PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើ​ការ​ឲ្យ​ស្ត្រីៗ «ស្ងាត់​ស្ងៀម» ក្នុង​ក្រុម​ជំនុំ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? (What Does It Mean That Women Should “Remain Quiet” in Church?)
    ឃ្លា «ស្ងាត់​ស្ងៀម» មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្រី​មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី​នៅ​ពេល​ដែល​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា​សម្រាប់​ថ្វាយ​បង្គំ​ឡើយ។ ការ​នោះ​នឹង​ទាស់​ប្រឆាំង​ទាំង​ស្រុង​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​អំពី​មនុស្ស​ស្រី​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ជំពូក១១ ដែល​រៀប​រាប់​អំពី​ការ​ដែល​គាត់​ប្រាប់​មនុស្ស​ស្រី​ពី​របៀប​អធិស្ឋាន និង​ថ្លែង​ទំនាយ​ក្នុង​ក្រុម​ជំនុំ។

    Hosted on Acast. See acast.com/privacy for more information.

    23 min
  • តើព្រះគម្ពីរបង្រៀនដូចម្តេចពីការរួមភេទមុនរៀបអាពាហ៍ពិពាហ៍? (What Does the Bible Say About Sex Before Marriage?)
    នៅ​ក្នុង​ព្រះ​គម្ពីរ គ្មាន​ពាក្យ​មួយ​ណា​ក្នុង​ភាសា​ហេប្រឺ ឬ​ភាសា​ក្រិក ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​បញ្ជាក់​យ៉ាង​ចំៗ​ទៅ​លើ​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ថ្កោល​ទោស​យ៉ាង​ពេញ​ទី​ចំពោះ​ការ​ផិត​ក្បត់ និង​ការ​រួម​ភេទ​បែប​អសីលធម៌​យ៉ាង​ច្បាស់​លាស់។ បើ​ដូច្នោះ​មែន តើ​យើង​អាច​ចាត់​ទុក​ការ​រួម​ភេទ​មុន​ចំណង​អាពាហ៍ពិពាហ៍​ថា​ជា​ការ​រួម​ភេទ​បែប​អសីលធម៌​បាន​ដែរ​ឬ​ទេ?

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • តើ​ការ​ផឹក​ស្រា​មិន​អី​ទេ​ឬ? (Is It Okay to Drink Alcohol?)
    លោក​អ្នក​គួរ​ឆ្លើយ​ថា «ខ្ញុំ​គិត​ថា បង​គួរ​បន្ថែម​ពីរបី​ពាក្យ​ទៀត​ក្នុង​ឃ្លា​នោះ ដែល​មាន​ដូចជា “ការ​ផឹក​ទំនង​ជា​មិន​អី​ទេ”» ឃ្លា​ដែល​ថា «តើ​ការ​ផឹក​ស្រា​មិន​អី​ទេ​ឬ» គឺ​មិន​មែន​ជា​ឃ្លា​ច្បាស់​លាស់​គ្រប់​គ្រាន់​ចំពោះ​យើង​ក្នុង​ការ​ដឹង​ថា តើ​បុគ្គល​នោះ​កំពុង​តែ​លើក​ឡើង​អំពី​ជីវិត​បែប​ណា​ក្នុង​ការ​រស់​នៅ​របស់​គាត់​នោះ​ទេ ហើយ​ក៏​ថា តើ​នោះ​ជា​គំរូ ឬ​ក៏​លំនាំ​នៃ​ការ​រស់​នៅ​ដ៏​ល្អ ឬ​ក៏​មិន​ល្អ​នោះ​ផង​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • តើអ្នកពិតជាបានរៀបការចំនឹងដៃគូជីវិត​? (Did You Marry 'The One'?)

    តើ​ពិត​ជា​មាន «គូព្រេង» សម្រាប់​យើង​ម្នាក់ៗ​មែន​ដែរ​ឬ​ទេ?

    ប្រសិនបើ​លោកអ្នក​កំពុង​ចែចង់​គ្នា តើ​លោកអ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា គាត់​ជា «គូព្រេង» របស់​លោកអ្នក? តើ​គាត់​ជា​បុគ្គល​ដែល​លោកអ្នក​មិន​សូវ​ឈ្លោះប្រកែក​ជាមួយ​គ្នា​មែន​ទេ? ជា​បុគ្គល​ដែល​ចូល​ចិត្ត​អ្វីៗ​ដូច​លោកអ្នក​មែន​ទេ? ជា​បុគ្គល​ដែល​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​មែន​ទេ? ជា​បុគ្គល​ដែល​លោកអ្នក​អាច​នឹក​ស្រមៃ​ឃើញ​ថា អាច​នឹង​ស្រឡាញ់​គ្នា​រហូត​ដល់​ចាស់​សក់​ស្កូវ​មែន​ទេ? ឬ​ក៏​ជា​បុគ្គល​ដែល​មាន​គ្រប់​ទាំង​ចំណុច​ដូច​ដែល​មាន​រៀបរាប់​នៅ​ខាង​លើ​នេះ?

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • តើអ្នកជឿព្រះយេស៊ូវនឹងទទួលរង្វាន់នៅស្ថានសួគ៌ដែរឬ​ទេ? (Are There Rewards in Heaven?)
    សេចក្ដី​សង្គ្រោះ​កើត​ឡើង​ដោយ​ព្រះ​គុណ​តែ​ប៉ុណ្ណោះ ដោយ​សារ​ជំនឿ​តែ​ប៉ុណ្ណោះ មិន​មែន​តាមរយៈ​ទង្វើ​នានា​នោះ​ទេ (អេភេសូរ ២:៨-៩)។ ដូច្នេះ រាល់​គ្រប់​អ្នក​ជឿ​នឹង​ទទួល​បាន​អំណោយ​ទាន​នៃ​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​ដូចៗ​គ្នា មិន​ថា​គាត់​ជា​គ្រីស្ទបរិស័ទ​យ៉ាង​យូរ​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​ថា​គាត់​មាន​ផលផ្លែ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ (ម៉ាថាយ ២០:១០-១២; ២៥:១៤-២៣)។

    Hosted on Acast. See acast.com/privacy for more information.

    5 min
  • តើស្ដង់ដា​ស្ដ្រីក្នុង​កណ្ឌ​គម្ពីរសុភាសិត៣១ជា​នរណា? (Who Can Find Her?)
    ការ​គិត​បែប​កម្រិត​ស្ដង់ដារ​នៃ​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក​៣១សារ​ឡើង​វិញ។ នៅ​ពេល​ដែល​យើង​មើល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ស្វែង​រក​ការ​ដឹក​នាំ​អំពី​របៀប​នៃ​ការ​ធ្វើ​ជា​ភរិយា និង​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ប្រពៃ យើង​មិន​អាច​គេច​ផុត​ពី​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​បាន​ទេ។ តើ​អ្នក​ណា​មិន​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ឆ្នើម ចម្រើន​ផល ខ្លាំង ពូកែ​ថែទាំ ហើយ​មិន​ចេះ​មាន​ភាព​ភ័យ​ខ្លាច​ដូច​ស្ត្រី​ម្នាក់​នោះ?

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • តើយើងខ្ញុំជាអ្នកណា? (Am I Still Me?)
    ចំពោះ​គ្រីស្ទបរិស័ទ​វិញ មាន​ជម្រើស​មួយ​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​ជម្រើស​ខាង​លើ​នេះ។ គ្រីស្ទបរិស័ទ​មិន​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី​បង្កើត​ខ្លួន​ឯង​សារ​ជា​ថ្មី​ទេ ប៉ុន្តែ​គ្រីស្ទបរិស័ទ​គួរ​ប្រើ​ការ​ផ្លាស់ប្ដូរ​ទុក​ជា​ឱកាស ដើម្បី «សម្គាល់​ពី​អត្តសញ្ញាណ​ថ្មី» របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ។ ការ​ផ្លាស់ប្ដូរ​ពី​នេះ​ទៅ​នោះ​ឬ​ក៏​ពី​នោះ​ទៅ​នេះ គឺ​ជា​ពេលវេលា​នៃ​ការ​អះអាង​ជា​ថ្មី​ថា អត្ថន័យ​ដ៏​ពិត​នៃ​ជីវិត​របស់​យើងខ្ញុំ គឺ​មិន​ពឹងផ្អែក​លើ​ថា តើ​យើងខ្ញុំ​នៅ​លីវ ឬ​ក៏​រៀបការ​រួច​ហើយ មិន​ពឹង​លើ​ទី​តាំង​នៃ​គេហដ្ឋាន មិន​ពឹង​លើ​កូន​ចៅ​យើងខ្ញុំ ប្រាក់ខែ ការងារ យើងខ្ញុំ​ស្អាត​ឬ​មិន​ស្អាត រៀន​បាន​ប៉ុណ្ណា ឬ​ក៏​មាន​ឬ​មិន​មាន​ប្រជាប្រិយភាព​នោះ​ទេ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​គឺ​ជា​ឱកាស ដើម្បី​សម្គាល់​ជា​ថ្មី​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​ព្រះ​គ្រីស្ទ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើងខ្ញុំ ហើយ​ក៏​បាន​លះបង់​ជីវិត​ព្រះ​អង្គ​ជំនួស​យើងខ្ញុំ​ដែល។

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើព្រះ​យេស៊ូវស្រឡាញ់ខ្ញុំ​មែន​ឬ? (Does Jesus Love Me?)
    តាំង​ពី​មុន​ពេល​យើង​បាន​កើត​មក​ម្ល៉េះ ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ព្រះ​អង្គ​ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ដោយ​សារ​តែ​ព្រះ​គុណ​ដ៏​ល្អ​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង នោះ​ហើយ​បាន​ជា​អំណោយ​ទាន​ដ៏​ល្អ​មួយ​នេះ​បាន​មក​ដល់​យើង៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៨-៩)។ យើង​មិន​ចាំ​បាច់​ទិញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ទេ ដោយ​យើង​គ្រាន់​តែ​ទទួល​យក​តែ​ប៉ុណ្ណោះ។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • តើព្រះត្រៃឯកគឺជាអ្វី? (What is the Trinity?)
    តើ​បង​ប្អូន​ធ្លាប់​ព្យាយាម​ពន្យល់​អំពី​ព្រះ​ត្រៃឯក​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​ដែរ​ឬ​ទេ? បើ​ធ្លាប់ ដូច​ខ្ញុំ នោះ​បង​ប្អូន​ប្រាកដ​ជា​ឃើញ​ហើយ​ថា យើង​ពិត​ជា​ពិបាក​ពន្យល់​មែន។ ពិបាក​រៀប​ពាក្យ​ពេចន៍ ឬ​ក៏​លើក​ជា​ឧទាហរណ៍ ដើម្បី​នឹង​ពន្យល់​ណាស់ ហើយ​ទោះ​បើ​ធ្វើ​បាន យើង​ក៏​ពិបាក​មាន​ការ​ពន្យល់​ដោយ​មិន​ងាយ​ធ្លាក់​ក្នុង​សេចក្ដី​ខុស​ឆ្គង​ផង​ដែរ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ឯកសារ ដើម្បី​នឹង​ពន្យល់​ហើយ។ សូម​ចូល​មើល ដើម្បី​ឲ្យ​យើង​កាន់​តែ​យល់​អំពី​ព្រះ​ត្រៃឯក ហើយ​នឹង​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​ទៅ​កាន់​អ្នក​ដទៃ​ដោយ​មិន​ធ្លាក់​ក្នុង​សេចក្ដី​បង្រៀន​ខុស​ឆ្គង។

    Hosted on Acast. See acast.com/privacy for more information.

    5 min
  • ហេតុអ្វីថ្វាយបង្គំនៅថ្ងៃអាទិត្យ? (Why Worship on Sunday?)
    តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ? តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​គ្រីស្ទបរិស័ទ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ? ចម្លើយ​គឺ៖ ឫសគល់​នៃ​ការ​ដែល​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​គឺ​ចេញ​មក​ពី​សាសនា​យូដា។ ការ​នេះ​បាន​កើត​ឡើង​ក្នុង​ចំណោម​សាសន៍​យូដា។ ហើយ​ព្រះ​គម្ពីរ​របស់​សាសន៍​យូដា​គឺ​ជា​ភាគ​ទី១​នៃ​ព្រះ​គម្ពីរ​របស់​គ្រីស្ទបរិស័ទ។ ហើយ​សាសន៍​យូដា​មាន​ក្រឹត្យវិន័យ​មួយ​ក្នុង​ចំណោម​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ» (និក្ខមនំ ២០:៨)។ ថ្ងៃ «ឈប់​សម្រាក» ជា​ថ្ងៃ​ទី​ប្រាំពីរ គឺ​ថ្ងៃ​សៅរ៍ មិន​មែន​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ដូច្នេះ មាន​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​ប្រាំពីរ​ដែល​សាសន៍​យូដា​បាន​ជួប​ជុំ​គ្នា។

    Hosted on Acast. See acast.com/privacy for more information.

    9 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…