PlovPit

PlovPit

Download on the App Store

PlovPit episodes

  • អំណោយ​បីយ៉ាងនៃការ​មាន​ព្រះ​ជន្មរស់ឡើងវិញ (3 Gifts of the Resurrection)
    ការ​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ចំណុច​បង្វែរ។ ក្នុង​ព្រឹត្តិការណ៍​មាន​ចំណុច​សំខាន់​ណាស់៖ ក្នុង​ដំណើរ​រឿង​ដ៏​ធំ​នៃ​ការ​បង្កបង្កើត និង​ក្នុង​ដំណើរ​រឿង​យើង​នីមួយៗ។ ចំពោះ​យើង​ក្នុង​នាម​ជា​អ្នក​ជឿ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​ប្រទាន​នូវ​អំណោយ​ទាន​បី​យ៉ាង​ដែល​យើង​ពុំ​អាច​យល់​ច្រឡំ​គ្នា​បាន។ ខណៈពេល​ដែល​នៅ​មាន​អំណោយ​ទាន​ជា​ច្រើន​ជាង​នោះ​ទៅ​ទៀត យើងខ្ញុំ​ជឿ​ថា ការ​ផ្ដោត​លើ​អំណោយ​ទាន​ទាំង​បី​នេះ​នឹង​នាំ​ឲ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • លិខិតជូនចំពោះ មិត្តភក្ដិដែលភ្ជាប់ពាក្យជាមួយអ្នកមិនជឿ (Letter to a Friend Engaged to a Nonbeliever)
    ប្អូន​បាន​លើក​ឡើង​ថា​មិត្ត​ប្រុស​របស់​ប្អូន​កំពុង​មាន​ចិត្ត «កក់​ក្តៅ» ចំពោះ​រឿង​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ប្អូន​ថែម​ទាំង​ធ្លាប់​គិត​ថា មាន​ពេល​ខ្លះ​គាត់​ប្រហែល​ជា​ជិត​នឹង​ប្រែ​ចិត្ដ​ផង។ ចូរ​ប្រយ័ត្ន​ទាក់ទង​នឹង​ចិត្ត​របស់​ប្អូន​ដែល​ងាយ​នឹង​កុហក​ប្អូន (យេរេមា ១៧:៩) និង​ទាក់ទង​នឹង​ការ​រំភើប​បុក​ពោះ​របស់​ប្អូន​ដែល​ភាគ​ច្រើន​តែង​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​ជាង​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង។ 

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • តើព្រះគម្ពីរនិយាយថាម៉េចពីការសម្លាប់ខ្លួន? (What Does The Bible Say About Suicide?)
    តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្ដេច​អំពី​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​សម្លាប់​ខ្លួន​គឺ​ជា​អំពើ​បាប។ វា​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ក្នុង​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ឯង​ចោល។ តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង? សូម​កុំ​ប្រព្រឹត្ត​បែប​នេះ! ប្រសិន​បើ​លោក​អ្នក​មិន​មែន​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​អាច​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​ហើយ​ប្រ​ទាន​ឲ្យ​លោក​អ្នក​នូវ​គោល​បំណង​ដ៏​ពិត​ក្នុង​ការ​រស់​នៅ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​បាន​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​រួច​ហើយ ហើយ​មិន​ថា​កាលៈទេសៈ​របស់​លោក​អ្នក​បច្ចុប្បន្ន​នេះ​វា​ស្ថិត​នៅ​ក្នុង​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​អាច​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​តាម​រយៈ​ជីវិត​ដែល​លោក​អ្នក​នៅ​មាន​នៅ​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?​​ (How Much Do I Give?)
    អាទិត្យ​មុន ខ្ញុំ​បាន​និពន្ធ​អំពី​គ្រីស្ទ​បរិស័ទ និង​លុយ​កាក់ ហើយ​ព្យាយាម​ឆ្លើយ​សំណួរ​ពីរ៖ ១) តើ​ខ្ញុំ​ត្រូវ​តែ​ឲ្យ​លុយ​ខ្លះ​របស់​ខ្ញុំ​ទៅ​អ្នក​ដទៃ​មែន​ឬ? ២) ហើយ​តើ​ខ្ញុំ​គួរ​មាន​ឥរិយាបថ​យ៉ាង​ដូច​ម្ដេច​នៅ​ពេល​ដែល​ខ្ញុំ​ឲ្យ​លុយ​នោះ? លោក​អ្នក​អាច​អាន​នៅ​ទីនេះ​បាន។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បន្ត​ដោយ​សួរ និង​ឆ្លើយ​ពីរ​សំណួរ​ផ្សេង​ទៀត៖ ១) តើ​ខ្ញុំ​គួរ​ឲ្យ​ទៅ​អ្នក​ណា? ២) តើ​ខ្ញុំ​គួរ​ឲ្យ​ប៉ុន្មាន?

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • ព្រះបានសង្រោះអាពាហ៍ពិពាហ៍របស់ខ្ញុំ (How God Saved My Marriage)
    កាល​យើង​ទាំង​ពីរ​នាក់​ទើប​តែ​បាន​រៀប​ការ​ថ្មីៗ ភរិយា​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​ណាស់។ ភរិយា​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​រំជើប​រំជួល ហើយ​ឆាប់​អាក់​អន់​ចិត្ត​ណាស់។ ខ្ញុំ​ក៏​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​ដោយ​រាក់​ទាក់ ហើយ​ព្យាយាម​យល់​អារម្មណ៍​របស់​នាង​ដែរ។ យើង​មាន​ការ​ស្រែក​ឈ្លោះ​ប្រកែក​គ្នា​ស្ទើរ​តែ​រាល់​ថ្ងៃ​អំពី​រឿង​អ្វី​មួយ។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • ប្រសិនព្រះមានព្រះហឬទ័យឆ្ងាយពីយើង (When God Feels Far Away)
    ការ​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​នៅ​ឆ្ងាយ​ពី​យើង គឺ​ជា​អារម្មណ៍​មួយ​ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ធ្លាប់​មាន។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ទ្រង់​នៅ​ឆ្ងាយ​ពី​យើង​ណាស់។ ការ​នេះ​ធ្វើ​ឲ្យ​យើង​គិត​ថា ទ្រង់​ហាក់​បី​ដូច​ជា​កំពុង​ពួន​ពី​យើង​អញ្ចឹង ឬ​ក៏​ថា ទ្រង់​មិន​បាន​សម្ដែង​ព្រះ​វត្តមាន​ដ៏​រស់​រវើក​របស់​ទ្រង់​ឲ្យ​យើង​ឃើញ​សោះ។ លោក​អ្នក​មាន​ការ​បាក់​ទឹក​ចិត្ត ហួតហែង ហើយ​អស់​សង្ឃឹម ព្រោះ​លោក​អ្នក​មិន​ប្រាកដ​ថា តើ​ទ្រង់​នៅ​ក្បែរ​លោក​អ្នក នៅ​ព្រះ​សណ្ដាប់ ឬ​ក៏​នៅ​បន្ត​យក​ចិត្ត​ទុក​ដាក់​នឹង​លោក​អ្នក​ទៀត​ឬ​ក៏​អត់។ ដោយ​គិត​ដូច្នេះ លោកអ្នក​ហាក់បី​ដូច​ជា​អស់​កម្លាំង មិន​មាន​ចិត្ដ​ចង់​អធិស្ឋាន ព្រោះ​ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​អី​សោះ គ្មាន​ខ្លឹម​សារ ហើយ​លើស​ពី​នោះ លោក​អ្នក​ក៏​មាន​អារម្មណ៍​ដែរ​ថា ក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ត្រឡប់​មក​លោក​អ្នក​វិញ​ដោយ​ការ​ខក​ចិត្ដ ពេញ​ដោយ​ភាព​បរាជ័យ។

    Hosted on Acast. See acast.com/privacy for more information.

    18 min
  • តើខ្ញុំត្រូវប្រឆាំងចិត្តដែលត្រេកត្រអាលជាមួយភេទដូចគ្នាដោយរបៀបណា? (How Do I Fight Same-Sex Desires?)
    មាន​បុរស​ម្នាក់​ឈ្មោះ​សំណាង​បាន​លើក​ជា​សំណួរ​សួរ​ថា «ប្រសិន​បើ​ព្រះគម្ពីរ​បាន​រាប់​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ថា​ជា​ការ​មិន​ត្រឹមត្រូវ នោះ​គឺ​ជា​សេចក្តី​ពិត​ដែល​ខ្ញុំ​ក៏​ទទួល​ជឿ​ដែរ ទោះ​បើ​ក្នុង​នាម​ខ្ញុំ​ជា​បុរស​ម្នាក់​ដែល​កំពុង​តែ​តយុទ្ធ​ក្នុង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ តើ​ឲ្យ​ខ្ញុំ​គួរ​បក​ស្រាយ​កណ្ឌគម្ពីរ ១កូរិនថូស ៧:៨-៩ បាន​យ៉ាង​ដូចម្តេច ប្រសិន​បើ​ខ្ញុំ «អត់​ទ្រាំ​មិន​បាន» ក្នុង​ការ​ស្រឡាញ់​ភេទ​ដួច​គ្នា? តើ​ខ្ញុំ​មាន​ការ​គិត​មិន​ត្រឹម​ត្រូវ​លើ​ឃ្លា «អត់ ទ្រាំ​មិន​បាន» មែន​ឫ? ខ្ញុំ​សង្កេត​ឃើញថា ខ្ញុំ​កាន់​តែ​មាន​ការពិបាក​ក្នុង​ការ​តយុទ្ធ នឹង​ភាព​ត្រេកត្រអាល​មួយ​នេះ ដោយ​ផ្អែក​ទៅ​លើក​ខគម្ពីរ​ខាង​លើ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ទៀត​ទេ»?

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើ​គ្រីស្ទ​បរិស័ទ​​ផឹក​ស្រា​បាន​ដែរ​ឬ​ទេ?​ (Can Christians Drink Alcohol?)
    សំណួរ​គឺ​មិនមែន​ត្រង់​ថា តើ​លោកអ្នក​ធ្លាប់​ត្រូវ​បាន​ជា​អ្នកជិតខាង​ដែល​មិនមែន​ជា​អ្នកជឿ ឬក៏​មិត្តភក្ដិ​ដែល​ជា​អ្នកជឿ​ហៅ​ឲ្យ​លោកអ្នក​មក​ចូលរួម​ផឹកស៊ី​ជាមួយ​នឹង​គាត់​ដែរ​នោះ​ទេ? ប៉ុន្តែ​សំណួរ​គឺថា តើ​លោកអ្នក​គួរ​ឆ្លើយតប​យ៉ាងដូច​ម្តេច​ពេល (មិន​មែន​ប្រសិនបើ) ជួប​ប្រទះ​នឹង​ស្ថានភាព​បែប​នោះ? តើ​ព្រះគម្ពីរ​បាន​លើកឡើង​យ៉ាង​ដូចម្ដេច​ទាក់ទង​នឹង​ការ​ផឹកស្រា? តើ​ស្រា​ល្អ ឬក៏​មិន​ល្អ? តើ​យើង​គួរ​ចូល​រួម​ផឹក ឬក៏​អត់? 

    Hosted on Acast. See acast.com/privacy for more information.

    44 min
  • មូល​ហេតុ​ដ៏​ខុស​ឆ្គង​៦​យ៉ាង​ក្នុង​ការ​មើល​ទូរស័ព្ទ​របស់​លោក​អ្នក​នៅ​ពេល​ព្រឹក (Six Wrong Reasons to Check Your Phone in the Morning)
    តើ​ហេតុ​អ្វី​បាន​ជា​យើង​តក់​ក្រហល់​ម៉្លេះ​ក្នុង​ការ​ឆែក​អ៊ីមែល និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​នៅ​ពេល​ព្រឹក ហើយ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចំណាយ​ពេល​ជាក់​លាក់​ជាមួយ​នឹង​ព្រះ​ជាម្ចាស់​ក្នុង​ការ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ការ​អធិស្ឋាន​ទៅ​វិញ? ហើយ​តើ​យើង​អាច​រក​វិធី​ណា​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​មុខ​ក្នុង​ទំព័រ​នៃ​ព្រះ​បន្ទូល​បាន​ដែរ​ឬទេ?

    Hosted on Acast. See acast.com/privacy for more information.

    18 min
  • ជំហាន​៨​យ៉ាង​ក្នុង​ការ​ឲ្យ​បាន​ពេញ​វ័យ​ខាង​ឯ​ព្រលឹងវិញ្ញាណ (Eight Steps to Christian Maturity)

    «អស់​អ្នក​ដែល​បង្កើត​ឲ្យ​មាន​សកម្មភាព​ក្នុង​ក្រុម​ជំនុំ» តែងតែ​ផ្ដោត​លើ​ការ​បំផ្លាស់បំប្រែ​សង្គម ពោល​គឺ​ការ​បំផ្លាស់បំប្រែ​ដ៏​ប្រសិទ្ធភាព។ យើង​ជឿ​ជាក់​ថា បើ​យើង​បង្កើត​ឲ្យ​មាន​ចលនា​ក្នុង​ក្រុម​ជំនុំ​យើង នោះ​យើង​នឹង​បំផ្លាស់បំប្រែ​ផែនដី​នេះ​ទាំង​មូល។ ហេតុអ្វី? ព្រោះ​ក្រុម​ជំនុំ​បំផ្លាស់បំប្រែ​មនុស្ស។ ហើយ​មនុស្ស ក្នុង​នាម​ជា​ទូត​របស់​ព្រះ​គ្រីស្ទ គឺ​ជា​អ្នក​ដែល​បំផ្លាស់បំប្រែ​អ្នក​ជិតខាង ទីក្រុង ហើយនិង​ជាតិសាសន៍​យើង​ទាំង​មូល។

    ត្រង់​នេះ យើងខ្ញុំ​ចង់​មាន​ន័យ​ថា ផ្លាស់ប្ដូរ​មនុស្ស។ ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ជំនុំ​ទាំង​មូល ក៏​ដូច​ជា​សមាជិក​នីមួយៗ​ផង​ដែរ។ ហើយ​មិន​យូរ​មិន​ឆាប់​ពួកគាត់​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ ដែល​អ្នក​នោះ​ក៏​នឹង​ទៅ​ផ្លាស់ប្ដូរ​អ្នក​ដទៃ​ទៀត។ល។

    ប៉ុន្តែ តើ​យើង​ត្រូវ​បំផ្លាស់បំប្រែ​ពួកគាត់​ត្រង់​ចំណុច​ណា​ខ្លះ?

    Hosted on Acast. See acast.com/privacy for more information.

    20 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…