ្រង់កូហ្វូនី​អន្តរាគមន៍​ដើម្បីការដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ

    កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ខិតចូលមកដល់។ នៅក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​នៅប្រទេស​ស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បាន​ដាក់​លិខិត​ទៅកាន់អគ្គលេខាធិការ​របស់​អង្គការ​ហ្វ្រង់កូហ្វូនី​ដើម្បី​ជួយ​អន្តរាគមន៍ ទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោក​ហ៊ុន ម៉ាណែត​ដោះលែង​សកម្មជនការពារ​បរិស្ថាន ទាំង​៥នាក់​របស់​ចលនា​មាតាធម្មជាតិ ដែលកំពុង​ជាប់​ក្នុងពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។

    9 min
  • ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប

    សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរ​បាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុង​រួមគ្នា​ខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕

    7 min
  • សហគមន៍ជ្រោយស្វាយអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារដែននេសាទទឹករាក់

    សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ក្នុងខេត្តកោះកុង បានកត់សម្គាល់ឃើញថា ការបំពានដែននេសាទទឹករាក់ក្នុងសហគមន៍នៅតែបន្តកើតមានពីសំណាក់ទូកនេសាទធំៗ។ ទូកនេសាទធំៗ ដែលបានប្រើឧបករណ៍អួនអូសគូ ឬមងហោះ ទៅបំផ្លាញមងក្ដាម មងបង្គា របស់ប្រជានេសាទ និងជីវៈចម្រុះ។ ប្រឈមនឹងបញ្ហានេះ ពួកគេបានអំពាវនាវឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមគ្នាស្តារជីវចម្រុះឡើងវិញ និងត្រូវទប់ស្កាត់ឱ្យបានសកម្មភាពនេសាទខុសច្បាប់ទាំងនោះ៕

    9 min
  • ខេត្តកោះកុង៖ សហគមន៍នេសាទជ្រោយស្វាយបានអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍

    សហគមន៍ឆ្នេរនេសាទជ្រោយស្វាយ ជាតំបន់ការពារព្រៃកោងកាង និងជីវៈចម្រុះក្នុងដែនសមុទ្រទឹករាក់ ដែលស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឆ្នាំ២០២២ សហគមន៍មួយនេះ បានប្រឹងអភិវឌ្ឍន៍ខ្លួនទៅជាសហគមន៍អេកូទេសចរណ៍។ តែទោះមានការអភិវឌ្ឍជាង ៤ឆ្នាំកន្លងទៅក៏ដោយ ក៏សហគមន៍ឆ្នេរនេសាទជ្រោយស្វាយមួយនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍខ្លួនជាសហគមន៍អេកូទេសចរណ៍ពេញលេញនៅឡើយ៕

    8 min
  • អ្នកស្រី នង លឹមហ៊ាង៖ ពីអ្នកនេសាទលើសមុទ្រក្លាយជាប្រធានសហគមន៍ការពារធនធានធម្មជាតិ

    ទោះ​ត្រូវប្រឈមខ្យល់ភ្លៀង និងហានិភ័យនៅលើសមុទ្រជាង ១០ឆ្នាំ អ្នកស្រី នង លឹមហ៊ាង នៅតែតស៊ូ​បន្តដំណើរការពារធនធានធម្មជាតិ និងផលប្រយោជន៍អ្នកនេសាទក្នុងសហគមន៍ជ្រោយស្វាយ ខេត្តកោះកុង។ ពីអ្នកផ្តួចផ្តើមបង្កើតសហគមន៍នេសាទដើម្បីទប់ស្កាត់ការបំផ្លាញធនធានជលផល រហូតក្លាយជាប្រធានសហគម  ន៍ឆ្នេរនេសាទជ្រោយស្វាយអាណត្តិទី៥ ឆ្នាំ២០២៤ដល់ឆ្នាំ២០២៩។ អ្នកស្រីបានបង្ហាញថា ស្ត្រីក៏អាចដឹកនាំ និងឈរជួរមុខក្នុងការការពារធនធានធម្មជាតិសហគមន៍បានដែរ៕

    9 min
  • កេរតំណែលនៃការផ្លាស់ប្តូរវប្បធម៌ និងភាសាបារាំង-ខ្មែរក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍

    ចំណងទាក់ទង និងការផ្លាស់ប្តូរវប្បធម៌រវាងភាសាបារាំង និងភាសាខ្មែរ​ក្នុងប្រវត្តិសាស្ត្រមានរយៈពេលជិត ១សតវត្សរ៍ ពោលចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ ឥទ្ធិពលនៃការផ្លាស់ប្តូរ និងទំនាក់ទំនងទៅវិញទៅមកនេះបានបន្សល់ទុកនូវកេរតំណែលភាសា និងវាក្យសព្ទពីភាសាបារាំងជាច្រើនដែល​នៅបន្តប្រើប្រាស់នៅកម្ពុជារហូតមកដល់សព្វថ្ងៃ។ ពិព័រណ៍ថ្មីមួយឈ្មោះ «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង» នៅសារមន្ទីរ ស.ស.រ បានបង្ហាញពីឥទ្ធិពលនៃពាក្យពេចន៍ភាសាបារាំងជាច្រើនដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃភាសាខ្មែរជាប្រចាំថ្ងៃ។ 

    11 min
  • ដំណើរជិះកង់ឆ្លងទ្វីបរយៈពេល ២ឆ្នាំរបស់លោក ទីវ តារារិទ្ធដើម្បីកុមារកម្ពុជាត្រូវបានបញ្ចប់

    ក្រោយពីបានចំណាយពេលជិះកង់តែម្នាក់ឯងឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកក្នុងចម្ងាយផ្លូវប្រមាណ ៥៧ ០០០គីឡូម៉ែត្រ លោក ទីវ តារារិទ្ធ បានបញ្ចប់បេសកកម្ម «២ឆ្នាំជាមួយកង់» ដើម្បីកុមារកម្ពុជាដោយប្រមូលថវិកាបានប្រមាណ ២២ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ តាមពិត កម្មវត្ថុរបស់លោក ទីវ តារារិទ្ធ គឺរៃអង្គាសថវិកាឲ្យបាន ២៥ម៉ឺនដុល្លារ។ ដូច្នេះដើម្បីបង្រ្គប់ទឹកប្រាក់ដែលនៅខ្វះចំនួន ៣ម៉ឺនដុល្លារ លោក ទីវ តារារិទ្ធ បានសម្រេចចិត្តបន្តបេសកកម្មជិះកង់រយៈពេល ៣ថ្ងៃទៅកាន់ខេត្តសៀមរាប។

    11 min
  • ប៉ោយប៉ែត៖ ទីក្រុងធ្លាប់តែអ៊ូអរដោយជនបរទេស ប្រែក្លាយជាស្ងាត់ជ្រងំ ក្រោយការបង្រ្កាបឆបោកអនឡាញ

    នៅក្នុងយុទ្ធនាការដ៏ចាស់ដៃរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបបទល្មើសឆបោកអនឡាញ ក្រុងប៉ោយប៉ែតបានប្រែក្លាយទៅជាមានស្ថានភាពស្ងាត់ជ្រងំ ពុំសូវសម្បូរជនបរទេសចេញចូល។ ជនបរទេសមួយចំនួន ជាពិសេសជាជនជាតិចិន បានសង្ងំលាក់ខ្លួនគេចពីការបង្រ្កាបរបស់អាជ្ញាធរ។ រស់នៅដោយភាពភិតភ័យស្ទើររៀងរាល់ថ្ងៃ ជនបរទេសខ្លះបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកគេបានចាញ់បោកមេខ្យល់ឲ្យមករកការងារធ្វើក្នុងប្រទេសកម្ពុជា តែបែរជាត្រូវបង្ខំឲ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ។

    7 min
  • ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បន្តតស៊ូមតិ ស្វែងរកសិទ្ធិអាពាហ៍ពិពាហ៍ស្របច្បាប់

    នៅប្រទេសកម្ពុជា ទោះបីជាក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា​មានសិទ្ធិរស់នៅ និងរៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ ប៉ុន្តែ​ពួកគេនៅមិនទាន់​មានសិទ្ធិ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ តាម​ផ្លូវច្បាប់​ដើម្បី​ជួយ​ការពារទ្រព្យសម្បត្តិ និងសិទ្ធិ​គ្រប់គ្រងគ្រួសារ ដូចគូស្រករដទៃឡើយ។ ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធខែមោទកភាពឆ្នាំ២០២៦ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាបានរៀបចំកិច្ចពិភាក្សា និងការតស៊ូមតិដើម្បីជំរុញការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ពួកគេទៅថ្ងៃអនាគត។ 

    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners