PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ការ៤យ៉ាងដើម្បីអធិស្ថានមុនពេលអានព្រះគម្ពីរ​ (4 Things to Pray Before Opening Your Bible)
    ខ្ញុំ​ជឿ​ជាក់​ថា ការ​មិន​អធិស្ឋាន​មុន​ពេល​ចូល​ទៅ​កាន់​ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ជា​ហេតុផល​ដ៏​សំខាន់​មួយ​សម្រាប់​ការ​មិន​ស្កប់​ចិត្ត​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។ នៅ​ពេល​ដែល​យើង​មិន​បាន​អធិស្ឋាន នោះ​យើង​បាន​លះបង់​សេចក្តី​អំណរ និង​សេចក្តី​សុខសាន្ត​ក្នុង​ជីវិត​យើង​ចោល។ ប្រាកដ​ណាស់! ការ​អាន​ព្រះ​គម្ពីរ​ដោយ​មិន​អធិស្ឋាន​គឺ​ជា​រឿង​ដ៏​មិន​ល្អ​បំផុត​ដែល​យើង​កំពុង​តែ​ធ្វើ។ ដ្បិត​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ការ​អធិស្ឋាន​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​អំណាច។

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • តើលោកយ៉ូហានបាទីស្ទ ចាប់កំណើតជាលោក អេលីយ៉ា? (Was John the Baptist really Elijah reincarnated?)
    តាំង​ពី​គ្រា​របស់​លោក យ៉ូហាន-បាទីស្ទ រហូត​មក​ទល់​ពេល​នេះ ព្រះរាជ្យ​នៃ​ស្ថានសួគ៌​បាន​ទទួល​រង​អំពើ​ឃោរឃៅ ហើយ​មនុស្ស​ឃោរឃៅ​ចាប់​យក​បាន​ព្រះរាជ្យ​នៃ​ស្ថានសួគ៌​ដោយ​កម្លាំង ដ្បិត​អស់​ទាំង​គម្ពីរ​ហោរា និង​គម្ពីរ​ក្រឹត្យវិន័យ​សុទ្ធ​តែ​បាន​ថ្លែង​ទុក រហូត​មក​ដល់​គ្រា​របស់​លោក យ៉ូហាន ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក យ៉ូហាន ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក”»។ ត្រង់​នេះ​ព្រះ​យេស៊ូវ​កំពុង​តែ​លើក​សម្រង់​សម្ដី​ចេញ​ពី​កណ្ឌ​គម្ពីរ ម៉ាឡាគី ៣:១ ដែល​ថា​អ្នក​នាំ​សារ​ហាក់​បី​ដូច​ជា​មាន​តួនាទី​ជា​ហោរា ដែល​នឹង​ត្រូវ​លេច​ឡើង​មក។ យោង​តាម​កណ្ឌ​គម្ពីរ ម៉ាឡាគី ៤:៥ អ្នក​នាំ​សារ​គឺ​ជា​ហោរា អេលីយ៉ា ដែល​ព្រះ​យេស៊ូវ​បាន​ផ្ដល់​អត្ត​សញ្ញាណ​ថា​ជា​លោក យ៉ូហាន-បាទីស្ទ។ តើ​នេះ​មាន​ន័យ​ថា​លោក យ៉ូហាន-បាទីស្ទ ជា​ហោរា អេលីយ៉ា មក​ចាប់​កំណើត​មែន​ឬ។ ទេ! មិន​មែន​មាន​ន័យ​ដូច្នោះ​ទេ!

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • តើអ្នក​ជឿគូររៀបការជាមួយអ្នកមិនជឿ? (Should a Believer Marry an Unbeliever?)
    ញុំ​ធ្លាប់​បាន​ឮ​ពី​មូលហេតុ​ជា​ច្រើន​ដែល​គ្រីស្ទបរិស័ទ​បាន​លើកឡើង​ទាក់ទង​នឹង​ការ​ដែល​ពួកគាត់​សុខចិត្ត​ជ្រើសរើស​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ៖ នារី​មួយ​ចំនួនបាន​គិត​ថា «គ្មាន​បុរស​ដែល​សង្ហា ហើយ​ល្អ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ពួកគាត់ ដែល​ពួកគាត់​មិន​ស័ក្តិសម​ក្លាយ​ជា​គូអនាគត​របស់​ខ្ញុំ​ទេ» ហើយ​ក៏​មាន​នារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​ខ្លួន​រៀបចំ​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ចុះចូល​ធ្វើ​តាម និង​គោរព​តាម​កម្មវិធី​ដែល​មាន​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិនមែន​ជា​កម្មវិធី​បែប​គ្រីស្ទបរិស័ទ គឺ​វា​ទាក់ទង​នឹង​ជំនឿ និង​ការ​គោរព​ថ្វាយបង្គំ​វិញ្ញាណ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នោះ។ ហើយ​មូលហេតុ​ដែល​បុរស​មួយ​ចំនួន​សម្រេចចិត្ត​រៀបការ​ជាមួយ​អ្នកមិនជឿ ដោយសារ​ពួកគាត់​ធ្វើ​តាម​យោបល់​របស់​មនុស្ស​ផ្សេងៗ ឬ​ក៏​លើកឡើង​ថា «ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំង​ណាស់! ខ្ញុំ​មិន​អាច​អត់​នាង​បាន​ទេ!» ហើយ​ខ្លះ​ទៀត​គិត​ថា ពេល​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ​ហើយ នោះ​គាត់​នឹង​នាំ​ដៃគូ​របស់​ខ្លួន​ឲ្យ​ទទួល​ជឿ​តាម​ក្រោយ។

    Hosted on Acast. See acast.com/privacy for more information.

    31 min
  • ចូរបង្រៀនកូនៗ​អំពីអាពាហ៍ពិពាហ៍មុនពេលលោកី័បង្រៀនពួកគេ (Teach Them About Marriage Before the World Does)
    សូម​ឲ្យ​កូនៗ​នៅ​ជុំវិញ​យើង​ធំ​ធាត់​ឡើង​ដោយ​មាន​សុវត្ថិភាព​ក្នុង​ការ​រចនា​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។ សូម​ឲ្យ​ពួក​គេ​គោរព​វា​ដោយ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់ ពេញ​មួយ​ជីវិត​របស់​ពួក​គេ ហើយ​ផ្ទេរ​កេរ្តិ៍​ដំណែល​នោះ​ដល់​កូនៗ​របស់​ខ្លួន​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • មនុស្សសម័យទំនើប និងពិភពស្រមើស្រមៃរបស់ពួកគេ (The Modern Man and His Fantasy World)
    ថ្មីៗ​នេះ ខ្ញុំ​បាន​កត់សម្គាល់​ចំណុច​មួយ ជាពិសេស​ក្នុង​ចំណោម​ប្រុសៗ ដែល​នោះ​ជា​ហេតុ​រារាំង​ជំនឿ​របស់​ពួកគេ។ ចំណុច​ដែល​ខ្ញុំ​កំពុង​និយាយ គឺ​ការ​ដែល​ពួកគេ​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ។ នៅ​សម័យ​នេះ មាន​បុរស​ជា​ច្រើន​កំពុង​រស់នៅ​ក្នុង​ពិភព​នៃ​ការ​ស្រមើស្រមៃ ហើយ​ការ​នេះ​ក៏​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ពិបាក​នឹង​មាន​ជំនឿ​លើ​ព្រះ​ជាម្ចាស់​ដែល​ពួកគេ​មិន​អាច​មើល​ឃើញ​នោះ​ណាស់។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ហេតុអ្វីព្រះយេស៊ូវដាក់បណ្ដាសាលើ​ដើម​ល្វា (Why Did Jesus Curse The Fig Tree?)
    ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​មើល​ទៅ​ហាក់​បី​ដូច​ជា «មាន​សុទ្ធ​តែ​ស្លឹក»។ ស្លឹក​របស់​យើង​ទំនង​ជា​មាន​រូប​ភាព​ដូច​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​អស្ចារ្យ អ្នក​ជោគជ័យ គ្រួសារ​ដ៏​ល្អ​ឥត​ខ្ចោះ គ្រីស្ទ​បរិស័ទ​ក្រុម​លេខ ១ ដែល​មាន​កាល​វិភាគ​នៃ​សកម្ម​ភាព​នៃ​ព័ន្ធ​កិច្ច​យ៉ាង​មមាញឹក។ ប៉ុន្តែ ឫស​ទំនង​ជា​ស្វិត​បាត់​ទៅ​ហើយ។ ទំនង​ជា​គ្មាន​ផល​ផ្លែ​នៃ​ភាព​បរិសុទ្ធ និង​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ថែម​ទៀត​ផង។ ហើយ​ចំណុច​ដ៏​អាក្រក់​ជាង​នោះ​គឺថា ស្លឹក​របស់​យើង​ក៏​ទំនង​ជា​បន្លំ​យើង​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    19 min
  • ​ព្រះវរបិតាធំលើសជាងខ្ញុំ​? (How is the Father​ Greater Than Jesus?)
    ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ព្រះ​វរបិតា​ធំ​លើស​ជាង​ខ្ញុំ» កាល​ទ្រង់​កំពុង​ប្រជុំ​បង្រៀន​នៅ​ឯ​បន្ទប់​ខាង​លើ ហើយ​បរិបទ​ដ៏​ធំ​គឺ​អំពី​ក្ដី​សន្យា​នៃ​ការ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់​ពួក​សិស្ស​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា​ទ្រង់​កំពុង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា ដែល​ចំណុច​នេះ​ថ្លែង​បញ្ឆិត​បញ្ឆៀង​ថា​ក្នុង​របៀប​ណា​មួយ ព្រះ​យេស៊ូវ​ស្ថិត​ក្រោម​អំណាច​របស់​ព្រះ​វរបិតា។ អញ្ចឹង​សំណួរ​គឺ​សួរ​ថា តើ​ឲ្យ​ព្រះ​យេស៊ូវ​នៅ​ស្មើ​នឹង​ព្រះ​ជាម្ចាស់​បាន​យ៉ាង​ដូច​ម្ដេច​ទៅ ខណៈ​ពេល​ដែល​ទ្រង់​ក៏បាន​ទទួល​ស្គាល់​ដែល​ថា ទ្រង់​ស្ថិត​ក្រោម​អំណាច​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា? ចម្លើយ​លើ​សំណួរ​នេះ​មាន​នៅ​ក្នុង​លក្ខណៈ​នៃ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស។

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • ខ្ញុំមិនរួមដំណេកជាមួយអ្នកទេ​ (I Will Not Lie with You)
    «រី​ឯ​លោក យ៉ូសែប មាន​រូប​រាង​សង្ហា​ណាស់ ក្រោយ​មក​ប្រពន្ធ​របស់​ចៅហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប» (លោកុប្បត្ដិ ៣៩:៦-៧ គកស)។ នាង​ពេញ​ដោយ​តណ្ហា​សម្រាប់​អ្នក​ផ្សេង​ក្រៅ​ពី​ប្តី នាង​ក៏​បាន​និយាយ​ថា «មក​ដេក​ជា​មួយ​ខ្ញុំ!» (លោកុប្បត្ដិ ៣៩:៧ គកស)។  និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ជួប ប៊ុនហាក់, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី https://www.desiringgod.org/articles/i-will-not-lie-with-you ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ហេតុអ្វីបានជាព្រះមិនបញ្ចប់ការរងទុក្ខរបស់ខ្ញុំ? ​(Why Won’t God End My Suffering?)
    ប្រសិន​បើ​ព្រះ​ជាម្ចាស់​អាច​បញ្ឈប់​ការ​រងទុក្ខ​របស់​យើង​នៅ​លើ​ផែនដី​នេះ​បាន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ធ្វើ? តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​កើត​មាន​ឡើង​ចំពោះ​យើង ប្រសិន​បើ​ជំងឺ​ឈឺ​ថ្កាត់​គឺ​មិន​មែន​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​តាំង​ពី​ដើម​មក​ម្ល៉េះ?

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ពេល​កូន​មិន​ស្ដាប់​បង្គាប់: ជំហាន​៦​យ៉ាង​ក្នុង​ការ​កែ​តម្រង់​ដ៏​ត្រឹម​ត្រូវ (When a Child Disobeys: Six Steps for Healthy Correction)
    ដូច្នេះ តើ​លោក​អ្នក​អាច​ធ្វើអ្វី​បាន​ទៅ នៅ​ពេល​ដែល​កូនៗ​របស់​លោក​អ្នក​មិន​ស្ដាប់​បង្គាប់? ពេល​ដែល​កូន​របស់​លោក​អ្នក​ប្រឆាំង​នឹង​លោក​អ្នក ជា​ដំបូង លោក​អ្នក​គួរ​តែ​អធិស្ឋាន។ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូន​លោក​អ្នក​ចុះ (រ៉ូម ១០:១)។

    Hosted on Acast. See acast.com/privacy for more information.

    13 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…