Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.
August 08, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៧ «តើខ្ញុំគួររៀបការជាមួយបុរសនោះឬអត់?»នៅស្ថានសួគ៌មានតែការរៀបវិវាហមង្គលមួយប៉ុណ្ណោះ គឺរវាងព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់។ ក្នុងនាមជាគ្រីស្ទបរិស័ទ ការត្រាស់ហៅរបស់ព្រះចំពោះយើងគឺខ្ពង់ខ្ពស់ណាស់ ពីព្រោះបេសកកម្មរបស់យើងគឺ ដើម្បីបង្ហាញប្រាប់ដំណឹងល្អទៅកាន់លោកីយ៍ដែលកំពុងតែស្លាប់ តាមរយៈជីវិតអាពាហ៍ពិពាហ៍ដែលកោតខ្លាចព្រះជាម្ចាស់។ វាគឺជាការដ៏សំខាន់ណាស់ដែលយើងត្រូវទទួលស្គាល់ថា ជីវិតអាពាហ៍ពិពាហ៍គឺជាឱកាស ហើយក៏ជាអភ័យឯកសិទ្ធិ ដើម្បីឲ្យយើងបង្ហាញប្រាប់ដំណឹងល្អទៅកាន់លោកីយ៍ដែលកំពុងតែស្លាប់នេះ មិនមែនឲ្យយើងរកភាពអរសប្បាយសម្រាប់ខ្លួនឯងឡើយ។ ហេតុដូច្នេះហើយបានជាយើងត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែនក្នុងការជ្រើសរើសគូរអនាគតរបស់ខ្លួន។ Hosted on Acast. See acast.com/privacy for more information....more16minPlay
August 07, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៦ «សំណួរត្រៀមទុកសួរមុនពេលរៀបការ»តើលោកអ្នកគួរនឹងដោះស្រាយ ហើយរស់នៅជាមួយមនុស្សដែលមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច? តើលោកអ្នកនឹងសម្រេចចិត្តបែបណាទាក់ទងនឹងភាពខុសគ្នា ដោយមិនឲ្យវាជះឥទ្ធិពលលើទំនាក់ទំនងរបស់លោកអ្នកបាន? Hosted on Acast. See acast.com/privacy for more information....more9minPlay
August 06, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៥ «តើអ្នកជឿគួររៀបការជាមួយអ្នកមិនជឿ?»តើព្រះជាម្ចាស់ពិតជាមានបន្ទូលបង្គាប់ដល់គ្រីស្ទបរិស័ទឲ្យរៀបការតែជាមួយគ្រីស្ទបរិស័ទដូចគ្នាមែនឬ? ប្រាកដណាស់! ព្រះជាម្ចាស់ពិតជាមានបន្ទូលនៅក្នុងព្រះគម្ពីរទាក់ទងនឹងការដែលគ្រីស្ទបរិស័ទត្រូវរៀបការតែជាមួយគ្រីស្ទបរិស័ទ ហើយអ្នកជឿមិនត្រូវរៀបការជាមួយអ្នកមិនជឿឡើយ។ Hosted on Acast. See acast.com/privacy for more information....more24minPlay
August 03, 2023«ម្ចាស់ស្នេហ៍» ជំពូក៤ «យោបល់៥យ៉ាងទាក់ទងនឹងការចែចង់ដែលគេពុំសូវអើពើ»នៅពេលដែលលោកអ្នកកំពុងរង់ចាំ ហើយចង់បានគូស្រករ និងកំពុងមានទំនាក់ទំនងស្នេហា ចូរកុំបង្ខំខ្លួនដើម្បីប្រញាប់រៀបការនោះឡើយ! គ្រប់ទាំងជំហាននៃជីវិតរបស់លោកអ្នក នោះចូរសម្លឹងមើលទៅឯព្រះជាម្ចាស់ ដ្បិតទ្រង់ជាប្រភពនៃក្តីសង្ឃឹមសម្រាប់អំណរដ៏ពិតរបស់យើង ហើយព្រះអង្គក៏ជាកវីនិពន្ធរឿងរ៉ាវនៃស្នេហាសម្រាប់គ្រីស្ទបរិស័ទដែរ។ ដូច្នេះហើយ ចូរឲ្យបំណងប្រាថ្នានៃជីវិតអាពាហ៍ពិពាហ៍ ការអធិស្ឋាន ក៏ដូចជាជីវិតរបស់លោកអ្នកទាំងមូល អាចបង្ហាញឲ្យអ្នកដទៃឃើញសិរីល្អព្រះអម្ចាស់ដែរ។ Hosted on Acast. See acast.com/privacy for more information....more15minPlay
August 03, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៣ «មេរៀន៩យ៉ាងពេលបែកគ្នា»ព្រះយេស៊ូវបាននាំមុខមុនសម្រាប់អស់អ្នកដែលមានការខូចចិត្ត ដើម្បីនឹងរៀបចំផ្លូវឲ្យមានអំណរក្នុងការឈឺចាប់។ យើងមានជីវិតរស់នៅ តស៊ូ ហើយលូតលាស់តាមរយៈការសម្លឹងមើលទៅកាន់ទ្រង់ «ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសម្រេចជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះឲ្យតែបានអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ» (ហេព្រើរ ១២:២)។ ក្ដីអំណររបស់ទ្រង់ចំពោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងអំពើបាប គឺជាមូលហេុតចម្បង ហើយក៏ជាមូលហេុតដ៏ធំបំផុតសម្រាប់យើងក្នុងការសង្វាតចាប់យកអំណរ ក្រោយពីបែកបាក់ស្នេហា មិនត្រូវរស់នៅដោយមានវិប្បដិសារីនឹងការហ្នឹងនោះឡើយ។ Hosted on Acast. See acast.com/privacy for more information....more23minPlay
August 01, 2023«ម្ចាស់ស្នេហ៍» ជំពូកទី២ «ការតាមស្រឡាញ់គ្នា»ទោះបើលោកអ្នកគិតថា ពេលវេលាដែលពួកគាត់មកកែតម្រង់លោកអ្នកមិនត្រឹមត្រូវ មិនចាំបាច់ ហើយទំនងជាមិនធ្វើឲ្យលោកអ្នកសប្បាយចិត្តក៏ដោយ ក៏ពេលខ្លះព្រះជាម្ចាស់នៅតែចាត់បុរស និងស្ត្រីដែលស្រឡាញ់ព្រះគ្រីស្ទ ហើយមានអំណោយទាន មានបទពិសោធន៍ឲ្យចូលមកក្នុងជីវិតរបស់លោកអ្នក ដើម្បីជាប្រយោជន៍ដល់លោកអ្នក ក៏ដូចជាប្រយោជន៍ដល់មិត្តប្រុស ឬមិត្តស្រីរបស់លោកអ្នកផងដែរ (បើព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះគាត់នឹងក្លាយជាដៃគូជីវិតរបស់លោកអ្នកហើយ)។ ព្រះជាម្ចាស់ជ្រាបនូវរាល់ចំណុចដែលមានប្រយោជន៍បំផុតសម្រាប់ជីវិតរបស់លោកអ្នក ហេតុដូច្នេះហើយបានជាទ្រង់ប្រទានឲ្យមិត្តភក្តិ និងសមាជិកគ្រួសាររបស់យើងទាំងនោះមានចំណែកនៅក្នុងជីវិតរបស់យើង។ Hosted on Acast. See acast.com/privacy for more information....more17minPlay
July 31, 2023«ម្ចាស់ស្នេហ៍» ជំពូកទី១ «លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត»ជាពិសេសកណ្ឌគម្ពីរ សុភាសិត ជំពូក៣១ បានបង្រៀនយើងយ៉ាងច្បាស់ពីអ្វីដែលយើងគួរចង់បានជាដៃគូអនាគតរបស់យើង។ ការពណ៌នានេះបានរៀបរាប់ពីពេលវេលាដ៏ស្មោះត្រង់នៅក្នុងជីវិតរបស់ស្ត្រី ដែលមានលក្ខណសម្បត្តិល្អប្រពៃ ប៉ុន្តែយើងក៏គួរស្វែងយល់ពីលក្ខណសម្បត្តិទាំងអស់នេះនៅក្នុងគន្លងជីវិតរបស់បុរស ដែលស្ត្រីគួរស្វែងរកដែរ។ ចូរឲ្យប្រាជ្ញានៃព្រះបន្ទូលណែនាំការសម្រេចចិត្តរបស់លោកអ្នកពីការទាក់ទងគ្នា មិនមែនគ្រាន់តែការសម្ដែងខាងក្រៅឡើយ។«រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ» (សុភាសិត ៣១:៣០)។ Hosted on Acast. See acast.com/privacy for more information....more11minPlay
July 31, 2023តើជំនឿលើព្រះយេស៊ូវសមហេតុសមផលដែរឬទេ?លោកគ្រូគង្វាល៖ មាស ម៉ាដែសនិងលោកគ្រូ៖ ឯក ធីម៉ូថេ Hosted on Acast. See acast.com/privacy for more information....more14minPlay
July 27, 2023ខ្ញុំជាគ្រីស្ទបរិស័ទម្នាក់ តើខ្ញុំអាចស្ដាប់ចម្រៀងបែបលោកីយ៍បានដែរឬទេ?លោកគ្រូគង្វាល៖ វែល ណាឋានមួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ (ភីលីព ៤:៨) Hosted on Acast. See acast.com/privacy for more information....more14minPlay
July 26, 2023តើគ្រីស្ទានទៅព្រះវិហារក្នុងគោលបំណងអ្វី?លោកគ្រូគង្វាល៖ លឹម ម៉ៅលោកគ្រូ៖ ឯក ធីម៉ូថេ Hosted on Acast. See acast.com/privacy for more information....more16minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.