PlovPit

PlovPit

Download on the App Store

PlovPit episodes

  • «ម្ចាស់ស្នេហ៍» ជំពូកទី៩ «​ស្ត្រីដែលគោរពកោតខ្លាចព្រះ»
    ស្ត្រី​គ្រីស្ទ​បរិស័ទ​អាច​មាន​ឱកាស​ធ្វើ​ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​ពិភពលោក​នេះ​បាន។ ភាព​ស្អាតស្អំ​នៃ​វិញ្ញាណ​របស់​នាង​អាច​នឹង​ធ្វើ​ឲ្យ​ប្ដី​ដែល​ជា​អ្នក​មិន​ជឿ​ត្រឡប់​ទៅ​ជា​អ្នក​ជឿ​លើ​ព្រះ​បាន។ ការ​ដែល​នាង​កាន់​តាម​គម្រោងការ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ការ​នោះ​អាច​ប្រកាស​សិរីល្អ​នៃ​ដំណឹងល្អ​បាន។ ជំនឿ និង​ចំណេះដឹង​របស់​នាង​លើ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​អាច​ហៀរ​ហូរ​ទៅ​ដល់​ព័ន្ធកិច្ច​ផ្សេងៗ។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី៨ «​តើអ្នកពិតជាបានរៀបការចំហ្នឹងដៃគូជីវិត?»
    នៅ​ថ្ងៃ​អនាគត នៅពេលដែល​លោកអ្នក​ជួប​បញ្ហា នោះ​ចូរ​ចងចាំ​ថា ជីវិត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​បំផុត​នៅ​លើ​ផែនដី​នេះ ​គឺ​នៅ​តែ​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់​ដែល​ត្រូវការ​សេចក្ដី​សង្គ្រោះ​មក​ពី​ព្រះ​ជាម្ចាស់។ នេះ​ជា​រឿង​អស្ចារ្យ​ណាស់ ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​នឹង​ស្ដារ​យើង​ឡើង​វិញ និង​ដើម្បី​ឲ្យ​យើង​មាន​ទំនាក់ទំនង​ល្អ​ឥត​ខ្ចោះ​ជាមួយ​ទ្រង់​ផ្ទាល់​ផង​ដែរ (វិវរណៈ ២១:១-៥)។

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី៧ «​តើខ្ញុំគួររៀបការជាមួយបុរសនោះឬអត់?»
    នៅ​ស្ថាន​សួគ៌​មាន​តែ​ការ​រៀប​វិវាហមង្គល​មួយ​ប៉ុណ្ណោះ គឺ​រវាង​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​របស់​ទ្រង់។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​យើង​គឺ​ខ្ពង់ខ្ពស់​ណាស់ ពីព្រោះ​បេសកកម្ម​របស់​យើង​គឺ ដើម្បី​បង្ហាញ​ប្រាប់​ដំណឹងល្អ​ទៅ​កាន់​លោកីយ៍​ដែល​កំពុង​តែ​ស្លាប់ តាមរយៈ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់។ វា​គឺ​ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ទទួល​ស្គាល់​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ឱកាស ហើយ​ក៏​ជា​អភ័យឯកសិទ្ធិ ដើម្បី​ឲ្យ​យើង​បង្ហាញ​ប្រាប់​ដំណឹងល្អ​ទៅ​កាន់​លោកីយ៍​ដែល​កំពុង​តែ​ស្លាប់​នេះ មិន​មែន​ឲ្យ​យើង​រក​ភាព​អរសប្បាយ​សម្រាប់​ខ្លួន​ឯង​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​មែន​ទែន​ក្នុង​ការ​ជ្រើស​រើស​គូរ​អនាគត​របស់​ខ្លួន។

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី៦ «​សំណួរ​ត្រៀម​ទុក​សួរ​មុន​ពេល​រៀបការ»
    តើ​លោកអ្នក​គួរ​នឹង​ដោះ​ស្រាយ ហើយ​រស់នៅ​ជាមួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូចម្ដេច? តើ​លោកអ្នក​នឹង​​សម្រេចចិត្តបែប​ណា​ទាក់ទង​នឹង​ភាព​ខុស​គ្នា ដោយ​មិន​ឲ្យ​វា​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​លោកអ្នក​បាន?

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី៥ «​តើអ្នកជឿគួររៀបការជាមួយអ្នកមិនជឿ?»
    តើ​ព្រះ​ជាម្ចាស់​ពិត​ជា​មាន​បន្ទូល​បង្គាប់​ដល់​គ្រីស្ទបរិស័ទ​ឲ្យ​រៀបការ​តែ​ជាមួយ​គ្រីស្ទបរិស័ទ​ដូចគ្នា​មែន​ឬ? ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​ពិតជា​មាន​បន្ទូល​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ការ​ដែល​គ្រីស្ទបរិស័ទ​ត្រូវ​រៀបការ​តែ​ជាមួយ​គ្រីស្ទបរិស័ទ ហើយ​អ្នកជឿ​មិន​ត្រូវ​រៀបការ​ជាមួយ​អ្នកមិនជឿ​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    24 min
  • «ម្ចាស់ស្នេហ៍» ជំពូក៤ «យោបល់​​៥​យ៉ាង​ទាក់ទង​នឹង​ការ​ចែចង់​ដែល​គេ​ពុំ​សូវ​អើពើ​»
    នៅពេលដែល​លោកអ្នក​កំពុង​រង់ចាំ ហើយ​ចង់​បាន​គូ​ស្រករ និង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា ចូរ​កុំ​បង្ខំ​ខ្លួន​ដើម្បី​ប្រញាប់​រៀបការ​នោះ​ឡើយ! គ្រប់​ទាំង​ជំហាន​នៃ​ជីវិត​របស់​លោកអ្នក នោះ​ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​ជាម្ចាស់ ដ្បិត​ទ្រង់​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​សម្រាប់​អំណរ​ដ៏​ពិត​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​ជា​កវីនិពន្ធ​រឿងរ៉ាវ​នៃ​ស្នេហា​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែរ។ ដូច្នេះ​ហើយ ចូរ​ឲ្យ​បំណងប្រាថ្នា​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ការ​អធិស្ឋាន ក៏​ដូចជា​ជីវិត​របស់​លោកអ្នក​ទាំង​មូល អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​សិរីល្អ​ព្រះ​អម្ចាស់​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី៣ «​មេរៀន៩យ៉ាងពេលបែកគ្នា»
    ព្រះ​យេស៊ូវ​បាន​នាំ​មុខ​មុន​សម្រាប់​អស់​អ្នក​ដែល​មាន​ការ​ខូចចិត្ត ដើម្បី​នឹង​រៀបចំ​ផ្លូវ​ឲ្យ​មាន​អំណរ​ក្នុង​ការឈឺចាប់។ យើង​មាន​ជីវិត​រស់នៅ តស៊ូ ហើយ​លូតលាស់​តាមរយៈ​ការ​សម្លឹង​មើល​ទៅ​កាន់​ទ្រង់ «ទាំង​រំពឹង​មើល​ដល់​ព្រះ​យេស៊ូវ​ដ៏​ជា​មេផ្ដើម ហើយ​ជា​មេ​សម្រេច​ជំនឿ​របស់​យើង ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ឲ្យ​តែ​បាន​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ» (ហេព្រើរ ១២:២)។ ក្ដី​អំណរ​របស់​ទ្រង់​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​អំពើ​បាប គឺជា​មូលហេុត​ចម្បង ហើយ​ក៏​ជា​មូលហេុត​ដ៏​ធំ​បំផុត​សម្រាប់​យើង​ក្នុង​ការ​សង្វាត​ចាប់​យក​អំណរ​ ក្រោយពី​បែកបាក់​ស្នេហា មិន​ត្រូវ​រស់នៅ​ដោយ​មាន​វិប្បដិសារី​នឹង​ការ​ហ្នឹង​នោះ​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    23 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី២ «​ការតាមស្រឡាញ់គ្នា»
    ទោះ​បើ​លោកអ្នក​គិត​ថា ពេលវេលា​ដែល​ពួកគាត់​មក​កែ​តម្រង់​លោកអ្នក​មិន​ត្រឹមត្រូវ មិន​ចាំបាច់ ហើយ​ទំនង​ជា​មិន​ធ្វើ​ឲ្យ​លោកអ្នក​សប្បាយ​ចិត្ត​ក៏​ដោយ ក៏​ពេល​ខ្លះ​ព្រះ​ជាម្ចាស់​នៅ​តែ​ចាត់​បុរស និង​ស្ត្រី​ដែល​ស្រឡាញ់​ព្រះ​គ្រីស្ទ ហើយ​មាន​អំណោយ​ទាន មាន​បទ​ពិសោធន៍​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​លោកអ្នក ដើម្បី​ជា​ប្រយោជន៍​ដល់​លោកអ្នក ក៏​ដូច​ជា​ប្រយោជន៍​ដល់​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​របស់​លោកអ្នក​ផង​ដែរ (បើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ នោះ​គាត់​នឹង​ក្លាយ​ជា​ដៃគូ​ជីវិត​របស់​លោកអ្នក​ហើយ)។ ព្រះ​ជាម្ចាស់​ជ្រាប​នូវ​រាល់​ចំណុច​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​ជីវិត​របស់​លោកអ្នក ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​ប្រទាន​ឲ្យ​មិត្តភក្តិ និង​សមាជិក​គ្រួសារ​របស់​យើង​ទាំង​នោះ​មាន​ចំណែក​នៅ​ក្នុង​ជីវិត​របស់​យើង។

    Hosted on Acast. See acast.com/privacy for more information.

    17 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី១ «​លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត»
    ជា​ពិសេស​កណ្ឌ​គម្ពីរ សុភាសិត ជំពូក​៣១ បាន​បង្រៀន​យើង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​យើង​គួរ​ចង់​បាន​ជា​ដៃគូ​អនាគត​របស់​យើង។ ការ​ពណ៌នា​នេះ​បាន​រៀបរាប់​ពី​ពេលវេលា​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី ដែល​មាន​លក្ខណសម្បត្តិ​ល្អ​ប្រពៃ ប៉ុន្តែ​យើង​ក៏​គួរ​ស្វែងយល់​ពី​លក្ខណសម្បត្តិ​ទាំង​អស់​នេះ​នៅ​ក្នុង​គន្លង​ជីវិត​របស់​បុរស ដែល​ស្ត្រី​គួរ​ស្វែងរក​​ដែរ។ ចូរ​ឲ្យ​ប្រាជ្ញា​នៃ​ព្រះ​បន្ទូល​ណែនាំ​ការ​សម្រេច​ចិត្ត​របស់​លោកអ្នក​ពី​ការ​ទាក់ទង​គ្នា មិន​មែន​គ្រាន់​តែ​ការ​សម្ដែង​ខាង​ក្រៅ​ឡើយ។«រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ» (សុភាសិត ៣១:៣០)។

    Hosted on Acast. See acast.com/privacy for more information.

    11 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…