បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • លោកសួង សុភ័ក្របង្កើតស្នាដៃទស្សនីយភាពល្ខោនតន្រី្តទម្រង់ថ្មីរឿង «អប្សរាក្រញូង»

    លោកសួង សុភ័ក្រ​ធ្លាប់មានបទពិសោធន៍ដឹកនាំ​ទស្សនីយភាពល្ខោននិយាយ​រយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕

    10 min
  • សន្និសីទលើកទី៥ ស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជំរុញការប្រើប្រាស់បណ្តាញសង្គមត្រឹមត្រូវ

    សន្និសីទស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានបានរៀបចំលើកទី៥ នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីមួយនេះបានជួយយុវជន និងពលរដ្ឋខ្មែរឲ្យទទួលបាននូវចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងចេះត្រួតពិនិត្យព័ត៌មានពិត មិនពិតជាដើម។ តែអ្នកជំនាញលើប្រព័ន្ធផ្សព្វផ្សាយនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនលើការប្រើប្រាស់បណ្តាញសង្គម ក្នុងនោះមានការឆបោកតាមប្រព័ន្ធអនឡាញ ការចែករំលែកព័ត៌មានមិនពិត។

    12 min
  • ស្ត្រីចំណាស់ៗប្រកបមុខរបរអុំទូកដឹកភ្ញៀវនៅកំពង់ភ្លុកកំពុងមានជីវភាពយ៉ាប់យឺន

    ក្រុមស្រ្តីប្រកបរបរអុំទូកទេសចរជាង១ពាន់នាក់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកធ្លាប់ទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈមុខរបរដឹកភ្ញៀវតាមទូកនារដូវវស្សា។ តែ ក្រុមស្រ្តីទាំងនោះ​បាន​លើកឡើង​ថា តាំងពីការរាតត្បាតជំងឺ Covid ១៩ មកដល់ពេលនេះ ចំនួនភ្ញៀវទេសចរមកទស្សនាសហគមន៍កំពង់ភ្លុកមានការថយចុះច្រើន​ដែល​ធ្វើឱ្យចំណូលរបស់​ពួកគាត់បានពី​ការដឹកភ្ញៀវតាមទូកធ្លាក់ចុះ​ខ្លាំង៕

    9 min
  • កម្ពុជារៀបចំពិព័រណ៍ការងារដើម្បីឲ្យយុវជនស្វែងរកឱកាសការងារ

    ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៦និង២៧តុលា ស្តង់ក្រុមហ៊ុនឯកជនជាច្រើនបានចូលរួមក្នុងពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។យុវជនជាច្រើនបានចាប់អារម្មណ៍ចូលរួមកម្មវិធីមួយនេះ ដើម្បីស្វែងរកឱកាសការងារទៅតាមក្តីស្រមៃរបស់ពួកគេ។ ពួកគេអះអាងថា កម្មវិធីនេះផ្តល់ឱកាសឲ្យគេស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុននីមួយៗ ដែលគេប្រាថ្នាសម្រាប់អាជីពការងារពេលខាងមុខ។

    6 min
  • លោកស្រី នុត សម្ជស្ស៖ ដោយសារការមើលងាយពីជនបរទេស ទើបខ្ញុំសម្រេចចិត្តបង្កើតអាជីវកម្មខ្លួនឯង

    លោកស្រី នុត សម្ជស្ស គឺជាអគ្គនាយិកា​ក្រុម​ហ៊ុន អិល អេស វី (LSV) ដែលជាក្រុម​ហ៊ុន​ផលិត​សាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។ ការ​សម្រេច​ចិត្ត​ទៅ​បង្កើត​ក្រុម​ហ៊ុន​កែ​ច្នៃ​ផលិត​ផល​របស់​ខ្មែរ ​ដោយ​ឈរ​ជើង​ជាប់​លើ​ទី​ផ្សារ​មក​ដល់​ថ្ងៃ​នេះ ​គឺ​ដោយ​សារ​តែ​សហគ្រិន​ស្ត្រី​ឆ្នើម​រូប​នេះ ​ធ្លាប់​ទទួល​រង​នូវ​ការ​មើល​ងាយ​ពីសំណាក់​ជន​បរទេស ​ដែល​បាននិយាយ​ថា «ខ្មែរ​មិន​អាច​អ្វី​បាន​»​៕

    10 min
  • សហភាពអឺរ៉ុប​រៀបចំ​កម្មវិធី “​ពិព័រណ៍ការសិក្សានៅអឺរ៉ុប”​ សម្រាប់​​សិស្សានុសិស្ស​កម្ពុជា

    ​កាលពីថ្ងៃទី24 និង 25 ខែតុលានេះ សហភាពអឺរ៉ុប បានរៀបចំ កម្មវិធី ស្តីពី “ពិព័រណ៍ ការសិក្សានៅអឺរ៉ុប ” ដែលប្រព្រឹត្តិទៅ នៅឯFactory ភ្នំពេញ ដើម្បីផ្តល់ឧ៌កាស ដល់សិស្សា នុសិស្ស កម្ពុជា អាច ស្វែងយល់ពី សកលវិទ្យាល័យ និង អាហារូបករណ៍ដែល ផ្តល់ជូន ដោយគ្រឹះស្ថាន ឧត្តមសិក្សា នៅ សហភាព អឺរ៉ុប ។ កម្មវិធីពិព័រណ៍នេះមាន គោលបំណង លើកកំពស់ ការសិក្សារបស់ សិស្សានុសិស្ស កម្ពុជា នៅ ថ្នាក់ ឧត្តមសិក្សា នៅសកលវិទ្យាល័យ សហភា ពអឺរ៉ុប បន្ថែមទៀត។

    12 min
  • សហព័ន្ធស្រូវអង្ករ និង​គ្រាប់ស្វាយចន្ទី​ពង្រីកមុខ​នៅ​ពិព័រណ៌​​ចំណីអាហារអន្តរជាតិ​ប៉ារីស SIAL Paris

    បន្ទាប់ពីខកខាន​អស់​១០ឆ្នាំ សហព័ន្ធស្រូវអង្ករ​កម្ពុជា​បាន​ត្រលប់​ទៅចូលរួម​នៅក្នុងពិព័រណ៌ចំណីអាហារ​អន្តរជាតិ​ដ៏សំខាន់​មួយ​នៅទីក្រុង​ប៉ារីស ដែល​ហៅកាត់ជាភាសាបារាំងថា ស្យាល់​( SIAL) ។ នៅក្នុង​ពិព័រណ៌​ស្យាល់ ប៉ារីស​ឆ្នាំ ២០២៤ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដឹកនាំ​​សមាជិក​ចំនួន​១២​ដែលសុទ្ធសឹង​ជាអ្នកផលិត​និង​នាំចេញស្រូវអង្ករ។ ក្រៅពីអង្ករ​ល្អបំផុត​បំផុត​ដែលឈ្នះពានរង្វាន់អន្តរជាតិ​៥ដង កម្ពុជា​បាន​តាំង​បង្ហាញជាលើកទី១ គ្រាប់ស្វាយចន្ទី​ទៅបង្ហាញ​អ្នកទស្សនាអាជីពរាប់សែន និង​ក្រុមហ៊ុនអន្តរជាតិធំរាប់ពាន់នាក់​ដែល​អាច​ចាប់អារម្មណ៍ទិញផលិត​ផលកម្ពុជា។ ចាប់ផ្តើម​តាំង​ពីថ្ងៃសៅរ៍ទី​១៨​តុលា ពិព័រណ៌​ចំណីអាហារអន្តរជាតិ ស្យាល់​បាន​បិទបញ្ចប់​ទៅ​កាលពីថ្ងៃ​ពុធទី ២៣​តុលា​។ នៅមុន​កម្មវិធីបិទ​ ឈាង បុប្ផា​បានទៅជួបសម្ភាស​ម្ចាស់​ក្រុមហ៊ុន​នាំចេញ​ស្រូវអង្ករ និង​ក្រុមហ៊ុន​ផលិត​គ្រាប់ស្វាយចន្ទីដែល ​ឈានជើងជាលើកទី១​ចូល​រួម​ក្នុង​ពិព័រណ៌​អន្តរជាតិ​នៅប្រទេស​បារាំង។

    13 min
  • សណ្ឋាគារទទួលសត្វចិញ្ចឹមមានចំនួនកើនឡើងក្នុងរាជធានីភ្នំពេញ

    នៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ការចិញ្ចឹមសត្វ ដូចជា សុនខ និងឆ្មា កាន់តែពេញនិយមខ្លាំង។ ទន្ទឹមនឹងការពេញនិយមចិញ្ចឹមសត្វ ការបើកសេវាកម្មមើលថែ និងការទទួលរក្សាសត្វ ពេលម្ចាស់រវល់ក៏កើនឡើងដែរ។ នៅពេលមានកម្មវីធីបុណ្យធំៗ ដែលម្ចាស់សត្វត្រូវចាកចេញពីផ្ទះ សត្វចិញ្ចឹមត្រូវបានគេយកទៅផ្ញើនៅកន្លែងទទួលមើលថែ ឬហៅថាសណ្ឋគារដាក់សត្វ។ សណ្ឋាគារផ្តល់ការធានាលើសត្វ អាចជួយសម្រាលបន្ទុកម្ចាស់សត្វផង និងក្ដីបារម្ភលើសត្វចិញ្ចឹមផង។

    7 min
  • ក្រុមសិល្បៈយុវជនល្ខោនខោលបង្ហាត់របាំដោយឥតគិតថ្លៃ ដើម្បីអភិរក្សទម្រង់សិល្បៈបុរាណខ្មែរ

    ក្រុមសិល្បៈយុវជនល្ខោនខោលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៦ ដោយនាដករល្ខោនខោល លោក ហង់ ភូមិរ៉ា ក្នុងគោលបំណងបណ្តុះបណ្តាលរបាំបុរាណ ប្រពៃណី ប្រជាប្រិយ និងល្ខោនខោលដោយឥតគិតថ្លៃ។ យុវជន និងយុវតី ដែលចូលហាត់រៀនរបាំបុរាណខ្មែរ បញ្ជាក់ថា ពួកគេមានចិត្តស្រឡាញ់ទម្រង់សិល្បៈបុរាណ និងថា តាមរយៈការហាត់រៀនរបាំទាំងនេះ ពួកគេបានរួមចំណែកក្នុងការអភិរក្សសិល្បៈបុរាណខ្មែរដែលអាចប្រឈមនឹងការបាត់បង់ នាពេលអនាគត។

    10 min
  • ការកែច្នៃសរសៃឈូកជួយបង្កើនចំណូលដល់កសិករនៅជនបទ

    កសិដ្ឋានឈូកមួយកន្លែងក្នុង​ខេត្តសៀមរាប បាន​ប្រមូល​​ដើមឈូកដែលគេបោះចោលមកកាច់ហូតយកសរសៃ​ដើម្បីកែច្នៃទៅជាសរសៃអំបោះសម្រាប់ត្បាញកំណាត់ដ៏មានតម្លៃថ្លៃ។ ការងារតម្បាញអំបោះសរសៃឈូក បានផ្តល់ឱកាសការងារដល់ស្ត្រីនៅទីជនបទ ដែលមានជីវភាពខ្វះខាត។ ការងារនេះអាចឲ្យពួកគេ​រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាការសិក្សារបស់កូនៗ ជៀសវាង​ការបោះបង់ការសិក្សា និងការធ្វើចំណាកស្រុក៕

    8 min