PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ស្លៀកពាក់ដូចសត្វចៀម (Dress Like A Sheep)
    «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ» (ម៉ាថាយ ៧:១៥)។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • #1 មូលហេតុប្រាំយ៉ាង ដែលយើងមិនបង្កើតសិស្ស (There Are Five Reason We Don't Make Disciple)
    ចម្លើយ​គឺ «បរិមាណ​មាន​ការ​កើន​ឡើង តែ​គ្មាន​គុណ​ភាព» ក្នុង​ចំណោម​យើង គ្មាន​នរណា​ម្នាក់​ចង់​តវ៉ា​ជា​មួយ​នឹង​កំណើន​ដ៏​អស្ចារ្យ​នៃ​ក្រុម​ជំនុំ​ឡើយ។ ប៉ុន្តែ ភាគ​ច្រើន​ការ​ចម្រើន​ឡើង​ទាក់​ទង​ទៅ​នឹង​តួលេខ និង​ស្ថិតិ។ ដោយ​មិន​សូវ​មាន​ការ​ចម្រើន​ឡើង​ក្នុង​ការ​បង្កើត​សិស្ស​ដែល​មាន​ប្រសិទ្ធ​ភាព នោះ​ហើយ​ជា​ការ​ប្រៀប​បាន​ទៅ​នឹង​កំណើន​តែ​បរិមាណ។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • ការបង្កើតសិស្សគឺជារឿងទូទៅក្នុងជំនឿគ្រីស្ទបរិស័ទ (Disciple-Making Is Ordinary Christianity)
    តើ​អ្វី​ជា​ភារកិច្ច​របស់​លោក​អ្នក​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ? ប្រសិន​បើ​ព្រះ​ជាម្ចាស់​ទ្រង់​ឲ្យ​អ្នក​ពណ៌នា​អំពី​ការងារ​សម្រាប់​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​របស់​លោក​អ្នក នោះ​តើ​លោក​អ្នក​នឹង​សរសេរ​ចុះ​នូវ​ចំណុច​អ្វី​ខ្លះ?

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • #2 តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​​ដោយ​របៀប​ណា? (How Can I Make Daily Bible Reading Authentic?)
    ឥឡូវ​នេះ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​លើក​ឡើង​នូវ​គោល​ការណ៍​បី​យ៉ាង ដែល​នឹង​ជួយ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ការ​បំផ្លាស់​បំប្រែ នៅ​ពេល​ដែល​ខ្ញុំ​អាន​កណ្ឌ​គម្ពីរ រ៉ូម ជំពូក១២។ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ​តាម​រយៈ​ខ​គម្ពីរ​ទាំង​នេះ។ ខ្ញុំ​ចង់​ឲ្យ​ខ៩​បំផ្លាស់​បំប្រែ​ជីវិត​ខ្ញុំ៖ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា»។ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ឃ្លា​នោះ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លែង​ចង់​មាន​ពុត​មាយា។ តើ​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដោយ​របៀប​ណា? តើ​នឹង​មាន​អ្វី​ដែល​នឹង​នាំ​ឲ្យ​មាន​ចំណុច​ផ្លាស់​ប្រែ​តាម​រយៈ​ពាក្យ​តែ​មួយម៉ាត់ ឬ​ក៏​ឃ្លា​ដ៏​ខ្លី​នេះ ដើម្បី​ឲ្យ​ជីវិត​ខ្ញុំ​មាន​អំណាច​ក្នុង​​ការ​បំផ្លាស់​បំប្រែ​ភ្លាមៗ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លែង​មាន​ពុត​មាយា កាន់​តែ​មាន​សេរី​ភាព កាន់​តែ​ត្រឹម​ត្រូវ កាន់​តែ​ពិត និង​ជាក់​ស្ដែង​នៅ​ក្នុង​ការ​ស្រឡាញ់​របស់​ខ្ញុំ? ខាង​ក្រោម​នេះ​គឺ​ជា​គោល​ការណ៍​បី​យ៉ាង​អំពី​របៀប​នៃ​ការ​ធ្វើ​បែប​នោះ៖

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • #1 តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ដោយ​របៀប​ណា? (How Do I Make The Most Of Daily Bible Reading?)
    យើង​កំពុង​តែ​ហៀប​ឆ្លង​ឆ្នាំ​ថ្មី—ហើយ​ក្នុង​ការ​ចូល​ឆ្នាំ​ថ្មី យើង​ក៏​តែង​តែ​មាន​ការ​សម្រេច​ចិត្ត​ថ្មី ហើយ​ភាគ​ច្រើន​ការ​សម្រេច​ចិត្ត​នោះ​ទាក់​ទង​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ផ្ទាល់​ដោយ​ខ្លួន​ឯង។ ហើយ​ដោយ​សារ​យើង​ដឹង​ថា នេះ​ជា​អ្វី​ដែល​មិត្ត​អ្នក​អាន​ជា​ច្រើន​កំពុង​តែ​គិត ខណៈ​ពេល​ដែល​យើង​ហៀប​នឹង​ឆ្លង​ឆ្នាំ យើង​ក៏​ចង់​យក​ឱកាស​នេះ ដើម្បី​ឆ្លើយ​សំណួរ​ទាក់​ទង​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ព្រះយេស៊ូវជាព្រះដ៏ពិត (The True God)
    យើង​ក៏​ដឹង​ថា ព្រះរាជបុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ទ្រង់ ព្រះអង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​កល្ប​ជានិច្ច​ផង (១យ៉ូហាន ៥:២០)

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • តើខ្ញុំអាចទទួលប្រយោជន៍ជាច្រើនតាមរយៈ ការអានព្រះគម្ពីរជាប្រចាំថ្ងៃបានដោយរបៀបណា? (How Do I Make The Most Of Daily Bible Reading?)
    តើ​គាត់​ចេះ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​ខ្លាំង​ដល់​កម្រិត​ណា? តើ​គាត់​មាន​ពេល​ប៉ុណ្ណា ដើម្បី​អាន? តើ​គាត់​មាន​ជំនាញ​អ្វី​ក្នុង​ការ​អាន—តើ​គាត់​អាន​បាន​លឿន​ប៉ុណ្ណា ហើយ​អាច​យល់​បាន​ប៉ុណ្ណា? តើ​គាត់​ស្គាល់​គ្រប់​ចំណុច​នៃ​ព្រះ​គម្ពីរ​ដល់​កម្រិត​ណា សូម្បី​តែ​ចំណុច​ដែល​គាត់​ទំនង​ជា​មិន​ទាន់​បាន​អាន​នៅ​ឡើយ? តើ​គាត់​មាន​កម្រិត​ចម្ងល់​ប៉ុណ្ណា ដែល​អាច​នឹង​បណ្ដាល​ឲ្យ​គាត់​បង្អង់​សិន ហើយ​ព្យាយាម​យល់​នូវ​អ្វី​ដែល​គាត់​មិន​យល់?

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើ​ខ្ញុំ​អាច​ជឿ​លើ​ព្រះ​គម្ពីរ​ទាំង​មូល ហើយ​ព្រះ​អង្គ​នៅ​មិន​បាន​ជ្រើស​រើស​ខ្ញុំ​ដែរ​ឬ​ទេ? (Can I Believe The Whole Bible And Not Be Elect?)
    ដូច្នេះ សេចក្ដី​សន្និដ្ឋាន​របស់​ខ្ញុំ​គឺ​ថា ការ​ដែល​ពិត​ជា​ត្រូវ​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រះ​ជាម្ចាស់ និង​អំពី​ព្រះ​គ្រីស្ទ និង​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ—ការ​ដែល​ពិត​ជា​ត្រូវ​ជឿ​ថា នោះ​គឺ​ជា​សេចក្ដី​ពិត—នឹង​នាំ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ជា​មិនខាន ពីព្រោះ​ព្រះ​គម្ពីរ​បាន​ចែង​ថា «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ» (រ៉ូម ១០:១៣)។ ហើយ​លោក​អ្នក​ទទួល​ជឿ​លើ​ចំណុច​នេះ និង​ប្រព្រឹត្ត​តាម​ចំណុច​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ថា វា​គឺ​ជា​ការ​ពិត។ វា​គឺ​ជា​ការ​ពិត​ចំពោះ​លោក​អ្នក។ ប្រសិនបើ​លោក​អ្នក​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​លោក​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ជា​មិន​ខាន។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើ​ខ្ញុំ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា? (How Do I Glorify God In My Daily Life?)
    ប្រសិន​បើ​លោក​អ្នក​មាន​ការ​ស្កប់​ស្កល់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​គ្រួសារ ការងារ ភាព​ល្បី​ល្បាញ ភាព​ជោគជ័យ លុយ​កាក់ ចំណី​អាហារ តន្ត្រី សុខ​ភាព ឬ​ក៏​ការ​បន្ត​រស់នៅ—ប្រសិន​បើ​លោក​អ្នក​មាន​ការ​ស្កប់​ស្កល់​ចិត្ត​​នៅ​ក្នុង​ចំណុច​ណា​មួយ​នេះ​យ៉ាង​ខ្លាំង ជា​ជាង​នៅ​ក្នុង​ព្រះ​ជាម្ចាស់—នេះ​មាន​ន័យ​ថា លោក​អ្នក​បាន​បន្ទាប​បន្ថោក​សិរី​ល្អ​របស់​ទ្រង់ ហើយ​លោក​អ្នក​បាន​លើក​តម្កើង​សិរី​ល្អ​នៃ​អ្វី​មួយ​ដែល​ខ្លួន​កំពុង​តែ​ស្កប់​ស្កល់​ចិត្ត​ជា​មួយ​យ៉ាង​ខ្លាំង​ហើយ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា យើង​គួរ​តែ​រស់​នៅ ដើម្បី​បង្ហាញ​តម្លៃ​ដ៏​ឧត្តុង្គ​ឧត្តម ភាព​អស្ចារ្យ និង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​ដែល​យើង​មាន​ជីវិត។

    Hosted on Acast. See acast.com/privacy for more information.

    13 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…