Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.
August 23, 2023រូបអង្គទ្រង់សំខាន់បំផុត (ព្រះគ្រីស្ទ) វគ្គទី៤មេរៀនដ៏សំខាន់មួយពីពួកអ៊ីស្រាអែលជំនាន់ដើមគឺថា មនុស្សមានបាបមិនអាចបង្ហាញពីរូបអង្គរបស់ព្រះអម្ចាស់បានយ៉ាងគ្រប់លក្ខណ៍ដោយខ្លួនឯងនោះទេ ទោះបីជាពួកគេមានក្រឹត្យវិន័យរបស់ទ្រង់ មានទឹកដីរបស់ទ្រង់ និងមានព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ រឿងរបស់ពួកអ៊ីស្រាអែលនេះគួរតែធ្វើឲ្យយើងម្នាក់ៗបន្ទាបខ្លួនចុះ។ មានតែព្រះអម្ចាស់ទេដែលអាចបង្ហាញពីរូបអង្គទ្រង់បានយ៉ាងគ្រប់លក្ខណ៍ ហើយមានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះយើងចេញពីបាប និងសេចក្តីស្លាប់បាន។ Hosted on Acast. See acast.com/privacy for more information....more29minPlay
August 21, 2023តើធ្វើដូចម្ដេចទើបដឹងថា ព្រះហៅខ្ញុំធ្វើជាគ្រូគង្វាល?មានបុគ្គលម្នាក់បានផ្ញើសារមកកាន់ខាងយើងថា «ខ្ញុំមានអារម្មណ៍ថាព្រះអម្ចាស់បានត្រាស់ហៅខ្ញុំឲ្យធ្វើជាគ្រូគង្វាល។ តើខ្ញុំគួរស្វែងរកចំណុចអ្វី ដើម្បីជាអំណះអំណាងពីហេតុផលនៃការត្រាស់ហៅមួយនេះ?» Hosted on Acast. See acast.com/privacy for more information....more26minPlay
August 20, 2023គ្រប់ឯចំណេះខាងឯព្រះគ្រប់ ទាំង ចំណេះ ខាង ឯ ព្រះ ការ ដែល យើង កាន់តែ មាន ចរិតលក្ខណៈ ដូចជា ព្រះអម្ចាស់ ដូច ដែល ទ្រង់ បាន បើក សម្ដែង ឲ្យ យើង ឃើញ នៅ ក្នុង ព្រះបន្ទូល របស់ ទ្រង់ មាន ន័យ ថា យើង ត្រូវ រៀន ព្រះបន្ទូល របស់ ទ្រង់។ ហេតុអ្វី បាន ជា យើង ត្រូវ ត្រាប់តាម ព្រះបន្ទូល ហើយ មិន ធ្វើ តាម អ្វី ដែល អ្នក ដទៃ និយាយ ថា វិធី មួយ នេះ មាន ប្រសិទ្ធភាព នៅ ពេល ដែល យើង សម្រេច ថា ពួកជំនុំ របស់ យើង គួរ ធ្វើ អ្វី និង គួរ មាន លក្ខណៈ បែប ណា នោះ? Hosted on Acast. See acast.com/privacy for more information....more15minPlay
August 17, 2023រូបអង្គទ្រង់សំខាន់បំផុត (ការបង្កើត)នៅ ក្នុង កណ្ឌ គម្ពីរ លោកុប្បត្ដិ ព្រះ អម្ចាស់ បាន បង្កើត រុក្ខជាតិ និង សត្វ «តាម ពូជ» របស់ វា នីមួយៗ។ សម្រាប់ ផ្លែ ស្វាយ គឺ មក ពី ពូជ ស្វាយ ផ្សេង ទៀត ហើយ សម្រាប់ សេះ គឺ មក ពី ពូជ សេះ ផ្សេង ទៀត។ តែ ចំពោះ មនុស្ស វិញ ព្រះ គម្ពីរ ប្រាប់ ថា «ទ្រង់ ក៏ មាន បន្ទូល ថា ចូរ យើង ធ្វើ មនុស្ស ឲ្យ ដូច ជា រូប យើង ឲ្យ មាន ភាព ដូច យើង» (លោកុប្បត្ដិ ១:២៦)។ Hosted on Acast. See acast.com/privacy for more information....more21minPlay
August 16, 2023សំណួរចម្លើយ៖ គ្រីស្ទាន និងស្នេហា!លោកអ្្នកអាចរកទិញសៀវភៅនេះបាននៅ បណ្ណាគារគ្រួសារ ឬក៏មកកាន់ការិយាយល័យរបស់ពួកយើងបាន! លោកអ្នកអាចទាក់ទងមកកាន់ពួកយើងតាមរយៈលេខទូរស័ព្ទខាងក្រោមនេះ៖ 078 943 658 Hosted on Acast. See acast.com/privacy for more information....more1minPlay
August 15, 2023«ម្ចាស់ស្នេហ៍» ជំពូកទី១២ «ការនៅលីវ»មានពេលខ្លះ អ្នកនៅលីវជាច្រើន (តែមិនមែនទាំងអស់នោះទេ) មានអារម្មណ៍ឯកា ហើយប្រាថ្នាចង់បានដៃគូជីវិត នៅពេលដែលពួកគេឆ្លងកាត់ពេលវេលា ឬកាលៈទេសៈដែលមើលទៅហាក់បីដូចជា ខ្លួនឯងនៅលីវតែម្នាក់ឯង ឧ. នៅពេលដែលបុគ្គលនោះទៅចូលរួមពិធីមង្គលការ ជប់លៀង។ល។ នោះហើយជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ។ ប៉ុន្តែសរុបសេចក្ដីទៅ៖ ការស្គាល់ព្រះជាម្ចាស់ និងគម្រោងការចុងក្រោយរបស់ទ្រង់សម្រាប់យើងនៅពេលអនាគត ក៏ដូចជាការស្គាល់ខ្លួនឯងនៅក្នុងគម្រោងការនោះ នឹងធ្វើឲ្យយើងស្កប់ចិត្តមែនទែននៅពេលបច្ចុប្បន្ននេះ។ Hosted on Acast. See acast.com/privacy for more information....more11minPlay
August 14, 2023«ម្ចាស់ស្នេហ៍» ជំពូកទី១១ «ឯកាម្នាក់ឯងបានហើយ»នោះហើយគឺជាមូលហេតុដែលព្រះអង្គបានបង្កើតយើងមកក្នុងរបៀបនេះគឺ៖ ដើម្បីឲ្យយើងមានសេចក្ដីប្រាថ្នា ហើយនិងទទួលស្គាល់អំពីតម្រូវការរបស់ខ្លួនដែលថា គ្មានមនុស្សណាម្នាក់អាចនឹងបំពេញឲ្យយើងមានភាពស្កប់ស្កល់ក្នុងជីវិតរបស់យើងបានឡើយ ហើយក៏ដើម្បីឲ្យយើងដឹងដែរថា យើងមិនអាចជួយខ្លួនឯងបានទេ ប៉ុន្តែមានតែព្រះអង្គមួយគត់ដែលអាចបំពេញតម្រូវការរបស់យើងបាន។----------------------------------------------------- Hosted on Acast. See acast.com/privacy for more information....more4minPlay
August 13, 2023«ម្ចាស់ស្នេហ៍» ជំពូកទី១០ «លក្ខណសម្បត្តិ៩យ៉ាងនៃបុរសពិត»ការរកបានអត្ថន័យដ៏ច្បាស់លាស់ ហើយជាក់លាក់អំពីភាពជាបុរស គឺមានការពិបាកណាស់ ជាពិសេសបើយើងរកអត្ថន័យនោះចេញពីលោកីយ៍ ជាជាងចេញពីព្រះគម្ពីរ។ ចូរគិតមើលថា តើយើងបានដឹងរឿងអ្វីខ្លះពីភាពជាបុរសចេញពីសហគមន៍យើង? Hosted on Acast. See acast.com/privacy for more information....more12minPlay
August 10, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៩ «ស្ត្រីដែលគោរពកោតខ្លាចព្រះ»ស្ត្រីគ្រីស្ទបរិស័ទអាចមានឱកាសធ្វើជាមនុស្សដ៏មានឥទ្ធិពលខ្លាំងនៅលើពិភពលោកនេះបាន។ ភាពស្អាតស្អំនៃវិញ្ញាណរបស់នាងអាចនឹងធ្វើឲ្យប្ដីដែលជាអ្នកមិនជឿត្រឡប់ទៅជាអ្នកជឿលើព្រះបាន។ ការដែលនាងកាន់តាមគម្រោងការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ការនោះអាចប្រកាសសិរីល្អនៃដំណឹងល្អបាន។ ជំនឿ និងចំណេះដឹងរបស់នាងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចហៀរហូរទៅដល់ព័ន្ធកិច្ចផ្សេងៗ។ Hosted on Acast. See acast.com/privacy for more information....more10minPlay
August 09, 2023«ម្ចាស់ស្នេហ៍» ជំពូកទី៨ «តើអ្នកពិតជាបានរៀបការចំហ្នឹងដៃគូជីវិត?»នៅថ្ងៃអនាគត នៅពេលដែលលោកអ្នកជួបបញ្ហា នោះចូរចងចាំថា ជីវិតអាពាហ៍ពិពាហ៍ដ៏ល្អបំផុតនៅលើផែនដីនេះ គឺនៅតែជាទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលត្រូវការសេចក្ដីសង្គ្រោះមកពីព្រះជាម្ចាស់។ នេះជារឿងអស្ចារ្យណាស់ ដែលព្រះយេស៊ូវបានយាងមក ដើម្បីនឹងស្ដារយើងឡើងវិញ និងដើម្បីឲ្យយើងមានទំនាក់ទំនងល្អឥតខ្ចោះជាមួយទ្រង់ផ្ទាល់ផងដែរ (វិវរណៈ ២១:១-៥)។ Hosted on Acast. See acast.com/privacy for more information....more8minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 873 episodes available.