Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 943 episodes available.
December 09, 2024បើជឿព្រះយេស៊ូវមនុស្សនឹងកាត់កាលចោល (If You Believe In Jesus, You Will Be Rejected)«ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ» (យ៉ូហាន ៣:១៨) Hosted on Acast. See acast.com/privacy for more information....more14minPlay
December 08, 2024តើស្ត្រីអាចបង្រៀនបុរសបានដែរឬទេ? (Can Woman Teach Men?)វាគ្រាន់តែជាការសន្និដ្ឋាន ដើម្បីណែនាំថាសេចក្ដីបង្គាប់ចំពោះឈ្មោះរបស់ពួកគេបង្ហាញពីការដឹកនាំរបស់នាង ព្រីស៊ីល ។ សាវ័ក លូកា ប្រហែលជាចង់លើកកិត្តិយសជាងមុនដល់ស្ត្រីដោយដាក់ឈ្មោះនាងជាមុន (១ពេត្រុស ៣:៧) ឬប្រហែលជាមានហេតុផលផ្សេងទៀតដែលយើងមិនដឹង។ ដោយនិយាយថា៖ នាង ព្រីស៊ីឡា បង្ហាញពីការបង្រៀនប្រកបដោយអំណាចរបស់ស្ត្រីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាប្រភេទនៃការសន្និដ្ឋានមិនច្បាស់លាស់ និងគ្មានការធានា ដែលត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀតដោយពួកនិកាយដំណឹងល្អស្ត្រីនិយមដែលគាំទ្រថា បុរស និងស្ត្រីមានភាពស្មើគ្នា ហើយបន្ទាប់មកហៅថា ការរុញច្រានព្រះគម្ពីរដ៏សំខាន់ប្រឆាំងនឹងភាពខុសគ្នានៃតួនាទីផ្អែកលើភេទ។ ប៉ុន្តែ ការសន្និដ្ឋានមិនត្រឹមត្រូវជាច្រើនមិនធ្វើឲ្យមានការរុញច្រានដ៏សំខាន់នោះទេ។ Hosted on Acast. See acast.com/privacy for more information....more4minPlay
December 04, 2024ជាព្រះរាជបុត្រា និងតែងតែគង់នៅអស់កល្បជានិច្ច (Forever And Always The Son)ហេតុអ្វីបានជាត្រូវប្រើភាសាក្រៅព្រះគម្ពីរ?វាទំនងជាមានសុវត្ថិភាពជាងក្នុងការកម្រិតខ្លួនយើងត្រឹមភាសាក្នុងព្រះគម្ពីរតែប៉ុណ្ណោះ ហើយក៏មិនទៅណាឆ្ងាយក្រៅពីការគាំទ្រថា ទ្រង់ជាព្រះរាជបុត្រានោះដែរ។ ប៉ុន្តែ បន្ទាប់ពីយើងបានដកស្រង់ចេញពីភាសាក្នុងព្រះគម្ពីររួចមក នោះយើងឃើញថា តម្លៃនៃការប្រើប្រាស់ពាក្យគន្លឹះមួយចំនួនដែលមិនត្រូវបានដកស្រង់ចេញដោយផ្ទាល់ពីព្រះគម្ពីរ គឺជាអ្វីដែលយើងអាចប្រើប្រាស់ ដើម្បីបញ្ជាក់នូវអ្វីដែលយើងយល់ពីព្រះគម្ពីរចំពោះអត្ថន័យរបស់វា។ Hosted on Acast. See acast.com/privacy for more information....more13minPlay
December 03, 2024តើការទទួលស្គាល់តែបុរសជាគ្រូអធិប្បាយរបស់ព្រះគម្ពីរសញ្ញាថ្មី ដូចគ្នានឹងការទទួលស្គាល់ភាពជាបាវបម្រើដែរឬទេ? (Is The New Testament Acceptance Of Male-Only Preachers The Same As The Acceptance Of Slavery?)ប្រសិនបើអស់អ្នកដែលសួរសំណួរនេះមានការព្រួយបារម្ភ ដើម្បីនឹងជៀសវាងការធ្វើខុសរបស់ពួកគ្រីស្ទបរិស័ទដែលមានទំនោរការពារទាសភាពនិយម យើងត្រូវចងចាំពីលទ្ធភាពពិតប្រាកដដែលថា វាមិនមែនជាក្រុមដែលគាំទ្រថាបុរស និងស្ត្រីបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកទេ ប៉ុន្តែជាក្រុមដែលគាំទ្របុរស និងស្ត្រីមានភាពស្មើគ្នាវិញទេតើ។ សព្វថ្ងៃនេះ ចំណុចនេះស្រដៀងនឹងអ្នកការពារទាសភាពនៅសតវត្សទី១៩ នៅក្នុងលក្ខណៈដ៏សំខាន់បំផុត៖ ការប្រើអំណះអំណាងចេញពីព្រះគម្ពីរ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុលោមជាបណ្ដោះអាសន្នទៅនឹងសម្ពាធដ៏ខ្លាំងមួយចំនួននៅក្នុងសង្គមនេះ (សម្រាប់ជាប្រយោជន៍ភាពជាបាវបម្រើនៅក្នុងពេលនោះ និងស្ត្រីនិយមបច្ចុប្បន្ននេះ)។ Hosted on Acast. See acast.com/privacy for more information....more7minPlay
December 01, 2024តើព្រះគម្ពីរមានទស្សនៈបែបណាចំពោះស្ត្រីនៅក្នុងព័ន្ធកិច្ច? (How Does The Bible Treat Women In Ministry?)សាវ័ក ប៉ុល បានសរសើរនាង ភីបេ ក្នុងនាមជា «អ្នកបម្រើ» ឬ «អ្នកជំនួយ» នៃក្រុមជំនុំនៅក្រុងកេងគ្រា ដូចដែលគាត់បានលើកឡើងថា៖ ដ្បិតនាង «បានជួយគេជាច្រើន ព្រមទាំងខ្ញុំផង» (រ៉ូម ១៦:១-២)។ អ្នកខ្លះបានព្យាយាមប្រកែកថា ពាក្យជាភាសាក្រិកនៅក្រោយពាក្យ «ផាតត្រុន» ពិតជាមានន័យថា «អ្នកដឹកនាំ»។ នេះគួរឲ្យសង្ស័យ ដ្បិតវាពិបាកនៅក្នុងការស្រមៃនៅក្នុងន័យណាមួយ ជាអ្វីដែលសាវ័ក ប៉ុល ចង់មានន័យដោយការលើកឡើងថា នាង ភីបេ បានក្លាយជាអ្នកដឹកនាំរបស់គាត់។ Hosted on Acast. See acast.com/privacy for more information....more9minPlay
November 28, 2024ខ្ញុំមិនដែលអានព្រះគម្ពីរទេ តើខ្ញុំគួរចាប់ផ្ដើមនៅត្រង់ណា? (I’ve Never Read the Bible, Where Should I Start?)សំណួរ-ចម្លើយ លោកគ្រូ - ផ្នែកទី2 (Part 2) - "Ask Pastor John" in Khmer for Cambodia Hosted on Acast. See acast.com/privacy for more information....more10minPlay
November 27, 2024តើយើងមានឆន្ទៈសេរីភាពក្នុងការជ្រើសរើសយកព្រះគ្រីស្ទដែរឬទេ? (Do We Have Free Will to Choose Christ?)ដូច្នេះ នោះគឺជាចំណុចនៃការវែកញែក។ នៅពេលដែលលោកអ្នកទៅដល់ស្ថានសួគ៌ ហើយប្រសិនបើព្រះជាម្ចាស់សួរលោកអ្នកថា «តើអ្វីទៅជាមូលហេតុចុងក្រោយនៃការសម្រេចរបស់ឯងក្នុងការទទួលជឿលើព្រះរាជបុត្រារបស់អញ?»។ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច? តើលោកអ្នកនឹងលើកឡើងថា «ព្រះគុណរបស់ព្រះអង្គគឺជាមូលហេតុចុងក្រោយនៃការសម្រេចចិត្តរបស់ទូលបង្គំក្នុងការជ្រើសរើស»? ឬក៏ថាលោកអ្នកនឹងឆ្លើយតបបែបនេះវិញ៖ «ជម្រើសរបស់ទូលបង្គំគឺជាមូលហេតុចុងក្រោយនៃការសម្រេចចិត្តរបស់ទូលបង្គំ»? Hosted on Acast. See acast.com/privacy for more information....more10minPlay
November 26, 2024មានពេលមួយថ្ងៃមួយម៉ោងសម្រាប់អាន តើខ្ញុំគួរចំណាយពេលប៉ុន្មាននាទីសម្រាប់អានព្រះគម្ពីរ? (I Have an Hour a Day to Read — How Much Should Be Bible?)សំណួរ-ចម្លើយ លោកគ្រូ - ផ្នែកទី2 (Part 2) - "Ask Pastor John" in Khmer for Cambodia Hosted on Acast. See acast.com/privacy for more information....more10minPlay
November 25, 2024ការស្ដាប់បង្គាប់ឪពុកម្ដាយ (Obedience To Parents)តើលោកអ្នកធ្លាប់ឮកូនសួរថា «ម៉េចបានត្រូវឲ្យកូនស្ដាប់បង្គាប់?» ដែរឬទេ? Hosted on Acast. See acast.com/privacy for more information....more10minPlay
November 24, 2024តើភាពជាព្រះរាជបុត្រាតាំងពីអស់កល្បរៀងមកពិតជាគំនិតដែលមាននៅក្នុងព្រះគម្ពីរមែនឬ? (Is the Eternal Generation of the Son Really a Biblical Idea?)ទេវវិទូខាងផ្នែកទេវសាស្ត្រជាប្រព័ន្ធជាច្រើននាក់បានភ្ជាប់ការបង្រៀននេះទៅនឹងអ្វីដែលពួកគេហៅថា «ភាពជាព្រះរាជបុត្រាតាំងពីអស់កល្បរៀងមករបស់ព្រះរាជបុត្រា» ។ ការនេះគឺមិនអាចជំទាស់បានឡើយ ទោះបីជា «ភាពជាព្រះរាជបុត្រាតាំងពីអស់កល្បរៀងមករបស់ព្រះរាជបុត្រា» អាចមិនគួរជាប់ទាក់ទងទៅនឹងពាក្យភាសាក្រិក ម៉ូណូជីណែស (monogenēs) (ជួនកាលគេបកប្រែក្នុងភាសាខ្មែរថា «មានតែព្រះរាជបុត្រាតែមួយ» ហើយសូមមើលកំណត់ចំណាំនៅ យ៉ូហាន ១:១៨ ផងដែរ)។ នៅក្នុងបរិបទនេះ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះរាជបុត្រា គឺផ្អែកទៅលើការប្រទានជីវិតក្នុងព្រះអង្គទ្រង់ដ៏នៅអស់កល្បជានិច្ចនេះហើយ ដើម្បីហៅមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញតាមរយៈព្រះបន្ទូលដ៏មានព្រះចេស្ដារបស់ទ្រង់។» Hosted on Acast. See acast.com/privacy for more information....more13minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 943 episodes available.