Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.
September 06, 2023ធ្វើបន្ទាល់ពីសិរីល្អរបស់ព្រះព្រះទ្រង់បានត្រាស់ហៅយើងឲ្យរស់នៅ ដើម្បីនាំឲ្យគេស្គាល់សិរីល្អរបស់ព្រះអាទិកររបស់យើង។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមបកស្រាយ អំពីការត្រាស់ហៅនេះ ដែលបានបង្ហាញទិសដៅ និងគោលដៅធំបំផុតនៃការរស់នៅរបស់យើងជាគ្រីស្ទបរិស័ទ។ Hosted on Acast. See acast.com/privacy for more information....more4minPlay
September 05, 2023បើគ្មានព្រះទេ នោះជីវិតគ្មានន័យបើអ្នកមិនមានការទទួលខុសត្រូវ ក្នុងជីវិតរបស់អ្នកទេ នោះទីបំផុត ជីវិតរបស់អ្នកនឹងមិនមានតម្លៃឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីមូលហេតុដែលជីវិតទាំងឡាយអាចមានន័យ ទាល់តែពួកគេមានទំនាក់ទំនងជាមួយព្រះដែលបានបង្កើតពួកគេមក។ Hosted on Acast. See acast.com/privacy for more information....more4minPlay
September 04, 2023ភស្តុតាងបង្ហាញថា ព្រះពិតជាមានមែនតើយើងអាចដឹងច្បាស់ថា ព្រះពិតជាមានមែន? នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងនាំយើងទៅរកកន្លែងមួយ ដែលយើងមិននឹកស្មានដល់ ដោយផ្តល់ឲ្យនូវភស្តុតាងដែលមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ថា ព្រះអាទិករដ៏អស់កល្ប ពិតជាមានមែន។ Hosted on Acast. See acast.com/privacy for more information....more4minPlay
September 01, 2023រង់ចាំព្រះអង្គការជឿថា ព្រះមានមែន និងការដែលយើងពិតជាជឿព្រះមែន គឺមានភាពខុសប្លែកគ្នាខ្លាំងណាស់។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីសេចក្តីជំនឿពិតប្រាកដ ដែលរាប់បញ្ចូលការជឿព្រះបន្ទូលសន្យា Hosted on Acast. See acast.com/privacy for more information....more4minPlay
August 31, 2023អង្គទ្រង់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គយើងមិនអាចបែងចែកព្រះជាចំណែកៗបានទេ។ យើងមិនអាចញែកលក្ខណៈសម្បត្តិរបស់ព្រះអង្គ ចេញពីគ្នា ធ្វើមើលតែលក្ខណៈសម្បត្តិនីមួយៗរួមផ្សំគ្នាបង្កើតជាលក្ខណៈពេញលេញនោះទេ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីគោលលទ្ធិនៃភាពសាមញ្ញរបស់ព្រះ ដែលបានជួយយើងមិនឲ្យបង្កើតគំនិតយល់ខុសអំពីព្រះ។ Hosted on Acast. See acast.com/privacy for more information....more4minPlay
August 29, 2023បុរសបីនាក់ចង់ដើរតាមព្រះគ្រីស្ទ (បុរសផ្លេកបន្ទរ)ផ្លូវដែលមនុស្សគ្រប់គ្នាបានគេចចេញនេះបង្ហាញយ៉ាងច្បាស់ចេញពីរឿងមនុស្សបីនាក់ដែលប៉ងធ្វើជាសិស្សរបស់ព្រះយេស៊ូវ តែពួកគេបានអនុញ្ញាតឲ្យសំឡេងដទៃមានអាទិភាពជាងការត្រាស់ហៅរបស់ព្រះគ្រីស្ទវិញ។ «កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ ព្រះយេស៊ូវមានបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ទ្រង់មានបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន តែទ្រង់មានបន្ទូលទៅអ្នកនោះថា ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ» (លូកា ៩:៥៧-៦២)។ Hosted on Acast. See acast.com/privacy for more information....more14minPlay
August 28, 2023រូបអង្គទ្រង់សំខាន់បំផុត «អ៊ីស្រាអែល» វគ្គទី៣បង្រៀនដោយ៖ លោកគ្រូ ឯក ធីម៉ូថេ Hosted on Acast. See acast.com/privacy for more information....more19minPlay
August 27, 2023រូបអង្គទ្រង់សំខាន់បំផុត (ការធ្លាក់ក្នុងអំពើបាប)បន្ទាប់ពីមនុស្សបានភ្លេចពីការបង្កើតរបស់ព្រះដែលមានលក្ខណៈដូចអង្គទ្រង់នោះ មនុស្សបានសម្រេចចិត្តមិនព្រមធ្វើជាអ្នកតំណាងឲ្យការគ្រប់គ្រងរបស់ព្រះអម្ចាស់ទេ។ ពួកគេបានបះបោរទាស់ប្រឆាំងនឹងព្រះអម្ចាស់ ហើយបានធ្វើជាអ្នកតំណាងឲ្យខ្លួនឯងវិញដែលផ្ទុយពីការបង្កើតកាលពីដំបូងរបស់ព្រះអម្ចាស់ ហើយចាប់ផ្តើមចង់ធ្វើជាម្ចាស់ព្រមទាំងគ្រប់គ្រងខ្លួនឯងផ្ទាល់មិនមែនជាតំណាងរបស់ព្រះទៀតឡើយ។ Hosted on Acast. See acast.com/privacy for more information....more18minPlay
August 25, 2023រូបអង្គទ្រង់សំខាន់បំផុត (សិរីល្អ) វគ្គទី៦យើងនឹងកាន់តែឆ្លុះបញ្ចាំងរូបអង្គទ្រង់បានយ៉ាងឥតខ្ចោះ នៅពេលដែលយើងមើលឃើញទ្រង់កាន់តែច្បាស់ក្នុងសិរីល្អទ្រង់៖ (១យ៉ូហាន ៣:២ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង)។ យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។ ខគម្ពីរនេះមិនបានសន្យាថា យើងនឹងក្លាយជាព្រះនោះទេ ប៉ុន្តែខគម្ពីរនេះសន្យាថា ព្រលឹងរបស់យើងនឹងបញ្ចេញពន្លឺយ៉ាងចិញ្ចាចចិញ្ចែងជាមួយនឹងចរិតលក្ខណៈ និងសិរីល្អរបស់ទ្រង់ដែលប្រៀបដូចជាកញ្ចក់ដ៏ល្អឥតខ្ចោះបែរតម្រង់ទៅរកព្រះអាទិត្យអញ្ចឹង។ Hosted on Acast. See acast.com/privacy for more information....more14minPlay
August 24, 2023រូបអង្គទ្រង់សំខាន់បំផុត (ពួកជំនុំ) វគ្គទី៥យើងបានស្លាប់ក្នុងអំពើបាបរបស់យើង ប៉ុន្តែទ្រង់បានប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ នៅពេលដែលសាច់ឈាមរបស់យើងបានជាប់ឆ្កាងជាមួយនិងការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ«កាឡាទី២:២០ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ Hosted on Acast. See acast.com/privacy for more information....more21minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.