PlovPit

PlovPit

Download on the App Store

PlovPit episodes

  • រូបអង្គទ្រង់សំខា​ន់បំផុត (សិរីល្អ) វគ្គទី៦
    យើងនឹងកាន់តែឆ្លុះបញ្ចាំងរូបអង្គទ្រង់បានយ៉ាងឥតខ្ចោះ នៅពេលដែលយើងមើលឃើញទ្រង់កាន់តែច្បាស់ក្នុងសិរីល្អទ្រង់៖ (១យ៉ូហាន ៣:២ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង)។ យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។ ខគម្ពីរនេះមិនបានសន្យាថា យើងនឹងក្លាយជាព្រះនោះទេ ប៉ុន្តែខគម្ពីរនេះសន្យាថា ព្រលឹងរបស់យើងនឹងបញ្ចេញពន្លឺយ៉ាងចិញ្ចាចចិញ្ចែងជាមួយនឹងចរិតលក្ខណៈ និងសិរីល្អរបស់ទ្រង់ដែលប្រៀបដូចជាកញ្ចក់ដ៏ល្អឥតខ្ចោះបែរតម្រង់ទៅរកព្រះអាទិត្យអញ្ចឹង។

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • រូបអង្គទ្រង់សំខាន់បំផុត (ពួកជំនុំ) វគ្គទី៥
    យើងបានស្លាប់ក្នុងអំពើបាបរបស់យើង ប៉ុន្តែទ្រង់បានប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ នៅពេលដែលសាច់ឈាមរបស់យើងបានជាប់ឆ្កាងជាមួយនិងការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ«កាឡាទី២:២០ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។

    Hosted on Acast. See acast.com/privacy for more information.

    21 min
  • រូបអង្គទ្រង់សំខាន់បំផុត (ព្រះគ្រីស្ទ) វគ្គទី៤
    មេរៀនដ៏សំខាន់មួយពីពួកអ៊ីស្រាអែលជំនាន់ដើមគឺថា មនុស្សមានបាបមិនអាចបង្ហាញពីរូបអង្គរបស់ព្រះអម្ចាស់បានយ៉ាងគ្រប់លក្ខណ៍ដោយខ្លួនឯងនោះទេ ទោះបីជាពួកគេមានក្រឹត្យវិន័យរបស់ទ្រង់ មានទឹកដីរបស់ទ្រង់ និងមានព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ រឿងរបស់ពួកអ៊ីស្រាអែលនេះគួរតែធ្វើឲ្យយើងម្នាក់ៗបន្ទាបខ្លួនចុះ។ មានតែព្រះអម្ចាស់ទេដែលអាចបង្ហាញពីរូបអង្គទ្រង់បានយ៉ាងគ្រប់លក្ខណ៍ ហើយមានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះយើងចេញពីបាប និងសេចក្តីស្លាប់បាន។

    Hosted on Acast. See acast.com/privacy for more information.

    29 min
  • តើធ្វើដូចម្ដេចទើបដឹងថា ព្រះហៅខ្ញុំធ្វើជាគ្រូគង្វាល?
    មាន​បុគ្គល​ម្នាក់​បាន​ផ្ញើ​សារ​មក​កាន់​ខាង​យើង​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​អម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​គ្រូ​គង្វាល។ តើ​ខ្ញុំ​គួរ​ស្វែង​រក​ចំណុច​អ្វី ដើម្បី​ជា​អំណះអំណាង​ពី​ហេតុ​ផល​នៃ​ការ​ត្រាស់​ហៅ​មួយ​នេះ?»

    Hosted on Acast. See acast.com/privacy for more information.

    26 min
  • គ្រប់ឯចំណេះខាងឯព្រះ
    គ្រប់ ទាំង ចំណេះ ខាង ឯ ព្រះ ការ ដែល យើង កាន់តែ មាន ចរិតលក្ខណៈ ដូចជា ព្រះអម្ចាស់ ដូច ដែល ទ្រង់ បាន បើក សម្ដែង ឲ្យ យើង ឃើញ នៅ ក្នុង ព្រះបន្ទូល របស់ ទ្រង់ មាន ន័យ ថា យើង ត្រូវ រៀន ព្រះបន្ទូល របស់ ទ្រង់។ ហេតុអ្វី បាន ជា យើង ត្រូវ ត្រាប់តាម ព្រះបន្ទូល ហើយ មិន ធ្វើ តាម អ្វី ដែល អ្នក ដទៃ និយាយ ថា វិធី មួយ នេះ មាន ប្រសិទ្ធភាព នៅ ពេល ដែល យើង សម្រេច ថា ពួកជំនុំ របស់ យើង គួរ ធ្វើ អ្វី និង គួរ មាន លក្ខណៈ បែប ណា នោះ?

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • រូបអង្គទ្រង់សំខាន់បំផុត (ការបង្កើត)
    នៅ ក្នុង កណ្ឌ គម្ពីរ លោកុប្បត្ដិ ព្រះ អម្ចាស់ បាន បង្កើត រុក្ខជាតិ និង សត្វ «តាម ពូជ» របស់ វា នីមួយៗ។ សម្រាប់ ផ្លែ ស្វាយ គឺ មក ពី ពូជ ស្វាយ ផ្សេង ទៀត ហើយ សម្រាប់ សេះ គឺ មក ពី ពូជ សេះ ផ្សេង ទៀត។ តែ ចំពោះ មនុស្ស វិញ ព្រះ គម្ពីរ ប្រាប់ ថា «ទ្រង់ ក៏ មាន បន្ទូល ថា ចូរ យើង ធ្វើ មនុស្ស ឲ្យ ដូច ជា រូប យើង ឲ្យ មាន ភាព ដូច យើង» (លោកុប្បត្ដិ ១:២៦)។

    Hosted on Acast. See acast.com/privacy for more information.

    21 min
  • សំណួរចម្លើយ៖ គ្រីស្ទាន និងស្នេហា!
    លោកអ្្នកអាចរកទិញសៀវភៅនេះបាននៅ បណ្ណាគារគ្រួសារ ឬក៏មកកាន់ការិយាយល័យរបស់ពួកយើងបាន! លោកអ្នកអាចទាក់ទងមកកាន់ពួកយើងតាមរយ​ៈលេខទូរស័ព្ទខាងក្រោមនេះ៖ 078 943 658

    Hosted on Acast. See acast.com/privacy for more information.

    1 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី១២ «​ការនៅលីវ»
    មាន​ពេល​ខ្លះ អ្នក​នៅ​លីវ​ជា​ច្រើន (តែ​មិន​មែន​ទាំង​អស់​នោះ​ទេ) មាន​អារម្មណ៍​ឯកា ហើយ​ប្រាថ្នា​ចង់​បាន​ដៃគូ​ជីវិត នៅ​ពេល​ដែល​ពួកគេ​ឆ្លង​កាត់​ពេលវេលា ឬ​កាលៈទេសៈ​ដែល​មើល​ទៅ​ហាក់បីដូចជា ខ្លួន​ឯង​នៅ​លីវ​តែ​ម្នាក់​ឯង ឧ. នៅ​ពេល​ដែល​បុគ្គល​នោះ​ទៅ​ចូល​រួម​ពិធី​មង្គលការ ជប់លៀង។ល។ នោះ​ហើយ​ជា​បទពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ។ ប៉ុន្តែ​សរុប​សេចក្ដី​ទៅ៖ ការ​ស្គាល់​ព្រះ​ជាម្ចាស់ និង​គម្រោងការ​ចុងក្រោយ​​របស់​ទ្រង់​សម្រាប់​យើង​នៅ​ពេល​អនាគត ក៏​ដូច​ជា​ការ​ស្គាល់​ខ្លួន​ឯង​នៅ​ក្នុង​គម្រោងការ​នោះ នឹង​ធ្វើ​ឲ្យ​យើង​ស្កប់ចិត្ត​មែនទែន​នៅ​ពេល​បច្ចុប្បន្ន​នេះ។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី១១ «​ឯកាម្នាក់ឯងបានហើយ»
    នោះ​ហើយ​គឺជា​មូលហេតុ​ដែល​ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ក្នុង​របៀប​នេះ​គឺ៖ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ប្រាថ្នា ហើយនិង​ទទួល​ស្គាល់​អំពី​តម្រូវការ​របស់​ខ្លួន​ដែល​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​នឹង​បំពេញ​ឲ្យ​យើង​មាន​ភាព​ស្កប់ស្កល់​ក្នុង​ជីវិត​របស់​យើង​បាន​ឡើយ ហើយ​ក៏​ដើម្បី​ឲ្យ​យើង​ដឹង​ដែរ​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​អាច​បំពេញ​តម្រូវការ​របស់​យើង​បាន។-----------------------------------------------------

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • «ម្ចាស់ស្នេហ៍» ជំពូកទី១០ «​លក្ខណសម្បត្តិ​៩​យ៉ាង​នៃ​បុរស​ពិត»
    ការ​រក​បាន​អត្ថ​ន័យ​ដ៏​ច្បាស់​លាស់ ហើយ​ជាក់​លាក់​អំពី​ភាព​ជា​បុរស គឺ​មាន​ការ​ពិបាក​ណាស់ ជា​ពិសេស​បើ​យើង​រក​អត្ថ​ន័យ​នោះ​ចេញ​ពី​លោកីយ៍ ជាជាង​ចេញពី​ព្រះ​គម្ពីរ។ ចូរ​គិត​មើល​ថា តើ​យើង​បាន​ដឹង​រឿង​អ្វី​ខ្លះ​ពី​ភាព​ជា​បុរស​ចេញ​ពី​សហគមន៍​យើង?

    Hosted on Acast. See acast.com/privacy for more information.

    12 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…