PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ព្រះបានសរសេរសៀវភៅមួយក្បាល (God Wrote A Book - John Piper) Khmer តើយើងនឹងរត់ទៅកន្លែងណាផ្សេងទៀត?
    ព្រះបានសរសេរសៀវភៅ។ នៅពេលដែលខ្ញុំបង្អង់បន្តិច ហើយគិតអំពីវា សេចក្តីពិតនេះធ្វើឲ្យខ្ញុំភា្ញក់ផ្អើល។និពន្ធដោយ៖ អ្នកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ Kiet Chanlornកែសម្រួលដោយ៖ Jeff Lai, Pun Chanthaដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។#desiringgod #johnpiper #gospel #khmer #cambodia #cambodian

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • ភាពស្រស់ស្អាត និង សេចក្តីពិត (Beautifully True - John Piper) Khmer
    តើអ្នកត្រូវការរយ:ពេលប៉ុន្មាន ដើម្បីមើលនិងឮពីព្រះគម្ពីរ...រហូតដល់អ្នកមើលឃើញភាពស្រស់ស្អាតនៃសេចក្តីពិតរបស់ព្រះ។និពន្ធដោយ៖ អ្នកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ Kiet Chanlornកែសម្រួលដោយ៖ Jeff Lai, Pun Chanthaដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។Music: "Sentimal Story" - Aleksey Chistilin, via Pixabay#johnpiper #desiringgod #khmer #christian #gospel

    Hosted on Acast. See acast.com/privacy for more information.

    3 min
  • បន្តមើលទៀត (Keep Looking - John Piper) Khmer
    ភាពអាថ៌កំបាំងក្នុងការអានព្រះគម្ពីរដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន។និពន្ធដោយ៖ អ្នកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ Kiet Chanlornកែសម្រួលដោយ៖ Jeff Lai, Pun Chanthaដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។#desiringgod #johnpiper #gospel #khmer #cambodia #cambodian

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • តើ​អណ្ដាត​ភ្លើង​ជា​អ្វី? (What Are the Tongues of Fire? - Acts 2)

    ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ «ភាសា» ហាក់​​ដូច​ជា​បំប្លែង​ទៅ​ជា​ភាសា​ផ្សេងៗ បើ​អញ្ចឹង​វា​មាន​តែ​ការ​អស្ចារ្យ​នៃ​ការ​និយាយ តែ​មិន​មាន​ការ​អស្ចារ្យ​នៃ​ការ​ស្តាប់​ឮ​នោះ​ទេ។ ត្រង់​ទី​នេះ​លោក លូកា ប្រើ​ប្រាស់​ពាក្យ «អាផហ្វសឺនហ្គម៉ៃ» “apophthengomai” (ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា «សូរ​ចេញ​ពី​មាត់» កិច្ចការ ២:៤) ដែល​ឃើញ​មាន​ប្រើ​ប្រាស់​ពីរ​ដង​ទៀត​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ វា​ច្បាស់​ណាស់​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផ្តល់​អំណាច​ចំពោះ​ការ​ថ្លែង​ព្រះ​បន្ទូល​របស់​ពួក​សិស្ស ប៉ុន្តែ​ដូច​ជា​មិន​ឃើញ​មាន​ខ​គម្ពីរ​ណា ដែល​បង្ហាញ​អំពី​ការ​ផ្តល់​អំណាច​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចំពោះ​ការ​ស្តាប់​ឮ​នោះ​ទេ។


    Hosted on Acast. See acast.com/privacy for more information.

    25 min
  • ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ ឪពុក​ខាង​ឯ​វិញ្ញាណ (The Stages of Spiritual Maturity: Spiritual Fathers)
    នៅ​ពេល​លោក​អ្នក​ចូល​ទៅ​ជិត​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ នៅ​ពេល​លោក​អ្នក​ចាប់​ផ្ដើម​យក​ឈ្នះ​លើ​អំពើ​បាប​ក្នុង​ជីវិត​របស់​លោក​អ្នក ហើយ​នៅ​ពេល​លោក​អ្នក​រីក​ចម្រើន​ឡើង​ក្នុង​ភាព​បរិសុទ្ធ នោះ​លោក​អ្នក​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​កាន់​តែ​ច្បាស់​ឡើងៗ​ថា តើ​ព្រះ​គ្រីស្ទ​ជា​នរណា? ព្រះ​គ្រីស្ទ​ក្លាយ​ជា​ម្នាក់​ដ៏​សំខាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​នៃ​ជីវិត​របស់​លោក​អ្នក។ អ្វី​គ្រប់​យ៉ាង​គឺ​អំពី​ការ​ស្គាល់​ទ្រង់។ ដូច្នេះ លោក​អ្នក​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​រីក​លូត​លាស់​ពី​យុវជន​ពេញ​វ័យ​ក្លាយ​ទៅ​ជា​ឪពុក​ខាង​ឯ​វិញ្ញាណ​វិញ។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ មនុស្ស​ពេញ​វ័យ (The Stages of Spiritual Maturity: Spiritual Young Men)

    ដូច្នេះ នេះ​គឺ​ជា​ការ​សាក​ល្បង​សម្រាប់​មនុស្ស​ពេញ​វ័យ​ខាង​ឯ​វិញ្ញាណ៖ តើ​លោក​អ្នក​បាន​ផ្លាស់​ប្តូរ​លើស​ពី​កម្រិត​មូល​ដ្ឋាន​ហើយ​ឬ​នៅ? តើ​លោក​អ្នក​បាន​ឈាន​ទៅ​ដល់​ចំណុច​មួយ​ដែល​ព្រះ​បន្ទូល​នៃ​ព្រះ ពី​ដើម​ដល់​ចុង​បញ្ចប់ បាន​កាន់​កាប់​ព្រលឹង​លោក​អ្នក​ហើយ​ឬ​នៅ? តើ​លោក​អ្នក​បាន​មាន​ជំនឿ​ខ្លាំង​ឡើង ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​លោក​អ្នក ហើយ​បាន​បញ្ឆេះ​ដួង​ចិត្ត​ខ្លួន​ចំពោះ​ព្រះ​គ្រីស្ទ​ហើយ​ឬ​នៅ? តើ​លោក​អ្នក​ឃើញ​ភស្តុតាង​នៃ​សេចក្ដី​ពិត​នោះ​នៅ​ក្នុង​របៀប​ដែល​លោក​អ្នក​យក​ឈ្នះ​លើ​អំពើ​បាប​ក្នុង​ជីវិត​របស់​ខ្លួន ក្នុង​របៀប​ដែល​អ្នក​ឆ្លើយ​តប​នឹង​ការ​បង្រៀន​ក្លែង​ក្លាយ គោល​លទ្ធិ​មិន​ពិត និង​ក្នុង​របៀប​ដែល​អ្នក​ដោះ​ស្រាយ​នឹង​ការ​ល្បួង​ហើយ​ឬ​នៅ?


    និពន្ធ​ដោយ៖ Robb Brunansky

    បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា

    កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក ង៉ែត វិទូ និង​លោក ឈាង បូរ៉ា

    ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី https://thecripplegate.com/the-stages... ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • ដំណាក់​កាល​ផ្សេងៗ​នៃ​ភាព​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ៖ កុមារ​ភាព​ (The Stages of Spiritual Maturity: Spiritual Children)
    ជា​ធម្មតា អ្នក​ជឿ​ថ្មោងថ្មី​មិន​អាច​ប្រាប់​លោក​អ្នក​ច្រើន​ទេ​អំពី​ព្រះ​ជាម្ចាស់។ ការ​យល់​ដឹង​របស់​ពួក​គាត់​អំពី​ព្រះ ជាម្ចាស់​មាន​កម្រិត​តិច​តួច​ណាស់​នៅ​ពេល​នោះ ប៉ុន្តែ​សេចក្តី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ព្រះ​ជាម្ចាស់ និង​ការ​យល់​ដឹង​របស់​ពួក​គាត់​ថា ព្រះ​ជាម្ចាស់​ជា​ព្រះ​វរបិតា​របស់​ពួក​គាត់​នៅ​ស្ថាន​សួគ៌​គឺ​ជា​ការ​ពិត ជា​សេចក្តី​ស្រឡាញ់​ពិត​ដូច​កូន​ក្មេង​មាន​ចំពោះ​ព្រះ​ជាម្ចាស់។ ពួក​គាត់​ដឹង​ថា ខ្លួន​បាន​កើត​ជា​ថ្មី ហើយ​ពួក​គាត់​ដឹង​ថា ព្រះ​ជាម្ចាស់​ពិត​ជា​ព្រះ​វរបិតា​របស់​ពួក​គាត់​មែន។ ខ្ញុំ​បាន​ឃើញ​រឿង​បែប​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ៖ អ្នក​ជឿ​ថ្មោងថ្មី​ដែល​មាន​ការ​យល់​ដឹង​អំពី​ព្រះ​ជាម្ចាស់​តិច​តួច ប៉ុន្តែ​ពួក​គាត់​ចង់​ស្គាល់​អំពី​ព្រះ​សូរសៀង​របស់​ព្រះ​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហើយ​ពួក​គាត់​បាន​ដាក់​ចិត្ត​ចូល​ទាំង​ស្រុង ដោយ​បាន​ស្រេក​ឃ្លាន​ចង់​រៀន​ព្រះ​បន្ទូល​របស់​ព្រះ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​អង្គ​ដែល​បាន​សង្គ្រោះ​ពួក​គាត់ និង​បាន​អត់​ទោស​បាប​របស់​ពួក​គាត់។

    Hosted on Acast. See acast.com/privacy for more information.

    8 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…