PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ជំហាន​បី​យ៉ាង​ក្នុង​ការ​ឈប់​ចំណាយ​ជីវិត​ដោយ​ឥត​ប្រយោជន៍ (Three Steps to Stop Wasting Your Life)
    ដូច្នេះ នៅ​ក្នុង​គ្រប់​ពេល​ណា​ក៏​ដោយ នៅ​គ្រប់​ជម្រើស​ថ្មីៗ និង​គ្រប់​ការ​សន្ទនា​ថ្មីៗ នោះ​លោក​អ្នក​កំពុង​ផ្ញើរ​សារ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ដោយ​ទូល​ថា «ឱ​ព្រះ​ជាម្ចាស់​អើយ! នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ទទួល​ស្គាល់​ព្រះ​អង្គ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ស្គាល់​ទ្រង់។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ត្រូវ​ការ​ព្រះ​អង្គ​ក្នុង​ការ​ចូល​រួម​ជា​មួយ​យើង​ខ្ញុំ។ នៅ​ក្នុង​កាលៈទេសៈ​នេះ ព្រះ​អង្គ​ជា​អង្គ​ដែល​សម្រេច​នូវ​អ្វីៗ​ទាំង​អស់។ នៅ​ក្នុង​កាលៈទេសៈ​នេះ ទូល​បង្គំ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។  ប្រសិន​បើ​យើង​ធ្វើ​តាម​ជំហាន​ទាំង​បី​នេះ នោះ​ព្រះ​ជាម្ចាស់​នឹង​តម្រង់​គ្រប់​ទាំង​ផ្លូវ​របស់​យើង​ជា​មិន​ខាន។ ចូរ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់។ ចូរ​បដិសេធ​លើ​ការ​មាន​ភាព​ឯក​រាជ​លើ​ខ្លួន​ឯង។ ចូរ​យក​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​គ្រប់​ទាំង​ចំណុច​ទាំង​អស់​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក។ ព្រះ​ជាម្ចាស់​នឹង​រក្សា​យើង​ចេញ​ពី​ការ​ចំណាយ​ពេល​ដោយ​ឥត​ប្រយោជន៍​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ការ​បំផ្លាញ​ខ្លួន​ឯង និង​អ្នក​ដទៃ​ដោយ​សារ​អំពើ​បាប​ដែរ។ ព្រះ​ជាម្ចាស់​នឹង​នាំ​យើង​ទៅ​កាន់​អំណរ​ដែល​នៅ​អស់​កល្ប​ជានិច្ច។

    Hosted on Acast. See acast.com/privacy for more information.

    5 min
  • ផ្លូវទាំងអស់នាំទៅរកសេចក្តីស្លាប់ ដូច្នេះយើងត្រូវតែផ្សាយដំណឹងល្អពីព្រះគ្រីស្ទ (Every Other Way Leads to Death: Why We Keep Sharing Christ)
    ចូរកុំឲ្យចុះចាញ់ឡើយ ក៏កុំឲ្យបោះបង់ដែរ។ សូមបន្តអធិស្ឋានសម្រាប់កូនៗរបស់លោកអ្នក៖ សូមបន្តនិយាយអំពីសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ទៅកាន់អ្នកជិតខាង សូមបន្តចង្អុលបង្ហាញទៅកាន់ព្រះយេស៊ូវគ្រីស្ទ។ កុំឲ្យយើងណាយចិត្តនឹងការនិយាយល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ (កាឡាទី ៦:៩)។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • តើយើង​គួរ​អធិស្ឋានស​ម្រាប់​អ្នក​ស្លាប់​ដែរ​ឬ​ទេ? (Should We Pray For The Dead?)
    ប្រាកដ​ណាស់! យើង​អាច​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បាន​ស្លាប់​ទេ ព្រោះ​ការ​ធ្វើ​បែប​នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • តើយើងត្រូរៀបឥរិយាបថយ៉ាងដូចម្ដេចទៅពិធីបុណ្យភ្ជុំបិណ្ឌ? (How Should We Prepare for the Pchum Ben Festival?)
    តើ​បង​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា នៅ​ពេល​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​មក​ដល់? មាន​អំណរ​ទេ? រំភើប​ចិត្ត​ទេ? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ខុសៗគ្នា៖ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​រំភើប ពី​ព្រោះ​បាន​ឈប់​សម្រាក​ពី​ការងារ ជិត​បាន​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ។ ហើយ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​អាឡោះអាល័យ​ចំពោះ​អ្វី​ដែល​ធ្លាប់​ធ្វើ​កាល​ពី​មុន​ជឿ​ព្រះគ្រីស្ទ។ ខ្លះ​ចង់​បែរ​ទៅ​ចូល​រួម​ជាមួយ​នឹង​គេ​វិញ ហើយ​ប្រហែល​ជា​ខ្លះ​ទៀត​មាន​អារម្មណ៍​អៀនខ្មាស​នឹង​អ្នក​ជិត​ខាង​ដែល​មិន​មែន​ជា​អ្នក​ជឿ ដោយ​ខ្លួន​មិន​បាន​ធ្វើ​ដូច​គេ ឬ​ក៏​អៀនខ្មាស។ ខ្លះ​មិន​ចង់​ទៅ​លេង​ស្រុក​កំណើត​ដោយ​សារ​តែ​ខ្លួន​ជា​គ្រីស្ទបរិស័ទ​តែ​ម្នាក់​ឯង​ក្នុង​គ្រួសារ មិន​ចង់​ឮ​សាច់ញាតិ​និយាយ​ចំអក ឬ​ក៏​មិន​មាន​អ្វី​ជូន​ចាស់ៗ គ្មាន​របស់​ទ្រព្យ​អ្វី​ដើម្បី​បង្អួត​បង្ហាញ​អ្នក​ស្រុក​ភូមិ។ ហើយ​ប្រហែល​ខ្លះ​ទៀត​មិន​ហ៊ាន​ទៅ​ស្រុក​កំណើត​ដោយសារ​មិន​ដឹង​ជា​ត្រូវ​ឆ្លើយតប​បែប​ណា​ចំពោះ​ពិធី​បុណ្យ​ភ្ជុំ ឬ​ក៏​អ្នក​ជិត​ខាង​ខ្លួន​ដែល​គេ​សួរ​នាំ​យើង។

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • តើខ្ញុំត្រូនាំ​យក​គំនិតរបស់ខ្ញុំ​ឲ្យ​ចុះចូលដោយរបៀបណា? (How Do I Take My Thoughts Captive?)
    សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «ព្រោះ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ​ឫទ្ធិ​ដែល​មក​ពី​ព្រះ សម្រាប់​នឹង​រម្លាយ​ទី​មាំមួន​វិញ» (២កូរិនថូស ១០:៤)។ យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​កំពុង​តែ​បំផ្លាញ​ចោល​ការ​រិះ​គន់ និង​គំនិត​ដែល​បន្ទាប​បន្ថោក​ព្រះ​ជាម្ចាស់ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ការ​នោះ​ដោយ​ប្រើ​ប្រាស់​ទស្សន​វិជ្ជា​ក្នុង​ការ​វែក​ញែក​នោះ​ទេ។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • តើសាតាំងនឹងវាយប្រហារ​អ្នកនៅកន្លែងណាក្នុងថ្ងៃនេះ (Where Satan Will Attack You Today)
    លោក​អ្នក​ប្រាកដ​ជា​មិន​ចង់​បាន​សាតាំង​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​នោះ​ទេ។ វា​ជា​អា​មេ​ក្បត់។ វា​ក្រវែល​រក​ធ្វើ​ពិឃាត​លោក​អ្នក​ដោយ​សេចក្ដី​ភូត​កុហក​របស់​វា។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • ហេតុ​អ្វី​បានជាព្រះត្រូវតែអោយរាស្រ្តចូលទៅក្នុងស្ថានសួគ៌ (Why God Must Let His People into Heaven)
    គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​បន្ទាប់ពី​លា​ចាក​ជីវិត​នៅ​លើ​ផែន​ដី​នេះ​ទៅ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ជា​ប្រាកដ​ថា តើ​ហេតុអ្វី​បាន​ជា​យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ជាក់​លាក់​ដូច​នោះ​ក្នុង​ការ​ដែល​ចូល​ទៅ​ក្នុង​ស្ថាន​សួគ៌​បាន​ដោយ​របៀប​ណា​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ប្រសិនបើអំពើបាបរបស់ខ្ញុំត្រូវបានអត់ទោស តើ​ហេតុអ្វី​ចាំបាច់​បន្តលន់តួរបាបទៀត? (If All My Sins Are Forgiven, Why Must I Continue to Repent?)
    ការ​រាប់​ជា​សុចរិត​កើតឡើង​តែ​ម្ដង​គត់​សម្រាប់​គ្រប់​ពេលវេលា ប៉ុន្តែ​ការ​លន់តួ​នូវ​អំពើបាប និង​ការ​ទទួល​នូវ​ការ​អត់​ទោស​គឺ​ជា​ការ​ដែល​ត្រូវតែ​បន្ត​កើតឡើង រហូត​ទាល់តែ​យើង​ទទួល​បាន​សិរីល្អ ហើយ​លែង​ប្រព្រឹត្ត​អំពើបាប​តទៅទៀត។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • តើ​សាសនាទាំង​អស់​នាំ​មនុស្ស​ទៅ​កាន់​ព្រះ​ជាម្ចាស់ដ៏ពិត​តែ​មួយ​មែន​ឬ? (Do All Religions Lead to God?)
    មាន​កញ្ញា​ម្នាក់​ឈ្មោះ ធីតា បាន​លើក​ជា​សំណួរ​ថា «តើ​ព្រះ​ជាម្ចាស់​ជា​ព្រះ​ដូច​គ្នា​នឹង​ព្រះ​នានា​ក្នុង​គ្រប់​សាសនា ប៉ុន្តែ​គ្រាន់​តែ​មាន​រូប​រាង​ខុសៗ​គ្នា​មែន​ឬ? នាង​ខ្ញុំ​បាន​ឮ​គេ​និយាយ​បែប​ដូច​នោះ ប៉ុន្តែ​តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ទាក់​ទង់​នឹង​ការ​លើក​ឡើង​បែប​នោះ?»

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • តើ​យើង​នឹ​ងជួបសត្វ​ចិញ្ចឹមដែល​យើង​ស្រឡាញ់នៅឯ​ស្ថានសួគ៌ដែរ​ឬទេ? (Will We See Our Pets In Heaven?)
    សត្វ​គឺ​ជា​ផ្នែក​មួយ​ដ៏​ល្អ​នៃ​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​វា​ក៏​សំខាន់​ដែរ​ចំពោះ​ព្រះ​អង្គ។ បន្ទាប់ពី​ទឹក​ជំនន់ ព្រះ​ជាម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ថា​នឹង​មិន​ពន្លិច​ផែនដី​ម្ដង​ទៀត​ឡើយ ហើយ​សេចក្ដី​តាំង​សញ្ញា​នោះ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឡើង​ទៅ​កាន់​លោក ណូអេ ទេ​តែ​ទ្រង់​ក៏​បាន​ធ្វើ​ទៅ​កាន់​ពពួក​សត្វ​ផង​ដែរ (លោកុប្បត្ដិ ៩:៩-១០)។

    Hosted on Acast. See acast.com/privacy for more information.

    4 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…