PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើ​ព្រះ​យេស៊ូវ​​បាន​សុគត​នៅ​ថ្ងៃ​ណា? (Did Jesus Die on Wednesday, Thursday or Friday?)
    តើ​ហេតុ​អ្វី​បាន​ជា​មាន​មតិយោបល់​ខុសៗ​គ្នា​អំពី​ពេល​វេលា​ជាក់​លាក់​បែប​នេះ? ដោយ​សារ​ព្រះ​គម្ពីរ​មិន​បាន​ចែង​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​យេស៊ូវ​បាន​សុគត​នៅ​ថ្ងៃ​ណា​ទេ។ តាម​ពិត​ទៅ មាន​តម្រុយ​ដែល​ចង្អុល​បង្ហាញ​អំពី​ថ្ងៃ​ដែល​ព្រះ​អង្គ​សុគត ប៉ុន្តែ​គ្មាន​ការ​វែក​ញែក​មួយ​ណា​ដែល​អាច​យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​បាន​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    18 min
  • តើ​ព្រះ​យេស៊ូវ​ពិតជា​បានធ្វើ​ដំណើរ​​ទៅ​ប្រទេសឥណ្ឌា​មែន​ឬ​? (Did Jesus Ever Travel to India?)
    គ្មាន​ខគម្ពីរ​យោង​ណា​ក្នុង​ព្រះ​គម្ពីរ​លើក​ឡើង​ទាក់ទង​នឹង​គំនិត​ដែល​ថា ព្រះ​យេស៊ូវ​ទៅ​ស្មិងស្មាធិ៍​នៅ​ប្រទេស​ឥណ្ឌា​មុន​ទ្រង់​ចាប់ផ្ដើម​ព័ន្ធកិច្ច​របស់​ទ្រង់​នៅ​ប្រទេស​អ៊ីស្រាអែល​ទេ។ ហើយ​ក៏​គ្មាន​ភស្តុតាង​ផង​ដែរ ដែល​ថា​ទ្រង់​បាន​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ទ្រង់​ក្នុង​ពេល​ណា​មួយ ដើម្បី​ទៅ​ប្រទេស​ឥណ្ឌា។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើ​ព្រះ​គម្ពីរមានប្រភពមក​ពីណា? (Where Does the Bible Come From?)
    មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា តើ​ព្រះ​គម្ពីរ​មាន​ប្រភព​មក​ពី​ណា ហើយ​មាន​តាំង​ពី​ពេល​ណា​មក? ចុះ​ចំពោះ​លោកអ្នក​វិញ តើ​លោកអ្នក​ធ្លាប់​ឆ្ងល់​ដូច​នេះ​ដែរ​​ឬ​ទេ? តើ​លោកអ្នក​ធ្លាប់​ស្វែង​រក​ចម្លើយ​ទាក់ទង​នឹង​សំណួរ​ទាំង​នេះ​ដែរ​ឬ​ទេ? យើង​នឹង​ព្យាយាម​ពន្យល់​បកស្រាយ​ទៅ​លើ​សំណួរ​ដែល​អត្ថបទ​នេះ​បាន​លើក​ឡើង​ថា តើ​ព្រះគម្ពីរ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​របៀប​ណា? ហើយ​តើ​យើង​អាច​ដឹង​បាន​ថា ព្រះគម្ពីរ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​របៀប​ណា?

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើ​ព្រះយេស៊ូវចាប់ជាតិជាលើកទី២? តើ​ស្លាកស្នាម​លើទារក​នោះ​ជាស្នាម​របស់ព្រះយេស៊ូវ​មែនឬ? (Is It True That A Baby Was Born With The Stigmata of Jesus?)
    ថ្មីៗ​នេះ​កំពុង​តែ​មាន​ចេញ​ផ្សព្វផ្សាយ​ពាស​ពេញ​គេហទំព័រ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំណះអំណាង​គឺ​ថា ទារក​ដែល​បាន​កើត​នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​បាន​កើត​មក​ដោយ​មាន​ស្នាម​របួស​ដែល​ត្រូវ​នឹង​ស្នាម​របួស​របស់​ព្រះ​យេស៊ូវ ដូច្នេះ​មនុស្សម្នា​កំពុង​តែ​អះអាង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជាថ្មី​ម្ដង​ទៀត​ហើយ។ ក្រៅ​ពី​ចំណុច​ពិត​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទី​ពីរ នោះ​ព្រះ​អង្គ​នឹង​មិន​យាង​មក​ក្នុង​លក្ខណៈ​ជា​ទារក​ទេ ប៉ុន្តែ​ «...ព្រះ​អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ» (កិច្ចការ ១:១១ខ)។ ហើយ​កណ្ឌ​គម្ពីរ វិវរណៈ ១:៧ ក៏​បាន​ចែង​ផង​ដែរ​ថា «មើល៍! ព្រះ​អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ​អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ​អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ​អង្គ អើ មែន​ហើយ។ អាម៉ែន»។ យើង​អាច​ពិនិត្យ​មើល​យ៉ាង​រហ័ស​បាន​លើ​រូប​ថត​ដែល​គេ​យក​មក​ប្រើ​ជា​ភស្តុតាង ហើយ​វែក​ញែក​ឃើញ​ថា​រូប​ថត​នោះ​គឺ​ត្រូវ​បាន​គេ​កាត់​ត​ទេ។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ចំណុច​១១​យ៉ាង​អំពី​គោលជំនឿ​របស់​ពួក​សាក្សី​​ព្រះ​យេហូវ៉ា (11 Beliefs You Should Know About Jehovah’s Witnesses)
    ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិនិត្យ​មើល​ត្រួសៗ​អំពី​អ្វី​ដែល​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ជឿ ដោយ​អម​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន៖

    Hosted on Acast. See acast.com/privacy for more information.

    19 min
  • តើ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ព្យាបាល​ភាព​ត្រេកត្រអាល​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ? (Will Marriage Cure My Lust?)
    តើ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ព្យាបាល​ភាព​ត្រេកត្រអាល​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ​សម្រាប់​ថ្ងៃ​នេះ​ពី​បុគ្គល​ម្នាក់​ដែល​មិន​ទាន់​បាន​រៀប​ការ​ឈ្មោះ សុខ។ «សូម​គោរព​លោក​គ្រូ ខ្ញុំ​មាន​អាយុ ២២ ឆ្នាំ​ហើយ​ខ្ញុំ​មាន​បន្ទុក​ខាង​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ពេល​ខ្លះ​ខ្ញុំ​ចុះ​ចូល​នឹង​សាច់​ឈាម ហើយ​មើល​រូប និង​វីដេអូ​អាសអាភាស។ ខ្ញុំ​ស្អប់​ការ​នេះ​ណាស់ ហើយ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប​នេះ​ដោយ​មាន​ជំនួយ​ពី​មិត្តភក្ដិ​ដែរ។»

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • បូជា ឬ​ក៏​កប់​សព? (Cremation or Burial?)
    តាម​ពិត​ទៅ ការ​បូជា​សព​គឺ​ជា​ការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ​ទេ​ក្នុង​សង្គម​គ្រីស្ទបរិស័ទ។ ទោះ​បើ​សាសន៍​ក្រិក និង​សាសន៍​រ៉ូម​បាន​បូជា​សព​ក៏​ដោយ ក៏​ក្រុម​ជំនុំ​ដំបូង​ទទូច​ចង់​ឲ្យ​កប់​សព​ទេ ហើយ​ពេល​មក​ដល់​សតវត្ស​ទី៥ ការ​បូជា​សព​ក៏​ត្រូវ​បាន​បោះបង់​ចោល​ទាំង​ស្រុង​ក្នុង​ចក្រភព​រ៉ូម​ដោយ​សារ​ការ​ជះ​ឥទ្ធិពល​ពី​គ្រីស្ទបរិស័ទ។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • តើ​គ្រីស្ទបរិស័ទ​គួរ​ស្ដាប់ចម្រៀង​លោកីយ៏​ដែរឬទេ​? (Should a Christian listen to secular music?)
    មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​តែង​តែ​ងឿង​ឆ្ងល់​អំពី​សំណួរ​មួយ​នេះ។ មាន​តារា​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​នាក់​ដែល​មាន​ទេពកោសល្យ​យ៉ាង​ខ្លាំង។ យើង​អាច​ទទួល​បាន​ភាព​រីករាយ​ជា​ច្រើន​បែប​ចេញពី​ចម្រៀង​ខាង​ឯ​លោកីយ៍។ មាន​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​ដែល​យើង​អាច​ងាយ​នឹង​ចង​ចាំ​នូវ​ចង្វាក់ភ្លេង​របស់​វា​បាន មាន​ការ​យល់​ដឹង​ដ៏​ជ្រៅ​ជ្រះ នឹង​មាន​សារ​បែប​វិជ្ជមាន​ជា​ច្រើន​ប្រភេទ​ដែរ។ បើ​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ថា តើ​យើង​គួរ ឬ​ក៏​មិន​គួរ​ស្ដាប់​ចម្រៀង​បែប​លោកីយ៍ ជា​ដំបូង​យើង​ត្រូវ​តែ​ពិចារណា​លើ​ចំណុច​ដ៏​សំ​ខាន់ៗ​បី​យ៉ាង​នេះ​ជា​មុន​សិន៖

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើ​ខ្ញុំអាច​ដឹង​ដោយ​របៀបណា​ទៅ ថាខ្ញុំ​បាន​សង្គ្រោះ? (How Do I Know I’m Saved?)
    សរុប​សេចក្តី​មក យើង​អាច​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា រាល់​ឯក​សារ​ទាំង​អស់ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​គឺ៖ យើង​បាន​សង្គ្រោះ ដោយ​សារ​ជំនឿ​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ចូរ​ផ្ចង់ចិត្ត​របស់​យើង​ដោយ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះ​គ្រីស្ទ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ដែល​មាន​ដូច​ខាង​ក្រោម​៖យ៉ូហាន ម៉ាថាយ ម៉ាកុស លូកា ហើយ​នៅក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • តើ​ក្រុ​មជំនុំ​គួរ​ដាក់​ឈើឆ្កាងនៅ​លើជញ្ជាំងដែរឬទេ? (Should Churches Have Crosses on Their Walls?)
    នៅ​ក្នុង​វប្បធម៌​ខ្មែរ និង​តាម​ពុទ្ធ​សាសនា ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​អ្វី​ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ យើង​ខ្ញុំ​យល់​អំពី​ការ​បារម្ភ​ដែល​មនុស្ស​មួយ​ចំនួន​មាន ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ឈើ​ឆ្កាង​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​នៅ​មុខ​បន្ទប់​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ ដែល​អ្នក​ចូល​រួម​អាច​មាន​ការ​យល់​ច្រឡំ​ថា គ្រីស្ទ​បរិស័ទ​កំពុង​ថ្វាយ​បង្គំ​ឈើ​ឆ្កាង​ដូច​ជា​រូប​ព្រះ​នៃ​សាសនា​ផ្សេងៗ។ យើង​ខ្ញុំ​នឹក​ចាំ​ពី​ភ្ញៀវ​ម្នាក់​ដែល​មក​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​យើង ហើយ​ពេល​នោះ​គាត់​បាន​ងឿង​ឆ្ងល់​ដោយ​សួរ​យើង​ខ្ញុំ​ថា «តើ​គ្រីស្ទ​បរិស័ទ​កំពុង​ថ្វាយ​បង្គំ​ឈើ​ឆ្កាង​មែន​ឬ?»។

    Hosted on Acast. See acast.com/privacy for more information.

    10 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…