PlovPit

PlovPit

Download on the App Store

PlovPit episodes

  • លុយ និងទ្រព្យសម្បត្តិក្នុង​កណ្ឌ​គម្ពីរ​សុភាសិត (Money and Possessions in Proverbs)

    សរុប​សេចក្ដី​ទៅ តើ​យើង​គួរ​គិត​យ៉ាង​ដូច​ម្ដេច​ទៅ​អំពី​លុយ និង​ទ្រព្យ​សម្បត្តិ? តើ​យើង​គួរ​រក្សា​ទុក​នូវ​គោល​ការណ៍​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​យើង​ឃើញ​ទ្រព្យ​សម្បត្តិ និង​ភាព​ក្រី​ក្រ និង​ខណៈ​ពេល​ដែល​យើង​កំពុង​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ ឬ​ក៏​ភាព​ក្រី​ក្រ​របស់​យើង? មាន​តែ​ពីរ​បី​ចំណុច​ប៉ុណ្ណោះ​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ក្បោះ​ក្បាយ​ដែល​ការ​នោះ​គឺ​ជា​ការ​ដ៏​ល្អ ពី​ព្រោះ​មាន​តែ​ពីរ​បី​ចំណុច​ប៉ុណ្ណោះ​ដែល​មាន​ភាព​ស៊ី​គ្នា​ចំពោះ​មនុស្ស​គ្រប់ៗ​រូប នៅ​គ្រប់​ទី​កន្លែង ក្នុង​ការ​ទទួល​បាន​នូវ​ទេវវិទ្យា​ដ៏​ល្អ​មួយ​អំពី​លុយ។


    Hosted on Acast. See acast.com/privacy for more information.

    14 min
  • សំបុត្រ​ជូន​ចំពោះ​ស្វាមី​ដែល​នឹង​ក្លាយ​ជា​អ្នក​កំផិត​ (Letter To A Would-Be Adulterer)

    នាង​បាន​លួងលោម​ថា «ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ​ចូរ​យើង​មាន​ចិត្ត​ត្រេកត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ» (សុភាសិត ៧:១៨ គកស)។ នាង​សន្យា​ថា ខ្លួន​អាច​បំពេញ​សេចក្ដី​ប្រាថ្នា​របស់​លោក​បាន។ នាង​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​នឹង​ដឹង​ទេ។ នាង​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ចង់​បាន ហើយ​មាន​អំណាច។ នាង​បាន​គ្រង​រាជ្យ​លោក​ទុក​ជា​ស្តេច។


    សម្រាប់​មួយ​រយៈ នាង​អាច​ផ្តល់​នូវ​សេចក្តី​រីករាយ​ដែល​នាង​សន្យា​មួយ​ចំនួន​បាន។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • ហេតុអ្វីចាំបាច់អធិស្ឋាន? (Why Pray if God Has Already Decided Everything?)
    តើ​ហេតុអ្វី​បាន​ជា​យើង​គួរ​តែ​អធិស្ឋាន ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​ការ​ទាំង​អស់​រួច​ស្រេច​ទៅ​ហើយ? ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​កំណត់​ទុក​​មុន​នូវ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​នៅ​អនាគត​រួច​ស្រេច​ទៅ​ហើយ តើ​ឲ្យ​យើង​យល់​ពី​ភាព​ស៊ីគ្នា​រវាង​អំណាច​នៃ​ការ​អធិស្ឋាន​ដែល​ទេ​ ហើយ​ការ​នោះ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បាន​យ៉ាង​ដូចម្ដេច?

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ហេតុអ្វីរឿងនេះកើតឡើង​? (If God Is with Me, Why Did This Happen?)
    «ប្រសិន​បើ​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ​មែន ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​យើង​ខ្ញុំ​ដូច្នេះ?» (ពួកចៅហ្វាយ ៦:១៣)។ លោក គេឌាន បាន​សួរ​សំណួរ​នេះ​រាប់​ពាន់​ឆ្នាំមុន ហើយ​ឥឡូវ​នេះ​យើង​ក៏​កំពុង​តែ​សួរ​សំណួរ​នេះ​ដែរ។ ប្រាកដ​ណាស់! យើង​សុទ្ធ​តែ​ធ្លាប់​សួរ​សំណួរ​នេះ​ដោយ​មាន​ការ​លាក់​បាំង (ប្រសិន​បើ​មិន​ជា​ការ​សួរ​យ៉ាង​ឮៗ) ក៏​ធ្លាប់​សួរ​ពេល​យើង​កំពុង​រង​ទុក្ខ​ផង​ដែរ​មែន​ទេ?

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • ការចែកចាយបន្ទាល់នៅពេលណូអែល (How to Share Your Story This Christmas)

    នៅ​ក្នុង​រដូវ​កាល​នា​ពេល​បុណ្យ​ឈប់​សម្រាក យើង​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ រវាង​ការ​ជួប​ជុំ​គ្នា​ជា​គ្រួសារ និង​ការ​មាន​ដំណើរ​កំសាន្ត ជា​រឿយៗ​យើង​ឃើញ​ថា យើង​មាន​ឱកាស​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ និង​មិត្តភក្ដិ​ជា​ច្រើនៗ​ដោយ​គ្មាន​ការ​ប្រញាប់ប្រញាល់​ទៅ​នេះ​ទៅ​នោះ​ឡើយ។ តើ​យើង​នឹង​ចំណាយ​ពេល​វេលា​បែប​នោះ​ដោយ​របៀប​ណា​ទៅ? តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ចែកចាយ​ពី​ក្ដី​សង្ឃឹម​ដែល​យើង​មាន? ឬ​ក៏​ថា តើ​យើង​នឹង​ទាញ​យក​ទូរស័ព្ទ​ទំនើបៗ​របស់​យើង​មក​ចុច​លេង អូស​ចុះ​អូស​ឡើយ ខណៈ​ពេល​ដែល​យើង​កំពុង​ជួប​ជុំ​គ្នា?

    https://plovpit.com/how-to-share-testimony/

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • មេរៀនជាសម្លេង៖ កុំអួតពីថ្ងៃស្អែកឡើយ (Do Not Boast About Tomorrow)
    នៅ​ក្រុម​ជំនុំ​សម័យ​ដើម មាន​មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​នៅ​តាម​ទីក្រុង​នានា។ នោះ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក យ៉ាកុប លើក​ប្រធាន​បទ​នេះ​មក​ចែក​ចាយ ព្រោះ​ទំនង​ជា​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​កំពុង​តែ​ធ្វើ​បែប​នោះ​ដែរ ដោយ​សារ​គេ​ឃើញ​អ្នក​ផ្សេង​ចេញ​ទៅ​រក​ស៊ី ហើយ​ចាប់​ផ្ដើម​មាន​យ៉ាង​ស្តុកស្តម្ភ។

    Hosted on Acast. See acast.com/privacy for more information.

    25 min
  • តើអត្ថន័យព្រះគម្ពីរមានន័យយ៉ាងដូចម្ដេច? (What Does This Verse Mean to You? Finding Meaning in Scripture)
    បើ​និយាយ​ឲ្យ​ខ្លី​ទៅ គោល​បំណង​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ពិត​គឺ​ថា ឲ្យ​ស្វែង​រក​ឃើញ​ក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​នូវ​អត្ថន័យ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​បន្ទូល និង​វេយ្យាករណ៍​ដែល​បាន​សរសេរ​ចុះ​ក្នុង​របៀប​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ក្នុង​ការ​ប្រើ​ប្រាស់—អ្នក​សរសេរ​ព្រះ​គម្ពីរ។ ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​មិន​មែន​ជា​ទង្វើ​នៃ​ការ​បង្ហាញ​ភាព​ច្នៃ​ប្រឌិត ឬ​ក៏​ការ​និយាយ​អំពី​ខ្លួន​ឯង​នោះ​ទេ។ ហើយក៏​មិន​មែន​ជា​ទង្វើ​នៃ​ការ​វិភាគ​លើ​ខ្លួន​ឯង​ទាក់​ទង​នឹង​ចិត្ត​សាស្ត្រ ឬ​ក៏​ការ ចែក​ចាយ​ខាង​ឯ ព្រលឹង​វិញ្ញាណ​ដែរ។ អ្នក​អាន​គឺ​មិន​មែន​ជា​គោល​ដៅ ឬក៏​ជា​ស្ថានីយ​នៃ​ការ​កាត់​ស្រាយ​ព្រះ​បន្ទូល​ចុង​ក្រោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​សិក្សា​ព្រះ​បន្ទូល​ឲ្យ​បាន​ត្រឹម​ត្រូវ​ផ្ដោត​ទៅ​លើ​អត្ថន័យ​នៃ​បទ​គម្ពីរ​យោង​តាម​ព្រះ​ជាម្ចាស់។ វា​ទាមទារ​ឲ្យ​អ្នក​អាន​បដិសេធ​ការ​ដែល​ចង់​គឺ​ផ្ដោត​លើ​តែ​ខ្លួន​ឯង ដែល​រំពឹង​ឲ្យ​ខ​គម្ពីរ​គាំ​ទ្រ​ការ​យល់​ដឹង​មុនៗ និង​ការ​គិត​របស់​គាត់។ វា​រម្លឹក​អ្នក​អាន​ឲ្យ​ប្រុង​ប្រយ័ត្ន​ដោយ​ទាស់​ប្រឆាំង​នឹង​សេចក្ដី​ល្បួង​ដែល​នៅ​ជិត​បង្កើយ​ក្នុង​ការ​អាន​ដោយ​ដាក់​ខ្លួន​គាត់​ចូល​ទៅ​ក្នុង​បរិបទ ហើយ​បន្ទាប់​មក​ដក​ខ្លួន​ឯង​ចេញ​វិញ។

    Hosted on Acast. See acast.com/privacy for more information.

    22 min
  • របៀប​អធិស្ឋាន​៧យ៉ាង​ដ៏​សាមញ្ញ (Seven Simple Daily Prayers)
    នៅ​ពេល​ដែល​យើង​ដើរ​ឆ្លង​គន្លង​នៃ​ស្រមោល​ដែល​មិន​ចេះ​ផ្លាស់ប្រែ ហើយ​យើង​ភាគ​ច្រើន​បាន​ទម្លាក់​ទឹក​មុខ ហើយ​រំពឹង​ចង់​ឲ្យ​មាន​ថ្ងៃ​ដែល​ប្រសើរ​ជាង​នេះ។ ប៉ុន្តែ ព្រះគម្ពីរ​តែងតែ​លើក​ឡើង​ពី​ការ​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​តាមរយៈ​ការ​អធិស្ឋាន​នឹង​ធ្វើ​ឲ្យ​យើង​បាន​ទឹក​មុខ​ផូផង់​ឡើង​វិញ។ ពិត​ប្រាកដ​ណាស់ យើង​ប្រហែល​ស្គាល់​សេចក្តី​អធិស្ឋាន​របស់​ព្រះជាម្ចាស់​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ៦:៩-១៣ ប៉ុន្តែ ខ​ទាំង​ប្រាំ​នេះ​មិន​មែន​ជា​ជំនួយ​តែ​មួយ​គត់​ដែល​ជួយ​ការ​អធិស្ឋាន​របស់​យើង​នោះ​ទេ។ ព្រះជាម្ចាស់​បាន​ប្រទាន​នូវ​គំរូ​ជា​ច្រើន​ដល់​យើង ចេញពី​ការ​អធិស្ឋាន​ដដែលៗ។ សូម​មើល​កណ្ឌគម្ពីរ ទំនុកដំកើង ៨៦ ជា​គំរូ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​សាមញ្ញៗ​ប្រាំពីរ​យ៉ាង​ដែល​ដក​ស្រង់​ពី​សេចក្តី​អធិស្ឋាន​របស់​ស្ដេច ដាវីឌ។

    Hosted on Acast. See acast.com/privacy for more information.

    19 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…